ភាគទី49;ត្រូវគ្នាវិញហើយ?

4.5K 236 7
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី49

    គេទើសចិត្តនិងពាក្យសម្ដីមិនផ្ដល់តម្លៃអោយថេយ៉ុងតាំងតែពីដើមមកម្លេះតែពេលនោះគេនៅងរនិងថេយ៉ុងទើបគេទប់អារម្មណ៍តែពេលនេះលែងទប់លែងអីទៀតហើយ នាងជាអ្នកណា?គ្រួសារនាងជាអ្នកណា?មានសិទ្ធអ្វីមកនិយាយមើលងាយដល់ប្រពន្ធរបស់គេ?
     « គឺ..គឺមិនមែនបែបនិងទេលោក »អ្នកស្រីយូ មុនដំបូងស្មានតែពេលគាត់ថាអោយថេយ៉ុងហើយជុងហ្គុកនិងមិនមាត់តែនេះមានឯណាគេដាក់មកគាត់ចំៗគ្មានទុកមុខអោយទេ។
     « ចុះវាបែបណា?មនុស្សគ្មានការអប់រំដូចអ្នកស្រីនិងកូនអ្នកស្រីគ្មានសិទ្ធអ្វីមកប្រដៅប្រពន្ធរបស់ខ្ញុំទេ »មិនមែនបែបនិងតើវាបែបណា?គេស្ដាប់លឺដោយផ្ទាល់រឺក៏គិតថាគេស្ដាប់ច្រឡំ?
     « ជុងហ្គុកប៉ាថាចូលទៅខាងក្នុងទៅល្អជាង »លោកចនចូលមកកាត់បើនៅតែបែបនេះទៀតជុងហ្គុកអាចជាមិនទុកគ្រួសារយូទេ ម៉្យាងលោកយូជាមិត្តរបស់គាត់គួរតែយោគយល់ខ្លះ។
     « អ្នកក៏ដូចគ្នា...វិមាននេះជាបិមានចនសម្រាប់គ្រួសារចនតែអ្នកបែជានាំអ្នកក្រៅចូលម្ដងហើយម្ដងទៀត »ម្ដងនេះដល់វេនលោកចនម្ដងហើយ គេព្យាយាមហើយបំភ្លេចរឿងអតីតដែលគាត់ធ្វើអោយម៉ាក់របស់គេគ្រាំចិត្តស្លាប់ធ្វើអោយគេកំព្រាម្ដាយ គេព្យាយាមហើយគិតថាគាត់មិនដូចមុន ប៉ុន្តែគាត់នៅតែបែបនេះដដែលៗចូលចិត្តយកពស់វែកចូលមកក្នុងវិមាន។ ត្រកូលចនជាត្រកូលអ្នកមានអំណាចខ្ពង់ខ្ពស់ក៏មិនចេះតែអោយអ្នកណាចូលមកផ្ដេសផ្ដាសដែរ ពីមុនគេមិននិយាយតែពេលនេះគេមិនព្រមទេព្រោះពួកអស់នោះហ៊ានមើលងាយថេយ៉ុងរបស់គេ។
    « ប៉ា...»ពេលកូននិយាយដល់ពាក្យនេះគាត់ក៏មិនដឹងថាតបទៅវិញយ៉ាងម៉េចព្រោះតែដូចគេនិយាយពិតមែន ហើយគាត់ដឹងថាមិនមែនតែជុងហ្គុកទេដែលមិនពេញចិត្តលោកតាចនក៏មិនពេញចិត្តដូចគ្នាតែធ្វើយ៉ាងម៉េចបើមិត្តរបស់គាត់សុំទៅហើយនោះ។
    « លោកតាខ្ញុំផ្ញើហ្វីនផង តោះថេយ៍ »ជុងហ្គុកងាគទៅនិយាយផ្ដាំលោកតាចនពីរឿងហ្វីនអាណាមុននិងលើកបីថេយ៉ុងចេញទៅវិញដាក់នាយតូចអោយអង្គុយក្នុងឡានមុននិងបើកចេញទៅបាត់ទាំងមិនចង់ស្ដាប់សម្ដីបកស្រាយអ្វីទាំងអស់។
      « ឯងប្រហែលជាពេញចិត្តហើយ »លោកតាចនមើលទៅកាន់លោកចនដែលជាកូនប្រុសទាំងទឹកមុខរាបស្មើបញ្ជាក់ពីការមិនពេញចិត្ត គាត់ក៏ដូចជុងហ្គុកមិនពេញចិត្តនៅអ្វីដែលកូនប្រុសគាត់ធ្វើបើគេនៅតែបែបនេះទៀតនៅតែនាំពួកកញ្ជោងលាក់កន្ទុយនេះមកទៀតគាត់ប្រហែលជាត្រូវកាត់ឈាមមួយដុំនេះចោលហើយ អោយគេទៅនៅកន្លែងផ្សេងចុះអោយទៅរកផ្ទះនៅខ្លួនឯងចុះចង់នាំកញ្ជោងរឺពស់វែកណាទៅក៏នាំទៅចុះ។
    ជុងហ្គុកបាននាំថេយ៉ុងមកកាន់ភោជនីយដ្ឋានលំដាប់ផ្កាយមួយកន្លែង ថេយ៉ុងប្រហែលជាឃ្លានហើយទើបគេនាំថេយ៉ុងមកញុាំអីសឹនសម្រាប់គេផ្ទាល់ឆ្អែតតាំងតែពីពេលចូលវិមានម្លេះ គេធុញថប់និងរឿងគ្រប់យ៉ាងហើយក៏ធុញនិងពួកអ្នកកាសែតដែលលបលួចថតរូបគេនិងថេយ៉ុងដែរ។ កុំគិតថាគេមិនដឹងថាមានអ្នកលួចថតគេនិងថេយ៉ុងទៅលក់អោយអ្នកពត៌មានប៉ុន្តែគេលែងចង់ខ្វល់ខ្វាយនិងរឿងនិងហើយចង់ថតអ្វីក៏ថតទៅ។ ពេលដែលនាំគ្នាញុាំរួចជុងហ្គុកក៏បាននាំថេយ៉ុងទៅដើលេងមាត់ទន្លេរហានទាំងមិនបានបិទបាំងអ្វីទាំងអស់ទោះបីដឹងថាសង្គមកំពុងតែចាប់អារម្មណ៍ទៅលើគេ គេមិនមែនតារាមិនមែនជាមនុស្សរបស់មហាជនទេគេចង់នៅជាមួយអ្នកណាក្បែរអ្នកណាជារឿងគេបើចង់ថតយកទៅចុះផ្សាយណាស់ក៏តាមនោះទៅគេមិនខ្វល់ទេ បើថាលើកមុនគេអាចជាខ្វល់ពិតមែនព្រោះថេយ៉ុងនៅឆ្ងាយពីគេ គេខ្វល់គ្រប់ពេលហើយក៏មិនចង់មានពត៌មានជាមួយអ្នកណាដែរព្រោះខ្លាចថាថេយ៉ុងយល់ច្រឡំ តែពេលនេះមិនមែនដូចជាពេលមុនទេ មួយទៀតកុំអោយគេឃើញថាមានអ្នកណានិយាយមិនល្អពីថេយ៉ុងអោយសោះណាព្រោះគេនិងមិនទុកនោះទេ។
     « កន្លែងនេះជាកន្លែងដែលបងនាំអូនមកកាលពីថ្ងៃយើងជួបគ្នាដំបូង »នៅចាំទេកាលដែលថេយ៉ុងរត់ចេញពីព្រលានយន្តហោះហើយជុងហ្គុកបានជួនគេមកដាក់នៅទីនេះ ហើយក៏ជាកន្លែងដែលគេបានជួបជីនដូចគ្នា និកដល់ចំណុចនេះធ្វើអោយគេនិកដល់មិត្តរបស់គេណាស់មិនដឹងជាពេលនេះយ៉ាងម៉េចទៅហើយទេបើគេទំនេរពេលណាគេនិងទៅរកជីនជាមិនខាន។
     « មែនហើយ »ជុងហ្គុកញញិមឡើងពេលនិកឃើញដល់រឿងអតីតហើយក៏មិនគិតថាពួកគេអាចមានថ្ងៃនេះដែរ វាមិនមែនជារឿងចៃដន្យទេតែវាជានិស្ស័យ និស្ស័យដែលអោយពួកគេបានជួបគ្នាស្គាល់គ្នានិងស្រលាញ់គ្នា។
    « អូនមានរឿងមួយចង់និយាយជាមួយបង »ដើបណ្ដើរនិយាយគ្នាបណ្ដើរហូតដល់កន្លែងស្ងាត់មួយ ទើបឈប់និយាយគ្នាវាអាចជាកន្លែងនិយាយរឿងផ្ទាល់ខ្លួនបាន។
    « អូននិយាយមក »ជុងហ្គុក គេក៏ចង់ដឹងថាថេយ៉ុងចង់និយាយអ្វីជាមួយគេ។
     « ជារឿងប៉ារបស់បង »គ្រាន់ថាលឺរឿងដែលថេយ៉ុងចង់និយាយជារឿងអ្វីជុងហ្គុកក៏ប្រែជាស្ងៀមមិនដឹងថាគូរតបបែបណា។
     « អូនដឹងថាបងមានអារម្មណ៍បែបណា បងឈឺណាស់មែនទេ?ខូចចិត្តណាស់មែនទេ?អូនក៏ជឿថាប៉ារបស់បងមានអារម្មណ៍ដូចបងយ៉ាងអញ្ចឹង មនុស្សណាក៏ចេះខុសចេះសាងកំហុសដែរប៉ុន្តែអោយតែចេះកែខ្លួនគឺល្អបំផុតហើយ តើបងអាចអត់ទោសអោយគាត់បានទេ? »នេះហើយជាអ្វីដែលគេចង់និយាយគេចង់អោយជុងហ្គុកនិងលោកចនត្រូវរ៉ូវគ្នាវិញ មនុស្សម្នាក់ណាក៏ធ្លាប់សាងកំហុសដែរប៉ុន្តែអោយតែចេះកែខ្លួនពួកគេសមនិងទទូលបានការលើកលែងនិងអត់ទោស។
     « បងព្យាយាមហើយថេយ៍ ប៉ុន្តែគ្រប់ពេលដែលបងឃើញគាត់បងតែងតែនិកដល់ពេលដែលម៉ាក់របស់បងបានចាកចេញពីបង ម៉ាក់គាត់គ្រាំចិត្តដោយសារតែលោកប៉ានិងស្រីម្នាក់នោះ បងនៅចាំសម្លេងម៉ាក់យំច្បាស់ណាស់ស្របពេលដែលគេកំពុងតែសើច បងឈឺណាស់ហើយក៏ពិបាកនិងទទូលយក បងដឹងថាពេលនេះប៉ាគាត់ដឹងខុស គាត់ធ្លាប់ប្រាប់បងថាគាត់មានវិបដិសេរីគាត់ធ្លាប់ប្រាប់ថាគាត់និកម៉ាក់ប៉ុន្តែគ្រប់យ៉ាងវាហួសអស់ទៅហើយ »ជុងហ្គុកចូលទៅអង្គុយលើបង់មួយដោយមានថេយ៉ុងតាមទៅអង្គុយតាម គេដឹងថាមនុស្សណាក៏មានកំហុសគ្រាន់តែថាកំហុសនោះតូចរឺក៏ធំ គាត់ដឹងកំហុសនៅពេលនេះមានបានអ្វីមកវិញម៉ាក់របស់គេបានចាកចេញពីពិភពលោកឃោឃៅនេះយូរមកហើយ គេព្យាយាមហើយប៉ុន្តែគ្រប់ពេលដែលឃើញគាត់និងប្រពន្ធក្រោយរបស់គាត់រឿងឈឺចាប់សម្លេងស្រែកយំរបស់ម៉ាក់របស់គេនៅតែកងរំពងពេញក្នុងខួរក្បាលរបស់គេ។
     « បំភ្លេចរឿងពីមុនចោលហើយចាប់ផ្ដើមសារជាថ្មីទៅណាជុង បងមិនចង់មានវិប្បដិសេរីដូចជាលោកប៉ាទេត្រូវទេ? »ថេយ៉ុងទាញជុងហ្គុកមកអោបជាប់ទ្រូងនិងអង្អែលសក់នាយថ្នមៗ លោកចនមានវិប្បដិសេរីរួចទៅហើយគេមិនព្រមអោយជុងហ្គុកមានវិប្បដិសេរីដូចជាគាត់ទេ។
     « បងនិងព្យាយាម »ជុងហ្គុកអោបចង្កេះថេយ៉ុងប្រមូលយកភាពកក់ក្ដៅ ត្រូវហើយថេយ៉ុងនិយាយក៏ត្រូវគេក៏មិនចង់ទទូលភាពស្ដាយក្រោយដូចជាប៉ារបស់គេដែរ គេនិងព្យាយាមចាប់ផ្ដើមសារជាថ្មីហើយមុខសញ្ញាដែលគេត្រូវកំចាត់នោះគឺជាពីរនាក់ម្ដាយកូននោះ ពួកគេទាំងពីរនាក់នោះបានបំផ្លាញគ្រួសារគេអោយគេបាត់បង់ម៉ាក់ពង្វក់លោកប៉ាគេអោយលែងដឹងខុសត្រូវមានបំណងចង់បានគ្រប់យ៉ាងពីត្រកូលរបស់គេ គេមិនទុកពីរនាក់នោះអោយមកធ្វើជាបន្លាទៀតនោះទេ។
      ទម្រាំតែពួកគេដើលេងញុាំអីឆ្អែតត្រឡប់មកវិមានវិញក៏ម៉ោង10យប់បាត់ទៅហើយថេយ៉ុងក៏ឆ្លៀតមកមើលកូនជាមុនសឹនមុននិងទៅគេងនៅបន្ទប់ជាមួយជុងហ្គុកចំណែករឿងសម្លៀកបំពាក់និងរបស់ប្រើប្រាស់គេក៏បានរៀបចំទុកនៅទីនេះដូចគ្នា បើហៅថាបន្ទប់របស់ជុងហ្គុកមិនត្រូវនោះទេហៅថាបន្ទប់របស់ពួកគេទាំងពីរទើបត្រូវ។
____ថ្ងៃថ្មី____
     ថ្ងៃថ្មីគ្រប់យ៉ាងក៏ថ្មីជុងហ្គុកក៏អាចបើកភ្នែកឡើងដោយស្នាមញញិមជាពិសេសគឺបានមនុស្សជាទីស្រលាញ់អោបនៅក្នុងដៃ។
    « ជុបប...Morning kissអូនសម្លាញ់ »ជុងហ្គុកទម្លាក់បបូរមាត់លើបបូរមាត់របស់ថេយ៉ុងបន្តឹចមុននិងក្រោកចេញពីគ្រែចូលទៅសម្អាតគេមិនទាន់ចង់ដាស់ថេយ៉ុងនៅពេលនេះទេមើលទៅហត់នឿយណាស់ហើយ។
     « ថេយ៍ៗហាក្រោកឡើងអូន »ក្រោយពេលដែលសម្អាតខ្លួននិងរៀបចំខ្លួនរួចរាល់អស់ហើយទើបចូលមកដាក់ថេយ៉ុងកូនខ្លាសំពិក ថ្ងៃនេះជាថ្ងៃអាទិត្យគេមិនទៅក្រុមហ៊ុនទេហើយក៏ចង់ចំណាយពេលជាមួយប្រពន្ធកូនដែរ។
     « ហ្ហិមម..ជុង »នាយតូចបើកភ្នែកឡើងតឹចៗទាំងមិនចង់តែយ៉ាងណាក៏ត្រូវតែក្រោក ជុងហ្គុកឃើញបែបនេះក៏អោនទៅចាប់ក្រញិកថើបពាសពេញផ្ទៃមុខនាយតូចមុននិងលើកពរចូលទៅក្នុងបន្ទប់ទឹក ទម្រាំតែរៀបចំរួចម៉ោង7បាត់ទៅហើយ។
      ជុងហ្គុកនិងថេយ៉ុងបណ្ដើរគ្នាចុះមកខាងក្រោមមើលទៅទឹកមុខម្នាក់ៗដូចជាល្អខ្លាំងណាស់ សំខាន់ពេលត្រូវគ្នាអញ្ចឹងនិយាយពីថាស្អឹតបេះមិនចេញ។
      « ត្រូវគ្នាវិញហើយ? »លោកតាចន គាត់ចង់សួរតាំងតែពីយប់មិញតែពួកគេនាំគ្នាចេញទៅអស់អញ្ចឹងហើយមានតែឆ្លៀតសួរពេលនេះ មើលទៅស្អឹតបេះលែងចេញអញ្ចឹងមានន័យថាត្រូវគ្នាវិញហើយ។
      « ខ្ញុំឯណាខឹងនិងថេយ៍បានយូរនោះ? »មិនឆ្លើយតែមាត់ទៅនៅឆ្លៀតអោបកាយតូចអោយគ្រប់គ្នាបានឃើញថែមទៀតធ្វើអោយលោកតាចនកើតអាការៈជ្រេញឡើងភ្លាមៗ ងរដាក់គេអោយគេលួង គេលួងមិនបាន24ម៉ោងផងទន់ទៅរកគេបាត់ស្មានតែខ្លាំង។


សូមរងចាំភាគបន្ត...💜🫶🏻
   

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now