ភាគទី០២

566 24 0
                                    

ប្រទេសកាណាដា

ងាកមកមើលប្រទេសកំពុងតែលូតលាស់ឯណេះវិញនៅក្នុងទីក្រុងតូរ៉ុនតូពោពេញទៅដោយអគារខ្ពស់ៗនឹងធំស្គឹមស្គៃផងសេដ្ឋកិច្ចក៏រីកចម្រើនអ្នកណាៗក៏ចង់មករស់នៅហើយជាពិសេសនៅទីក៏សម្បូរទៅដោយពួកមានអំណាចផងដែរ។ពួកសង្គមងងឹតក៏ចូលចិត្តមករស់នៅទីនេះព្រោះវាស្ងប់ស្ងាត់ងាយស្រួលក្នុងការដឹងជញ្ចូនអាវុធទៅក្រៅប្រទេសផងដែរ។

ក្រលេកមកមើលនៅទីលានប្រណាំងម៉ូតូឯណេះវិញក៏កំពុងតែមានការចួបជុំគ្នារវាពួកម៉ាហ្វៀពីរក្រុមផងដែរ។

«យើងឆ្ងល់ចៅហ្វាយណាស់ម៉េចក៏គាត់នៅតែទទួលការប្រកួតអត់ប្រយោជន៍បែបនេះទៀតន៎»ខេវីន និយាយទាំងខ្លួនកំពុងតែនៅអង្គុយលើម៉ូតូ។

«អាចង្រៃចង់បែកក្បាលហេស៎?»ស្ទេវីន និយាយព្រមទាំងលើកដៃប្រុងវៃទៅកាន់ខេវីន។

«យើងនិយាយការពិតប្រជែងអីមិនប្រជែងមកប្រជែងរឿងស្រី»ខេវីនបន្តនិយាយទៀត។

«យើងមិនចង់ទេតែគេខំមកបរបួលហើយឲ្យយើបដិសេធបានយ៉ាងម៉េច?»សម្លេងក្រលងមួយបន្លឺឡើងនៅពីក្រោយខ្នងរបស់ពួកគេទាំងពីរ។

«ចៅហ្វាយ!»ពួកគេទាំងចុះពីលើម៉ូតូហើយក៏នាំគ្នាឲ្យគំនាបគោរពទៅតាមឋានៈនឹងតួនាទី។

«មនុស្សដូចជាគីម ថេយ៉ុង មិនដែលបដិសេធការភ្នល់ទេចាំទុកទៅ»ថេយ៉ុង និយាយឡើងទាំងមុខមាំ។

+គីម ថេយ៉ុង អាយុ៣០ឆ្នាំរាងខ្ពស់សង្ហាមុខមាត់ស្រស់បោះជាក្ដីប្រាថ្នារបស់ស្រីគ្រប់គ្នាគេគឺជាម៉ាហ្វៀដែលឃោឃៅដៃឆៅសម្លាប់មនុស្សមិនរើសមុខឡើងបង្កើតក្រុមហ៊ុនមកបាំងមុខដើម្បីដឹងជញ្ចូនអាវុធទៅក្រៅប្រទេសមនុស្សដូចជាគេមិនដែលលើកលែងទោសឲ្យអ្នកណាទេមិនថាគេចូលចិត្តម្នាក់នោះយ៉ាងណាក៏ដោយតែក្បត់គេហើយត្រៀមរកកន្លែងកប់សពទៅ។បើនិយាយពីរឿងស្រីគៀនឹងជើងគេប្ដូរស្រីដូចប្ដូរខោអាវស្រីដែលគេយកមកលេងភាគច្រើនគឺជាបវកញ្ញាឬក៏ម៉ូឌែលជាដើមគេថែមទាំងចិញ្ចឹមពួកនាងទុកនៅក្នុងផ្ទះទៀតផងឲពួកនាងនៅជាមួយគ្នាតែពួកនាងមិនដែលឈ្លោះគ្នាទៀតប្រាក់ខែចាយមិនចេះអស់ចង់បានអីគឺបាននោះតួនាទីដែលពួកនាងត្រូវធ្វើគឺបម្រើគេនៅពេលយប់តែបើសិនជាក្នុងចំណោមពួកនាងចង់បានអនាគត់ល្អជាងនេះគេឲ្យពួកនាងចេញទៅតែមិនឲ្យអ្វីទៅសូម្បីតែមួយសេន។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now