ភាគទី០៤

366 21 0
                                    

+ប្រាំថ្ងៃកន្លងផុតទៅ

ធ្មេចបើកៗថ្ងៃនេះក៏ជាថ្ងៃដែរហូស៊ុកត្រូវទៅកាណាដាជាមួយនឹងជីមីនហើយ។

«ហូប៊ី មីនីន ថ្ងៃនេះពួកគាត់ត្រូវទៅនៅបែកពីប៉ាម៉ាក់ហើយទៅដល់ទីនោះត្រូវធ្វើខ្លួនជាមនុស្សល្អស្ដាប់តាមលោកពូឮទេ?»អ្នកស្រីជុង និយាយណែនាំកូនទាំងពីរនាក់មុននឹងចេញដំណើរទៅ។

«បាទ/បាទ»ពួកគេទាំងពីរឆ្លើយព្រមគ្នាហើយក៏លោទៅឱបអ្នកស្រីជុង។

«ទីនោះមិនមែនផ្ទះយើងទេមុននឹងធ្វើអ្វីកូនត្រូវគិតជាមនុស្សណារៀបចរិករឹកពាឲ្យល្អប្រយ័ត្នគេថាឲ្យដល់ពូជអំម្បូរថាជាកូនគ្មានប៉ាម៉ាក់ប្រដៅណាកូនហើយកុំពឹកលោកពូរបស់កូនអីចង់បានអីត្រូវទៅរកដោយខ្លួនឯងណា»លោកជុង ជួយណែនាំបន្ថែមទៀត។

«បាទលោកប៉ាកូនដឹងហើយកូនមិនពឹងលោកពូទេព្រោះលោកពូចាស់ហើយអាចនឹងវង្វេង»ហូស៊ុក ឆ្លើយទាំងមុខដូចជាចង់យំ។

«ល្អហើយកូនពួកកូនទៅចុះពេលនេះដល់ម៉ោងហើយ»លោកជុងនិយាយទាំងលើកដៃមើកម៉ោង។

«កូនលាហើយលោកប៉ាអ្នកម៉ាក់ពេលកូនមិននៅថែសុខភាពផង»ជីមីនមុននឹងឡើងទៅប្រលានយន្តហោះក៏ឈ្លាតប្រាប់ពួកគាត់បន្តិចផងដែរ។

«កូនលាហើយ»ពួកគេទាំងពីរឱបលាគាត់ហើយក៏នាំគ្នាឡើងឡានទៅប្រលានយន្តហោះពួកគាត់មិនជូនទៅទេបើជូនទៅគាត់មិនដាច់ចិត្តឲ្យពួកគេទាំងពីរទៅឡើយ។

ក្រោយពេលកូនៗទៅបាត់លោកជុងក៏ប្រញាប់ខលទៅប្រាប់ថេយ៉ុងភ្លាមៗ។

+ការហៅ~

«ហេឡូ!ថេយ៉ុងមែនទេ?»លោកជុង
{បាទ!នេះហូប៊ីនឹងមីននីចេញមកហើយមែនទេ?}ថេយ៉ុងគ្រាន់តែលោកជុងខលមកក៏សួរភ្លាមតែម្ដង។

«បាទគឺចេញទៅមួយស្ទុះមិញនេះឯងបងផ្ញើរពួកគេផងណាពេលអត់ពីបងទៅបងពឹងឯងជួយមើលថែពួកគេជំនួសបងផងណា»លោកជុងគាត់ផ្ដាំផ្ញើរថេយ៉ុងម្ដងទៀត។

{បងកុំនិយាយចឹងអីណាយ៉ាងណាខ្ញុំនឹងមើលថែពួកគេឲ្យល្អ}ថេយ៉ុង និយាយទាំងសើចតិចៗតាមទូរស័ព្ទមក។

«តែប៉ុណ្ណឹងបងអស់បារម្ភហើយបងអរគុណឯងហើយប៉ុណ្ណឹងសិនចុះណាបើពួកគេទៅដល់កុំភ្លេចខលមកប្រាប់បងឲ្យដឹងផង»លោកជុង

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now