ភាគទី18;សារភាព

3.3K 193 9
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី18


     មួយរយៈនេះការងាររបស់ជុងហ្គុកចាប់ផ្ដើមរវល់ខ្លាំង អ្នកណាទៅដឹងនោះថាទាយាទដែលគ្រប់គ្នានិយាយពីមាត់មួយទៅមាត់មួយហៅគេជាមនុស្សអត់បានការដើតែលេងមិនដែលចូលផ្ទះតែតាមពិតគេបានបង្កើតក្រុមហ៊ុនរំសេវស្របច្បាប់ធំលំដាប់លេខមួយនៅក្នុងប្រទេសគ្រាន់តែគេលាក់មុខតែប៉ុណ្ណោះ លុយហូរចូលគិតជាវិនាទីទៅហើយទោះបីជាអាយុតឹចក៏ពិតមែនប៉ុន្តែសម្ថតភាពមានពេញខ្លួន អ្នកដែលស្គាល់គេមានតែសត្រូវធំនិងដៃគូរសហការណ៍ធំប៉ុណ្ណោះ។
     « សួស្ដីសមុទ្រ »នាយតូចថេយ៉ុងស្រែកឡើងខ្លាំងៗទៅកាន់សមុទ្រទាំងស្នាមញញិមមិនរលុប ដោយសារតែថ្ងៃចុងសប្ដាហ៍ជុងហ្គុកគេទំនេរពីការងារទើបគេឆ្លៀតនាំថេយ៉ុងមកលេងសមុទ្រ ម៉្យាងក៏ឆ្លៀតមកមើលសណ្ឋាគារនៅប៊ូសានខ្លះដែរ អ្នកផ្សេងអាចជាមិនស្គាល់មហាសេដ្ឋីវ័យក្មេងវ័យ22ឆ្នាំរូបនេះនៅឡើយទេ។
     « អារម្មណ៍ល្អណាស់ »ជុងហ្គុកចូលមកអោបចង្កេះថេយ៉ុងនិងដាក់ចង្ការលើស្មារបស់នាយតូច ពេលបាននៅកុបែរនៅអោបបែបនេះពិតជាធ្វើអោយគេមានអារម្មណ៍ល្អខ្លាំងណាស់ ចង់តែអោបបែបនេះមិនព្រមលែង។
     « ព្រះអាទិត្យចាប់ផ្ដើមលេចហើយជុង »ថេយ៉ុងសម្លឹងមើលទៅកាន់ព្រះអាទិត្យរៀបលេចព្រមដោយស្នាមញញិម ពីមុនគេចូលចិត្តមើលព្រះអាទិត្យខ្លាំងណាស់ប៉ុន្តែចាប់ពីថ្ងៃដែលមករស់នៅជាមួយជុងហ្គុកគេមិនធ្លាប់បានមើលទៀតទេទើបតែថ្ងៃនេះឯង។
     « ឯងចូលចិត្តមើលវាណាស់មែនទេ? »គេអាចមើលដឹងថាថេយ៉ុងចូលចិត្តមើលព្រះអាទិត្យរៀបលេចខ្លាំងណាស់ គេអាចផ្ដល់ស្នាមញញិមទៅកាន់ព្រះអាទិត្យយ៉ាងស្រស់ស្អាត។
     « មែនហើយ គ្រប់ពេលដែលបានមើលព្រះអាទិត្យរៀបលេចក៏មានន័យថាជីវិតខ្ញុំបានឆ្លងផុតមួយថ្ងៃទៀតហើយ មិនថារឿងល្អរឺមិនល្អដែលកើតឡើងក្នុងថ្ងៃនេះវានិងទៅបាត់ជាមួយនិងព្រះអាទិត្យហើយរឿងថ្មីនិងកើតឡើងម្ដងទៀតនៅពេលព្រះអាទិត្យរះនៅថ្ងៃស្អែក »គ្រប់ពេលដែលមើលព្រះអាទិត្យលេចធ្វើអោយគេមានអារម្មណ៍ថាធូរស្រាល អារម្មណ៍តានតឹងក៏អាចបន្ធូរបន្ថយបានខ្លះពេលព្រះអាទិត្យលេចក៏មានន័យថាគេឆ្លងកាត់មួយថ្ងៃទៀតហើយ។
     « ដូចជាពួកយើងយ៉ាងអញ្ចឹង ពេលនេះយើងឆ្លងផុតមួយថ្ងៃទៀតហើយ »ទើបតែជួបគ្នាថ្ងៃមុនសោះតែរាប់មកដល់ពេលនេះវាពីរខែជាងបាត់ទៅហើយថែមទាំងមានសមាជិកថ្មីដែលកំពុងតែលូតលាស់ក្នុងពោះនេះថែមទៀត នេះបានហៅថាពេលវេលាពិតជាដើលឿនខ្លាំងណាស់។
     « ជុង...ខ្ញុំសួរលោកមួយសំណួរបានទេ? »ថេយ៉ុងបែមកមើលជុងហ្គុក ចង់សួរសំណួរមួយទៅកាន់គេយ៉ាងពិតប្រាកដនិងមិនលេងសើចដូចមុនឡើយ។
     « សួរមក យើងចាំឆ្លើយ »ជុងហ្គុកងក់ក្បាលតឹចៗ បើថេយ៉ុងចង់ដឹងអ្វីគេនិងប្រាប់គេគ្មានអ្វីលាក់ជាមួយនិងថេយ៉ុងស្រាប់ទៅហើយសូម្បីតែរឿងគ្រួសាររបស់គេក៏គេប្រាប់ខ្ទេចគ្មានសល់ដែរទោះបីជាមិនដឹងពីថេយ៉ុងវិញក៏ដោយ ប៉ុន្តែគេពិតជាទុកចិត្តថេយ៉ុងណាស់។
     « ពេលដែលខ្ញុំសម្រាលកូនរួច តើលោកនិងយកកូនទៅមែនទេ?តើលោកបោះបង់ខ្ញុំចោលដែរទេ?លោកត្រូវការតែកូនប៉ុណ្ណោះត្រូវដែរទេជុង?ខ្ញុំពិតជាខ្លាចណាស់ ខ្ញុំមិនចង់បែបនោះទេ »សំណួរនេះគេធ្លាប់សួរទៅជុងហ្គុកម្ដងហើយប៉ុន្តែសួរមិនបានច្បាស់ហើយជុងហ្គុកក៏មិនបានឆ្លើយដែរ ប៉ុន្តែនៅថ្ងៃនេះគេនិងសួរអោយបានច្បាស់លាស់គេពិតជាខ្លាចខ្លាំងណាស់ ខ្លាចថាឃ្លាតពីជុងហ្គុកនិងកូនគេខ្លាចថាជុងហ្គុកនិងបោះបង់គេចោលព្រោះជុងហ្គុកប្រាប់គេមុនដំបូងនោះគឺត្រូវការកូន គេភ័យគេខ្លាចប្រសឹនបើបែបនោះមែនមិនខុសពីស្លាប់ទាំងរស់ទេ។
     « ឯងចង់ដឹងមែនទេ?..មែនហើយយើងចង់បានតែកូនដើម្បីយកទៅបង្ហាញដល់លោកតា »វាជារឿងពិតដែលពីមុនគេចង់យកកូនទៅបង្ហាញដល់លោកតារបស់គេដើម្បីទទូលយកមរតក បើគ្មានទាយាទទៅបង្ហាញគាត់គ្រប់យ៉ាងនិងរលាយក្រោមស្នាដៃពស់វែកពីរអ្នកម្ដាយកូននោះជាមិនខាន ប៉ុន្តែពេលនេះ...
     « ខ្ញុំយល់ហើយ »នាយតូចព្យាយាមទប់ទឹកភ្នែកមិនអោយស្រក់ប៉ុន្តែនៅតែមិនអាចទប់បានទើបបែខ្នងចាកចេញបើនៅទៀតគេប្រាកដជាស្រែកយំនៅទីនេះជាមិនខាន ចម្លើយរបស់ជុងហ្គុកធ្វើអោយគេច្បាស់ក្នុងចិត្តហើយក៏ឈឺចាប់ណាស់ដែរ គ្រាកន្លងមកគេគ្មានអារម្មណ៍អ្វីសោះមែនទេ?ប៉ុន្តែគេបានស្រលាញ់នាយបាត់ទៅហើយ។
     « ស្ដាប់យើងសឹនណាថេយ៍ »ជុងហ្គុកប្រញ៉ាប់រត់មកអោបចង្កេះតូចជាប់មានបំណងហាមឃាត់មិនអោយគេទៅណា គេចង់អោយថេយ៉ុងនៅស្ដាប់គេសឹន ហើយនាយតូចក៏ព្រមឈប់តែក៏មិនបែក្រោយអោយជុងហ្គុកឃើញទឹកភ្នែករបស់គេដែរ។
     « កាលពីមុនយើងធ្លាប់គិតបែបនេះ យើងគ្រាន់តែចង់បានកូនដែលជាឈាមបង្កើតរបស់យើងទៅបង្ហាញលោកតាតែប៉ុណ្ណោះយើងមិនបានខ្វល់អ្វីច្រើន ប៉ុន្តែ..ពេលយើងនៅជាមួយឯងយើងចាប់ផ្ដើមប្រែប្រួលយើងលែងចង់បានអ្វីទាំងអស់ក្រៅពីឯង ពេលដែលដឹងថាឯងអាចមានកូនបានយើងសប្បាយចិត្តខ្លាំងណាស់ កូនជាចំណងដៃដ៏ធំនិងអស្ចារ្យបំផុតវាមិនដូចអ្វីដែលយើងគិតពីដំបូង អារម្មណ៍ដែលដឹងថាខ្លួនឯងក្លាយជាប៉ារបស់គេពិតជារំភើបណាស់ យើងលែងមានគំនិតយកកូនព្រោះតែរឿងលក្ខខណ្ឌអ្វីនោះហើយ យើងដឹងត្រឹមថាយើងស្រលាញ់ឯងនិងកូនយើងមិនចង់បានអ្វីទៀតទេក្រៅពីឯងហើយនិងកូន យើងស្រលាញ់ឯងថេយ៉ុង ស្រលាញ់មកតាំងពីពេលជួបឯងដំបូង ប៉ុន្តែដំបូងៗយើងគ្រាន់តែមិនយល់អារម្មណ៍ខ្លួនឯងយើងគិតងាយៗ ប៉ុន្តែពេលនេះទើបយើងដឹងខ្លួនថាយើងស្រលាញ់ឯងពិតមែន  យើងស្រលាញ់ឯងខ្លាំងណាស់ »ពីមុនគេអាចជាគិតងាយមានកូនហើយក៏ចប់ហើយអ្នកដែលគេជ្រើសរើសមកធ្វើជាអ្នកពពោះកូននោះគឺជាថេយ៉ុងបើក្រៅពីថេយ៉ុងគេមិនយកអ្នកណាទាំងអស់ គេក៏មិនដឹងថាមកពីអ្វី?រឺគេលង់ស្រលាញ់ថេយ៉ុងតាំងពីពេលដែលបានជួបដំបូង?មែនហើយគេបានលង់ស្រលាញ់ថេយ៉ុងតាំងពីពេលជួបដំបូងមកម្លេះ គ្រាដំបូងៗគេមិនយល់អារម្មណ៍ខ្លួនឯងនោះទេអ្វីដែលគេគិតនោះគឺកូន ប៉ុន្តែក្រោយមកទៀតគេក៏លែងខ្វល់ពីរឿងកូនអ្វីទៀតហើយព្រោះគេគិតថាថេយ៉ុងជាមនុស្សប្រុសបើថេយ៉ុងមានកូនមិនបានគេក៏មិនបង្ខំរឿងលក្ខខណ្ឌនោះក៏គេមិនខ្វល់លោកតារបស់គេចង់អោយអ្នកណាក៏ស្រេចតែចិត្តគាត់ចុះគេសុំនៅតែពីរអ្នកថេយ៉ុងក៏បាន តែអ្នកណាទៅដឹងថាថេយ៉ុងអាចមានកូនអារម្មណ៍មួយដែលគេមិនធ្លាប់ជួបនិងគិតមិនដល់ក៏បានកើតឡើង ពេលដឹងខ្លួនឯងថានិងក្លាយជាប៉ារបស់គេពិតជារំភើបខ្លាំងណាស់វាមិនមែនដូចអ្វីដែលគេគិតពីមុនទេ គេក៏មិនចង់បាត់បង់ថេយ៉ុងដែរគេត្រូវការអ្នកទាំងពីរគេមិនអាចខ្វះម្នាក់ណាមិនថាថេយ៉ុងរឺក៏កូន គេដឹងហើយថាអារម្មណ៍ក្លាយជាបង្គោលគ្រួសារជាបែបណា ពេលនេះពួកគេមិនទាន់រៀបការប៉ុន្តែពួកគេមិនខុសពីប្ដីប្រពន្ធដែរ។
     « ជុង..លោកនិយាយជាការពិតមែនទេ? »ថេយ៉ុងបែរមករកជុងហ្គុកវិញ ពេលស្ដាប់អ្វីដែលនាយនិយាយហើយធ្វើអោយទឹកភ្នែកស្រក់មកលើសដើមប៉ុន្តែប្ដូរពីការខូចចិត្តមករំភើបវិញម្ដង តើអ្វីដែលគេនិយាយជាការពិតមែនទេ?រឺក៏នេះត្រឹមតែជាការយល់សប្តិ?កុំលលេងជាមួយនិងអារម្មណ៍គេអីគេរំភើបដល់ស្រក់ទឹកភ្នែកទៅហើយ។
     « វាជាការពិតណាថេយ៍ បងស្រលាញ់អូន បងស្រលាញ់អូនគីម ថេយ៉ុង គ្រប់យ៉ាងដែលបងនិយាយជាការពិតនិងចេញពីចិត្តអោយបងនិយាយប៉ុន្មានដងក៏បងនៅតែប្រាប់អូនថា បងស្រលាញ់អូន បងមិនអោយអូនទៅណាចោលបងនិងកូននោះទេកុំគិតលេងខូចអោយបងមើលកូនតែម្នាក់ឯងអោយសោះបងមិនព្រមទេ »ដល់ដំណាក់កាលនេះហើយនៅលាក់គ្នាដល់ណា?បើទុកយូរទៀតខ្លាចថាគ្មានឥកាសបានសារភាពអញ្ចឹងហើយប្រាប់អោយដឹងនៅពេលនេះតែម្ដង កុំមានគំនិតចាកចេញអោយសោះគេមិនព្រមទេ។
     « ហុិកៗ...ជុង »គេរំភើបលើសពីនិយាយចេញមកទៅហើយទើបចូលទៅអោបជ្រុបមុខនិងទ្រូងមុាំយំចេញមកតែម្ដង។
     « អូនមិនទាន់ប្រាប់បងទេ ថាអូនស្រលាញ់បងរឺអត់? »ជុងហ្គុកអោបតបនាយតូចវិញមុននិងផ្ដឹតស្នាមថើបនៅលើសក់ក្រអូបប្រហើរពណ៌ទង់ដែកស្រាលៗ គេសារភាពអស់ហើយនៅតែថេយ៉ុងទេដែលមិនទាន់ផ្ដល់ចម្លើយមកអោយគេ។
     « ស្រលាញ់...អូនស្រលាញ់បងណាជុង »ថ្ពាល់នាយតូចពេលនេះប្រែទៅជាក្រហមដូចជាប៉េងប៉ោះទំយ៉ាងអញ្ចឹងហើយក៏មិនហ៊ានដកមុខចេញពីទ្រូងជុងហ្គុកដែរមានតែឈ្មុលចូលលើសដើម។
     « បងក៏ស្រលាញ់អូនដែរ »ជុងហ្គុកបន្តឹងដៃអោបថេយ៉ុងជាងមុនបន្តឹច ចង់ប្រាប់ថាស្រលាញ់ហើយក៏ស្រលាញ់ខ្លាំងងណាស់ នេះជាស្នេហ៍លើកដំបូងហើយក៏ប្រាកដថាជាស្នេហ៍ចុងក្រោយ បេះដូង ខ្យល់ដង្ហើមនិងអ្វីគ្រប់យ៉ាងដែលគេមានបានប្រគល់អោយទៅថេយ៉ុងបាត់ទៅហើយ ថេយ៉ុងប្រៀបដូចជាសកលលោករបស់គេយ៉ាងអញ្ចឹង។

     ក្រោយពីយល់ចិត្តគ្នាហើយទើបនាំគ្នាទៅញុាំអ្វីមុននិងចូលទៅសម្រាកនៅសណ្ឋាគារដែលជាកម្មសិទ្ធរបស់ជុងហ្គុកផ្ទាល់តែម្ដង គ្រាន់តែថាពេលនេះម្នាក់ៗដូចជាមានក្ដីសុខខ្លាំងណាស់ព្រោះតែបានយល់ចិត្តគ្នាអស់ទៅហើយធ្វើអោយក្នុងខ្លួនធូរស្បើយមិនតានតឹងគិតច្រើនទៀតនោះទេ ពិភពលោកក៏ប្រែទៅជាពណ៌សុីជម្ពូរយ៉ាងឆាប់រហ័ស ប៉ុន្តែ...
     « សួស្ដីប្រុសស្អាត »ពេលដែលដើចូលមកក្នុងសណ្ឋាគារនោះស្រាប់តែមានមនុស្សស្រីក្រែមក្រហមស្លៀកពាក់លេចលើលេចក្រោមមកពីណាមិនដឹងចូលមករាក់ទាក់ជុងហ្គុក។
      « ថេយ៍...»ជុងហ្គុកងាគមកមើលថេយ៉ុងក្នុងន័យអ្វីម៉្យាងទើបថេយ៉ុងញញិមបន្តឹចហើយបែរមកតបស្រីម្នាក់នោះជំនួសជុងហ្គុក។
     « នាងមានការអ្វីជាមួយប្ដីខ្ញុំ? »នាយតូចញញិមយ៉ាងសុភាពប៉ុន្តែក្រសែរភ្នែកដូចជាមិនមែនសុភាពដូចជាស្នាមញញិមនោះទេ មនុស្សមិនដែលស្គាល់គ្នាផងចេះមករាក់ទាក់ទៅកើត រាក់ទាក់ធម្មតាមិនអីទេតែអានេះមានបំណងចង់ទាក់ប្ដីគេច្បាស់ណាស់។
     « ប្ដីមែនទេ?ប្រុសដូចគ្នានិង? »ស្រីស្រស់ម្នាក់នោះលើកដៃមកខ្ទប់មាត់សើចតឹចៗនិងពាក្យសម្ដីរបស់ថេយ៉ុង គិតថានាងជឿមែនទេ?ទាំងដែលពួកគេសុទ្ធតែជាប្រុសដូចគ្នា។
      « ប្រុសហើយនិងប្រុសវាយ៉ាងម៉េច?បើទើសទាល់ណាស់ទៅចងក.ទៅ តោះថេយ៍បងងងុយគេងហើយយើងទៅគេងល្អជាង »ចាំថេយ៉ុងប្រឡេះស្រីម្នាក់នេះយូរពេកទើបជុងហ្គុកលះយកតែម្ដងមុននិងអូសដៃថេយ៉ុងចេញពីនាងឡើងទៅបន្ទប់សម្រាកទុកអោយនាងឈរគាំងម្នាក់ឯងដូចគល់ឈើចង់ស្រែកក៏ស្រែកមិនលឺដែរពេលនេះ។ ស្រីម្នាក់នេះចេញមកដូចចង់មើលងាយយ៉ាងម៉េចមិនដឹងគ្រាន់តែប្រុសនិងប្រុសវាយ៉ាងម៉េច មានបានទៅសុំបាយផ្ទះនាងឯណាបើថាទើសទេរកដើមឈើណាខ្ពស់ៗចងក.ទៅ។


សូមរងចាំភាគបន្ត....🫶🏻💜
  

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now