ថេយ៉ុងបីរាងតូចយកមដាក់នៅក្នុងបន្ទប់នាយដាក់រាងតូចលើពូកថ្នមៗរួចហៅឲ្យហ្វាយមកមើលមុនហ្នឹងចាកចេញទៅថេយ៉ុងក៏ឈរសម្លឹកមើលកាយតូចមួយសន្ទុះធំហើយក៏បែរខ្លួនដើរចាកចេញទៅបាត់។
ចុះមកដល់ខាងក្រោមថេយ៉ុងក៏ប្រាប់ទៅកាន់ហ្វាយដែលឈរចាំនៅជិតជណ្ដើរមិនហ៊ានឡើងទៅនោះនាងនៅឈរយំជិតជណ្ដើរឡើញ័រខ្លួនដូចជាកូនសត្វតែម្ដង។
«ហៅហ្វាយនាងមិនស្លាប់ទេឡើងទៅមើលទៅ»នាយនិយាយទាំងមិនខ្ចីសម្លឹកមុខហ្វាយប្រាប់ទៅកាន់ហ្វាយទាំងទឹកមុខរៀបស្មើររួចក៏ដើរចាកចេញទៅកន្លែងដាក់ទោស។
ហ្វាយគ្រាន់តែបានឮការអនុញ្ញាតពីថេយ៉ុងភ្លាមនាងក៏ប្រញាប់ឡើងទៅលើមើលថែរាងតូចហូស៊ុកតែម្ដង។
បន្ទប់ងងឹត!
នៅទីនេះមិនត្រឹមតែងងឹតនោះទេថែមទាំងត្រជាក់ទៀតផងមានអំពូលមួយនៅក្នុងបន្ទប់មួយនេះតែមិនបានបើកឡើងនោះទេ។នៅក្នុងបន្ទប់ដ៏ងងឹតមើលមិនឃើញអ្វីឮសូរ្យតែសម្លេងខ្យល់ដង្ហើមដកដង្ហក់មិនឈប់។
ក្រាក!!!!
សម្លេងបើកទ្វាបន្លឺឡើងពន្លឺក៏បានចាំងចូលបង្ហាញឲ្យឃើញមនុស្សប្រុសម្នាក់កំពុងតែអង្គុយលើកៅអីឈើមួយដៃទាំងសងខាងត្រូវចងជាប់ហ្នឹងកៅអីជើងទាំងសងខាងក៏ត្រូវចងជាប់ហ្នឹងជើងកៅអីដូចគ្នាមុខត្រូវក្របក្រណាត់ខ្មៅជិតមិនឲ្យឃើញអ្វីទាំងអស់។
«បើកក្រណាត់ទៅ!»សម្លេងបញ្ជារបស់រាងក្រាស់ថេយ៉ុងបន្លឺឡើងយ៉ាងគួរឲ្យខ្លាចរអា។អ្នកជាកូនចៅពេលបានឮបញ្ជាហើយក៏ប្រញាប់ធ្វើតាមបញ្ជាភ្លាម។
«ឯងឆាប់ដោះលែងយើងទៅទោះឯងចាប់យើងទុកយ៉ាងណាក៏គ្មានប្រយោជន៍ដែរ»នាយចាយពេលគេបើកមុខភ្លាមក៏និយាយភ្លេតមិនចាំបាច់ឲ្យគេសួរទាន់នោះទេ។
«ឯងឆាប់ឆ្លើយការពិតមកអ្នកណាជាអ្នកបញ្ជាឯង?»ថេយ៉ុង ដើរចូលមកជិតនាយចាយហើយក៏សួរទៅកាន់ចាយទាំងទឹកមុខរៀបស្មើរ។ន័យរបស់ថេយ៉ុងនោះគឺចង់ដឹងថារវាងខាល័សនិងហូស៊ុកអ្នកណាជាអ្នកបញ្ជាគេឲ្យពិតប្រាកដហើយអ្វីដែលគេចង់ដឹងទៀតនោះគឺតើហូស៊ុកពិតជាមានទំនាក់ទំនងជាមួយខាល័សមែនឬអត់។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។