ភាគទី២២

290 16 0
                                    

ហ្វាយបន្ទប់ពីនិយាយជាមួយនឹងអៃសាហើយក៏ងាកមកសម្លឹកមើលមុខរបស់ថេយ៉ុង។រាងតូចដែលនៅក្នុងបន្ទប់ពេលឮសម្លេងរបស់ហ្វាយក៏ស្រែកឲ្យហ្វាយជួយដេញថេយ៉ុងចេញពីមុខបន្ទប់របស់ខ្លួន។

«បងហ្វាយ!មែនទេ?»ហូស៊ុកស្រែកសួរចេញពីក្នុងបន្ទប់មក។

«អ្នកប្រុសតូចមានការអ្វីឲ្យខ្ញុំបម្រើមែន?»ហ្វាយពេលឮហូស៊ុកបែបនេះនាងក៏ប្រញាប់រត់ទៅសួរនាំភ្លាមៗ។

«បងជួយដេញឲ្យប្រុសនៅមុខបន្ទប់ខ្ញុំនេះចេញបានទេខ្ញុំមិនចង់ឮសម្លេងគេទេខ្ញុំមិនចង់ចួបមុខគេទេបងជួយខ្ញុំបន្តិចទៅបង»ហូស៊ុកស្រែកបណ្ដើរយំបណ្ដើរ។

«ចា៎សៗអ្នកប្រុសតូចចាំខ្ញុំជួយដេញឲ្យ»ហ្វាយឆ្លើយហើយក៏ងាកមកសម្លឹងមុខរបស់ថេយ៉ុង។

«លោកម្ចាស់បានស្ដាប់ឮហើយមែនទេ?»នាងសួរទៅកាន់ថេយ៉ុងមិនខ្ចីរអាមាត់សោះ។

«ហ្ហឹក!នាងគិតថាមនុស្សដូចជាគីម ថេយ៉ុង ស្ដាប់មនុស្សដូចជានាងហេស៎?»នាយសួរទាំងលើកចិញ្ចើមឆ្ងល់។

«ស្ដាប់មិនស្ដាប់ខ្ញុំមិនដឹងតែម្ចាស់ខ្ញុំបញ្ជាហើយថាឲ្យខ្ញុំហាមឃាតលោកម្ចាស់»ហ្វាយនៅតែមិនព្រមចេញពីមាត់ទ្វារមានតែឈរបាំទ្វារមិនឲ្យថេយ៉ុងចូលទៅ។

«ហ្ហឹក!នាងប្រាកដហើយមែនទេ?»នាងសួរទាំងញញឹមបែបកំណាច។

«ចា៎សមិនចេញទេ!»ហ្វាយឆ្លើយទាំងងើបមុខពើងទ្រូងអះអាងថាមិនព្រមចេញទៅណានោះទេ។

«ល្អណាស់!ខេវីន!!!ស្ទេវីន!!!ឡើងមកលើបន្តិច»នាយដើរទៅបង្កាន់ដៃផ្ទះហើយក៏ស្រែកហៅកូនចៅជំនិតទាំងពីរដែលនៅឈរខាងក្រោមឲ្យឡើងមកខាងលើ។

«បាទចៅហ្វាយមានការអីទៅចៅហ្វាយ?»ពួកគេទាំងពីរឡើងមកក៏សួរទោកាន់ថេយ៉ុង។

«ចាំក្មេងនេះចេញទៅហើយហាមឲ្យគេឡើងមកជាន់លើទៀត»ថេយ៉ុងបញ្ជារកូនចៅទាំងពីរឲ្យចាប់ហ្វាយចេញពីមុខបន្ទប់។

«ន៎ែ!!អត់មានចូលមកទេណាប្រយ័ត្នខ្ញុំវៃ»ហ្វាយចាប់ផ្ដើមភ័យហើយធ្វើកាយវិការជាក្បាច់គុណបន្លាចពួកគេទាំងពីរតែគិតហេស៎ថាពួកគេខ្លាច។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now