ភាគទី១១

399 16 0
                                    

ព្រឹកនៃថ្ងៃថ្មី

រាងតូចដែលត្រូវថ្នាំខ្លាំងកាលពីយប់មិញពេលនេះក៏បានភ្ញាក់ឡើងទាំងសភាពពិបាកមើល។ជីមីនងើបឡើងទាំងពិបាកកែវភ្នែកមូលក្រឡង់សម្លឹងមើលទោះជុំវិញបន្ទប់ក៏ស្រាប់តែនឹកឃើញរឿងកាលពីយប់មិញមកវាផុសឡើងពេញខួរក្បាលរបស់គេតែម្ដង។

«ខិខិ»រាងតូចជីមីនក្អកឡើងព្រោះតែឈ្លក់ជាមួយនឹងផ្សែងបារីរបស់រាងក្រាស់។

«យ៉ាងម៉េចភ្ញាក់ហើយហេស៎?»រាងក្រាស់សួរទៅកាន់រាងតូចទាំងទឹកមុខត្រជាក់ស្រេបនាយអង្គុយលើសាឡុងក្នុងបន្ទប់ស្លៀកកន្សែងពោះគោមិនពាក់អាវជក់បារីបង្ហុយផ្សែងពេញបន្ទប់។

«លោក!ឈប់ជក់បារីបានទេ?ខ្ញុំចាញ់ក្លិនបារី!»ជីមីននិយាយដោយសម្លេងខ្សាវៗព្រមទាំងយកដៃខ្ទប់ច្រមុះ។

«ហ្ហឹក!ហ្ហឹក!នេះឯងទើបតែដេកជាមួយយើងសោះចាញ់កូនហើយហេស៎?»រាងក្រាស់សើចឡើងតិចៗគេក៏ដឹងថាមនុស្សប្រុសមិនអាចមានកូនបានហើយក៏ដឹងទៀតថាទើបតែគេងជាមួយគ្នាយប់មិញព្រឹកឡើងឲ្យមានកូនបានយ៉ាងម៉េចទៅតែនេះគេចង់ញ៉ោះរាងតូចតែប៉ុណ្ណោះ។

«ខ្ញុំជាប្រុសមិនអាចមានកូនបានទេ»រាងតូចនិយាយទាំងឱនមុខចុះ។

«បើដឹងខ្លួនហើយថាមិនអាចមានកូនបានកុំរឿងច្រើនពេកយើងមិនចូលចិត្ត»រាងក្រាស់និយាយបណ្ដើរយកន្ទុយបារីចុកចូលចានបារីដើម្បីពន្លត់វា។

«បាទ!ហ្ហឹក!លោក!លោកដោះលែងខ្ញុំបានហើយឬនៅ?លោកសងសឹកលោកពូខ្ញុំបានសម្រេចហើយដូច្នេះសូមដោះលែងខ្ញុំទៅ»ជីមីន និយាយទាំងទឹកភ្នែកហូរហាមគេមិនដឹងឡើយថាថេយ៉ុងមានរឿងអីជាមួយនឹងប្រុសគួរឲ្យខ្លាចម្នាក់នេះទេហើយថែមទាំងមិនដឹងទៀតថាហេតុអីគេក្លាយជាឧបករណ៍សងសឹកបែបនេះ។

«ហឹក!ដោះលែងហេស៎?ពាក្យនេះហ្ហា៎វាអត់មានក្នុងវចនុក្រមរបស់យើងនោះទេហើយកុំសង្ឃឹមថាឯងអាចទៅនៅផ្ទះអាថេយ៍វិញបានព្រោះថាឯងជាមនុស្សរបស់យើងហើយយល់ដែរទេ»យ៉ុនហ្គី ងើបចេញពីសាឡុងដើរទៅចាប់ច្របាច់មាត់របស់រាងតូចអស់មួយកម្លាំងដៃ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now