ភាគទី៣៦

241 20 2
                                    

     រាងក្រាស់ឈរចេញទៅម្ខាងហើយក៏ដើរទៅទាញបើកទូរយកខ្សែតីចេញមកតែម្ដងរាងតូចគ្រាន់តែឃើញហើយបើកភ្នែកធំៗតែម្ដង។

«លោកពូ!ហ្ហឹកឲ្យហូប៊ីសុំទោស!ហូប៊ីមិនដឹងអីទេលោកពូ!»ហូស៊ុកចុះពីលើពូចុះទៅឱបជើងរាងក្រាស់ហើយក៏និយាយសុំទោសទៅកាន់រាងក្រាស់។

«យើងសួរឯងសៀវភៅរូបមន្តនៅឯណា?»នាយសួរដោយសម្លេងត្រជាក់ស្រេប។

«ខ្ញុំមិនដឹងថាសៀវភៅនោះនៅឯណាទេលោកពូខ្ញុំមិនដឹងទេហ្ហឹក!ខ្ញុំមិនដែលឃើញសៀវភៅរូបមន្តស្អីនោះទេណាលោកពូ»រាងតូចនៅតែអះអាង់ពាក្យដដែលៗគេមិនដឹងពិតតើឲ្យគេប្រាប់បែបណាទៅគេមិនដែលទាំងឃើញសៀវភៅនោះផង។

រាងក្រាស់បន្ទន់ខ្លួនម្ដងបន្ដិចៗទៅរករាងតូចហើយដៃក្រាស់ក៏ចាប់ស្មារបស់រាងតូចកែវភ្នែកមុតថ្លាក៏សម្លឹងមុខរាងតូចមិនដាក់ភ្នែកនោះទេចំណែកឯកម្លាំងដៃក៏ប្រើសកម្លាំងដៃច្របាច់ស្មារបស់រាងតូចមួយទំហឹង។

«អួយ!លោកពូ!»រាងតូចចាប់ផ្ដើមស្រែកឡើងម្ដងទៀតពេលរាងក្រាស់ច្របាច់ស្មារបស់ខ្លួន។

«យើងសង្ឃឹមគ្រប់យ៉ាងដែលឯនិយាយគឺជាការពិតទៅចុះ!»រាងក្រាស់សម្លឹងរាងតូចដោយកែវភ្នែកកំណាច។និយាយចប់នាយក៏ដើរចេញមកខាងក្រៅបន្ទប់ហើយក៏បិទទ្វារចាក់កន្លឹះជាប់ឃុំរាងតូចទុកនៅក្នុងបន្ទប់។

នាយចុះមកដល់ខាងក្រោមសម្លឹងមើលទៅកូនចៅរបស់ខ្លួនដែលកំពុងតែខ្នាស់ខ្នែងស្វែងរកសួរមួយក្បាលដែលពួកគេមិនដែលបានឃើញមិនដែលបានប៉ះនោះ។

«លោកម្ចាស់!គឺខ្ញុំឆែកកាំមេរ៉ាសុវត្តិភាព»ខេវីនដើរចេញមកពីណាក៏មកដឹងមករាយការណ៍ប្រាប់ទៅកាន់ថេយ៉ុង។

ថេយ៉ុងគ្រាន់តែឮបែបនេះភ្លាមក៏ប្រញាប់ដើរទៅបន្ទប់កាំមេរ៉ាភ្លាមៗ(ភ្លេចប្រាប់តាមពិតបន្ទប់កាំមរ៉ាក៏មានអ្នកយាមដែរតែមកពីសម្លេងស្ដូរកាំភ្លើងរបស់ថេយ៉ុងបានធ្វើឲ្យគ្រប់គ្នាផ្អើលទៅមើលរហូតភ្លេចគិតអីបែបនេះ)។

មកដល់បន្ទប់កាំមេរ៉ាថេយ៉ុងប្រញាប់ចូលទៅមើលភ្លាមៗចង់ដឹងថាអ្នកណាជាអ្នកយកទៅ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now