ភាគទី៤៣

262 27 0
                                    

     ក្រោយពីធ្វើដំណើរមកអស់ជាច្រើនម៉ោងកន្លងមកថេយ៉ុងក៏បានមកដល់ក្រោយយ៉ុនហ្គីតែបន្តិចប៉ុណ្ណោះ។

     គ្រាន់តែពួកគេមកដល់ភ្លាមក៏មានឡានខ្មៅជាច្រើនគ្រឿងមកទទួលពួកគេទៅភ្លេតពេលមកដល់ក៏ទៀទភ្លឺទៅហើយពួកគេមិនបានសម្រាកឡើយគ្រប់គ្នាសុទ្ធតែសម្ដៅទៅកន្លែងបុណ្យសពតែម្ដង។

     «អេស៎!ឯណាហូប៊ី?»ជីមីនតាំងពីយន្តហោះមកក៏សម្លឹងរកមើលហូស៊ុកមិនព្រិចភ្នែកតែនៅតែមិនឃើញ។

     «ហូប៊ីសន្លប់មិនដឹងខ្លួននោះទេទើបពូមិនបានយកគេមក»ថេយ៉ុងឆ្លើយទាំងញញឹមតិចៗទៅកាន់ជីមីន។

     «ពុទ្ធោ!ហូប៊ីស្រឡាញ់លោកប៉ាអ្នកម៉ាក់ណាស់ឮបែបនេះគេច្បាស់ជារន្ធចិត្តខ្លាំងណាស់ហើយ»ជីមីន កើតចិត្តអាណិតអ្នកជាមិត្តក្រៃលែង។

     «ឆាប់ចូលឡានទៅនៅខាងក្រៅត្រជាក់ណាស់»យ៉ុនហ្គី ដែលឈរមកជាយូរក៏ប្រាប់ឲ្យគ្រប់គ្នាឡើងឡានជាពិសេសគឺជីមីនហ្នឹងតែម្ដង។

     ថេយ៉ុងនិងជីមីនមិនតបបានត្រឹមតែញញឹមមុខស្ងួតហើយក៏នាំគ្នាដើរចូលទៅក្នុងឡានរៀងៗខ្លួនរហូតដល់កន្លែងបុណ្យ។

     មកដល់កន្លែងម្នាក់ៗមានមុខមាត់ស្មើរស្ងៀមស្ងាត់ចំណែកឯរាងតូចជីមីនយំរហូតតាំងពីពេលមកដល់។

     «លោកប៉ា!!អ្នកម៉ាក់!!!ហ្ហឹក!ហឺ!»ជីមីនចូលទៅដល់ក៏លត់ជង្គង់នៅមុខរូបថតរបស់ពួកគាត់ស្រែកហៅទៅកាន់ពួកគាត់ទាំងអារម្មណ៍សោកស្ដាយគេនៅមិនទាន់បានសងគុណរបស់ពួកគេទេពួកគាត់ក៏ទៅចោលគេទាំងគ្មានស្រណោះអ្វីបន្តិចសោះ។

     «ពួកគាត់ទៅបានសុខហើយ»យ៉ុនហ្គី ឱបលួងលោមអ្នកជាប្រពន្ធទាំងក្ដីអាណិត។

     «សួស្ដីអ្នកប្រុសជីមីន»សម្លេងក្រលងមួយចូលមកនិយាយសួរស្ដីទៅកាន់រាងតូចជីមីន។

     «លោកមេធាវី~»ជីមីនងើបមុខមើលទៅកាន់ម្ចាស់សម្លេងនោះទើបដឹងថាជាអ្នកណា។

     «បាទ~ចុះអ្នកប្រុសហូស៊ុកមិនមកទេហេស៎?»លោកស៊ូ ជាមេធាវីផ្ទាល់ខ្លួនរបស់លោកជុងហើយគាត់ក៏ជាអ្នកមើលការខុសត្រូវកម្មវិធីបុណ្យសពនេះផងដែរលោកជុងគាត់មិនសូវមានសាច់ញាតិទេសាច់ញាតិដែលមានសុទ្ធតែនៅឆ្ងាយៗមកមិនទាន់ទេទើបគាត់សម្រេចថាជាអ្នករៀបចំពិធីតែម្ដង។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now