ភាគទី៣៣

230 15 2
                                    

រាងតូចនិងរាងក្រាស់ដើរចូលមកខាងក្នុងសម្ដៅមកតុអាហារ។

«ថ្ងៃនេះម្ហូបទំនងៗអូនមានកម្មវិធីអីមែនទេ?»រាងក្រាស់មកដល់តុអាហារក៏សួរទៅកាន់រាងតូចភ្លាមៗព្រោះថាម្ហូបថ្ងៃនេះវាប្លែកជាងរាល់ដង។

«អត់ទេស៎៎!គ្រាន់តែចង់ឲ្យលោកពូញ៉ាំបានច្រើនតែប៉ុណ្ណឹងទេដោយសារតែមួយរយៈនេះលោកពូមិនសូវបានញ៉ាំអាហារទើបខ្ញុំធ្វើអាហារប៉ូវលោកពូ»រាងតូចរៀបរាប់ទាំងញញឹមតិចៗតែក៏មើលទៅស្នាមញញឹមនៅមានទុកកង្វល់នៅឡើយទេ។

«នេះអូនឈប់ខឹងបងពិតមែនហេស៎?»រាងក្រាស់លើកចិញ្ចើមឆ្ងល់នៅសុខៗស្រាប់តែបែបជាមកយកចិត្តវិញបែបនេះ។

«ខ្ញុំមិនបានខឹងលោកពូទេគ្រាន់តែខ្ញុំមិនចង់និយាយអ្វីច្រើនតែប៉ុណ្ណោះលោកពូចង់រើសឬមិនរើសនោះជារឿងរបស់លោកពូតែប៉ុណ្ណោះ»រាងតូចរៀបអាហារបណ្ដើរនិយាយបណ្ដើរ។

«បើអូនចង់ដឹងចម្លើយចាំបងឲ្យចម្លើយអូនទៅចុះដើម្បីឲ្យអូនអស់ចិត្ត»រាងក្រាស់ដើរទៅឱបរាងតូចពីក្រោយហើយក៏ផ្ងើយចង្ការដាក់លើស្មារបស់រាងតូច។

«មិនបាច់ទេខ្ញុំមិនចង់ដឹងចម្លើយដោយមិនចេញពីចិត្តគ្រាន់តែចង់ឲ្យខ្ញុំអស់ចិត្តនោះទេ»រាងតូចប្រឡេះដៃរាងក្រាស់ចេញពីចង្កេះមួយក្ដោបរបស់ខ្លួនរួចក៏ដើរចេញមករៀបម្ហូបបន្ត។

«ប៊ី~ថ្ងៃណាមួយបងនិងផ្ដល់ចម្លើយពិតប្រាកដដល់អូន»ថេយ៉ុងលូកដៃក្រាស់ៗរបស់ខ្លួនចូលទៅចាប់ដៃរាងតូចក្ដោបជាប់កែវភ្នែកមុតស្រួចក៏សម្លឹងទៅមើលកែវភ្នែករបស់រាងតូចមិនដាក់ក្នុងន័យបញ្ជាក់ថាឲ្យរាងតូចជឿរជាក់លើខ្លួន។

«ខ្ញុំជឿរលោកពូណា»រាងតូចតបទៅវិញទាំងញញឹមតិចៗរួចក៏និយាយបន្ត÷

«ម៉ោះៗមកអង្គុយមកលោកពូប៊ីធ្វើម្ហូបសុទ្ធតែលោកពូចូលចិត្តណា»រាងតូចទាញដៃឲ្យរាងក្រាស់អង្គុយលើកៅអីហើយខ្លួនក៏អង្គុយកៅអីជាប់រាងក្រាស់។

បន្ទាប់ពីនិយាយត្រូវរូវគ្នាហើយពួកគេទាំងពីរក៏ញ៉ាំអាហារពេលល្ងាចយ៉ាងមានក្ដីសុខ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now