ថេយ៉ុងងូតទឹករួចហើយក៏ចុះមកខាងក្រោមតែមិនដឹងថាមានការអ្វី។
«អៃសានៅមិនទាន់មកវិញទេហេស៎?»ថេយ៉ុង ចុះមកក៏សួរអ្នកបម្រើដែលកំពុងតែធ្វើការងាររបស់ខ្លួននោះ។
«ចា៎សនៅទេលោកម្ចាស់»អ្នកបម្រើរាងចាស់ជាងគេក៏ឆ្លើយ។
«បើនាងមកវិញឲ្យនាងឡើងទៅបន្ទប់របស់ខ្ញុំ»នាយប្រាប់ទៅអ្នកបម្រើនោះហើយក៏ឡើងទៅបន្ទប់វិញ។
មួយសន្ទុះក្រោយមកឡានសេរីទំនើបក៏បើកលូនចូលមកឈប់នៅខាងមុខទ្វារចូលខាងក្នុងផ្ទះ។អ្នកបម្រើគិតថាជាឡានរបស់អៃសាតែពេលទៅមើលក៏មិនមែនទេ។
«អ្នកនាងអៃសា!ដល់ផ្ទះអ្នកនាងហើយ»ខាល័សដាស់អៃសាតិចៗព្រោះតែនាងស្រវឹងទើបគេងឲ្យស្វាង។
«ហុឹម!នេះដល់ហើយហេស៎?អរគុណណាស់ខាល័ស»នាងនិយាយទាំងលើកដៃញីសៀតផ្កាតិចៗ។
«បាទមិនអីទេឡានរបស់អ្នកនាងថ្ងៃស្អែកចាំខ្ញុំឲ្យគេយកមកឲ្យណា»ខាល័ស។
«ចា៎ស!អរគុណលោកណាស់»នាងបើកទ្វារឡានចុះហើយក៏ទៅឈរនៅម្ខាង។
«ចាំចួបគ្នាទៀតណា»ខាល័សនិយាយពីក្នុងឡានចេញមក។
«ចា៎ស!»នាងលើកដៃបបាយៗទៅកាន់ខាល័សហើយក៏ដើរចូលទៅខាងក្នុង។
នាងដើរចូលទៅខាងក្នុងមិនបានប៉ុន្មានជំហ៊ានផងក៏មានអ្នកបំម្រើរត់មកប្រាប់។
«អ្នកនាងអៃសាលោកម្ចាស់ហៅឲ្យទៅចួបគាត់នៅក្នុងបន្ទប់»អ្នកបម្រើប្រាប់ទាំងឱនមុខចុះ។
«គាត់ចង់ចួបខ្ញុំមានរឿងអីមែនទេ?»នាងសួរទាំងលើកចិញ្ចើមឆ្ងល់។
«ខ្ញុំមិនដឹងដូចគ្នាអ្នកនាងឡើងទៅចួបគាត់ខ្លួនឯងទៅដឹងហើយ»
«មិនអីទេអរគុណណាស់!»នាងនិយាយហើយក៏ដើរឡើងទៅខាងលើ។
តុតុៗ
សម្លេងគោះទ្វារបន្ទប់របស់រាងក្រាស់ក៏បន្លឺឡើងអ្នកនៅខាងក្នុងឮហើយមិននិយាយអ្វីដែរគឺគិតតែពីអង្គុយគង់អន្ទាក់ខ្លាជក់បារីបង្ហុយផ្សឺងធ្វើបហរងើយ។
«លោកម្ចាស់ហៅរកខ្ញុំមានការអីមែនទេ?»អៃសាបើកទ្វារចូលមកសួរទៅកាន់រាងក្រាស់ទាំងឱនគំនាប។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។