+ភូមិគ្រឹះត្រកូលមីន
រាងក្រាស់ដឹងខ្លួនមកទាំងមានអារម្មណ៍ថាដូចមានអ្វីនៅពីលើខ្លួនធ្ងន់ៗពិបាកស្មានថប់ដង្ហើមរកថាមិនត្រូវ។
«ហុឹម!ស្អីនឹង?»យ៉ុនហ្គីបើកភ្នែកឡើងក៏ភ្ញាក់ខ្លួនព្រឺតតែម្ដង។
«ម៉េចក៏មកគេងលើយើងបែបនេះងើបទៅធ្ងន់ណាស់»រាងក្រាស់រុញរាងតូចចេញពីទ្រូងរបស់ខ្លួនហើយក៏ស្ទុះងើបឡើង។
«លោកជាអ្នកទាញខ្ញុំទៅឱបព្រឹកឡើងក៏មកស្ដីថាឲ្យខ្ញុំទៀត»រាងតូចនិយាយទាំងទឹកមុខមិនទាន់អស់ងងុយ។
«ឯងកុំមកកុហកយើងមិនបានទាញឯងយកមកឱបទេ»រាងក្រាស់ប្រកែកឡើងតឹងសរសៃរក។
«ហេណាបងស្រឡាញ់អូនហេណាបងសុំទោស!!លោកច្របាច់ដៃខ្ញស្ទើរតែបាក់ស្រែកហៅឈ្មមិនឈប់ទេ»រាងតូចធ្វើជានិយាពាក្យដែលរាងក្រាស់និយាយពីយប់មិញឲ្យនាយស្ដាប់។
«ឯងកំពុងនិយាយពីស្អី?ម៉េចក៏យើងគ្មានខោអាវឯងរំលោភយើងហេស៎?»យ៉ុនហ្គីសួរទៅកាន់រាងតូចទាំងងឿងឆ្ងល់ហើយក៏បើកភួយមើលឃើញថាខ្លួនឯងពេលនេះកំពុងតែគ្មានខោអាវនោះទេ។
«ឆ្កួត!ខ្ញុំនេះហេស៎?ទៅរំលោភមនុស្សដូចជាលោកនោះឆើស!លង់នឹងសម្រស់ខ្លួនឯងពេកទេដឹង?យប់មិញលោកមកដល់ស្រវឹងមិនដឹងអីខ្ញុំក៏ជូតខ្លួនឲ្យហើយលោកក៏ហៅឈ្មោះហេណាមិនឈប់ហើយក៏ទាញខ្ញុំយកទៅឱបក្រៅពីនឹងខ្ញុំក៏គេងលក់គ្មានអ្វីលើសពីនេះទៀតទេ»រាងតូចរៀបរាប់យ៉ាងលម្អិតទៅឲ្យរាងក្រាស់ស្ដាប់ដើម្បីកុំឲ្យគេយល់ច្រឡំមកលើខ្លួន។
«ហុឹម!!»នាយមិនមាត់បានត្រឹមតែក្រហុឹមដើមករហើយក៏ងើបចេញពីពូកសំណាងហើយនៅមានខោក្នុងមិនចឹងទេត្រូវរាងតូចមីនីនឃើញពេញៗហើយ។
នាយដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនថ្ងៃនេះគេចង់សម្រាកមិនចង់ទៅណានោះទេទើបមិនប្រញាប់។
មួយម៉ោងក្រោយមកយ៉ុនហ្គីចេញពីបន្ទប់ទឹកមកវិញហើយក៏ដើរទៅបន្ទប់ដាក់ខោអាវរបស់ខ្លួន។
«ន៎ែ!!អាក្មេងចង្រៃ!អ្នកណាឲ្យឯងយកខោអាវមកទុកក្នុងទូរបស់យើងហ្ហា៎?»យ៉ុនហ្គីស្រែកសួរទៅកាន់ជីមីនតាំងពីបន្ទប់ដាក់ខោអាវមកហើយក៏ដើរចេញមកជាមួយនឹងខោអាវដែលគេបានទិញឲ្យជីមីននោះ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។