ភាគទី០៧(១៨+)

718 20 0
                                    

អៃស្ទេនជិះឡានមកសាលាព្រោះថាបណ្ដាញគេប្រាប់មកថាហូស៊ុកមករៀននៅសកលវិទ្យាល័យនេះ។

«ឯងប្រាកដហើយហេស៎?ថាក្មេងដែរចៅហ្វាយចង់រកគឺរៀននៅសាលានឹង?»អៃស៍សួរទៅកាន់កូនចៅក្រោមឱវាទរបស់គេ។

«បាទលោកអៃស៍គឺខាងនោះគេប្រាប់មកថាបែបនឹងហើយគេថែមទាំងឲ្យរូបមកមើលផងដែរ»អ្នកជាកូនចៅហុចរូបថតឲ្យទៅអៃស៍មើលនាយឃើញហើយក៏ញញឹមស្រស់តែម្ដងព្រោះលើកនេះមិនភ្លាត់ទៀតទេ។

«ល្អចាំគេនៅទីនេះហើយពេលគេចេញពីរៀមចាប់គេទៅតែម្ដង»អៃស៍នឹងកូនចៅឈប់ឡានចាំតែម្ដង។
.....
ងាកមើលរាងក្រាស់ថេយ៉ុងឯណេះវិញក្រោយពីពេលចប់ការងារហើយគេមិនខ្ចីទៅផ្ទះឡើងសុខចិត្តមកអង្គុយផឹកនៅក្នុងក្លឹបឯណេះធ្វើប្រងើយ។

«លោកម្ចាស់ថ្ងៃនេះឲ្យខ្ញុំនៅបម្រើទេ?»កញ្ញារូបស្រស់សួរស្របពេលឡើងអង្គុយទៅលើភ្លៅរបស់ថេយ៉ុង។

«មិនបាច់ទេគ្រាន់តែនៅផឹកកំដរយើងទៅបានហើយ»នាយកម្លោះនិយាយទាំងលើកស្រាមកក្រេបបន្តិច។

«ចា៎ស!»នាងឆ្លើយហើយក៏ចុះមកអង្គុយលើសាឡុងធម្មតាវិញ។

«យើងទៅបន្ទប់ទឹកសិន»និយាយរួចហើយនាយក៏ងើបទៅបន្ទប់ទឹកបាត់ទៅ។

«បើខ្ញុំមិនបានលោកនៅថ្ងៃនេះទេខ្ញុំមិនឲ្យលោកទៅវិញទេ»ឡរ៉ាន និយាយហើយក៏ដកដបអ្វីមិនដឹងមានទឹកថ្នាំនៅក្នុងនោះរួចក៏ចាក់ចូលទៅក្នុងកែវស្រារបស់ថេយ៉ុងហើយក៏ប្រញាប់ទុកវិញព្រោះខ្លាចថេយ៉ុងឃើញ។មួយសន្ទុះក្រោយមកថេយ៉ុងក៏ត្រឡប់មកពីបន្ទប់ទឹកវិញ។

«លោកម្ចាស់អញ្ជើញពិសាស្រា»ឡរ៉ានិយាយហើយក៏លើកកែវស្រាដែលនាងបានដាក់ថ្នាំនោះហុចឲ្យថេយ៉ុងផឹកតែម្ដង ចំណែកឯថេយ៉ុងមិនគិតអីច្រើនឡើយនាយក៏លើស្រានោះមកផឹករហូតដល់អស់។

«ម៉េចក៏យើងក្ដៅក្នុងខ្លួនម្ល៉េះ?នាងដាក់ស្អីចូលទៅក្នុងស្រា?»ថេយ៉ុងងើបឡើងសួរទៅកាន់ឡរ៉ាទាំងក្រឡោត។

«ខ្ញុំមិនបាមដាក់ស្អីទេលោកម្ចាស់!»ឡរ៉ានាងឆ្លើយទាំងញ័រមាត់តែម្ដង។

«យើងស្អប់ណាស់អ្នកណាដែលមកធ្វើរឿងបែបនេះដាក់យើង បើយើងពេញចិត្តយើងនឹងអូសនាងឡើងគ្រែដោយខ្លួនឯងមិនបាច់ចាំមកដាក់ថ្នាំយើងបែបនេះទេចាំទុក»ថេយ៉ុង ចាប់ច្របាច់មាត់នាងហើយក៏ក្រវាសនាងឲ្យដួលរួចក៏ដើរចេញទៅខាងក្រៅ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now