ឡានស៊េរីទំនើបបើកកាន់តែលឿនទៅៗមិនយូរប៉ុន្មានក៏ដល់គោលដៅដែលបានដៅទុក។ដេវីតចុះពីឡានមកបើកទ្វារឲ្យយ៉ុនហ្គី។
«ដល់ហើយចៅហ្វាយ!»ដេវីតប្រាប់ទាំងឱនគំនាបដោយការគោរព។
យ៉ុនហ្គីចុះមកមិននិយាយអ្វីទាំងអស់ក៏ដើរចូលទៅខាងក្នុងទាំងទឹកមុខមាំ។កូនចៅរបស់គេជាច្រើននាក់ចុះពីលើឡានដើរអមគេចូលទៅខាងក្នុងយ៉ាងមានអំណាច។
ផាំង!សម្លេងស្នូរកាំភ្លើងបន្លឺឡើងនៅពីក្រោយខ្នងរបស់ខេវីនធ្វើឲ្យនាងងាកក្រោយក៏ឃើញសត្រូវកំពុងតែដួលទៅម្ដងបន្តិចៗរហូតដល់ដី។
«លោកប្រុសយ៉ុន!»ក្រោយពីសត្រូវដួលទៅក៏ឃើញថាជាយ៉ុនហ្គីជាអ្នកបាញ់សោះ។
«ឯណាថេយ៉ុង?»យ៉ុនហ្គីមិននិយាយច្រើនក៏សួររកប្អូនភ្លាមៗតែម្ដង។
«គាត់រត់ទៅតាមអាខាល័សនៅខាងនោះបាត់ទៅហើយ»ខេវីនលើកដៃចង្អុលទៅខាងនោះ។
«ហុឹម!ពួកឯងនៅទីនេះហើយមិនបាច់ទៅតាមទេ»យ៉ុនហ្គីក្រហុឹមដើមករបន្តិចរួចក៏ងាកទៅបញ្ជាកូនចៅហើយបានទៅតាមរកថេយ៉ុង។
ក្រឡេកមកកាន់ថេយ៉ុងឯណេះវិញពេលនេះកំពុងតែតាមប្រមាញ់ខាល័សដូចគ្នា។ខាល័សរត់រហូតមកដល់ផ្លូវទាល់ក៏ឈប់ត្រឹមហ្នឹង។
«ពេលនេះឯងនិងរត់ទៅដល់ណាទៀត?»ថេយ៉ុងសួរលក្ខណៈឌឺដងទៅកាន់ខាល័សហើយក៏និយាយបន្ត÷
«ឆាប់ទម្លាក់កាំភ្លើងឯងចុះទៅ!»ថេយ៉ុងក៏ស្រែកឲ្យខាល័សទម្លាក់កាំភ្លើងចុះ។
«ហ្ហឹក!ឯងសម្លាប់យើងទៅ!»ខាល័សទម្លាក់កាំភ្លើងចុះហើយក៏ងាកទៅតបវិញទាំងមិនខ្ចីខ្លាចហើយដើរទៅរកថេយ៉ុងបន្តិចម្ដងៗ។
«យើងសម្លាប់ឯងប្រាកដណាស់!»ថេយ៉ុងនិយាយហើយលើកដៃចង្អុលដាក់ចំកៃកាំភ្លើងហើយក៏កេះកៃទៅតែកាំភ្លើងស្រាប់តែអស់គ្រាប់។
ក្រឹកៗៗ!!
«ហ្ហឹក!ទេវតាមិននៅខាងមនុស្សដូចជាឯងទេអាថេយ៍!ឌឹប!»ខាល័សនិយាយហើយក៏ដាល់ថេយ៉ុងមួយដៃធ្វើឲ្យនាយស្ទើរតែដួលទៅតាមកម្លាំងដៃទៅហើយ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។