ភាគទី8;ប្លែក

3.6K 218 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី 8


     ជុងហ្គុកបាននាំថេយ៉ុងចូលមកដល់ក្នុងក្រុងម៉ោង6ល្ងាចនិងជួននាយតូចទៅរកផ្ទះមិត្តរបស់គេដោយមានថេយ៉ុងជាអ្នកប្រាប់ផ្លូវ នៅទីក្រុងនេះគេមិនសូវជាស្គាល់ផ្លូវប៉ុន្មានទេប៉ុន្តែជីនធ្លាប់នាំគេទៅផ្ទះហើយផ្ទះរបស់ជីនក៏នៅជាខ្នល់ដែរមិនចាំបាច់ហត់បត់ច្រើននោះទេ។
     « ដល់ហើយៗ »ថេយ៉ុងនិយាយឡើងពេលដែលជុងហ្គុកបើកឡានមកដល់មុខរបងផ្ទះរបស់ជីន ផ្ទះនេះមិនសូវធំប៉ុន្មានទេប៉ុន្តែម៉ាល្មមរស់នៅ។
     « ផ្ទះនេះមែនទេ? »ជុងហ្គុកសួរអោយប្រាកដចិត្តហើយក៏នៅតែមិនទុកចិត្តដែរ។
     « មែនហើយ...លោកអាចទៅបានខ្ញុំចូលទៅខាងក្នុងហើយ »ថេយ៉ុងងគ់ក្បាលតឹចៗបញ្ជាក់មុននិងទាញកាបូបរៀបនិងចុះពីឡានប៉ុន្តែជុងហ្គុកចាប់ដៃគេជាប់ទើបតម្រូវអោយគេងាគមកមើលនាយវិញ។
     « នេយើងអោយ..លេខនិងaccountរបស់យើងមាននៅក្នុងនេះស្រាប់ហើយ បើមានការត្រូវទាក់ទងមកយើង »ជុងហ្គុកហុចទូរស័ព្ទសេរីទំនើបអោយទៅថេយ៉ុង គេបានទិញវាតាំងពីម្សឹលមិញគ្រាន់តែមិនទាន់មានពេលអោយប៉ុណ្ណោះព្រោះតែយប់មិញរវល់តែងងគ់គ្នានិង***គ្មានបានគេងផងមានឥកាសអោយអោយហើយ។
     « អគុណលោកហើយ »ថេយ៉ុងញញិមអគុណទៅកាន់គេមុននិងយកទូរស័ព្ទដែលជុងហ្គុកអោយមកកាន់។
     « អ្ហិម...»ជុងហ្គុកមិនបានព្រមអោយថេយ៉ុងទៅដោយងាយទេគេអោនទម្លាក់បបូរមាត់បឺតច្បូតបបូរមាត់ថេយ៉ុងថ្នមៗដោយផ្អែលល្ហែមថេយ៉ុងក៏តបតទៅវិញដូចគ្នា។
     « ទៅចុះ...ពេលមកយកចាំខលប្រាប់ »ជុងហ្គុកដកបបូរមាត់ចេញទាំងចិត្តមិនចង់ប៉ុន្តែពេលវេលាមិនអំណោយផលទេចាំមើលណាពេលទៅដល់ផ្ទះវិញមិនអោយរួចខ្លួនទេ។
     « ខ្ញុំទៅហើយ »ថេយ៉ុងចុះពីលើឡានលាដៃលាជុងហ្គុកបន្តឹចហើយក៏ដើចូលទៅក្នុងផ្ទះបាត់ ចំណែកឯជុងហ្គុកវិញនៅមើលទាល់តែថេយ៉ុងចូលក្នុងលែងឃើញស្រមោលគេទៀតទើបព្រមបើកឡានចេញទៅ។
    យើងមកមើលនៅក្នុងផ្ទះវិញគ្រាន់តែឃើញជីនឃើញថេយ៉ុងចូលមកគេក៏រត់ទៅអោបអ្នកជាមិត្តយ៉ាងលឿនបាត់ទៅ2ថ្ងៃទភហើយគ្មានបានដំណឹងអ្វីសោះគេក៏មិនដឹងថាត្រូវរកមិត្តនៅទីណាដែរ។
     « ឯងបាត់ទៅណាពីរថ្ងៃនេះ?ឯងដឹងទេយើងបារម្ភឯងណាស់? »ជីននាំថេយ៉ុងទៅអង្គុយលើសាឡុងទាំងកាន់ដៃនាយតូចជាប់ ពីរថ្ងៃដែលបាត់ថេយ៉ុងនេះគេគេងមិនលក់ឡើយ ខ្លាចថាថេយ៉ុងមានគ្រោះថ្នាក់ខ្លាចអ្នកណាចាប់ថេយ៉ុងទៅធ្វើបាបសូម្បីតែការងារក៏គេសុំច្បាប់សម្រាកសឹនដែរ ទោះបីជាពួកគេស្គាល់គ្នារាប់អានគ្នាក្នុងពេលខ្លីប៉ុន្តែគេស្រលាញ់មិត្តណាស់។
     « យើងមិនអីទេណា..ដោយសារថ្ងៃនោះយើងជួប..អឺ ជួបនិងបងប្រុសយើងទើបគាត់នាំយើងទៅនៅជាមួយ ហើយយើងក៏គកមានទូរស័ព្ទទៀតទើបមិនបានទាក់ទងមកប្រាប់ឯង យើងទើបតែទិញទូរស័ព្ទបាននៅថ្ងៃនេះទេ »ថេយ៉ុងជ្រើសរើសការកុហកគេម៉េចនិងអាចប្រាប់រឿងនោះអោយជីនបានដឹងទៅគេក៏ចេះខ្មាស់ដែរ ប៉ុន្តែអ្វីដែលគេប្រាប់ធ្វើអោយជីនជឿស្លុងតែម្ដង។
     « អញ្ចឹងឯងទៅរស់នៅជាមួយបងប្រុសឯងមែនទេ? »ជីនទម្លាក់ទឹកមុខចុះបន្តឹច មុនដំបូងនិកស្មានថាគេមានគ្នានៅជាមួយហើយតែចុងក្រោយថេយ៉ុងក៏ត្រូវចាកចេញ។
     « មែនហើយ »
     « ប្រាប់យើងបានទេថាឯងនៅឯណា?ហើយចុះការងារវិញនោះ? »
     « សុំទោសផងបងប្រុសយើងមិនអោយប្រាប់អ្នកណាទេតែមិនអីទេពេលគាត់មកសេអ៊ួលយើងនិងតាមគាត់មកលេងឯង ហើយរឿងការងារយើងក៏គាត់មិនអោយយើងធ្វើទៀតដែរ »បើនោះជាផ្ទះរបស់គេ គេមិនខ្លាចនិងប្រាប់ទេតែនោះជាផ្ទះរបស់ជុងហ្គុកមើលទៅជុងហ្គុកដូចជាមិនដែលនាំអ្នកណាទៅទេអញ្ចឹងហើយគេក៏មិនហ៊ានប្រាប់ជីនដែរ រាល់ថ្ងៃនេះជុងហ្គុកជាអ្នកណាក៏គេមិនដែលដឹងហើយក៏មិនហ៊ានសួរដែរ ចំណែករឿងរបស់គេជុងហ្គុកក៏មិនដែលសួរដូចគ្នា គេក៏ឆ្ងល់ដែរថាហេតុអ្វីជុងហ្គុកមិនសួរពីប្រវត្តិគេបែបនិង?

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now