នៅក្នុងឡានហា៎កមានសភាពសង្ងំស្ងាត់ព្រោះតែជីមីនក៏មិនហ៊ាននិយាយអ្វីយ៉ុនហ្គីក៏ចូលចិត្តភាពស្ងប់ស្ងាត់ស្រាប់ដែរចំណែកឯងកូនចៅក៏គិតតែពីផ្ដោតអារម្មណ៍ទៅបើកឡាន។
«អៃស៍!ចូលផ្សារទំនើបសិនទៅ»យ៉ុនហ្គីអង្គុយសុខៗក៏បញ្ជារឲ្យអ្នកជាកូនចៅ។
«បាទចៅហ្វាយ»អៃស៍តបហើយក៏ប្ដូរផ្លូវវិញហើយក៏បើកបោះពួយយ៉ាងលឿនទៅកាន់ផ្សារទំនើបយ៉ាងលឿនដូចជាព្យុះ។
«លោកទៅផ្សារទំនើបធ្វើអី?»រាងតូចសួរទាំងសម្លឹកមុខរបស់រាងក្រាស់។
«ទៅដល់ដឹងហើយ!»នាយតបទៅវិញទាំងមិនខ្ចីមើលមុខរបស់រាងតូច។
ឡានបើកទៅមិនដល់ប៉ុន្មាននាទីផងក៏ទៅដល់ផ្សារទំនើបអៃស៍នឹងដេវីតចុះមកបើកទ្វារឡានឲ្យអ្នកទាំងពីរ។
«អរគុណណាស់»ជីមីននិយាយទាំងញញឹមទៅកាន់អៃស្ទេន។
«បាទ!»អៃស្ទេនក៏តបទៅវិញទាំងញញឹមដាក់ជីមីនវិញដូចគ្នា។
«នៅឲ្យដៃជើងគ្នាយូរទៀតទេ?»យ៉ុនហ្គីសួរឡើងទាំងទឹកមុខរាបស្មើរ។
«សុំទោសផងចៅហ្វាយ»អៃស៍និយាយទាំងឱនគំនាប។ហើយពួកគេក៏ដើរទៅឡើងជណ្ដើរទៅជាន់ខាងលើ។
វាពិតជាចៃដន្យណាស់ជួនពេលដែរហូស៊ុកក៏ចេញពីជណ្ដើរយន្តរដូចគ្នាតែ....គឺមួយជិះជណ្ដើរយន្យឡើងទៅខាងលើមួយជិះជណ្ដើរយន្តចុះមកខាងក្រោម(ចា៎សខ្ញុំនឹងបំបែកបំបាក់មិនឲ្យបានចួបគ្នាទេ)។
«លោកពូថ្ងៃនេះយើងទៅណាទៀតហុឹម?»ហូស៊ុកសួរទៅកាន់អ្នកជាពូទាំងសើចស្ងេញ។
«ទៅសួនសត្វរបស់លោកពូទៅយ៉ាងម៉េចដែរ?»ថេយ៉ុងស៊ូកដៃក្រាស់របស់ខ្លួនទៅឱបចង្កេះតូចៗរបស់ហូស៊ុក។
«ហូរ!!!នេះលោកពូមានសួនសត្វដែរហេស៎?»ហូស៊ុកសួរទាំងភ្ញាក់ផ្អើល។
«មានតើតែក្មួយខ្លាចឬអត់?»សួរទៅកាន់អ្នកជាក្មួយទាំងក្ដីព្រួយបារម្ភ។
«អត់ទេមានលោកពូនៅក្បែរប៊ីមិនខ្លាចទេ»រាងតូចនិយាយទាំងមានភាពជឿរជាក់នៅក្នុងខ្លួនជាខ្លាំង។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។