ភាគទី1;បាត់ខ្លួន

11.5K 310 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី1


     វិមានដ៏ធំស្កិមស្កៃរះឡើងនៅកណ្ដាលទីក្រុងសេអ៊ូលទាក់ទាញចំណាប់អារម្មណ៍ដល់មនុស្សគ្រប់គ្នាដែលបានធ្វើដំណើរឆ្លងកាត់ អ្នកណាដែលថាមិនដឹងអ្នកណាដែលថាមិនស្គាល់វិមានចនដែលជាកម្មសិទ្ធរបស់ត្រកូលចនអ្នកដែលមានអំណាចលំដាប់ជួរមុខក្នុងប្រទេសក៏ដូចជាប្រទេសជិតខាង។ ត្រកូលនេះជាត្រកូលមហាសេដ្ឋីគ្របដណ្ដប់ដោយអំណាចគូរអោយកោដក្រែងបំផុតគ្រាន់តែលឺឈ្មោះក៏អាចធ្វើអោយខ្លាចរអាបានដែរ ប៉ុន្តែអ្នកណាដែលអាចទាយដឹងរឿងក្នុងត្រកូលនេះ?
     « ឆាប់ឈប់ភ្លាមចន ជុងហ្គុក »រាងចំណាស់ស្រែកខ្លាំងៗហាមឃាត់កម្លោះសង្ហារដែលព្យាយាមចាកចេញពីវិមានដោយដំណើរលឿនដូចជាមិនបានលឺសម្លេងហាមឃាត់យ៉ាងអញ្ចឹង។
     « ឈប់ហាមឃាត់អ្វីដែលខ្ញុំចង់ធ្វើទៀតទៅ ជីវិតខ្ញុំមិនចាំបាច់អោយលោកតាមកពាក់ព័ន្ធនោះទេ »កម្លោះសង្ហារចនជុងហ្គុកដែលជាទាយាទតែម្នាក់គត់ក្នុងត្រកូលមហាអំណាច ងាគមកស្រែកតវ៉ាដាក់រាងចំណាស់ដែលត្រូវជាតារបស់ខ្លួន។ពេលនេះគេធំហើយមិនចាំបាច់អោយអ្នកណាមកគ្រប់គ្រងជីវិតរបស់គេទៀតទេ។
      « ពេលណាឯងឈប់ខ្លួនពាលអត់បានការបែបនេះទៀតទៅហាសស? »លោកម្ចាស់ចនស្រែកគំហគដាក់នាយវិញទាំងខឹងក្រោធតែយ៉ាងណាជុងហ្គុកនៅតែជាចៅរបស់គាត់ជាចៅតែម្នាក់គត់ដែលគាត់ទទូលស្គាល់ទោះបីគេមានចរិកបែបណាក៏ដោយ ចំណែកឯអ្នកផ្សេងកុំគិតថាគាត់ព្រមទទូលធ្វើជាចៅអោយសោះ។
     « មែនហើយខ្ញុំវាពាលខ្ញុំវាអត់បានការ អញ្ចឹងហើយលោកតាមិនចាំបាច់ខ្វល់ជាមួយនិងខ្ញុំទេទៅខ្វល់ជាមួយអាម្នាក់នោះទៅ »ជុងហ្គុកមើលទៅកាន់អ្នកដែលឈរក្រោយខ្នងរបស់លោកម្ចាស់ចនដោយក្រសែរភ្នែកត្រជាក់ស្រេប ដផយសារតែគ្រប់ពេលគេមកវិមានជួបពួកនេះហើយទើបគេមិនចង់មកជាន់ទីនេះប៉ុន្តែលោកតារបស់គេចេះតែបង្ខំ។
      « លោកតាខ្ញុំថាអោយជុងហ្គុកគេ...»
      « បិទមាត់ឯងទៅ រឿងតានិងចៅយើងឯងមិនពាក់ព័ន្ធ »លោកម្ចាស់ចនបែរទៅថាអោយអ្នកដែលហ៊ានលូកមាត់រឿងរបស់គាត់និងជុងហ្គុក ធ្វើអោយនាយកម្លោះដែលត្រូវគាត់ស្ដីបន្ទោសអោនមុខចុះភ្លាមៗ។
      « ខ្ញុំសុំទោសលោកតា »កាង សុងហូពោលពាក្យសុំទោសទៅកាន់លោកម្ចាស់ចនភ្លាមៗប៉ុន្តែវាជារឿងទម្លាប់ហើយដែលគេតែងតែជួបរឿងបែបនេះព្រោះគេគ្មានក្នុងខ្សែរភ្នែករបស់លោកម្ចាស់ចនស្រាប់ទៅហើយទោះបីគេខំធ្វើល្អយ៉ាងណាក៏គាត់មើលមិនឃើញដែរនៅក្នុងភ្នែករបស់គាត់មានតែចៅប្រុសតែម្នាក់ប៉ុណ្ណោះហើយម្នាក់នោះគឺចន ជុងហ្គុកនេះឯង។
     « ឆើសស...»ជុងហ្គុកមើលទៅកាន់បងប្រុសក្រៅខោដោយជិនឆ្អន់គេសែនស្អប់ ឃើញមុខម្ដងៗទប់អារម្មណ៍មិនបានចង់តែវាយអោយដឹងឈ្នះចាញ់នោះទេពូកែណាស់ខាងលាក់ចរិកលាក់ពុត ចរិកម្ដាយកូនគេមួយគូរនេះដូចគ្នាខ្លាំងណាស់ចេះតែប៉ារបស់គេជឿទៅកើត។
     « ឯងអាចទៅបានប៉ុន្តែល្ងាចនេះត្រូវមកវិមានយ៉ាងដាច់ខាត »លោកម្ចាស់ចនបែទៅនិយាយជាមួយនិងជុងហ្គុកវិញទោះបីគាត់ហាមដល់ស្លាប់ខ្លួនទៀតក៏ហាមមិនឈ្នះដែរអញ្ចឹងហើយមានតែបណ្ដោយតាមនិងចុះប៉ុន្តែល្ងាចត្រូវត្រឡប់មកវិញយ៉ាងដាច់ខាតនេះជាបញ្ជា។ ជុងហ្គុកមិននិយាយអ្វីច្រើនក៏ឡើងម៉ូតូជិះចេញទៅបាត់គេមិនចង់រញ៉េរញ៉ៃសុាំញុាំចរិកគេបែបនេះតាំងពីដើមតែបើបន្ទោសគេតែម្ខាងក៏មិនត្រូវដែរព្រោះគេធំឡើងក្នុងស្ថានភាពគ្រួសារបែបនេះ គេគ្មានអ្នកណាទាំងអស់ក្រៅពីលោកតាហើយនិងប៉ាដែលមិនសមនិងនិងឈ្មោះប៉ា។
      « នេះគឺមកពីឯងដែរទើបចៅយើងក្លាយជាបែបនេះ »លោកចនចូលមកក្នុងវិមានវិញក៏ឃើញលោកចនចុះមកពីខាងលើល្មម រាល់ថ្ងៃនេះមកពីពាក្យថាកូនទេកុំអីគាត់បណ្ដេញចេញពីវិមានហើយ ថាតែប៉ុណ្ណឹងគាត់ក៏ឡើងទៅខាងលើបាត់បន្សល់ទុកអោយលោកចនដកដង្ហើមធំ។
      « មានរឿងអ្វីមែនទេសុងហូ? »លោកចនចូលមកសួរកូនប្រុសក្រៅសាច់ឈាមទាំងធុញថប់ការងារក៏រវល់មមាញិកដកឃ្លាមិនចង់រួចចំណែកឯគ្រួសារក៏តានតឹង។
     « គឺជុងហ្គុកគេ...»
      « មិនបាច់និយាយទេប៉ាដឹងហើយ »គ្រាន់តែលឺឈ្មោះជុងហ្គុកភ្លាមគាត់អាចទាយដឹងបាត់ទៅហើយថាគ្មានរឿងអ្វីទេមានតែរឿងដដែលៗនេះឯង។
     នេះហើយស្ថានភាពត្រកូលចនដែលគ្រប់គ្នាមិនដឹងមានលុយមានអំណាចប៉ុន្តែសម្រាប់ក្ដីសុខសុភមង្គល់ក្នុងគ្រួសារវិញគឺគ្មានតតែសោះមួយថ្ងៃៗមានតែរឿងឈ្លោះប្រកែកគ្នាមិនចេះចប់។ ជុងហ្គុកមានឈ្មោះថាជាទាយាទត្រកូលនេះក៏ពិតមែនប៉ុន្តែគេមិនងាយនិងមកជាន់វិមាននេះទេព្រោះគេមិនចង់ជួយ ម៉ាក់ចុងនិងបងប្រុសចុងរបស់គេគ្រប់ពេលដែលឃើញពីរនាក់ម្ដាយកូននេះធ្វើអោយកំហឹងគេផ្ទុះឡើង គេស្អប់កប់ឆ្អឹងព្រោះតែពីរអ្នកម្ដាយកូននេះហើយជាមូលហេតុធ្វើអោយម៉ាក់របស់គេបាត់បង់ជីវិត គេស្អប់ដោយទាំងលោកចនដែលជាប៉ារបស់គេដែលនាំប្រពន្ធនិងកូនចុងចូលមករស់នៅក្នុងវិមានជាមួយទាំងដែលពិធីបុណ្យសពម៉ាក់របស់គេមិនទាន់ចប់ រាល់ថ្ងៃនេះគេមានប៉ាប្រៀបដូចជាគ្មានមានតែលោកតាគេម្នាក់ប៉ុណ្ណោះដែលតែងតែខ្វល់ខ្វាយពីគេ មើលទៅទំនាក់ទំនងតានិងចៅរាងរកាំរកុះឈ្លោះប្រកែកគ្នាបន្តឹចមែនប៉ុន្តែព្រួយបារម្ភពីគ្នាណាស់។ លោកម្ចាស់ចនមិនបានយល់ព្រមអោយពីរនាក់ម្ដាយកូននោះមករស់នៅក្នុងវិមានទេប៉ុន្តែលោកចនរឹងទទឹងគាត់ហាមក៏មិនស្ដាប់នៅចង់ប្ដូរត្រកូលពីរនាក់ម្ដាយកូននោះមកជាត្រកូលចនថែមទៀតប៉ុន្តែក៏ត្រូវលោកម្ចាស់ចនបដិសេដយ៉ាងដាច់ខាតដោយគាត់ប្រាប់យ៉ាងច្បាស់ថាអ្នកដែលមិនជាប់សាច់ឈាមរបស់គាត់ គាត់គ្មានថ្ងៃអោយដាក់ត្រកូលចនទេបើនៅតែរឹងទទឹងកុំសង្ឈឹមថាបានជាន់វិមានចន គាត់មិនដែលទទូលស្គាល់កាង សុងហូមកធ្វើជាចៅឡើយព្រោះចៅរបស់គាត់មានតែម្នាក់គត់គឺចន ជុងហ្គុកហើយក៏ត្រូវតែជាទាយាទតែម្នាក់គត់របស់ត្រកូលចនដូចគ្នាអ្នកផ្សេងកុំសូម្បីតែគិតថាអាចមកដណ្ដើមគ្រប់យ៉ាងពីជុងហ្គុកចៅរបស់គាត់។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now