ហ្វាយក្រោយពីទទួលបញ្ជាហើយក៏ប្រញាប់មកមន្ទីពេទ្យភ្លាមៗតែម្ដង។
ក្រាក!!!
បើកទ្វារបន្ទប់បានមិនលើកឡើងរាងតូចដែលកំពុងតែគេក៏ប្រញាប់ងើបមកមើលខ្ញុំភ្លាមចង់ដឹងថាជាអ្នកណាគេ។ដោយក្នុងចិត្តរបស់រាងតូចសញ្ចឹងគិតថានឹងជារាងក្រៅអាចនឹងត្រឡប់មកលួងលោមខ្លួនវិញតែអ្វីៗគ្រប់យ៉ាងខុសពីអ្វីដែលរាងតូចគិតទាំងស្រុង។
«បងហ្វាយទេហេស៎!ខ្ញុំស្មានតែជា...»រាងតូចនិយាយបានតែត្រឹមនិងក៏លែងហ៊ាននិយាយតទៅមុខទៀត។
«ស្មានតែជាលោកម្ចាស់មែនទេអ្នកប្រុសតូចតើខ្ញុំនិយាយត្រូវដែរ»ហ្វាយចូលមកដល់ភ្លាមក៏និយាយញ៉ោះទៅកាន់រាងតូចភ្លេត។
«ចុះពេលនេះគេទៅណាបាត់ហើយបងហ្វាយ?»រាងតូចមិនបានប្រកែកជាមួយនិងសំណួររបស់ហ្វាយឡើយវាក៏បានន័យថាមិញនេះរាងតូចគិតថាជាថេយ៉ុងពិតមែន។
«លោកម្ចាស់គាត់ទៅដល់ផ្ទះហើយគាត់មានការងារត្រូវធ្វើជាបន្ទាន់ទើបប្រញាប់ឲ្យខ្ញុំមកមើលថែអ្នកប្រុសតូច»ហ្វាយមិនហ៊ានប្រាប់អ្វីច្រើនលើសពីនេះឡើយ។
«ដេញតែបន្តិចសោះបែរជាទៅមែន»រាងតូចនិយាយរអ៊ូម្នាក់ឯងទាំងទឹកមុខស្អុយប៉ែរ។
«នេះអ្នកប្រុសតូចដេញលោកម្ចាស់ហេស៎?»ហ្វាយដោយសារតែអ្នកឈរចិត្តរាងតូចខ្លាំងពេកក៏បានឮអ្វីដែររាងតូចបានរអ៊ូនោះក៏សួរទៅកាន់រាងតូចទាំងភ្ញាក់ផ្អើល។
«មែនហើយខ្ញុំដេញគេតែខ្ញុំមិនបានចង់ឲ្យគេទៅមែនទែនឯណា»រាងតូចងើបអង្អុយផ្អែកស្មារនៅក្បាលគ្រែគេងរបស់មន្ទីពេទ្យក៏និយាយឡើងទាំងទឹកមុខស្អុយ។
«អាចថាមិនមែនមកពីអ្នកប្រុសតូចដេញទេដឹងឬក៏គាត់មានអ្វីដែលសំខាន់ត្រូវធ្វើ»ហ្វាយនិយាយតែមួយកំណាត់ៗមិនព្រមនិយាយឲ្យចប់ចុងចប់ដើមឡើយធ្វើឲ្យរាងតូចមានការងឿងឆ្ងល់ជាខ្លាំង។
«មានការងារ!ការងារអ្វីទៅបង?»រាងតូចសួរទៅកាន់ហ្វាយទាំងចងចិញ្ចើមចូលគ្នា។
«ខ្ញុំថាខ្ញុំក៏តូចចាំសួរគាត់ដោយខ្លួនឯងទៅខ្ញុំមិនហ៊ាននិយាយអ្វីច្រើនទេ»ហ្វាយនិយាយទាំងដើរទៅអង្គុយជិតរាងតូច។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។