ភាគទី២៨

326 15 0
                                    

     ក្រោយពីនិយាយគ្នាឆ្អែតហើយរាងតូចទាំងពីរក៏នាំគ្នាចូលទៅផ្ទះបាយដោយមានអ៊ុំគរតាមទៅជួយដែរ។ងាកមកមើលរងក្រាស់ទាំងពីរវិញពេលនៅក៏មកនិយាយគ្នាក្នុងសួនច្បារមិននឹកស្មានទេថាពួកគេទាំងពីរអាចមានថ្ងៃនេះដែរសោះ។

«ម៉េចបានជាឯងលាក់បាំងជាមួយក្មួយរបស់ឯង?»យ៉ុនហ្គីសួរស្របពេលបង្ហុយផ្សែងបារីឡើងទៅលើ។

«រឿងរបស់យើង»ថេយ៉ុងតបទៅវិញបែបឈ្លើយតែម្ដង។

«អាចង្រៃយើងសួរត្រឹមត្រូវវ៉ើយ!»នាយតបទៅវិញទាំងបោះកន្ទុញបារីជាន់ញីទៅលើស្មៅឡើងខ្ទិចតែម្ដង។

«យើងមានហេតុផលរបស់យើងឯងជួយលាក់រឿងនេះពីជីមីនផងចាត់ទុកថាយើងសុំទៅចុះ»នាយមិនដែលសុំអង្វរអ្វីពីយ៉ុនហ្គីទេនេះជាលើកទីមួយហើយ។

«ឯងគិតថាលាក់បានយូរប៉ុណ្ណាបើសត្រូវឯងជុំទិសបែបនេះម្យ៉ាងសៀវភៅបញ្ជីររូបមន្តនៅហ្នឹងឯងទៀតគិតហេស៎ថាពួកនោះឲ្យឯងនៅបានសុខ»យ៉ុងហ្គី សួរទៅកាន់ថេយ៉ុងទាំងដើរទៅអង្គុយគង់អន្ទាក់ខ្លា។

«បញ្ជីនោះគ្មានអ្នកណាដឹងក្រៅតែពីឯងនឹងខ្ញុំទេ»សៀវភៅបញ្ជីឈ្មោះរូបមន្តជាតិផ្ទុះសៀវភៅនេះមានតាំងពីជំនាន់ប៉ាថេយ៉ុងមកម្ល៉េះគាត់បានកត់រូបមន្តគ្រប់យ៉ាងទាំងអស់សៀវភៅនោះគ្មានអ្នកណាបានឃើញបានប៉ះក្រៅពីយ៉ុនហ្គីនឹងថេយ៉ុងទេតែក៏មិនដឹងថាហេតុអីខាល័សដឹងពីសៀវភៅនោះដែរ។

«អាខាល័សវាមកកាណាដាហើយឯងប្រយ័ត្នវាបន្តិចក៏ល្អដែរ»យ៉ុនហ្គីតឿនជាមុនក្រែងលោមានរឿងអ្វីកើតឡើង។

«វាមកតាំងពីពេលណាយើងមិនដែលឃើញវាទេ»ថេយ៉ុងឮបែបនេះក៏សួរទាំងភ្ញាក់ផ្អើល។

«ប្រហេសដូចឯងបែបនេះតិចបានថ្ងៃណាមួយងាប់គ្មានអ្នកដឹងវាមកទីនេះជិតមួយខែហើយបណ្ដាញយើងប្រាប់មក»យ៉ុនហ្គីលេងលះថេយ៉ុងមួយប្រយោគឡើងចុកឈាមតែម្ដង។

«អាចង្រៃនេះប្រាប់ធម្មតាទៅថីចាំបាច់ដាក់ទំនាយ?»ថេយ៉ុងប្រទិចយ៉ុនហ្គីទាំងសម្លក់ទៅកាន់នាយ។

«ខ្ញុំមិនបានដាក់ទំនាយទេខ្ញុំនិយាយការពិត»យ៉ុនហ្គីក៏តបហើយក៏សម្លឹងសម្លក់ទៅកាន់ថេយ៉ុងវិញ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now