ភាគទី22;មិនទាន់រៀបការតែមានកូនជាមួយគ្នា

3.2K 186 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី22


     ជុងហ្គុកនៅបន្តមើលឯកសាជារើយៗទាំងមានថេយ៉ុងនៅគេងកើយភ្លៅដោយមិនរអ៊ូរទាំថាចុកជើងអ្វីនោះទេសំខាន់អោយតែថេយ៉ុងអាចគេងលក់ស្ងប់ ទម្រាំតែថេយ៉ុងក្រោកត្រូវចំណាយពេលមួយម៉ោងកន្លះ។
     « ជុង...អូនឃ្លាន »ថេយ៉ុងងើបមកញីភ្នែកតឹចៗទាំងមុខរកយំព្រោះថាគេឃ្លានទៀតហើយ រាល់ថ្ងៃនេះគេងហើយញុាំ ញុាំហើយក៏គេងវាជារឿងធម្មតាទៅហើយ។
     « បងនាំអូនទៅញុាំបបរណា »ជុងហ្គុកសើចបន្តឹចនិងចរិកគូរអោយខ្នាញ់របស់នាយតូចមុននិងនាំគេទៅរកតុញុាំអារហារក៏មិនភ្លេចយកកន្សែងដែលមានទឹកសើមតឹចៗមកជួតមុខថេយ៉ុងអោយស្រឡះមុខមាត់មុននិងយកបបរមកអោយញុាំ។
     « មួយៗទៅកូនខ្លា »ជុងហ្គុកអង្គុយមើលថេយ៉ុងញុាំបបរទាំងចាំហុចទឹកហុចក្រដាសចាំមើលថែសព្វគ្រប់មិនអោយថេយ៉ុងលំបាកឈោងដៃទៅយកទេ។ គេថ្នមលើសពីថ្នមទៅហើយ តែបើសួរថាគេធុញដែរទេ?ចម្លើយនោះគឺទេ គេមានតែសប្បាយចិត្តក្នុងការមើលថែគេមិនចង់ឃើញថេយ៉ុងលំបាកសូម្បីតែបន្តឹចបើអាចសុំពពោះជំនួសក៏គេព្រម។
     នៅថ្ងៃរសៀលជុងហ្គុកមានណាត់ជាមួយនិងមិត្តគេបីអ្នកទៀតបើគិតទៅពួកគេខានជួបជុំគ្នាមកយូរហើយជាពិសេសគឺបាត់វត្តមានរបស់ជុងហ្គុកនេះឯងរយៈពេលកន្លះឆ្នាំជួបគ្នាបានម្ដងទៅពីរដងប៉ុណ្ណោះក្រៅពីនេះគឺនិយាយគ្នាតាមទូរស័ព្ទ ពួកគេក៏មិនដឹងថាជុងហ្គុករវល់អីដល់ថ្នាក់នេះដែរពេលសួរនាំគេគ្រាន់តែនិយាយថារវល់តែប៉ុណ្ណោះ។
     « បងទៅចុះជុងអូនអាចនៅម្នាក់ឯងបាន...បងកុំបារម្ភអី »ថេយ៉ុង គេមិនចង់រាងស្ទះសេរីភាពរបស់ជុងហ្គុកពេកទេគេក៏ជុងហ្គុកចេញទៅខាងក្រៅមើលគេមើលឯងខ្លះ។
     « អូនទៅជាមួយបងល្អទេ...បងមិនចង់អោយអូននៅម្នាក់ឯងទេ »អោយគេទៅបានយ៉ាងម៉េចបើថេយ៉ុងនៅផ្ទះតែម្នាក់ឯងសំខាន់ពោះធំប៉ុណ្ណេះទៅហើយមិនងាយស្រួលទេទើបគេចង់នាំនាយតូចទៅជាមួយដែរ។
      « អញ្ចឹងបងអាចនាំអូនទៅលេងផ្ទះជីនបានទេ...បងអាចទុកអូននៅទីនោះបានពេលបងនិយាយគ្នាជាមួយមិត្តរួចចាំមកយកអូន...ណាមួយអូនក៏ខានជួបមិត្តរបស់អូនយូរដែរហើយ »បើចង់អោយគេទៅជាមួយនោះពិបាកបន្តឹចហើយគេមិនចង់ទៅកន្លែងទីប្រជុំជនទេខ្លាចថាមានគេចាប់បាន បើនៅទីនេះតែម្នាក់ឯងកុំថាឡើយជុងហ្គុកសូម្បីតែគេក៏ខ្លាចដែរ ពោះរបស់គេមិនមែនតូចទេបើយ៉ាងម៉េចយ៉ាងម៉ាទៅមានអ្នកណាជួយបើនៅតែម្នាក់ឯងនោះទើបគេចង់ទៅផ្ទះរបស់ជីនម៉្យាងពួកគេក៏ខានជួបគ្នាយូរហើយដែរបាននិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។
     « អញ្ចឹងក៏បាន...បងនិងប្រញ៉ាប់ទៅទទូលអូន »ជុងហ្គុកយល់ស្របនិងគំនិតមួយនេះ គេមិនចង់នៅឆ្ងាយពីថេយ៉ុងក៏មិនអាចបដិសេដនិងមិត្តអញ្ចឹងហើយមានតែស្របតាមនិងឯងប៉ុន្តែគេនិងត្រឡប់មកទទូលថេយ៉ុងអោយបានលឿន។
      ជុងហ្គុកអាចចំណាំផ្ទះរបស់ជីនបានវាងាយស្រួលមិនចាំបាច់អោយថេយ៉ុងប្រាប់គេទៀតនោះទេ។ពេលមកដល់មុខរបងផ្ទះរបស់ជីន ជុងហ្គុកក៏អែបឡាននៅសៀផ្លូវមុននិងចុះមកបើកទ្វាឡានអោយថេយ៉ុង។
     « បងអាចទៅបានហើយជុង »ថេយ៉ុងចេញពីឡានទាំងទប់ពោះខ្លួនឯងតឹចៗ គេមកដល់ផ្ទះមិត្តរបស់គេហើយជុងហ្គុកក៏អាចទៅបានដូចគ្នាគេមិនអីទេ។
     « អត់ទេ..បងជួនអូនចូលទៅខាងក្នុងហើយក៏មានរឿងចង់និយាយជាមួយនិងគេដូចគ្នា »ម្ដងនេះគេមិនព្រមទេគេត្រូវតែជួនថេយ៉ុងចូលទៅខាងក្នុងដោយផ្ទាល់អញ្ចឹងគេម៉េចនិងអាចទុកចិត្តនោះ ម៉្យាងគេក៏ចង់ផ្ដែផ្ដាំមិត្តភក្តិរបស់ថេយ៉ុងអោយជួយមើលថែខ្លះដែរ។
     « កុំអី..អូន...»នាយតូចប្រញ៉ាប់បដិសេដយ៉ាងលឿនព្រោះគេមិនដឹងថាគូរបកស្រាយរឿងរវាងគេនិងជុងហ្គុកបែបណាឡើយព្រោះតែលើកមុនគេធ្លាប់ប្រាប់ជីនថាគេរើទៅរស់នៅជាមួយបងប្រុស បើចូលទៅជីនច្បាស់ជាសួរនាំគេពីរឿងនោះហើយក៏ខ្លាចថាជុងហ្គុកនិងអន់ចិត្តជាមួយនិងគេ ប៉ុន្តែជុងហ្គុកក៏និយាយកាត់មុខគេមុនបាត់ទៅហើយ...
     « បើមិនអោយបងចូលទៅជាមួយអូនក៏មិនចាំបាច់ចូលដែរ ទៅវិញជាមួយបង »គេមិនដឹងទេថាហេតុអ្វីថេយ៉ុងមិនអោយគេចូលទៅខាងក្នុងប៉ុន្តែបើថេយ៉ុងមិនអោយគេចូលគេក៏មិនព្រមអោយថេយ៉ុងចូលដូចគ្នា។
     « បានៗ...ចូលទៅជាមួយគ្នាក៏បាន »អស់ផ្លូវហើយនៅពេលនេះក្រៅពីប្រឈមមុខនិងពាក្យសម្ដីរបស់ខ្លួនឯងតែប៉ុណ្ណោះបើថាជុងហ្គុកខឹងចាំគេដាក់ទន់លួង។
    « តោះ »នាយក្រាសញញិមបន្តឹចមុននិងអោបចង្កេះថេយ៉ុងដើចូលទៅក្នុងផ្ទះដែលមានបើករបងជាស្រេច។ ពេលចូលមកដល់ខាងក្នុងផ្ទះក៏លឺតែសម្លេងទូរទស្សន៍បាត់មនុស្សមិនដឹងថាទៅណា។
     « ថេយ៍....អូសស »តាមពិតទៅមនុស្សមិនបានបាត់ទៅណាទេគេរវល់នៅផ្ទះបាយហើយបើកទូរទស្សន៍ចោលប៉ុណ្ណោះ។ ជីនទើបតែចេញមកពីផ្ទះបាយនោះគ្រាន់តែឃើញថាមិត្តសម្លាញ់មកលេងក៏ចាប់ផ្ដើមឆ្លេឆ្លាចង់រត់មកអោបតែក៏ត្រូវឈប់ភ្លាមៗពេលឃើញសភាពពោះរបស់ថេយ៉ុង។
     « ថេយ៍ពោះឯង...?? »ជីនងើបមើលមុខថេយ៉ុងទាំងចម្ងល់ហើយក៏ត្រូវភ្ញាក់ព្រើតនិងវតកតមានអ្នកដែលមកជាមួយនិងថេយ៉ុង មុននេះគេរវល់តែសប្បាយចិត្តដែលបានឃើញមិត្តភ្លេចមើលថាមានអ្នកមកជាមួយ ប៉ុន្តែអ្នកដែលមកជាមួយថេយ៉ុងដូចជាប្រហែលៗដូច....?
     « ចន ជុងហ្គុក »នាយតូចគីម ស៊ុខជីនបើកភ្នែកធំៗគេចាំបានហើយព្រោះគេក៏ធ្លាប់មើលធ្លាប់ដឹងនិងធ្លាប់ឃើញសមាជិកគ្រួសារចននៅក្នុងបណ្ដាញសង្គមក៏ដូចជាក្នុងទូរទស្សន៍និងកាសែតដែរ តែពេលនេះឃើញផ្ទាល់ៗនៅខាងក្រៅហើយនេះជាទាយាទតែម្នាក់គត់របស់ត្រកូលចនជាត្រកូលនៃស្ដេចអំណាច អ្វីដែលសំខាន់នោះគេឃើញមកជាមួយនិងថេយ៉ុងមិត្តរបស់គេហើយនៅមានពោះថេយ៉ុងដែលរីកធំខុសធម្មតាថែមទៀត។
     « មែនហើយ...លោកជាមិត្តរបស់ថេយ៍មែនទេ? »ជុងហ្គុកមើលទៅជីនដោយមិនអស់ក្នុងចិត្តទើបគេសួរបញ្ជាក់អោយបានកាន់តែច្បាស់។
     « មែនហើយខ្ញុំជាមិត្តរបស់ថេយ៍ »ទោះបីជាភ្ញាក់ផ្អើលយ៉ាងណាក៏មិនភ្លេចងគ់ក្បាលតឹចៗឆ្លើយតបនិងគេដែរ ប៉ុន្តែគេនៅឆ្ងល់មិនទាន់បាត់ទេ ពួកគេត្រូវជាអ្វីនិងគ្នាអោយប្រាកដទៅ?
     « ថេយ៍ចុះឯណាបងប្រុសឯង?ក្រែងឯងថាទៅនៅជាមួយបងប្រុសនោះអី? »ដោយសារទប់ចម្ងល់មិនបានជីនក៏សួរទៅថេយ៉ុងភ្លាមៗតែម្ដងមិនចង់ទុកយូរទេមនុស្សពូកែចេះដឹងផង ម៉្យាងគេក៏ឆ្ងល់រឿងនេះពិតមែនគេចាំបានថាថេយ៉ុងប្រាប់ថាទៅនៅជាមួយបងប្រុស តែពេលនេះបែជាជុងហ្គុកជាអ្នកជួនមកទៅវិញ បើថាជុងហ្គុកជាបងប្រុសរបស់ថេយ៉ុងក៏មិនត្រូវដែរព្រោះជុងហ្គុកមិនមានប្អូននោះទេ។
     « បងប្រុស?? »ជុងហ្គុកបើមកមើលថេយ៉ុងទាំងលើកចិញ្ចើមឆ្ងល់ ថេយ៉ុងទៅនៅជាមួយបងប្រុសឯណាបើកន្លងមកនៅជាមួយគេរហូតនិង?កុំប្រាប់ណាថាថេយ៉ុងកុហកមិត្តភក្តិថាគេជាបងប្រុស?គិតហើយក្ដៅឆេវតែម្ដង។
     « អឺ..គឺ...គឺអូនសុំទោសលើកនោះអូនមិនដឹងឆ្លើយថាម៉េចបងក៏ដឹងថាពេលនោះយើងមិនដឹងជាអ្វីនិងគ្នាអោយប្រាកដទេ »ថេយ៉ុងមើលទៅជុងហ្គុកដែលកំពុងតែមើលមកគេវិញដូចគ្នា គេគ្មានអ្វីក្រៅពីពាក្យថាសុំទោសទេពេលនោះស្ថានភាពវាបង្ខំទើបសម្រេចចិត្តប្រាប់ថាជាបងប្រុស ណាមួយពេលនោះពួកគេទាំងពីរគ្មានឋានៈអ្វីពិតប្រាកដទេ។
     « បងមិនខឹងអូនក៏បាន »ជុងហ្គុកញញិមឡើងវិញគេយល់ហើយ បើពេលនោះគេជាថេយ៉ុងក៏គេមិនដឹងជាឆ្លើយបែបណាដែរ។
     « យើងសុំទោសណាឯងដែលយើងកុហកតែវាចាំបាច់ពិតមែន »ថេយ៉ុងងាគមករកជីនវិញម្ដង គេចង់បកស្រាយអោយច្បាស់ជាងនេះតែវាមិនអាចប៉ុន្តែពេលនេះជីនក៏បានដឹងរឿងរវាងគេនិងជុងហ្គុកទៅហើយ។
     « មិនអីទេ...តែម្ដងនេះឆ្លើយប្រាប់អោយត្រង់មកអ្នកទាំងពីរត្រូវជាអ្វីនិងគ្នា? »ជីនមើលទៅថេយ៉ុងនិងជុងហ្គុកឆ្លាស់គ្នា គេមិនបានទៅខឹងនិងរឿងប៉ុណ្ណឹងទេប៉ុន្តែអ្វីដែលគេចង់ដឹងអោយពិតប្រាកដនោះតើថេយ៉ុងនិងជុងហ្គុកត្រូវជាអ្វីនិងគ្នាមើលទៅដូចជាមិនមែនធម្មតាទេ។
     « ឯងគិតថាពួកយើងជាអ្វីនិងគ្នា? ពួកយើងស្រលាញ់គ្នាតែមិនទាន់រៀបការទេអ្វីដែលសំខាន់ពួកយើងមានកូនជាមួយគ្នារួចទៅហើយ »គេមិនដឹងប្រាប់ថាយ៉ាងម៉េចពិតមែនសង្សារមិនចំសង្សារប្ដីមិនចំប្ដីបើហាកាត់តែខ្លួនឯងទៅខ្លាចខុសទៀត ដល់អញ្ចឹងទៅពិបាកផ្ដល់ចម្លើយណាស់។
     « រញ៉េរញ៉ៃណាស់ »គេឡើងក្រញ៉ាញ់ខួរនិងកំពូលមិត្តហើយ គេមិនមែនជាអ្នកវិភាគឯណាតតែអោយអ្នកពូកែប្រូបាបមកវិភាគទើបបាន។



សូមរងចាំភាគបន្ត....💜🤟

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now