មួយម៉ោងមុន~
ថេយ៉ុងចេញមកខាងក្រៅក៏ដកទូរស័ព្ទចេញពីហោប៉ាវមកមើលទើបដឹងថាជាអ្នកណាដែលខលមក។
«មានការអី?»នាយសួរដោយសម្លេងសោះកក្រោះ។
(យើងឃើញកន្លែងរស់នៅរបស់អាខាល័សហើយឯងគិតយ៉ាងម៉េច?)សម្លេងគ្រលោងតាមទូរស័ព្ទសួរមកកាន់រាងក្រាស់ថេយ៉ុងហើយអ្នកដែលសួរនោះគ្មានអ្នកណាក្រៅពីយ៉ុនហ្គីនោះទេ។
«ឯងកុំធ្វើឲ្យវាផ្អើលអីពេលនេះយើងកំពុងនៅមន្ទីពេទ្យរួចរាល់ធុរៈពេលណាចាំចាត់ការវា»ថេយ៉ុង
(ឯងកើតអីបានទៅពេទ្យ)សម្លេងសួរបែបសោះកក្រោះតែប្រកប់ទៅដោយការព្រួយបារម្ភ។
«គឺហូស៊ុកគេសន្លប់ទើបយើងនាំមកមន្ទីពេទ្យបើឯងអស់ការអីហើយប៉ុណ្នឹងសិនចុះ...តែឈប់សិនរឿងហូស៊ុកចូលមន្ទីពេទ្យហាមប្រាប់ជីមីនឲ្យសោះ»មុននិងបិទទូរស័ព្ទក៏នៅឈ្លៀតគម្រាមអ្នកជាមិត្តសិន។
(យើងដឹងហើយអាចង្រៃ)យ៉ុនហ្គីប្រទិចអ្នកជាមិត្តហើយក៏បិទទូរស័ព្ទ។
«ឆើស!អាមនុស្សអត់ចង្រៃ!»ថេយ៉ុងនៅខាងនេះដាក់ទូរស័ព្ទចុះក៏ប្រទិចអ្នកជាមិត្តដូចគ្នាទាំងដែលអ្នកម្ខាងទៀតមិនបានឮសូម្បីតែបន្តិច។
បន្ទាប់ពីនិយាយរួចហើយនាយក៏ដើរទៅរង់ចាំរាងតូចនៅក្នុងមន្ទីពេទ្យវិញ។
បច្ចុប្បន្ន~
ថេយ៉ុងដើរមកតាមលោកដុកទ័រសេមនៅក្នុងបន្ទប់ពិគ្រោះជំម្ងឺផ្ទាល់ខ្លួនរបស់គាត់។
«លោកគ្រូពេទ្យតើប្រពន្ធខ្ញុំកើតអីទៅបានជាសន្លប់បែបនេះ?»មកដល់ក្នុងបន្ទប់រកតែដុកទ័រសម្រួលឥរិយាបថមិនទាន់នោះទេថេយ៉ុងក៏ចោទសួរភ្លាមៗ។
«លោកអង្គុយចុះសិនទៅចាំនិយាយគ្នា»ដុកទ័រគាត់ប្រាប់ឲ្យថេយ៉ុងអង្គុយចុះទាំងញញឹមតិចៗ។
«ពេលនេះអង្គុយហើយឆាប់ប្រាប់មក»ថេយ៉ុងក៏ស្ដាប់បង្គប់ធ្វើតាមលោកដុកទ័រប្រាប់។
«ហ្ហឹក!តើនេះសមជាKyeដែលគេតែងតែខ្លាចនោះដែរទេហា៎?»ដុកទ័រសេមនិយាយទាំងចំម្អកឲ្យថេយ៉ុងតិចៗ។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
عاطفيةជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។