ភាគទី៥២

337 24 1
                                    

អាល្អិតងាកមករកអ្នកជាអាប៉ាទាំងទឹកភ្នែកហូរហាមតែម្ដងធ្វើឲ្យហូស៊ុកស្ទុះទៅសួរនាំកូនប្រុសភ្លាមៗ។

«អាវ!ថេប៊ីម៉េចបានជាយំចឹងកូនសម្លាញ់?»ហូស៊ុកចូលទៅឱបកូនប្រុសហើយក៏សួរនាំដោយការព្រួយបារម្ភ។

«កូន!កូនអាណិតប៉ាប៉ា»ទឹកចិត្តកូនប្រុសឃើញអ្នកជាឪពុកគេងស្ដូកស្ដឹងមិនដឹងខ្លួនកើតមានចិត្តអាណិតតាមរបៀបកូនស្រឡាញ់ប៉ា។

«កុំយំអីណា!កូនប្រុសសម្លាញ់របស់អាប៉ា បន្តិចទៀតប៉ារបស់កូនដឹងខ្លួនហើយ»រាងតូចបន្ទាន់ជង្គង់បន្តិចហើយក៏ក្ដោបមុខកូនប្រុសព្រមជាមួយពាក្យលួងលោមលាយឡំជាមួយទឹកភ្នែកស្រក់ចុះមកទាំងក្ដុកក្ដួលក្នុងអារម្មណ៍។

«ពិតមែនណាកូននិងបួងសួងឲ្យប៉ាប៉ាឆាប់ដឹងខ្លួនឡើងមកវិញ»ថ្ងៃខួបកំណើតលើកទីបីរបស់គេហូស៊ុកមិនបានធ្វើកម្មវិធីអ្វីធំដុំឡើងលើកទីមួយក៏ធ្វើជាមួយយ៉ុនជីកូនប្រុសរបស់យ៉ុនហ្គីនិងជីមីនលើកទីពីរក៏ធ្វើជាមួយយ៉ុនជីដូចគ្នាតែធ្វើនៅក្នុងមន្ទីពេទ្យដោយមានត្រឹមតែនំខេតមួយសម្រាប់ផ្លុំប៉ុណ្ណោះចំណែកគឺជាលើកទីបីហើយតែមិនបានធ្វើជាមួយយ៉ុនជីទៀតទេព្រោះតែទាំងជីមីននិងយ៉ុនហ្គីគឺប្ដូរទៅរស់នៅឯប្រទេសកូរ៉េបាត់តាំងតែពីខែមុនមកម្ល៉េះ។

តាមពិតយ៉ុនហ្គីក៏មិនចង់ទៅចោលទុកឲ្យប្អូននៅទីនេះម្នាក់ឯងដែរតែនោះវាជាការចង់បានរបស់ហូស៊ុកដោយមិនចង់ឲ្យយ៉ុនហ្គីលូកដៃក្នុងរឿងនេះឡើយ។

ក្រាក!

សម្លេងបើកទ្វារបន្លឺឡើងកាត់ចង្វាក់របស់ពីរនាក់ប៉ាកូនមួយគូរនេះបង្ហាញឲ្យឃើញថាហ្វាយកំពុងតែដើរចូលមកជាមួយនិងប្រអប់នំខេតធំល្មម។

«ខ្ញុំមកដល់ហើយ»ហ្វាយនាងមកដល់ភ្លាមក៏ប្រាប់ទៅកាន់ពួកគេទាំងញញឹមញញែមតែក៏បាត់ទៅវិញព្រោះតែឃើញប៉ាកូនទាំងពីរកំពុងតែឱបគ្នាយំធ្វើឲ្យហ្វាយគាំងខ្លាំងមែនទែន។

«អ៊ាវ!នេះមានរឿងអ្វីទៅបានជាអ្នកតូចទាំងពីររបស់ខ្ញុំយំបែបនេះ?»ហ្វាយចូលមកដាក់ប្រអប់នំខេតចុះរួចក៏សួរនាំទាំងភ្ញាក់ផ្អែល។

You've reached the end of published parts.

⏰ Last updated: Jul 22 ⏰

Add this story to your Library to get notified about new parts!

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now