ភាគទី45;គេចង់ដណ្ដើមអូនចេញពីបង

4.5K 238 13
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី45


     ពាក្យសម្ដីនិងសកម្មភាពដែលអ្នកនៅទីនេះមើលឃើញអាចបញ្ជាក់យ៉ាងច្បាស់ទៅហើយថាក្មេងប្រុសម្នាក់នេះពិតជាប្រពន្ធរបស់ជុងហ្គុកដែលចាកចេញទៅកាលពីបីឆ្នាំនោះពិតមែន វាជារឿងមួយដែលនិកស្មានមិនដល់សុខៗគេក៏បង្ហាញខ្លួនឡើងក្រោយបាត់វត្តមានគេយ៉ាងយូរ មិនថាអ្នកក្នុងគ្រួសាររឺអ្នកបម្រើនោះទេសុទ្ធតែមានការភ្ញាក់ផ្អើលប៉ុន្តែធ្វើអ្វីបាននេះជារឿងគ្រួសារចៅហ្វាយនាយ ពួកគេបានត្រឹមតែឈរមើលនិងលួចខ្សឹបខ្សៀវគ្នាតែប៉ុណ្ណោះ។
     « សម្រេចថាគេជាប្រពន្ធរបស់ឯងមែនទេជុងហ្គុក? »លោកតាចន យ៉ាងណាត្រូវសួរបញ្ជាក់អោយកាន់តែច្បាស់ក្នុងចិត្តរឿងនេះមិនអាចយកមកលេងសើចបានទេ។
     « មិនមែនប្រពន្ធទេ ជាសង្សារចាស់ »ជុងហ្គុកឆ្លើយបែបប្រងើយៗថែមទាំងលួចដៀងភ្នែកមើលនាយតូចថេយ៉ុងទៀតផង ចង់ដឹងថាគេមានប្រតិកម្មបែបណាពេលលែគេប្រាប់លោកតាបែបនេះ។
     « សង្សារចាស់?? »ថេយ៉ុងក្របួចចិញ្ចើមសួរទាំងមិនសុខចិត្ត នេះណែនាំប្រាប់អ្នកផ្ទះថាគេជាសង្សារចាស់មែនទេ?លេងសើចពេកទេដឹង? សង្សារចាស់ពីពេលណាគេចាំបានថាមិនទាន់បាននិយាយពីរឿងបែកគ្នានោះទេ។
     « វាជាការពិតមិនអញ្ចឹង? »ជុងហ្គុកញាក់វចិញ្ចើមដាក់យ៉ាងច្រឡឺមធ្វើអោយនាយតូចទ្រាំមិនបានចង់តែហក់ទៅពុះកែងទេប៉ុន្តែត្រូវទ្រាំធ្វើយ៉ាងម៉េចបើយើងជាអ្នកទៅចោលគេ អញ្ចឹងហើយត្រូវតែជាអ្នកលួងតែបើថាលួងមិនបានអាចរិកខ្មឺតនិងទេមានតែលេងផ្លូវកាត់។
     « ត្រឹមសង្សារចាស់ ឆើសស...»រីនណាឯណ្ណេះវិញគេថាអោយមិនចេះរាងនៅឆ្លៀតនិយាយដៀមដាមដាក់ថេយ៉ុងថែមទៀត។
     « គ្រាន់បើជាងឈ្លើងដូចជានាងដែរ »នាយតូចថាហើយក៏ដើអូសវ៉ាលីបំបុកស្មារនាងចូលទៅអោបដៃជុងហ្គុកហើយនៅឆ្លៀតផ្អែកក្បាលនិងស្មានាយក្រាសបញ្ឈឺបន្ថែមទៀត មនុស្សដូចគីម ថេយ៉ុងគ្មានពាក្យថាចាញ់ទេ។
     « ... »ជុងហ្គុកពេលដែលបានអ្នកដែលខ្លួនប្រកាសក្ដែងៗថាជាសង្សារចាស់មកអោបដៃផ្ដេកក្បាលបែបនេះក៏លួចញញិមមិនអោយគេដឹង គេកំពុងតែព្យាយាមមិនទាញនាយតូចមកអោបគេត្រូវតែខឹងអោយថេយ៉ុងលួងអោយបានយូរបន្តឹចទើបបាន ប៉ុន្តែគិតថារូបភាពទាំងអស់នេះរួចផុតពីខ្សែរភ្នែករបស់លោកតាចនមែនទេ?គាត់តាមមើលតាំងពីដំបូង គាត់មើលដឹងថាជុងហ្គុកនៅតែស្រលាញ់ថេយ៉ុងមុននេះនៅស្រក់ទឹកភ្នែកពេលដែលបានឃើញគេថែមទៀត មិនបាច់មកធ្វើចរិកមេមាន់ទេគាត់មើលដឹងអស់ហើយ ម៉្យាងគាត់ក៏ពេញចិត្តនិងចរិករបស់ថេយ៉ុង គេជាមនុស្សចូលចិត្តនិយាយត្រង់ក៏មិនចូលចិត្តពាក្យថាចាញ់ បើគិតទៅថេយ៉ុងនិងជុងហ្គុកចរិកដូចគ្នាស្ទើរតែគ្រប់យ៉ាង។
     « នីមទៅរៀបចំបន្ទប់សម្រាកអោយថេយ៉ុងអោយបានលឿនបំផុត »លោកចនងាគទៅប្រាប់អុំស្រីម្នាក់ទៀតដែលឈរជិតនោះគាត់ក៏ប្រញ៉ាប់រួសរាន់យ៉ាងលឿនមិនអោយទាស់ចិត្ត លេងសើចមិនបានទេណាក្មេងប្រុសម្នាក់នេះគឺមនុស្សសំខាន់របស់អ្នកប្រុសរបស់គាត់បើធ្វើអោយគេមិនពេញចិត្តច្បាស់ណាស់ថាគាត់និងអាចមានការស្ដីបន្ទោស។
     « ថេយ៍កូនអាចចូលមកញុាំអារហារពេលល្ងាចសឹន បន្តឹចទៀតចាំចូលសម្រាក »លោកចនប្រាប់ទៅអ្នកបម្រើហើយទើបបែមកនិយាយជាមួយថេយ៉ុងវិញ មិនប្លែកទេដែលគាត់ហៅថេយ៉ុងថាកូនពេញមាត់បែបនេះព្រោះអនាគតទៅនៅតែត្រូវក្លាយជាកូនប្រសារគាត់ដដែលនិង កូនប្រុសគាត់នៅខ្មឺតបានប៉ុន្មានថ្ងៃទៀតគេលួងបន្តឹចទន់ទៅតាមគេបាត់ឥឡូវហើយ។
     « បាទ លោកប៉ា »ថេយ៉ុងញញិមដាក់គាត់បន្តឹចហើយក៏លែងដៃឈប់អោបដៃជុងហ្គុកបន្តបែជាទៅឈរជិតលោកចនជំនួសវិញធ្វើអោយនាយក្រាសមិនពេញចិត្តគេចង់ឈរក្បែរថេយ៉ុងចង់អោយថេយ៉ុងអោបដូចមុននេះ មិនចង់អោយទៅឈរក្បែរអ្នកណាទេទោះបីជាប៉ារបស់គេក៏ដោយ។
     « តោះ...ប៉ាតូចហ្វីននាំទៅញុាំបាយ »និយាយពីហ្វីនឯណ្ណេះវិញសប្បាយចិត្តញញិមបិទមាត់មិនជិតទេពេលបានគ្រួសារជួបជុំគ្នាបែបនេះមុននិងចូលទៅដឹកដៃប៉ាតូចរបស់នាងទៅតុអារហារ អ្នកផ្សេងទៀតក៏ទៅតាមក្រោយក្នុងនោះក៏មានរីនណាដែរយ៉ាងណាមុខនាងក្រាសស្រាប់ហើយ។
     មកដល់តុអារហារហ្វីនអាណាក៏អោយថេយ៉ុងអង្គុយជិតជុងហ្គុកដោយមានលោកតាចននៅអង្គុយក្បាលតុខាងស្ដាំមានជុងហ្គុក ថេយ៉ុងនិងហ្វីន ចំណែកខាងឆ្វេងដៃមានលោកចន អ្នកស្រីកាង សុងហូនិងអ្ន្ចុងក្រោយគឺរីនណាប៉ុន្តែមើលទៅស្ថានភាពនៅតុអារហារដូចជាមិនសូវស្រួលតតែសោះ ជាពិសេសគឺទឹកមុខជុងហ្គុកពេលដែរ...
     « នេះថេយ៉ុងសាកញុាំអានេះទៅ »សុងហូដូចជាចេញមុខដល់ហើយចាប់នេះចាប់នោះអោយថេយ៉ុងទាំងមិនខ្វល់ពីទឹកមុខជុងហ្គុកតតែសោះ។
     « ថេយ៍មិនចេះញុាំហិរទេ »ជុងហ្គុកកាយអារហារដែលសុងហូចាប់អោយថេយ៉ុងចេញមិនអោយថេយ៉ុងញុាំទេ ចង់ប្រាប់ថាគេមិនពេញចិត្តមិនពេញចិត្តខ្លាំងតែម្ដង។
     « ឯងចេះដឹងអី? »សុងហូមើលទៅជុងហ្គុកដោយការមិនពេញចិត្តដែលជុងហ្គុកចូលមកលូកដៃរឿងគេនិងថេយ៉ុង ក្រែងប្រាប់ថាជាសង្សារចាស់មិនអញ្ចឹងបើជាសង្សារចាស់គឺអស់សិទ្ធហើយទុកអោយគេវិញម្ដង។
     « ឯងចាប់នេះចាប់នោះអោយប្រពន្ធយើងហើយនៅមានមុខមកសួរយើងបែបនិងទៀត?យើងទៅវិញទេដែលគូរតែសួរថាឯងគិតអី? »ជុងហ្គុកច្រឡោតឡើងតែម្ដងគេខំទប់ហើយខំទប់តាំងពីដំបូង តែមនុស្សដូចជាគេទប់បានយូរប៉ុណ្ណាទៅ? គេដឹងបាត់ទៅហើយថាសុងហូគិតអ្វីលើថេយ៉ុងជាពិសេសក្រសែរភ្នែកដែលមើលថេយ៉ុងតែម្ដង កុំគិតអោយសោះថាអាចដណ្ដើមមនុស្សដែលគេស្រលាញ់បានថេយ៉ុងជារបស់គេតែម្នាក់គត់។
     « អឺ...លោកជុងហ្គុក...»រីនណាដែលចាំមើលសកម្មភាពនោះក៏ចង់លូកមាត់និយាយប៉ុន្តែ...
     « នាងកុំមកចេះ »ជុងហ្គុកស្រែកដាក់រីនណា ស្រីម្នាក់នេះម្ដងហើយម្ដងទៀតដែលចេះតែលូកមាត់ចូលរឿងរបស់គេបើគេមិនសុំយោបល់មិនចាំបាច់លូកមាត់ទេ។
     « ឯងនិយាយហើយមិនអញ្ចឹងថាឯងនិងគេត្រឹមជាសង្សារចាស់ បើកូនរបស់មីងពេញចិត្តគេឯងក៏គ្មានសិទ្ធប្រកែកដែរ »អ្នកស្រីកាង គាត់មើលដឹងថាជុងហ្គុកស្រលាញ់ហួងហែងថេយ៉ុងហើយក៏កំពុងតែប្រចណ្ឌថេយ៉ុងដូចគ្នាទើបគាត់យកសាំងមកចាក់លើភ្លើងហើយគាត់ក៏ដឹងថាជុងហ្គុកជាមនុស្សឆេវឆាវមិនពូកែទប់កំហឹងនោះទេ ហើយវាក៏ដូចអ្វីដែលគាត់គិតពិតមែន។
      ប្រាវវ...សម្លេងចានដែលនៅលើតុធ្លាក់ចុះទៅលើការរ៉ូបែកច្រាវជាបំណែកដោយស្នាដៃជុងហ្គុកផ្ទាល់ អ្នកណាក៏ដឹងថាជុងហ្គុកខឹងអាក្រក់ណាស់ជាពិសេសគេជាមនុស្សដែលហួងហែងរបស់ដែលគេស្រលាញ់ពេញចិត្ត ។
     «...»ជុងហ្គុកម៨ននិយាយអ្វីក៏ដើចេញទៅខាងក្រៅបាត់ក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នាបើគេនៅបន្តទៀតគេអាចដកកាំភ្លើងបាញ់ពីរនាក់ម្ដាយកូនពីរនាក់នេះក៏ថាបាន ចំណែកឯថេយ៉ុងបានត្រឹមតែមើលដំណើរចាកចេញទៅរបស់ជុងហ្គុកដោយស្ងៀមស្ងាត់។
     « ខ្ញុំសុំទៅតាមជុងសឹនហើយលោកតា »ថេយ៉ុងក្រោកឡើងនិយាយទៅរាងចំណាស់ មើលទៅជុងហ្គុកខឹងខ្លាំងណាស់គេមិនអាចបណ្ដោយបានទេ។
     « អ្ហិម..»លោកតាចនគ្រហិមងក់ក្បាលយល់ព្រមអោយថេយ៉ុងទៅ ជុងហ្គុកគេខឹងអាក្រក់ពិតមែនពេលគេខឹងអ្នកណាក៏កុំទៅក្បែរនិយាយរកគេតែបើសម្រាប់ថេយ៉ុងគាត់ជឿថាជុងហ្គុកមិនធ្វើអ្វីទេគាត់មើលដឹងថាជុងហ្គុកស្រលាញ់ថេយ៉ុងខ្លាំងណាស់។
     « នៅញុាំបាយជាមួយលោកតាណាកូន »ថេយ៉ុងបែមកផ្ដាំកូនស្រីវិញម្ដងមិនចេះតែចង់ទៅក៏ទៅភ្លាមតែម្ដងនោះទេ។
    « ចាស៎...ប៉ាតូច »នាងតូចងើបមុខមកញញិមដាក់ប៉ាតូចរបស់នាងមុននិងឈ្ងោកមុខញុាំវិញធ្វើដូចធម្មតាគ្មានរឿងអ្វីកើតឡើងសោះអញ្ចឹង។
     ថេយ៉ុងដើមកសួនច្បារគេអាចដឹងថាជុងហ្គុកប្រាកដជាមកទីនេះហើយក៏ឃើញពិតមែន តែមិនមែនឃើញតែជុងហ្គុកទេតែក៏ឃើញបំណែកថូផ្កានិងផ្កាដួលពេញនិង មិនប្រាប់ក៏ដឹងថាជាស្នាដៃរបស់អ្នកណា។
    « ជុង...»ថេយ៉ុងហៅឈ្មោះនាយក្រាសដែលកំពុងតែឈរបែខ្នងនោះតឹចៗហើយក៏ឈានជើងដើទៅអោបចង្កេះរបស់គេពីក្រោយ។
      « មកធ្វើអី? »ទោះបីជាពេលនេះគេកំពុងតែខឹងហើយក៏មានអារម្មណ៍មិនល្អក៏គេមិនដាច់ចិត្តនិយាយពាក្យថា<ចេញ>ទៅកាន់ថេយ៉ុងដែរ ពេលដែលបានដៃស្រឡូនមួយគូរនេះអោបកំហឹងនៅក្នុងខ្លួនក៏រលាយបន្តឹចម្ដងៗ ថេយ៉ុងប្រៀបដូចជាថ្នាំបន្សាបរបស់គេយ៉ាងអញ្ចឹង។
     « មកតាមបង »នាយតូចបន្តឹងដៃអោបជុងហ្គុកកាន់តែណែនហាក់ម្បីដូចជាចង់លួងលោមអោយជុងហ្គុកមានអារម្មណ៍ល្អវិញ។
     « គេចង់ដណ្ដើមអូនចេញពីបង »ជុងហ្គុកបែមករកថេយ៉ុងទាំងទឹកមយខមិនស្រស់ គេខឹងគេទ្រាំមិនបានដែលអ្នកផ្សេងចង់ចូលស្និទ្ធចង់មកដណ្ដើមមនុស្សដែលគេស្រលាញ់។
     « តែអូនមិនព្រមអោយអ្នកណាដណ្ដើមអូនចេញពីបងទេ »ថេយ៉ុងញញិមឡើងចង់អោយជុងហ្គុកដឹងថាក្ដីស្រលាញ់ដែលគេមានប្រគុលជួនទៅជុងហ្គុកអស់ទៅហើយគ្មានសល់ចំណែកសម្រាប់អ្នកណាទៀតទេ ហើយក៏មិនព្រមអោយអ្នកណាដណ្ដើមគេចេញពីជុងហ្គុកដែរ។
     « តែអូន...អ្ហិមម »ជុងហ្គុកមិនទាន់បាននិយាយអ្វីផងថេយ៉ុងស្រាប់តែជង្អើតជើងទម្លាក់បបូរមាត់លើបបូរមាត់នាយក្រាសភ្លាមៗនិងស៊កអណ្ដាតទៅប្រឡែងលេងក្នុងក្រអូមមាត់នាយក្រាសយ៉ាងគគ្លើនឯដៃក៏អោបក.ជុងហ្គុកមិនលែង ជុងហ្គុកក៏មិនបានបដិសេដមានតែហើបមាត់ថើបតបតទៅថេយ៉ុងវិញមិនអោយឥកាសរំលងដៃមុាំក៏អោបចង្កេះតូចជាប់ ផ្ដួលខ្លួនតូចទៅលើស្មៅដោយមានគេតាមទ្រោបពីលើបបូរមាត់សកម្មកម្រើកអណ្ដាតផ្ដោះផ្ដងទឹកមាត់គ្នាយ៉ាងសុីចង្វាក់ ដោយពួកគេមិនដឹងទេថាកំពុងតែមានអ្នកលួចមើលនៅផ្នែកម្ខាងទៀត។
     « ឯងជាមារជ្រែករបស់យើង យើងស្អប់ឯងគីម ថេយ៉ុង »ភ្នែកសម្លឹងដៃក្ដាប់ស្ទើរតែបាក់ក្រចកម្នាក់នោះគ្មានអ្នកណាក្រៅពីរីនណាឡើយ ពេលដែលថេយ៉ុងចេញបានបន្តឹចនាងក៏សុំចេញមកដែរគិតថានិងលបមើលនិងលួចស្ដាប់គេនិយាយគ្នាតែបើជាមកឃើញរូបភាពដែលពួកគេកំពុងតែអោបថើបគ្នានៅលើស្មៅទៅវិញ នាងនិងមិនទុកអ្នកណាដែលរារាងផ្លូវនាងនោះទេ គិតថានាងមិនដឹងមែនទេថាជុងហ្គុកនៅតែស្រលាញ់ថេយ៉ុង តែបើគ្មានថេយ៉ុងនៅលើលោកនេះទៀតគ្រប់យ៉ាងនិងល្អ។


សូមរងចាំភាគបន្ត...🫶🏻💜
 

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now