ភាគទី៣២

281 16 0
                                    

ព្រឹកនៃថ្ងៃថ្មី

រាងតូចរូបស្រស់រើខ្លួនតិចៗពីការឱបរិតរបស់រាងក្រាស់និងពត់ពែនខ្លួនតឆមទម្លាប់មិនទាន់អស់ងរងុយ។

«លែងទៅថប់ដង្ហើមណាស់»រាងតូចដកដៃរាងក្រាស់ចេញពីខ្លួន។

«ហុឹម!ធុញបងមែនទេ?ឱបរាល់ដងមិនដែលថាថប់ដង្ហើមទេ»នាយងើបអង្គុយមើលមុខរាងតូចភ្លឺសៗ។

«មិនបានធុញទេគ្រាន់តែចម្លែកមិនចូលចិត្តឲ្យឱប»រាងតូចងើបដើរទាញកន្សែងដើរទៅបន្ទប់ទឹក។

«ហឺ!នៅខឹងរឿងពីយប់មិញច្បាស់ណាស់!»ថេយ៉ុងក្រវីក្បាលតិចៗនិយាយខ្លួនឯងអឺអើរខ្លួនឯងសោះក៏មិនខឹងហ្នឹងគេដែរ។

រាងក្រាស់ចាំរាងតូចរហូតទាល់តែចេញពីបន្ទប់ទឹកទើបនិយាយ។

«អូននៅខឹងបងរឿងយប់មិញមែនទេ?»នាយសួរទាំងងើបដើរទៅរករាងតូច។

«អត់ទេស៎មិនបានខឹងផង»រាងតូចតបទៅវិញទាំងដើរទៅរកខោអាវស្លៀកពាក់ទាំងមិនខ្ចីមើលមុខនាយ។

«ឈប់ខឹងបងបានទេបងសុំទោស»មិនថារាងតូចខឹងរឿងអីហេតុផលអីទេសំខាន់នាយគឺជាអ្នកសុំទោសជាដាច់ខាត។

«ដឹងខ្លួនឯងខុសអីហេស៎?»រាងតូចសួរទាំងទឹកមុខរៀបស្មើរ។

«មិនដឹងទេតែបងចង់សុំទោសមិនថារឿងនោះជារឿងអីក៏ដោយតែបងចង់សុំទោសអូន»រាងក្រាស់ចូលទៅឱបរាងតូចគេមិនខ្វល់ថាជារឿងអីទេតូចឬធំគេចង់សុំទោស។

«លោកពូស្រឡាញ់អៃសាមែនទេ?»រឿងនេះរាងតូចគុំទុកចង់សួរយូរមកហើយតែគ្មានឱកាសបានសួរ។

«បងមិនដែលស្រឡាញ់នាងទេ»វាក៏ជាការពិតគេមិនដែលស្រឡាញ់អៃសាសូម្បីតែបន្តិច។

«លោកពូកុហកមិនដែលស្រឡាញ់តែក៏ទុកនាងនៅក្បែរមិនព្រមប្រលែងនាងនេះយ៉ាងម៉េចវិញ?»ហូស៊ុកសួរទាំងរលីងរលោងទឹកភ្នែក។មាត់ផ្សេងចិត្តផ្សឹងមាត់ថាមិនស្រឡាញ់តែចិត្តស្រឡាញ់។

«បងមិនបានកុហកទេតាំងពីដើមមកបងអាណិតនាងតែប៉ុណ្ណោះអាចថាពេលអូនមិនទាន់មកបងមិនច្បាស់ថាបងស្រឡាញ់នាងឬអាណិតនាងតែពេលអូនមកដល់បងក៏ដឹងថាបងគ្រាន់តែអាណិតនាងអ្នកដែលបងស្រឡាញ់ខ្វះមិនបានគឺជាអូន»នាយក្ដោបមុខតូចៗរបស់ហូស៊ុកកែវភ្នែកមុតថ្លាសម្លឹងមើលមុខរាងតូចមិនដាក់ភ្នែកនាយព្យាយាមបង្ហាញថាគ្រប់យ៉ាងដែលនិយាយមកគឺជាការពិត។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now