ក្រោយពីរាងតូចសន្លប់បាត់រាងក្រាស់ក៏មិនធ្វើរឿងនោះទៀតដែលគេបញ្ជាប់នៅត្រឹមទឹកទីប្រាំនេះឯង។
«ហេតុអីក៏ខ្សោយម្ល៉េះហុឹម?!»ថេយ៉ុង ឱនទៅខ្សឹបសួរកាយតូចដែលគេងសន្លប់ស្ដូកស្ដឹងនោះហើយក៏សើចដើមករតិចៗ។
ថេយ៉ុងក្រោយពេលបញ្ចប់សង្រ្គាមលើកគ្រែជាមួយក្មួយជាទីស្រឡាញ់ហើយនាយក៏បីរាងតូចចូលទៅបន្ទប់ទឹកដើម្បីលាងសម្អាតខ្លួនហើយក៏យកខោអាវរបស់គេមកពាក់ឲ្យរាងតូចរួចក៏ដាក់ឲ្យហូស៊ុកគេងចំណែកឯនាយក៏ប្រាស់ខ្លួនគេងជិតរាងតូច។
ងាកមកមើលរាងតូចជីមីនឯណេះវិញពេលនេះរាងតូចមិនដឹងថាខ្លួនឯងត្រូវអ្នកណាចាប់មកកន្លែងណានោះទេមិនដឹងទៀតថាមានរឿងអ្វីមិនស្គាល់ផ្លូវត្រឡប់ទៅវិញឡើយព្រោះថាក្រោយពេលចូលឡានមិនបានប៉ុន្មាននាទីផងដៃជើងគេចងជាប់មាត់ក៏គេចង់ក្រណាត់ភ្នែកវិញគេក្របក្រណាត់ឡើងជិតមិនឲ្យឃើញអ្វីឡើយ។
«ឆាប់នាំក្មេងនោះចុះមក»អៃស្ទេនបញ្ជាទៅកាន់កូនចៅក្រោមឱវាទរួចនាយក៏ដើរចូលទៅខាងក្នុងមុន។
«ហុឹម!!!»ជីមីនប្រឹងស្រែកប្រឹងរើខ្លាំងណាស់តែគ្មានបានផលឡើយខ្លួនត្រូវគេចាប់លីដូចជាបាវយ៉ាងអញ្ចឹងហើយក៏បោះទៅលើគំនរក្រដាសឡាំង។
«នេះមែនទេជុង ហូស៊ុក?បើកមុខវាទៅ»សម្លេងគ្រលងបន្លឺឡើងបញ្ជាទៅកាន់កូនចៅយ៉ាងមានអំណាច។
«បាទចៅហ្វាយ!»អៃស្ទេន បើក្រណាត់ដែលក្របមុខជីមីននោះរាងតូចជីមីនបើកភ្នែកឡើងបន្តិចម្ដងៗសម្លឹងទៅមើលមុខរបស់យ៉ុនហ្គី។
«មើលទៅគេចង់និយាយហើយបើមាត់ឲ្យគេបន្តិចទៅ»យ៉ុនហ្គី
«បាទ!»អៃស៍ទទួលបញ្ជាហើយក៏ស្រាយខ្សែរចងមាត់របស់រាងតូចចេញ។
«ពួក!ពួកឯងជាអ្នកណាម៉េចក៏ចាំយើងមកពួកឯងជាពួកចាប់ចំរិតយកលុយមែនទេឆាប់លែងយើងទៅឯងដឹងទេថាពូយើងជាអ្នកណាហា៎»ជីមីនគ្រាន់តែមាត់មានសេរីភាពភ្លាមក៏ប្រញាប់និយាយគម្រាមពួគេភ្លេតតែម្ដង។
«មើលទៅមាត់ខ្លាំងបែបនេះឯងចាប់មកមិនខុសទេឯងគឺក្មួយអាថេយ៍មែនទេ?»យ៉ុនហ្គី សួរស្របពេលទាញកៅអីយកមកអង្គុយទល់មុខរបស់រាងតូច។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។