ភាគទី43+44;ទៅហើយមកវិញធ្វើអី?

5K 284 17
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី43+44



     តើអ្នកណាទៅអាចទ្រាំបានដែលមានពត៌មានផ្អើលប្រទេសពាក់ព័ន្ធជុងហ្គុកនិងកូនរបស់គេប៉ុន្តែស្រីម្នាក់នោះបែជាឆ្លៀតឥកាសទៅវិញ របស់ក្លែងក្លាយយ៉ាងណាវានៅតែក្លែងក្លាយពេលរបស់ពិតបង្ហាញខ្លួនរបស់ក្លែងក្លាយក៏ត្រូវខ្ទាតចេញដូចគ្នា។
     « កូនចង់ធ្វើអីថេយ៍? »លោកគីមស្មានចិត្តស្មានកែវភ្នែកកូនរបស់គាត់មិនត្រូវទេ ប៉ុន្តែត្រូវដឹងម៉្យាងគាត់មានកូនតែម្នាក់ទេនោះគឺថេយ៉ុងគាត់នៅខាងកូនប្រុសគាត់ជានិច្ច គាត់មានងារជាប្រធានាធិបតីគាត់យុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នាអ្នកខុសគឺខុស តែសម្រាប់ថេយ៉ុងមិនថាកូនគាត់ធ្វើអ្វីគាត់និងឈរនៅខាងកូន។
     « លោកប៉ាគង់តែដឹងទេ »ថេយ៉ុងញញិមដាក់អ្នកជាប៉ាមុននិងឡើងទៅខាងលើបាត់ ទឹកមុខគេដូចជាមិនសូវស្រួលទេក៏មិនដឹងថាគេចង់ធ្វើអ្វីដែរ ស្នាមញញិមរបស់គេគូរអោយស្រលាញ់បង្កប់ពីស។
     ថេយ៉ុងឡើងមកដល់ខាងលើក៏ចាប់ផ្ដើមរៀបចំសម្លៀកបំពាក់និងរបស់ប្រើប្រាស់ដាក់ក្នុងវ៉ាលីដូចជាកំពុងតែចង់ទៅណាយ៉ាងអញ្ចឹង។
     « ជួបគ្នាល្ងាចនេះណាជុង »ថេយ៉ុងលើករូបថតជុងហ្គុកមកមើលនិងអង្អែលលើរូបនោះថ្នមៗដោយក្ដីស្រលាញ់ គេមិនបណ្ដោយពេលវេលាទៀតទេគ្រប់យ៉ាងគូរតែដល់ពេលហើយគេមិនទ្រាំឆ្ងាយពីកូននិងមនុស្សជាទីស្រលាញ់ម្ដងទៀតជាដាច់ខាត ជាពិសេសគឺកំចាត់ស្រីកញ្ជោងកន្ទុយប្រាំបួននោះចោល។
     យើងមកមើលជុងហ្គុកឯណ្ណេះវិញគេកំពុងតែឈឺក្បាលនិងពួកអ្នកចុះពត៌មានដែលសរសេរផ្ដេសផ្ដាស់ថាហ្វីនជាកូនរបស់គេនិងយូ រីនណា។
     « គ្រប់យ៉ាងដែលចៅហ្វាយចង់បានខ្ញុំបានចាត់ចែងរួចហើយ »វីន ក្រោយពេលដែលពត៌មាននោះផ្ទុះកាន់តែខ្លាំងជុងហ្គុកក៏សម្រេចចិត្តអោយវីនទៅបញ្ជាក់ថាគេពិតជាមានកូនរួចហើយពិតមែនវាដល់ពេលហើយដែលគ្រប់គ្នាត្រូវដឹងថាគេមុនមែននៅទំនេរដូចដែលដឹង។ ពត៌មានបានចុះផ្សាយផ្អើលប្រទេសនិងដំណឹងមួយនេះ ចន ជុងហ្គុកដែលគ្រប់គ្នាគិតថានៅទំនេរបែជាបញ្ជាក់នៅរឿងដែលគេមានកូនរួចទៅហើយទាំងដែលគេទើបតែមានអាយុ25ឆ្នាំ បើមើលតាមអ្វីដែលខាងត្រកូលចនបានផ្ដល់អោយកូនស្រីរបស់គេមានអាយុ3ឆ្នាំហើយក៏មានន័យថាគេមានកូនតាំងពីគេមានវ័យ22ឆ្នាំ នេះជាវ័យដែលក្មេងពេកទេដឹងសម្រាប់អ្នកជំនួញ? ប៉ុន្តែអ្វីដែលពួកគេមិនយល់នោះគឺគ្មានការបញ្ជាក់ថាម្ដាយរបស់ក្មេងជាអ្នកណាទេហើយក៏នៅតែមានអ្នកគិតថាជារីនណាដដែល។
     « ល្អ »ជុងហ្គុកងគ់ក្បាលទទូលដឹង យ៉ាងណាគេចង់អោយគ្រប់គ្នាដឹងពីរឿងនេះយូរហើយមិនចង់អោយអ្នកណាយកគេទៅដាក់ជាមួយអ្នកនេះអ្នកនោះទៀតទេ។
      « មានរឿងមួយទៀតចៅហ្វាយ មានអ្នកមកបង្កររឿងនៅក្នុងកាសុីណូ ចៅហ្វាយគិតបែបណា? »រឿងនេះគេមិនអាចរំលងទេហើយក៏មិនចង់ធ្វើអ្វីដោយគ្មានបញ្ជារដែរ។
     « ឯងក៏ដឹងហើយត្រូវទេ? »ជុងហ្គុកបង្ហាញទឹកមុខមកធម្មតាៗដូចគ្មានរឿងអ្វី ពួកតូចតាចអស់នេះគេមិនចង់ទៅអោយប្រឡាក់ឈាមទេ។
     « បាទ ចៅហ្វាយ »វីនអោនមុខចុះទទូលដឹងនៅអ្វីដែលចៅហ្វាយរបស់ខ្លួនចង់បាន ឃើញមុខធម្មតាៗបែបនេះពិតមែនតែមិនមែនក៏មិនមែនមានន័យថាក្នុងចិត្តធម្មតាដែរ លិទ្ធផលចុងក្រោយរបស់ពួកអស់នោះគឺស្លាប់តែមួយមុខគត់។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now