រាងក្រាស់កាន់សៀវភៅនោះដើរចេញទៅខាងក្រៅហើយចុះមកខាងក្រោមដោយមានខេវីនដើរមកជាមួយ។នាយឈរនៅកណ្ដាលភូមិគ្រឹះហើយខេវីនក៏ហៅអ្នកបម្រើមកជុំគ្នា។
«គ្រប់គ្នាឆាប់មកទីនេះបន្តិច»ខេវីនហៅគ្រប់គ្នាមកឲ្យជុំគ្នានៅទីនេះថេយ៉ុងក៏អង្គុយលើសាឡុងចាំគ្រប់គ្នាមកជុំគ្នាដែល។
មួយសន្ទុះគ្រប់គ្នាក៏មកជុំគ្នារួមទាំងអៃសាផងដែរនាងចូលមកអង្គុយជិតថេយ៉ុងព្រមទាំងឱបគៀកកើយគ្នាមិនខ្វល់ពីអ្នកណាឡើយ។
«លោកម្ចាស់ហត់នឿយពេកហើយ»នាងធ្វើជាច្របាច់ដៃច្របាច់ជើងឲ្យថេយ៉ុងទឹកមុខបង្កប់ទៅដោយល្បិចកល។
«បានហើយ!បើមកជុំគ្នាហើយយើងចង់ប្រកាសប្រាប់សៀវភៅបញ្ជីរូបមន្តដែលវាបានបាត់ទៅនោះគែជារបស់ក្លែងក្លាយយតែប៉ុណ្ណោះ!ហ្ហឹក!យើងគិតថាប្រាកដជាមានរនុកក្នុងនៅទីនេះទើបយើងរៀបចំផែនការមកបែបនេះ»នាយងើបឈរនិយាយប្រាប់ទៅកាន់គ្រប់គ្នាត្រង់កន្លែងពាក្យ"រនុកក្នុង"នាយនិយាយទាំងសម្លឹកមើលទៅអៃសាហើយក៏បែរមកនិយាយជាមួយគ្រប់គ្នាវិញ។
«អាហឹក!វាគឺល្អណាស់ដែលសៀវភៅនេះមិនបានធ្លាក់ទៅដល់ដៃពួកមនុស្សអាក្រក់ទាំងនោះ»អៃសានាងធ្វើខ្លួនមិនត្រូវទេពេលដឹងថាសៀវភៅនោះជារបស់ក្លែងក្លាយនោះ។
«នេះគឺជាសៀវភៅរូបមន្តគ្រាប់រំសេវពិតប្រាកដ»នាយលើកសៀវនោះឲ្យគ្រប់គ្នាមើលទាំងអ្នកបម្រើនិងអ្នកយាមទាំងអស់ឃើញហើយក៏បើកភ្នែកធំៗព្រោះសៀវភៅមើលទៅពណ៌ប្លែកតែសាមញ្ញាមិនដូចពាក្យដែលគេនិយាយថាសៀវភៅនោះជាសៀវភៅដែលមានរូបរៀងអស្ចារ្យហើយប្លែកពីគេនោះ។សៀវភៅនេះបើអ្នកណាបានគ្រប់គ្រងហើយគឺដូចជាអធិរាជនៃស្ដេចអាវុធអញ្ចឹងដូច្នេះទើបគ្រប់គ្នាដណ្ដើមចង់បានវាយកទៅគ្រប់គ្រង។
«ជាបុណ្យភ្នែករបស់ខ្ញុំណាស់ដែលបានឃើញសៀវភៅមួយនេះ»អៃសាធ្វើខ្លួនមិនចង់ត្រូវក្រោយពេលឃើញសៀវភៅមួយនេះនៅក្នុងរបស់ថេយ៉ុង។
«រឿងដែលខ្ញុំចង់ប្រាប់គឺមានតែប៉ុណ្នឹងទេគ្រប់គ្នាបំបែកគ្នាទៅធ្វើការវិញចុះ»ថេយ៉ុងក្រោយរៀបរាប់ចំក៏ប្រាប់ឲ្យគ្រប់គ្នាបំបែកគ្នាទៅធ្វើការងាររៀងៗខ្លួនវិញ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romantizmជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។