ភាគទី42;នាងចង់ប្រហ៊ើនមែនទេ?

3.3K 230 14
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី42


    ដឹងទេមុននេះគ្រាន់តែទទូលបានដំណឹងថាកូនស្រីមានបញ្ហានៅសាលាគេក៏លុបចោលការប្រជុំមករកកូនតែម្ដងទាំងចិត្តបារម្ភពីកូនស្ទើរស្លាប់ទោះបីជាគេប្រាប់ថាហ្វីនអាណាកូនស្រីគេមិនកើតអីក៏ដោយ ពេលចូលមកដល់បានលឺគេគម្រាមសម្លាប់កូនគេថែមទៀត គិតថាគេមិនចេះខឹងរឺ?
     « លោកចន គឺ...គឺអោយខ្ញុំសុំទោសផងខ្ញុំមិនដឹងថានាងជាកូនស្រីរបស់លោក »អ្នកស្រីសៀប្រញ៉ាប់អោនសុំទោសយ៉ាងលឿនពេលដែលដឹងថាខ្លួនថ្លើមធំហ៊ានប្រមាថអាយុជីវិតទាយាទស្រីត្រកូលមហាអំណាចដូចជាត្រកូលចន។
     « មែនហើយៗលោកចនដោយសារតែយើងមិនដឹង »លោកសៀក៏ដូចគ្នាគាត់បានត្រឹមតែអោនមុខចុះសុំការអាធ្យាអាស្រ័យដោយសារតែមិនដឹងថាប្រវត្តិក្មេងនេះបែបណាទើបគាត់ហ៊ាននិយាយបែបនេះដាក់ក្មេង។
     « ឈឺទេកូន? »ជុងហ្គុកមិនបានខ្វល់ពីការភ័យព្រួយញ័រដៃញ័រជើងរបស់ពីរនាក់ប្ដីប្រពន្ធដែលអោនមុខចុះស្ទើរតែដល់ដីនោះទេ អ្វីដែលគេគិតគឺកូនស្រីតូចរបស់គេដែលដៃរបស់នាងមានស្នាមជាំនិងស្នាមម្រាមដៃច្បាស់ៗ។
     « ហ្វីនមិនអីទេលោកប៉ា »ហ្វីនអាណាគ្រវីក្បាលតឹចៗបញ្ជាក់ថានាងមិនអីនោះទេ ជាធម្មតានាងមិនមែនចូលចិត្តងក់ងរច្រើនអ្វីនោះទេល្មមៗនាងមិនស្គៀបឡើយ នាងមិនមែនជាក្មេងស្រីទន់ជ្រាយនាងមិនចូលចិត្តយំដូចកាលពីនៅក្មេងនោះទេនាងរឹងមុាំដូចជាលោកប៉ាយ៉ាងអញ្ចឹងនាងទន់ជ្រាយតែមួយរឿងប៉ុណ្ណោះគឺពេលនិកដល់ប៉ាតូចរបស់នាង ពេលនាងនិកប៉ាតូចនាងតែងតែអោបរូបថតយំម្នាក់ឯងមិនអោយលោកប៉ាដឹង នាងមិនចង់អោយអ្នកណាមើលនាងថាជាក្មេងទន់ខ្សោយនោះទេ។
     « តែដៃកូន...»ជុងហ្គុកលើកដៃកូនដែលមានស្នាមមកមើល ដៃដែលធ្លាប់តែស្រឡូនស្អាតគ្មានស្នាមក៏ប្រែមកជាជាំដាក់កំហឹងគេឡើងភ្លាមៗ។
     « ស្រីម្នាក់នោះច្របាច់ដៃកូន »ហ្វីនអាណាមើលទៅអ្នកស្រីសៀដោយស្មានមិនត្រូវដៅមិនបានថានាងចង់បានអ្វី ធ្វើអោយអ្នកដែលត្រូវគេសម្លឹងនោះញ័រដៃញ័រជើងបាត់ទៅហើយព្រោះនោះមិនមែនជាក្រសែរភ្នែកល្អប៉ុន្មាននោះទេ។
    « សុំមេត្តាផងអ្នកនាងតូច »អ្នកស្រីសៀអោនមុខចុះសុំទោសនាងតូចដែលគាត់ធ្លាប់ប្រើសម្ដីមិនល្អដាក់មុននេះ ដោយសារតែគាត់ខឹងហាមចិត្តមិនបានពេលដែលដឹងថាអ្នកណាធ្វើបាបសូរ៉ាន់កូនស្រីរបស់គាត់។
    « កូនស្រីរបស់អ្នកនិងត្រូវបញ្ឈប់ពីសាលាមួយនេះ ចំណែកគ្រួសារសៀត្រៀមខ្លួនទៅ »ជុងហ្គុកថាតែប៉ុណ្ណឹងក៏លើកពរកូនស្រីចាកចេញទៅ ប៉ុន្តែសម្ដីគេមុននេះធ្វើអោយលោកសៀនិងអ្នកស្រីសៀទន់ជង្គង់ដួលព្រួសតែម្ដង គ្រាន់តែស្ដាប់លឺប្រយោគនេះគាត់ដឹងថាគ្រួសារគាត់និងជួបអ្វីទៅហើយកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិដែលខំក៏សាងឡើងឈឹតមួយជីវិតត្រូវរលាយហើយ។
     « កូនចង់នៅរៀនបន្ត2ម៉ោងទៀត រឺចង់ទៅវិញជាមួយប៉ា? »ជុងហ្គុកពរកូនចុះមកខាងក្រោមដោយមានវីននិងកូនចៅ6-7នាក់ទៀតដើតាមពីខាងក្រោយក្រោមក្រសែរភ្នែកសិស្សនៅក្នយងសាលា ពួកគេនាំគ្នាជ្រួលច្របល់តាំងតែពីឡានក្នុងត្រកូលចនបើកចូលមកទីធ្លាសាលាមកម្លេះ ហើយពេលនេះក៏ឃើញថាចន ជុងហ្គុកដែលគ្រប់គ្នាតែងតែខ្លាចរអារកំពុងតែពរនាងតូចហ្វីនអាណាទៅថ្នាក់ ចំណែកឯខ្លះទៀតក៏នាំគ្នាថតសកម្មភាពនោះព្រោងព្រាតវាអាចក្លាយជាប្រធានបទក្ដៅគគុកក៏ថាបាន។
     « កូនចង់នៅរៀនអោយចប់ម៉ោង »គេមិនចង់ខាតរៀនព្រោះតែរឿងអត់បានការទេ គេត្រូវតែរៀនអោយពូកែនិងឆាប់បានចូលទៅជួយការងារនៅក្រុមហ៊ុនរាល់ថ្ងៃនេះលោកប៉ារបស់នាងហត់ពេកហើយ។
     « ប៉ាតាមកូន »ជុងហ្គុកញញិមងគ់ក្បាលនិងនាំកូនទៅថ្នាក់រៀន ពេលចេញមកវិញក៏មិនភ្លេចផ្ដែផ្ដាំគ្រូនៅថ្នាក់របស់ហ្វីនអាណាដែរ។
      « ឯងដឹងហើយមែនទេថាគូរធ្វើបែបណាចំពោះដៃស្រីម្នាក់នោះ? »ពេលដែលបើកឡានត្រឡប់មកក្រុមហ៊ុនវិញជុងហ្គុកក៏ឆ្លៀតនិយាយជាមួយវីន គេមិននិយាយក៏ដឹងមែនទេថាគូរធ្វើបែបណាដាក់អ្នកដែលហ៊ានបង្កររបួសអោយកូនរបស់គេ។
     « បាទ ខ្ញុំដឹងហើយចៅហ្វាយ »វីន គេដឹងហើយថាចៅហ្វាយគេចង់បានបែបណាគ្រាន់តែឃើញក្រសែរភ្នែកកំណាចនោះគេដឹងបាត់ទៅហើយ។
     « ល្អ »មុខនាយក្រាសនៅមុាំស្មើត្រជាក់ស្រេបមិនប្ដូរ ទុកថាគេយោគយល់ហើយដែលគ្រាន់តែបំផ្លាញគ្រួសារនោះធ្វើអោយធ្លាន់ដុនដាបនៅចំណុចសូន្យនិងកាត់ដៃស្រីចំណាស់ម្នាក់នោះដែលហ៊ានមកប៉ះពាល់កូនស្រីរបស់គេបើគេមិនយោគយល់ពីទ្រូងម្ដាយឪពុកពេលឃើញកូនឈឺគេប្រាកដជាសម្លាប់គ្រួសារនោះចោលជាមិនខាន។
     រូបភាពអមជាមួយនិងវីឌីអូរបស់ជុងហ្គុកពរនាងតូចហ្វីនអាណាបានផ្ទុះឡើងពេញបណ្ដាញសង្គមនាំអោយមានការវែកញែកពីសាធារណៈជនជាពិសេសគេចង់ដឹងថាក្មេងស្រីតូចដែលនាយមហាសេដ្ឋីវ័យក្មេងពរនោះជាកូនស្រីរបស់គេពិតដូចជាដូចគេនិយាយមែនរឺអត់ ចុះរឿងប្រវត្តិរូបដែលគេថានាយនៅទំនេរមិនទាន់មានគ្រួសារនោះ? ជាធម្មតាជុងហ្គុកជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងតែងតែមានអ្នកចង់ដឹងចង់លឺពីរឿងរបស់នាយច្រើន ប៉ុន្តែបើថាជាកូនម៉េចនិងអាចទៅ?គេទើបតែ25ឆ្នាំម៉េចនិងមានកូនធំប៉ុណ្ណឹងទៅហើយម៉្យាងមិនដែលឃើញថានាយមានទំនាក់ទំនងជាមួយអ្នកណាទេ អញ្ចឹងហើយវាអាចគ្រាន់តែជាពាក្យមិនពិតដែលគេបង្កើតឡើងអោយល្បីប៉ុណ្ណោះ ចុះក្មេងដែលនាយពរ?រឿងនេះមានតែចាំមើលបន្ត។
     « បើយើងមានកូនវាយ៉ាងម៉េច? »ជុងហ្គុកចងចញ្ចើមដោយការមិនពេញចិត្តពេលដែលឆែកឃើញនិងមតិមួយចំនួនដូចជាមិនពេញចិត្តនិងអ្នកបង្ហោះសារថាគេមានកូនហើយ គេមិនចូលចិត្តទៅមើលពត៌មានតាមបណ្ដាញសង្គមទេតែលើកនេះជារឿងរបស់គេនិងកូនស្រីគេគេត្រូវតែចង់ដឹងហើយ។
     « វាចម្លែកនិងណាចៅហ្វាយ លោកមហាសេដ្ឋីវ័យក្មេងជាអ្នកដែលមានអំណាចនិងជាទាយាទត្រកូលចនវ័យត្រឹមតែ25ឆ្នាំដែលគេល្បីថានៅទំនេរមិនទាន់បើកចិត្តទទូលអ្នកណាបែជាមកលេចលឺដំណឹងថាមានលួចលាក់មានកូន មិនអោយគេចង់ដឹងយ៉ាងម៉េច? »វីនលូកមាត់និយាយទាំងមុខក្រញ៉ូវ ដូចដែលគេនិយាយយ៉ាងអញ្ចឹងចៅហ្វាយគេទាំងសង្ហារទាំងមាន អំណាចក្ដោបក្ដាប់នៅក្នុងដៃអ្នកណាក៏ខ្លាចញញើតថែមទាំងជាម៉ាហ្វៀដែលមានអំណាចនៅក្នុងនិងក្រៅប្រទេសថែមទៀត អ្នកណាក៏ចង់ដឹងពីជីវិតរបស់នាយជាពិសេសគឺគូរជីវិតតែម្ដង បើនិយាយពីពួកស្រីៗវិញមានគ្រប់លំដាប់តម្រង់ជួរអោយនាយជ្រើសប៉ុន្តែសូម្បីតែភ្នែកក៏នាយមិនគ្រវាសមើលផង ហើយសុខៗស្រាប់តែលេចលឺពត៌មានបែបនេះធ្វើអោយស្រីៗខ្លះនាំគ្នាខឹង។
      « វាជាជីវិតយើង »គេមិនមែនជាតារាហើយក៏មិនមែនជាមនុស្សរបស់មហាជនដែរគេជាអ្នកជំនួញគេជាម៉ាហ្វៀពួកអ្នកលេង ហេតុអ្វីក៏ត្រូវខ្វល់ជីវិតឯកជនរបស់គេដែរ?
     « ប៉ុន្តែពេលនេះ...ចៅហ្វាយមើលខ្លួនឯងចុះ »វីនស្រាប់តែលើកiPadមកបង្ហាញអោយអ្នកជាចៅហ្វាយរបស់ខ្លួនមើល រឿងមួយមិនទាន់អស់រឿងមួយទៀតក៏ចូលមកដល់គ្រាន់តែគិតក៏ឈឺក្បាលជំនួសចៅហ្វាយគេដែរ។
     « ស្អីគេ? »ជុងហ្គុកស្លឺភ្នែកទៅលើពេលដែលយកពត៌មានដែលវីនអោយមើលមុននេះ < ច្បាស់ហើយលោកចន ជុងហ្គុកទាយាទតែម្នាក់គត់របស់ត្រកូលចនពិតជាមានទំនាក់ទំនងជាមួយនិងអ្នកនាងយូ រីនណាដែលយើងស្គាល់ថាជាកូនស្រីរបស់លោកយូ ដែលជាមិត្តរបស់លោកចន ជេសុងប៉ារបស់លោកចន ជុងហ្គុក ដោយមានភស្ដុតាងសម្អាង....>អារឿងភស្ដុតាងសម្អាងនេះណាគឺរូបដែលរីនណាទើបតែpostមុននេះវាជារូបដែលនាងថតនៅវិមានចនដោយដាក់Captainថា < ទៅញុាំអារហារពេលល្ងាចជាមួយគ្រួសារចន អនាគត...>អ្នកដែលបានឃើញនិងអានអាចកាត់ន័យយល់បាត់ទៅហើយថានាងចង់សម្ដៅលើអ្វី ធ្វើអោយអ្នកខ្លះនាំគ្នាខូចចិត្តហើយក៏គិតថាក្មេងស្រីដែលជុងហ្គុកពរនោះជាកូនរបស់ជុងហ្គុកនិងរីនណា អ្នកណាៗក៏គេគិតបែបនេះរងចាំតែត្រកូលទាំងពីរចេញមកបញ្ជាក់ប៉ុណ្ណោះ។
     « ឆ្គួតបំផុត »ជុងហ្គុកស្រាប់តែមួម៉ៅឡើងភ្លាមៗពេលដែលឃើញពត៌មានអស់នេះនិងមានសារពត៌មានសរសេរបែបនេះបន្តបន្ទាប់ ជាពិសេសចំនួនចែករំលេកឡើងរាប់ខេក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ វាជាពត៌មានដែលយ៉ាប់បំផុត នៅមានថេយ៉ុងទៀតបើថេយ៉ុងឃើញបែបនេះគេនិងគិតបែបណាចំពោះខ្លួន?
    
      យើងងាគមកមើលនៅឯសេតវិមានឯណ្ណេះវិញស្ថានភាពដូចជាមិនសូវល្អប៉ុន្មានទេជាពិសេសនៅពេលដែលថេយ៉ុងឃើញពត៌មានអស់នោះ។
     « នាងចង់ប្រហ៊ើនមែនទេ? »ថេយ៉ុងក្ដាប់ទូរស័ព្ទដែលនៅនិងដៃយ៉ាងណែន រឿងរបស់ជុងហ្គុកបែបណាលោកប៉ាគេបានប្រាប់គេរួចហើយជុងហ្គុកមិនដែលមានអ្នកណាទេមានតែអ្នកចាំតោងទាមអោយមានពត៌មានអាស្រូវប៉ុណ្ណោះ ។
      « ស្ងប់អារម្មណ៍សឹនទៅកូន »លោកគីមលើកកែវតែមកក្រេបតឹចៗ មិនចាំបាច់មួម៉ៅខ្លាំងដល់ថ្នាក់នេះទេពត៌មានជាពត៌មាន ពិតរឺក្លែងក្លាយយើងដឹងច្បាស់ណាស់។
     « នាងនិងជួបជាមួយកូនឆាប់ៗនេះ »ជុងហ្គុកងាគមកនិយាយជាមួយនិងលោកគីម ស្រីម្នាក់នោះនិងគេនិងជួបគ្នាឆាប់ៗនេះ គេនិងអោយស្គាល់ថាមួយណារបស់ពិតហើយមួយណាជារបស់ក្លែងក្លាយ ចង់ដណ្ដើមប្ដីគេមែនទេ?ងាយពេកហើយទេដឹង?
    


សូមរងចាំភាគបន្ត....🫶🏻💜
ភាគក្រោយគេជួបគ្នាមែនទែនហើយ🥱

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now