ងាកមកមើលស្ទេវីននឹងខេវីនឯណេះវិញពេលនេះក៏កំពុងតែពិនិត្យមើលកាំមេរ៉ារបស់សាលាហើយក៏ឃើញថាអ្នកដែលមកចាប់ជីមីននៅថ្ងៃនេះគឺជាអៃស្ទេនកូនចៅជំនិតរបស់យ៉ុនហ្គី។
«អាចង្រៃតាមពិតគឺជាឯងសោះចាំមើលយើងមិនទុកឯងទេ»ស្ទេវីនមើលបណ្ដើរក្រឺតជើងធ្មេញបណ្ដើរខឹងសម្បារនឹងអៃស្ទេនដែលវ៉ីសតែនឹងធ្វើឲ្យគេបាត់បង់ជីវិញទៅហើយ។
ក្រោយពីមើលចប់នាយក៏ចាប់ផ្ដើមចម្លងឯកសារកាំមេរ៉ានោះយកមកឲ្យថេយ៉ុង។
ភូមិគ្រឹះគីម
រាងក្រាស់ថេយ៉ុងពេលនេះក៏កំពុងតែជូតខ្លួនឲ្យរាងតូចដែលគេងសន្លប់ស្ដូកស្ដឹងមិនកម្រើកអ្វីទាល់តែសោះ។
«ឆាប់ដឹងខ្លួនមកណាមនុស្សល្អរបស់ពូកុំគេងមិនដឹងខ្លួនបែបនេះអី»រាងក្រាស់អង្អែលសក់រលើបរលោងរបស់រាងតូច។
«លោកម្ចាស់!»អៃសាចូលមកហៅទៅកាន់ថេយ៉ុងទាំងឱនមុខចុះ។
«មានការអី?»នាយសួរទៅកាន់នាងទាំងសម្លេងសោះកក្រោះ។
«គឺ...»នាងរៀបនិយាយទៅហើយស្រាប់តែហូស៊ុកក៏ភ្ញាក់ឡើង។
«លោកពូ~ហ្ហឹក!លោកពូ»ហូស៊ុកភ្ញាក់ឡើងក៏ហៅតកនអ្នកជាពូទាំងទឹកភ្នែកហូររហាម។
«ហូស៊ុក!ពូនៅទីនេះហើយណាពូនៅជិតក្មួយហើយ»ថេយ៉ុងពេលរាងតូចភ្ញាក់ភ្លាមក៏ប្រញាប់ស្ទុះចូលទៅរកភ្លេត។
«លោកពូ!ហ្ហឹក!»ហូស៊ុកស្ទុះងើបចេញពីគ្រែឱបថេយ៉ុងហើយក៏យំយ៎ៗតែម្ដង។
«កុំយំអីពូនៅជិតឯងហើយណាកុំយំអី»ថេយ៉ុងឱបថ្នាក់ថ្នមនឹងលួងលោមរាងតូចមិនឲ្យយំ។
«លោកពូ!លោកពូសម្លាប់មនុស្សមែនទេ?ខ្ញុំឃើញលោកពូមានកាំភ្លើងលោកពូសម្លាប់បងស្ទេវីនមែនទេ?»ហូស៊ុកប្រលែងចេញពីការឱបបន្តិចហើយក៏សួរសំណួរទៅកាន់រាងក្រាស់ឡើងជាប់គ្នារដឹកតែម្ដង។
«អត់ទេៗ!ពូមិនបានសម្លាប់មនុស្សទេកុំបារម្ភអី»ថេយ៉ុងនិយាយទាំងយកដៃក្រាស់របស់ខ្លួនក្ដោបមុខរបស់រាងតូច។
«ខ្ញុំខ្លាចលោកពូជាប់គុកពូកុំសម្លាប់មនុស្សអីណា»រាងតូចក៏ដាក់ដៃខ្លួនពីលើដៃរាងក្រាស់ហើយប្រាប់ទៅកាន់នាយគេខ្លាចបាត់បង់នាយខ្លាំងណាស់បើបានថេយ៉ុងទៅឲ្យគេរស់បែបណាទៅជីមីនក៏បាត់ខ្លួនប៉ាម៉ាក់ក៏នៅឆ្ងាយទៀតគេពិបាកធ្វើចិត្តណាស់។
YOU ARE READING
រឿង លោកពូរបស់ខ្ញុំគឺជាម៉ាហ្វៀ🔥
Romanceជាស្នេហារវាងពូនឹងក្មួយដែរមិនមែនជាសាច់ឈាមបង្កើតនឹងគ្នា។ស្នេហាមួយនេះវាពោពេញទៅដោយភាពផ្អែមល្ហែមតែក្នុងនោះក៏មានបង្កប់នៅរឿងរ៉ាវនឹងឧបសគ្គមួយចំនួនផងដែរ។