ភាគទី១៤

346 21 0
                                    

     ក្រោយពីច្បាប់នោះត្រូវបានបង្កើតឡើងនៅក្នុងក្រុមពួកសង្គមងងឹតក៏មានភាពចលាចលមិនប្រក្រតីធ្វើឲ្យលោកគីមពិបាកគ្រប់គ្រងទើបធ្វើឲ្យមានការបែកបាក់គ្នាឡើងមក។ចំណែកលោកមីនពេលប្រពន្ធត្រូវបានប្រុសដ៏ទៃបៀតបៀនហើយក៏ចង់យកប្រពន្ធមកវិញក៏ចេញមុខតតាំងជាមួយនឹងលោកគីមរហូតទាល់តែស្លាប់ខ្លួនឯង។ហើយចាប់តាំងពីលោកមីនស្លាប់ទៅយ៉ុនហ្គីក៏ស្នងតំណែកបន្តទាំងដែលខ្លួនទើបតែមានអាយុពីរឆ្នាំហើយក៏ស្ថិតក្នុងការមើលថែរបស់អ៊ុំគរនឹងខ្លើររបស់ប៉ាយ៉ុនហ្គីរហូតដល់គេធំអាចមើលថែរក្សាក្រុមរបស់គេបានទើបពួកគាត់រាងបន្ថយដៃ។

ចំណែកឯម៉ាក់របស់យ៉ុនហ្គីក្រោយពេលរស់នៅជាមួយលោកគីមបានមួយឆ្នាំហើយក៏បង្កើតបានថេយ៉ុងឡើងមកគាត់ក៏សម្រេចចិត្តធ្វអត្តឃាតខ្លួនឯងព្រោះទ្រាំនឹងឈ្មោះស្រីមានប្ដីពីរមិនបានឡើយគាត់ក៏ចាកចោលថេយ៉ុងទាំងថេយ៉ុងមិនទាន់ដឹងខ្យល់ដឹងរហើយ។

លោកគីមក្រោយពេលអ្នកជាប្រពន្ធលាចាកលោកនេះទៅគាត់ក៏មើលថែថេយ៉ុងហើយក៏ជួយជ្រំជ្រែងយ៉ុនហ្គីតាំងតែពីយ៉ុនហ្គីមានអាយុ៣ឆ្នាំរហូតដល់គេធំដោយដឹងពីកំហុសរបស់ខ្លួនដែលបានសាងកម្មពាជាមួយនឹងគេ។តែរឿងដែលគួរឲ្យស្ដាយគាត់ក៏បានលាចាកលោកនេះទៅពេលថេយ៉ុងមានអាយុដប់ប្រាំមួយឆ្នាំ។

ហើយចំពោះរឿងគ្រួសារទាំងពីរនេះក៏បានកប់ទៅតាមលោកគីមនឹងលោកមីនគ្មានអ្នកណាលើកយកមកនិយាយកូនចៅជំនាន់លោកទាំងពីរក៏បានស្លាប់អស់បងធំៗក្នុងជំនាន់ពួកលោកក៏បានស្លាប់ខ្លះក៏ចាស់វង្វេងនិយាយលែងដឹងអីទៀត។

ហើយចំពោះថេយ៉ុងនឹងយ៉ុនហ្គីពីដំបូងក៏រាប់អានគ្នាធម្មតាទេសម័យកាលពួកគេនៅរៀនតែវាហាក់ដូចជាប្រវត្តិសាស្រ្តវាជ្រំដែរពួកគេមកមានរឿងឈ្លោះគ្នាដោយសារតែមនុស្សស្រីទើបធ្វើឲ្យមិនត្រូវគ្នាដល់សព្វថ្ងៃនេះឯង។ពួកគេទាំងពីរថ្វីត្បិតតែឈាមផ្សេងគ្នាតែយ៉ាងណាក៏កើតចេញពីផ្ទៃតែមួយក៏ហៅថាជាបងប្អូននឹងគ្នាដែរតែសាមីខ្លួនទាំងពីរមិនបានដឹងឡើងថាជាបងប្អូនដឹងត្រឹមថាជាមិត្តហើយក៏ក្លាយជាគូតសត្រូវតែប៉ុណ្នឹងឯង។
....
កាត់មកពេលបច្ចុប្បន្នវិញពេលនេះម៉ោងនេះរាងតូចហូស៊ុកក៏កំពុងតែទន្ទឹងរងចាំអ្នកជាពូរួមជាមួយនឹងមិត្តជាទីស្រឡាញ់ត្រឡប់មកវិញផងដែរ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now