ភាគទី៥១

218 20 2
                                    

     ក្រោយពីអាការៈរបស់ថេយ៉ុងបានធូរស្រាលច្រើនហើយគេក៏ត្រូវបានបញ្ជូនទៅដាក់នៅក្នុងបន្ទប់VIPវិញដើម្បីតាមដានអារៈបន្ត។

     «ហូស៊ុក!»យ៉ុនហ្គីដើរចូលមកហៅទៅកាន់រាងតូចតិចៗ។

     «លោកពូ~នេះជីមីននីទៅវិញហើយហេស៎?»រាងតូចក៏ងាកទៅសួរយ៉ុនហ្គីទាំងសម្លេងខ្សាវៗ។

      «ពូឲ្យគេទៅវិញហើយនៅយូរមិនបានទេ»យ៉ុនហ្គីទាញកៅអីដែលអាចរុញបាននោះមកអង្គុយជិតរាងតូចហើយកែវភ្នែកក៏សម្លឹងទៅមើលថេយ៉ុងដែរមានដាក់អុកសុីសែនបន្ដោងសេរ៉ូមជាប់និងដៃមានហើយភ្ជាប់ជាមួយនិងប្រដាប់វាស់ចង្វាក់បេះដូងផងដែរ។

     «លោកពូប្រាប់ខ្ញុំបានទេថាមានរឿងអ្វីកើតឡើងជាមួយនិងលោកពូរបស់ខ្ញុំ»រាងតូចសួរទាំងទឹកមុខស្ងួតកែវភ្នែករ៉េទៅរកថេយ៉ុងដែលដេកសន្លប់ស្ដូងស្ដឹងនោះ។

     «គេមានរឿងជាមួយពួកអាខាល័សទើបត្រូវពួកវាបាញ់ហើយនៅមានរឿងមួយទៀតដែលឯងគួរតែដឹង»យ៉ុនហ្គីនិយាយដល់ចំណុចនេះក៏ទម្លាក់ទឹកមុខចុះតែម្ដងរហូតធ្វើឲ្យរាងតូចចង់ដឹងរឿងនោះភ្លាមៗ។

      «រឿងអ្វីទៅលោកពូ?»ហូប៊ីសួរទាំងចង់ចិញ្ចើមចូលគ្នាតែម្ដង។

     «ស្ទេវីនគេបានស្លាប់ហើយ»នេះជាសោកនាដកម្មមួយដែលគួរឲ្យសោកស្ដាយបំផុតរាងតូចពេលនេះក៏ស្ងាត់ជ្រៀបបាត់មាត់ឈឹងតែម្ដង។

     «គេរង់គ្រាប់ជំនួសថេយ៉ុងទើបបានជាគេបាត់បង់ជីវិត»យ៉ុនហ្គីនិយាយបន្តទៅទៀតពេលឃើញរាងតូចមិននិយាយអ្វី។

      «ចុះក្រុមគ្រួសាររបស់គេដឹងហើយឬនៅលោកពូ?»រាងតូចសួរដោយសម្លេងខ្សាវៗ។

     «មកទល់និងពេលនេះណាគ្រួសាររបស់គេដឹងហើយសាកសពក៏បញ្ចូនទៅរៀបចំតាមប្រពៃណីដែរឯងកុំបារម្ភអីរក្សាសុខភាពឲ្យបានល្អព្រោះឯងមិនមែនខ្លួនមួយទៀតទេ»យ៉ុនហ្គីព្យាយាមនិយាយលួងលោមរាងតូចនិងរៀបរាប់ប្រាប់គ្រប់យ៉ាងទៅកាន់រាងតូច។

     /ក្រាក!/

     ភ្លាមៗពេលដែលយ៉ុនហ្គីនិងហូស៊ុកផ្អាកការសន្ទានបន្តិចក៏ស្រាប់តែឮសម្លេងបើកទ្វារបានបន្លឺក៏បង្ហាញឲ្យឃើញនារីម្នាក់ដើរចូលមក។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now