ភាគទី29;ត្រឡប់មករកបងវិញមក

3.1K 204 11
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី29


     ជុងហ្គុកបានមកដល់ផ្សារទំនើបយ៉ាងលឿនបំផុតតាមដែលអាចធ្វើបានហើយក៏ឃើញថាវីនបានប្រមូលកូនចៅមកមិនតឹចជាងហាសឹបនាក់នោះទេសុទ្ធតែពួកឈុតខ្មៅនាំអោយផ្អើលផ្សារទំនើបជាលើកទីពីរ។
     « ចៅហ្វាយ គេមិនអនុញ្ញាតអោយពួកយើងឆែកកាំមេរ៉ាទេធ្វើយ៉ាងម៉េចទៅ? »វីនរត់ចូលមករកជុងហ្គុកដែលទើបតែមកដល់មុននេះ គេបានសុំឆែកកាំមេរ៉ាតែបុរសម្នាក់នោះមិនព្រមនោះទេ។
     « ចង្រៃយ៍ »ជុងហ្គុកមិនមាត់ដើហួសវីនទៅកន្លែងទៅរកអ្នកដែលត្រួតពិនិត្យរាល់សកម្មភាពនៅក្នុងផ្សារ មិនអនុញ្ញាតអោយឆែកកាំមេរ៉ាទាំងដែលនេះជាផ្សាររបស់លោកតាគេហើយអនាគតក៏ជារបស់គេដែរ ហេតុអ្វីក៏ហ៊ានប្រហ៊ើនជាមួយគេបែបនេះ?
     « អ្នកប្រុស...»បុរសវ័យកណ្ដាលម្នាក់នោះអោនមុខចុះគោរពជុងហ្គុកទាំងញញីញ័រដូចកូនសត្វត្រូវទឹកព្រោះគេដឹងថាជុងហ្គុកចង់មករកអ្វីអោយពិតប្រាកដ។
      « ឆាប់បើកកាំមេរ៉ាអោយយើងមើល...យើងត្រូវការមើលសកម្មភាពចលាចលមុននេះ »ជុងហ្គុកបញ្ចេញសម្លេងមុាំដោយទឹកមុខមុាំស្មើមិនប្ដូរបញ្ជាក់ថាគេមិនបានលេងសើចនោះទេគេត្រូវការមើលសកម្មភាពទាំងអស់ដែលកើតឡើង គេចង់ដឹងថាអ្នកណាហ៊ានប្រហ៊ើនចាប់មនុស្សរបស់គេនៅទីសាធារណៈបើអាចដឹងគេអាចរកថេយ៉ុងឆាប់ឃើញ។
     « ពិតជាមិនបានពិតមែនអ្នកប្រុសនេះជាបញ្ជា...»
      « យើងមិនខ្វល់ថាជាបញ្ជារបស់អ្នកណាទេ...បើឯងមិនបើកឯងដឹងហើយមែនទេថាលិទ្ធផលបែបណា? »ម្ដងនេះគេមិននិយាយតែមាត់ទេគឺលើកកាំភ្លើងភ្ជុងក្បាលបុរសនោះតែម្ដងបើនិយាយល្អមិនស្ដាប់គឺមានតែវិធីនេះហើយ។
     « ខ្ញុំ...ខ្ញុំព្រមហើយ »ទោះបីមិនចង់ក៏ត្រូវតែធ្វើដែរបើមិនធ្វើគឺមានតែផ្លូវស្លាប់ប៉ុណ្ណោះ ប៉ុន្តែក៏យឺតពេលទៅហើយកាំមេរ៉ាដែលបង្ហាញសកម្មភាពអស់នោះខូចអស់ទៅហើយប្រៀបដូចជាមានអ្នកបំបាត់ភក្ដុតាងយ៉ាងអញ្ចឹងសូម្បីតែកាំមេរ៉ានៅចំណទឡាននោះក៏មើលលែងឃើញដែរ។
      ប្រាវវវ....របស់របរក្នុងបន្ទាប់សុវត្តិភាពក៏ត្រូវបែកខ្ចាយទៅដល់ដីដោយស្នាដៃរបស់ជុងហ្គុក គេខឹងគេមួម៉ៅហើយក៏ខូចចិត្តក្នុងពេលតែមួយគេមិនដឹងថាគូររកថេយ៉ុងដោយវិធីណានោះទេ ប្រសឹនបើអ្នកចាប់ថេយ៉ុងទៅជាជនចាប់ជម្រិតពួកនោះមិនហ៊ានមកចាប់នៅទីសាធារណៈបែបនេះទៅហើយមួយទៀតបើនោះជាសត្រូវរបស់គេពេលនេះប្រហែលជាទាក់ទងមកគេដើម្បីទានេះទានោះហើយ តែនេះគឺស្ងាត់ជ្រៀបតែម្ដង។
     « ចៅហ្វាយស្ងប់អារម្មណ៍សឹនទៅបាទ »វីនបានត្រឹមតែនិយាយប៉ុន្តែមិនហ៊ានចូលទៅជិតរឺក៏ទើសដៃទើសជើងចៅហ្វាយគេនោះទេព្រោះគេដឹងថាចៅហ្វាយរបស់គេតែខឹងហើយដូចបិសាចចូលសន្ឋឹតយ៉ាងអញ្ចឹង។
     « អោយយើងស្ងប់អារម្មណ៍យ៉ាងម៉េចប្រពន្ធយើងត្រូវគេចាប់ខ្លួន ពេលនេះយ៉ាងម៉េចទៅហើយក៏យើងមិនដឹង »ជុងហ្គុកស្រែកដាក់វីនផាំងៗនិងដើចេញទៅវិញទាំងទឹកមុខពិបាកមើលបំផុតគ្មានអ្នកណាហ៊ានមើលមុខគេឡើយស្រួលមិនស្រួលត្រូវគេបាញ់បំបែកក្បាលផងក៏មិនដឹង។
      « អូននៅឯណាថេយ៍? »ចូលមកដល់ខាងក្រៅភ្លាមភាពកំណាចមុននេះរលាយបាត់អស់បន្សល់ទុកនៅតែភាពឈឺចាប់និងទឹកភ្នែក បាត់ថេយ៉ុងប្រៀបដូចជាបាត់បង់អ្វីគ្រប់យ៉ាង យ៉ាងអញ្ចឹងគេមិនដឹងទេថាគូរទៅរកថេយ៉ុងនៅឯណាបើគេលុបដានអស់ទៅហើយបែបនេះ។
     « អាជុង...»មិនបានប៉ុន្មានផងក៏លេចឡើងនៅវត្តមានមិត្តរបស់គេទាំងបីនាក់មកឈរនៅចំពោះមុខគេប៉ុន្តែជុងហ្គុកបានត្រឹមតែងើបមើលហើយអោនមុខចុះអង្គុយវិញដដែលគេគ្មានអារម្មណ៍ឯណាទៅសួរនាំទេ បើពេលនេះគេទប់ទឹកភ្នែកស្ទើរតែមិនជាប់ផងនោះគេខ្លាចថាបើគេហាមាត់និយាយទៅធ្វើអោយទឹកភ្នែកគេត្រូវស្រក់ចំពោះមុខមិត្ត។
      « អាវីនប្រាប់ថាមានគេចាប់មនុស្សរបស់ឯងនៅទីនេះមែនទេ? »ជេហូប ពួកគេដឹងថាជុងហ្គុកនៅទីនេះព្រោះតែវីនបានខលទៅប្រាប់គេគ្រាន់តែមិនប្រាប់ថាជុងហ្គុកតាមរកអ្នកណាគេប្រាប់តែថាមានគេចាប់មនុស្សរបស់ជុងហ្គុកទៅ។
      « អ្នកដែលត្រូវចាប់ទៅគេត្រូវជាអ្វីនិងឯង? »ណាមជួន នេះគឺជាអ្វីដែលគេចង់សួរហើយឆ្ងល់បើកូនចៅធម្មតាជុងហ្គុកឯណាមកតាមរកពេញផ្សារបែបនេះ អ្នកដែលចាប់ទៅប្រាកដជាសំខាន់ណាស់ហើយសម្រាប់ជុងហ្គុក ចំណែកយ៉ុនហ្គីបានត្រឹមឈរស្ងៀមរងចាំចម្លើយតែប៉ុណ្ណោះ។
     « មនុស្សដែលយើងស្រលាញ់ »ចុងក្រោយគេនៅតែប្រាប់រឿងនេះដដែលលាក់ទុកក៏គ្មានន័យអ្វីទៀតដែរ។
      « ឯងយំមែនទេ? »យ៉ុនហ្គីចូលទៅអង្គុយក្បែរជុងហ្គុក បើតាមសម្លេងមុននេះច្បាស់ណាស់ថាជុងហ្គុកអោនមុខលាក់ទឹកភ្នែក តើម្នាក់នោះមានអ្វីអស្ចារ្យទៅទើបអាចធ្វើអោយមិត្តដែលតែងតែរឹងមុាំរបស់គេអាចសម្រក់ទឹកភ្នែកបាននោះ?
      « យើងខ្វះគេមិនបានទេ...យើងស្រលាញ់គេយើងស្រលាញ់គេណាស់ »ទីបំផុតជុងហ្គុកក៏ព្រមងើបមុខឡើងភ្នែកនិងមុខមាត់គេប្រែជាក្រហមព្រោះតែខំទប់ទឹកភ្នែកខ្លាំងពេកតែពេលនេះវាក៏ស្រក់ចុះមកបណ្ដើរៗទៅហើយ។
     « ឯងកុំបារម្ភអីយើងនិងជួយឯងតាមរកគេ »ឃើញជុងហ្គុកយំបែបនេះជេហូបស្លុតចិត្តមិនស្ទើរទេ គេមិនធ្លាប់ឃើញជុងហ្គុកបែបនេះឡើយទោះបីជាជួបនៅបញ្ហាធំប៉ុណ្ណាក៏ដោយ ប៉ុន្តែពេលនេះគេក៏ស្រក់ទឹកភ្នែកព្រោះតែមនុស្សម្នាក់ដែលគេហ៊ាននិយាយពេញមាត់ថាស្រលាញ់អញ្ចឹងក៏មានន័យថាគេស្រលាញ់ម្នាក់នោះខ្លាំងណាស់ហើយ។
     « យើងគិតថាទៅរកកន្លែងនិយាយគ្នាទៅ »និយាយគ្នានៅត្រង់នេះមិនល្អទេទើបណាមជួនជួយផ្ដល់យោបល់អោយរកកន្លែងណាអាចនិយាយគ្នាបាន។
      « ទៅវីឡាយើងទៅ »គេមិនចង់ទៅកន្លែងណាក្រៅពីទៅវីឡាទេព្រោះពេលនេះគេផ្ញើរកូនអោយជីនជួយមើលនៅឯវីឡា គេបារម្ភខ្លាចថាកូនភ្ញាក់មកមិនឃើញគេហើយក៏ស្រែកយំទៀត។
      « អញ្ចឹងក៏ល្អ »ជេហូប ថាហើយពួកគេក៏នាំចូលឡានបើកចេញទៅដោយមានឡានជុងហ្គុកជាអ្នកនាំមុខគិតមកដល់ពេលនេះម៉ោង4ល្ងាចបាត់ទៅហើយ។
     ពេលមកដល់ជុងហ្គុកនិងមិត្តភក្តិគេ3នាក់ទៀតក៏ចូលទៅខាងក្នុងចំណែកឯវីនក៏នៅមើលការខុសត្រូវនៅខាងក្រៅបន្តឹចសឹន។
     « ជុន...»ចូលមិនទាន់ដល់ខាងក្នុងផងស្រាប់តែមានអ្នកហៅណាមជួនហើយម្នាក់នោះគ្មានអ្នកណាក្រៅពីជីនទេ អាចថាពីរអ្នកនេះជាសង្សារនិងគ្នាហើយចាប់ផ្ដើមស្រលាញ់គ្នាពេលជីនប្ដូរមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ណាមជួនដែលគេធ្លាប់ប្រាប់ថាជាលេខារបស់ម្ចាស់ក្រុមហ៊ុនធំមួយនោះគឺណាមជួននេះឯង។
     « ហេតុអីក៏អូនមកទីនេះ? »ណាមជួនចូលមករកជីនទាំងឆ្ងល់ ម៉េចក៏សង្សារតបស់គេមកទីនេះបានរឺមួយគេស្គាល់ជុងហ្គុក។
     « ខ្ញុំជាអ្នកពិងគេអោយជួយមកមើលនៅទីនេះ គេជាមិត្តរបស់ថេយ៍ »ជុងហ្គុករៀបរាប់ប្រាប់ខ្លះៗដើម្បីអោយណាមជួនយល់មុននិងនាំគ្នាដើទៅខាងក្នុង។
     « ជុងហ្គុកនេះ...?? »ពួកគេទាំងបីលាន់មាត់ឡើងតែម្ដងពេលចូលមកដល់ក៏ឃើញមានអង្រិងរបស់ក្មេងនិងមានរបស់លេងមួយចំនួនទៀត មានន័យថាយ៉ាងម៉េច?ចុះក្មេងដែលគេងនៅក្នុងអង្រិងនេះជាកូនអ្នកណា?
     « កូនរបស់ខ្ញុំនិងថេយ៍ »គេដឹងថាមិត្តរបស់គេមិនទាន់ស្គាល់ថេយ៉ុងនោះទេប៉ុន្តែគេក៏មិនទាន់ចង់បកស្រាយអ្វីអោយច្បាស់នៅពេលនេះដែរ សំខាន់ត្រូវរកថេយ៉ុងអោយឃើញសឹន។
     « មែនហើយជុន...អូនមកជួយមើលថែក្មួយព្រោះតែលោកជុងហ្គុកត្រូវតាមរកថេយ៍ »ជីនជួយបកស្រាយបន្ថែមធ្វើអោយពួកគេអាចកាត់ន័យយល់បានខ្លះហើយ ប៉ុន្តែអ្វីដែលនិកស្មានមិនដល់នោះគឺមិត្តរបស់គេលួចមានប្រពន្ធមានកូនមួយជាមួយគ្នាបាត់ទៅហើយ។
     ទឺតៗ...សម្លេងទូរស័ព្ទរបស់ជុងហ្គុកស្រាប់តែបន្លឺសម្លេងឡើងដឹងបែបនេះជុងហ្គុកក៏ប្រញ៉ាប់លើកមកទទូលទោះបីនោះជាលេខប្លែកក៏ដោយ គេគិតថាពួកអ្នកចាប់ថេយ៉ុងទៅនោះប្រាកដជាទាក់ទងមករកគេហើយក៏អាចមានសង្ឈឹមថាថេយ៉ុងនិងត្រឡប់មកវិញចំណែកមិត្តគេបីនាក់ទៀតអង្គុតស្ងៀមស្ងាត់អោយជុងហ្គុកនិយាយទូរស័ព្ទទាំងអន្ទះសារចង់ដឹង។
     < ជុងហ្គុក...នេះគឺអូនណា >សម្លេងអ្នកនៅខ្សែរម្ខាងទៀតធ្វើអោយជុងហ្គុកអាចញញិមបានភ្លាមៗព្រោះតែដឹងថានេះជាសម្លេងរបស់អ្នកណា។
     « ថេយ៍...»ជុងហ្គុកតបទៅវិញទាំងសម្លេងញ័រឃ្លាតតែប៉ុន្មានម៉ោងក៏ធ្វើអោយគេនិកបាត់ទៅហើយគេសប្បាយចិត្តណាស់ដែលអាចលឺសម្លេងថេយ៉ុង។
     < មែនហើយគឺអូនណាជុង >
     « អូននៅឯណា,...បងនិងទៅទទូលអូនមកវិញ »ស្ដាប់សម្លេងក៏គេអាចដឹងថាថេយ៉ុងកំពុងតែយំ ពេលនេះគេនៅឯណាប្រាប់មកគេនិងទៅទទូលមកវិញ។
     < ជុងហា...អូនមិនអាចត្រឡប់ទៅវិញបានទេ...ហុិកៗ...លោកប៉ាមិនព្រមអោយអូនទៅវិញទេជុង អូន...អូននិកបងអូននិកកូន..អ្ហិក..អូនចង់ទៅរកបង >ថេយ៉ុងយំខ្លាំងៗតាមទូរស័ព្ទធ្វើអោយនាយក្រាសស្ទើរតែផុតដង្ហើមស្លាប់។
     « ត្រឡប់មករកបងវិញមកថេយ៍ »ជុងហ្គុកនិយាយទាំងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗ គេទប់លែងបានហើយពេលលឺសម្លេងថេយ៉ុងយំ។
     < ពេលអូនមិននៅបងត្រូវមើលថែខ្លួនមើលថែកូនអោយបានល្អណាជុង...អូនសុំទោសដែលទៅរកបងមិនបាន សុំទោសដែលអូនក្បថសន្យារប៉ុន្តែបងត្រូវចាំថាអូនស្រលាញ់បងស្រលាញ់កូនរបស់ពួកយើង ត្រូវចាំថាអូនស្រលាញ់បងស្រលាញ់បងបំផុត អ្ហិក..>និយាយបានតែប៉ុណ្ណេះប្រព័ន្ធទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ក៏ប្រៀបដូចជាកាត់ផ្ដាច់ដង្ហើមរបស់ជុងហ្គុកយ៉ាងអញ្ចឹង។
     « ថេយ៍..លឺបងហៅទេថេយ៍...ថេយ៍ហា...កុំទៅណាចោលបងអី ...ហុិកៗ កុំស្ងាត់បែបនេះអី »ជុងហ្គុកនៅតែយកទូរស័ព្ទមកផ្អឹបត្រចៀកទាំងយំចេញមកខ្លាំងៗប៉ុន្តែគូរអោយស្ដាយអ្នកម្ខាងទៀតមិនបានលឿនោះទេ។ កុំទៅណាចោលគេអីគេគ្មានអ្នកណាទេ ហេតុអ្វីក៏ដាច់ចិត្តដាក់គេបែបនេះ? រូបភាពទាំងអស់នេះធ្វើអោយមិត្តភក្តិគេនិងជីនស្ទើរតែយំចេញមកទៅហើយ មនុស្សម្នាក់ដែលមិនធ្លាប់ចេះផ្ដល់ក្ដីស្រលាញ់អោយអ្នកណា ពេលដែលផ្ដល់អោយក៏ផ្ដល់អោយរហូតអស់ពីចិត្ត ជាក្ដីស្រលាញបរិសុទ្ធក្ដីស្រលាញ់ដ៏សែនធំធេងគ្មានអ្វីអាចមកវាសវែងបានតែនៅចុងក្រោយបានត្រឹមតែស្រែកយំទាមទាមនុស្សជាទីស្រលាញ់អោយត្រឡប់មកវិញ។


សូមរងចាំភាគបន្ត....🫶🏻💜
    

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now