ក្លឹបកម្សាន្ត~~
អៃសាក្រមុំរូបស្រស់អង្គុយផឹកស្រានៅក្នុងក្លឹបកម្សាន្តយ៉ាងស្ងៀមស្ងាត់នាងអកស្រាយ៎ៗតែម្ដង។
«សួស្ដី»សម្លេងគ្រលងមួយនិយាយមកកាន់នាង។
«ចេញទៅ!»នាងនិយាយទាំងមិនខ្ចីសម្លឹងមើលមុខអ្នកដែលមកសួស្ដីសោះឡើយ។
«អេះអ្នកនាងមិនធុញទេហេស៎ដែលមកអង្គុយផឹកស្រាតែម្នាក់ឯងបែបនេះ?»បុរសមាឌមាំម្នាកើនោះសួរទៅកាន់នាងព្រមទាំងអង្គុយនៅតុជាមួយនាងថែមទៀតផង។
«ខ្ញុំទម្លាប់ផឹកម្នាក់ឯងហើយដូច្នេះលោកកុំមករវល់»អៃសានាងតបទៅវិញទាំងលើកស្រាយកមកអក។
«ហ្ហឹក!មកក្លឹបមួយទាំងមូលមកអង្គុយតែផឹកបែបនេះម៉េចនឹងសប្បាយទៅម៉ោះទៅរាំជាមួយគ្នា»នាយកម្លោះម្នាក់នេះនិយាយចប់ក៏ដាក់កែវស្រាចុះលើតុហើយក៏ទាញដៃនាងឡើងទៅរាំ។
«អត់ទេមិនរាំទេ!!»នាងប្រើងរើមិនចង់ចូលទៅរាំទេតែគ្មានបានផល។
ក្រោយពេលបានចូលវង់រាំហើយអៃសាក៏រាំយ៎ៗមិនខ្វល់អ្វីទាំងអស់ហើយក៏រាំឱបករនាយម្នាក់នោះផងដែរ។
«លោកឈ្មោះអី?»នាងរាំបណ្ដើរសួរនាំគេបណ្ដើរ។
«ខាល័ស»ខាល័សតបទៅកាន់នាងទាំងដៃក៏កំពុងតែស៊ូកទៅឱបចង្កេះមួយក្ដាប់របស់នាងផងដែរ។
«ហ្ហឹក!ៗឈ្មោះលោកពិរោះណាស់ខាល័ស»នាងសើចឡើងហើយក៏សរសើរថាឈ្មោះខាល័សពិរោះ។
«ចុះនាងឈ្មោះអីទៅ?»ខាល័ស
«អៃសា ដេម៉ា តែលោកហៅខ្ញុំថាអៃសាទៅបានហើយ»អៃសា
«អៃសាឈ្មោះនាងក៏ពិរោះដែរណារីករាយណាស់ដែលបានស្គាល់អ្នកនាងអៃសា»នាយប្រលែងនាងចេញពីការឱបបន្តិចហើយក៏លាដៃចាំនាងមកចាប់ដៃខ្លួន។
«រីករាយដូចគ្នាខាល័ស»នាងក៏ចាប់ដៃគេតបវិញទាំងញញឹម។
«ពួកយើងទៅញ៉ាំស្រាដើម្បីជាការរាប់អានរបស់ពួកយើងវិញទៅ»នាយកម្លោះនិយាយទាំងស៊ូដៃដាក់ចូលហោបៅ។
«ចា៎ស»ក្រោយពីនិយាយត្រូវគ្នាហើយពួកគេទាំងពីរក៏មកអង្គុយផឹកស្រាជាមួយគ្នាយ៉ាងសប្បាយរីករាយ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។