ភាគទី36;នៅលីវ??

3K 229 19
                                    


រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី36


     តាំងពីថ្ងៃត្រង់រហូតដល់ល្ងាចជុងហ្គុកមិនបាននាំកូនចុះមកខាងក្រោមនោះទេ ការងារនៅក្រុមហ៊ុនគេបានអោយវីនយកមកអោយគេនៅបន្ទប់ចំណែករឿងទឹកដោះគេរបស់កូនគេបានត្រៀមរួចជាស្រេចគេមិនអោយកូនឃ្លានរឺខ្វះខាតអ្វីនោះទេឯរឿងតុក្កតាអ្នកស្រីកាងបានអោយម៉ែដោះយកមកអោយគេនៅបន្ទប់វិញហើយ រឿងនេះលេងសើចមិនបានទេគាត់មិនចង់យកជីវិតមកប្រថុយព្រោះតែតុកហកតានេះឡើយ។
     « កូនឃើញទេថានេះជាអ្នកណា? »ជុងហ្គុកលើករូបថតថេយ៉ុងបង្ហាញទៅកូនស្រី ហើយក៏បានដូចចិត្តគ្រាន់តែឃើញរូបនោះធ្វើអោយហ្វីនអាណាសើចឡើងតែម្ដង។
      « សុឺតត...គេងទៅណាកូនស្រីប៉ា »ជុងហ្គុកដាក់អោយកូនគេងនៅលើអង្រឹងរបស់កូនក្មេង និងនៅកំដរកូនរហូតគេងលក់ទើបគេងើបមកមើលឯកសារបន្តគេទើបតែចូលក្រុមហ៊ុនបែបនេះមានឯកសារច្រើនណាស់ដែលត្រូវអោយគេពិនិត្យមើល។
     ព្រិកថ្ងៃថ្មីជុងហ្គុកចុះមកខាងក្រោមដើម្បីរួមតុអារហារចំណែកឯហ្វីនអាណាទុកអោយម៉ែដោះជាអ្នកមើលថែរដូចដើម។ គេចេញទៅធ្វើការតាំងពីព្រលិមមិនអាចចោលការងារបានទេ។
      ជុងហ្គុកចូលមកដល់ក្រុមហ៊ុនភ្លាមបុគ្គលិកដែលនៅទីនោះក៏នាំគ្នាអោនមុខចុះជាការគោរពនិងខ្លាចរអាលេងសើចនិងគេមិនបានឡើយមើលតែមុខទៅដឹងហើយនាយមិនដែលញញិមដាក់អ្នកណានោះទេគឺមុាំស្មើបែបនេះគ្រប់ពេល រហូតដល់ពេលខ្លះពួកគេលួចឆ្ងល់ថាតើអគ្គនាយករបស់គេពិតជាអាយុ22ឆ្នាំមែនរឺ?មុខមាត់របស់គេពិតជានៅក្មេងបែបនេះមែនប៉ុន្តែអត្តចរិកគឺមុឺងម៉ាត់ម៉ដ្ឋចង់ចម្លែកនៅជាមួយនិងខ្សែរភ្នែកកំណាចថែមទៀត ចរិករបស់គេមិនសមនិងអាយុតតែសោះ។
     យើងមកចាប់អារម្មណ៍និងពត៌មានវិញពេលនេះកក្រើកបណ្ដាញសង្គមទៅហើយពីការឡើងកាន់កាប់ដំណែងថ្មីរបស់អគ្គនាយកចនគ្រុប ជាអគ្គនាយកវ័យក្មេងនិងមានសមត្ថភាព។ ជុងហ្គុកចូលមកតាំងពីម្សឹលមិញតែមិនទាន់មានអ្នកណារាយការយ៉ាងពិតប្រាកដដល់សារពត៌មានទើបតែថ្ងៃនេះឯងដែលពួកគេច្បាស់ការ បើនិយាយពីស្រីៗវិញណាជ្រួលជ្រើមនិងសម្រស់របស់នាយមិនតឹចនោះទេបើទាំងសង្ហារ ទាំងមានទ្រព្យកេរ្តិ៍ឈ្មោះនិងសមត្ថភាព អ្នកណាក៏ប៉ងចង់បាននាយដែរ ប៉ុន្តែតើអ្នកណាទៅដឹងថាអគ្គនាយកវ័យក្មេងរូបនេះមានកូនមួយបាត់ទៅហើយនោះ។ បើបែកធ្លាយរឿងនេះនៅពេលណាច្បាស់ណាស់ថាល្បីផ្អើលទ្វីបទាំងប្រាំ។
     « យ៉ាងម៉េចដែរទាន? »លោកហានសួរទៅលោកប្រធានាធិបតីទាំងញញិម យ៉ាងម៉េចដែរ?គិតថាកូនប្រសាររូបនេះសាកសមនិងកូនរបស់គាត់ដែរទេ?បើថាមិនទាន់ល្អគ្រប់គ្រាន់ទៀតចប់ជាមិនខាន។
     « គ្រាន់បើ »លោកប្រធានាធិបតីសើចដើមក. មាត់និយាយថាគ្រាន់បើតែក្នុងចិត្តបាបលួចសសើរពីរជុងហ្គុកអនាគតកូនប្រសារបាត់ទៅហើយ ពត៌មានរបស់នាយពេលនេះល្បីកប់ពពកថែមទាំងមានងារថ្មីថ្មោងថាជាមហាសេដ្ឋីវ័យក្មេងថែមទៀត មានវ័យត្រឹមតែ22ឆ្នាំប៉ុន្តែគ្រប់គ្រងក្រុមហ៊ុនយក្សដល់ទៅពីរ ក្រុមហ៊ុនផលិតរំសេវក៏ដូចជាអាវុធជាក្រុមហ៊ុនស្របច្បាប់សម្រាប់ផ្ដល់អោយរដ្ឋាភិបាលគាត់ចង់ស្គាល់ម្ចាស់ក្រុមហ៊ុននេះយូរមកហើយពេលនេះទើបដឹងថាកូនប្រសារគាត់សោះ នៅបន្តដំណែងពីលោកតាកាន់កាប់ក្រុមហ៊ុនត្បូងពេជ្យថែមទៀតនេះមិនមែនជារឿងធម្មតាទេទើបគេអាចដណ្ដើមដំណែងជាមហាសេដ្ឋីក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង។
     « តែក្នុងនេះគេដាក់ថានៅលីវ »លោកហានចង្អុលប្រាប់ត្រង់ចំណុចសំខាន់មួយទៀត តើអ្នកណាជាអ្នកបើកបង្ហាញប្រវត្តិរូបទើបដាក់ថានៅលីវទាំងមានកូនមួយនៅផ្ទះបែបនេះ។
     « យើងឃើញហើយ »គាត់បានឃើញហើយក៏រាងទើសភ្នែកបន្តឹចដែរ បើថេយ៉ុងបានឃើញគេអាចអន់ចិត្តក៏ថាបាន តែអោយគាត់ធ្វើយ៉ាងម៉េចគាត់ម៉េចនិងអាចទៅកែប្រវត្តិរូបគេទៅ។

_______

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now