ភាគទី៥០

226 18 0
                                    

យ៉ុនហ្គីក៏បានអៀវប្អូនប្រុសមកដាក់ក្នុងឡានថ្នមៗរួចនាយប្រុងនិងទៅបើកឡានតែអៃស្ទេនមកឃាត់មិនឲ្យនាយបើកនោះទេ។

«កុំអីចៅហ្វាយទុកឲ្យខ្ញុំបើកទៅចុះ»អៃស្ទេនប្រាប់ទាំងឱនគំនាប។

«អ៊ឹម!»យ៉ុនហ្គីក្រហុឹមដើមករបន្តិចក៏បើកទ្វារឡានចូលអង្គុយនៅខាងក្រោយវិញ។

ងូង!!!

ឡានបានចេញដំណើរទៅលឿនដូចជាព្យុះឆ្ពោះទៅកាន់មន្ទីពេទ្យដែលថេយ៉ុងបានឧបត្ថម្ភនោះឯង។

មកទល់និងពេលនេះមេឃក៏ចាប់ផ្ដើមមានពន្លឺបន្តិចម្ដងៗព្រះអាទិត្យក៏បញ្ចេញរស្មីមកឲ្យឃើញព្រៀលៗហើយដែរ។ចំណែកឯរាងតូចហូស៊ុកក៏ភ្ញាក់ឡើងជាមួយនិងទឹកមុខដូចជាមិនសូវស្រស់ស្រាយប៉ុន្មាននោះទេព្រោះគ្មានថេយ៉ុងនៅជិត។

«អ្នកប្រុសតូចសម្រាកបន្តិចទៀតសិនក៏បានណាមេឃនៅមិនទាន់ភ្លឺច្បាស់នៅឡើយទេ»ហ្វាយ ដែលទើបតែចេញពីបន្ទប់ទឹកក៏ប្រញាប់មកនិយាយឲ្យរាងតូចសម្រាកវិញព្រោះខ្លាចប៉ះពាល់ដល់រាងតូច។

«ខ្ញុំគេងមិនលក់ទៀតទេបង»រាងតូចក៏តបទាំងក្រវីក្បាលតិចៗ។

«ព្រឹកឡើងលោកគ្រូពេទ្យគាត់និងមកពិនិត្យអ្នកប្រុសតូចម្ដងទៀតហើយក៏អាចចេញពីពេទ្យបានហើយ»ហ្វាយក៏ប្រាប់ទាំងញញឹម។

«ម៉ោង5ភ្លឺហើយបងជួយទៅរកអ្វីឲ្យខ្ញុំញ៉ាំបន្តិចបានទេខ្ញុំឃ្លាន»រាងតូចប្រាប់ទៅកាន់ហ្វាយទាំងញញឹមមុខស្ងួតមកទល់ពេលនេះរាងតូចនៅមិនទាន់សប្បាយចិត្តនៅឡើយទេ។

«ចា៎សចឹងអ្នកប្រុសតូចចាំនៅទីនេះសិនហើយចាំខ្ញុំទៅទិញអាហារយកមកឲ្យណា»ហ្វាយនិយាយហើយក៏ដើរចេញទៅខាងក្រៅមន្ទីពេទ្យដើម្បីទិញអាហារឲ្យរាងតូចមិនហ៊ានទៅណាឆ្ងាយទេគឺទិញនៅជិតៗនេះឯង។

មេឃកាន់តែភ្លឺច្បាស់រាងតូចក៏រៀបចំខ្លួនរួចរាល់រង់ចាំហ្វាយត្រឡប់មកវិញដោយសារតែនៅក្នុងបន្ទប់យូរពេករាងតូចក៏ដើរចេញមកខាងក្រៅរងចាំម្ដង។រាងតូចដើកចុះឡើងនៅខាងមុខបន្ទប់ទៅមើលនេះមើលនោះដោយមានអ្នកយាមដើរតាមពីក្រោយមិនឈប់។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now