ភាគទី៣១

249 15 0
                                    

     ងាកមកមើលរាងតូចហូស៊ុកឯណេះវិញពេលនេះក៏កំពុងតែអង្គុយសញ្ជឹងគិតថារឿងគ្រប់យ៉ាងអាចទៅរួចឬអត់បើលោកពូគេជាម៉ាហ្វៀពិតមែនតើគេអាចទទួលយកបានឬអត់។

ទ្រឺង!!!

កំពុងតែអង្គុយគិតសុខៗស្រាប់តែសម្លេងទូរស័ព្ទរបស់គេក៏រោទិ៍ឡើងដាស់អារម្មណ៍ឲ្យរាងតូចភ្ញាក់ជាមួយហ្នឹងសម្លឹងរោទិ៍នោះ។

«មីននីខលមកមានការអីទាំងព្រឹកបែបនេះ?ហេឡូមីននី»រាងតូចនិយាយបន្តិចមុនហ្នឹងលើកទូរស័ព្ទ។

(ហូប៊ីត្រៀមចិត្តណារឿងគ្រប់យ៉ាងដូចដែលឯងបានគិតពិតមែនតែយ៉ាងណាៗឯងបើកចិត្តនិយាយជាមួយលោកពូទៅណា)ជីមីនគេខលមកប្រាប់រឿងថេយ៉ុងគឺជាម៉ាហ្វៀពិតប្រាកដមែន។

«មិនអីទេមីននីយើងអាចទទួលយកបានឯងកុំបារម្ភអីគ្រាន់តែយើងចង់បានចម្លើយចេញពីមាត់លោកពូប៉ុណ្ណោះអរគុណដែលឯងខលមកប្រាប់ណា»រាងតូចញញឹមទាំងមុខស្ងួត។

(ឯងមិនអីល្អហើយណាប៉ុណ្នឹងសិនចុះយើងរវល់បន្តិចណា)ជីមីននិយាយចប់ភ្លាមក៏បិទទូរស័ព្ទភ្លេច។

រាងតូចអង្គុយមុខស្ងួតគេមិនដឹងខ្លួនទេថាប៉ុន្មានឆ្នាំមកនេះគេរស់នៅក្នុងរូងខ្លាមិនដឹងទេថាជុំវិញខ្លួនសុទ្ធតែគ្រោះថ្នាក់។

«នេះលោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀពិតមែនហេស៎?តើគាត់មានសម្លាប់មនុស្សឬអត់?មានប្រើថ្នាំឬអត់?»រាងតូចមានសំណួរជាច្រើនហោះមកពេញខួរក្បាលរបស់គេតែគ្រប់យ៉ាងមានតែសំណួរគ្មានចម្លើយនោះទេ។

ក្រោយពីគិតអស់មួយសន្ទុះរាងតូចក៏ងើបទៅស្លៀកពាក់ចេញមកខាងក្រៅកន្លែងដែលទៅគឺគ្មានអ្វីក្រៅពីមកផ្សាទំនើបទិញឥវ៉ាន់នោះទេ។

ផ្សារទំនើប~

រាងតូចជាមួយអ្នកយាមពីរបីនាក់ទៀតមកដើរតាមរាងតូចដើរទិញនេះទិញនោះកុំឲ្យគិតរឿងមិនល្អទៅលើអ្នកជាពូ។

ដើរទិញសុខៗស្រាប់តែរាងតូចមិនប្រយ័ត្នក៏ដើរទៅបុកនឹងមនុស្សម្នាក់។

«អួយ!សុំទោសផងៗ»រាងតូចពេលដើរប៉ះគេបែបនេះក៏ប្រញាប់ឱនសុំទោសគេ។

រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥Where stories live. Discover now