ភាគទី19;បើឯងហ៊ាន ឯងនិងងាប់

3.3K 200 3
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី19


     ថេយ៉ុងដើបណ្ដើរសើចបណ្ដើរតាំងពីនៅជាន់ខាងក្រោមរហូតមកដល់បន្ទប់ដែលនៅជាន់ខាងលើបង្អស់ អោយតែឃើញមុខជុងហ្គុកចេះតែសើចជាពិសេសពេលនិកដល់សម្ដីរបស់ជុងហ្គុកដែលថាអោយស្រីម្នាក់មិញនេះ គេគិតមិនដល់ទេថាជុងហ្គុកអាចនិយាយពាក្យនេះចេញមករួច។
     « ល្មមឈប់សើចបានហើយ »ជុងហ្គុកចូលទៅអោបចង្កេះថេយ៉ុងនិងអោនទៅថើបថ្ពាល់នាយតូចឆ្វេងស្ដាំ ពេលសើចបែបនេះគូរអោយស្រលាញ់ណាស់។
     « បងដឹងទេ..មុននេះបងនិយាយបានល្អខ្លាំងណាស់ »ថេយ៉ុងព្យាយាមសម្រួលចិត្តមិនអោយសើចបន្តទៀត សើចច្រើនពេកធ្វើអោយគេឈឺក្បាលហើយពោះនេះក៏ចុកដែរ ប៉ុន្តែយ៉ាងណាក៏គេនៅឆ្លៀតសសើរជុងហ្គុកបានខ្លះដែរព្រោះតែមុននេះជុងហ្គុកនិយាយបានល្អពិតមែន។
     « គ្រាន់តែបងមិនចង់អោយអ្នកណាមកក្បែរបង »វាជារឿងប្លែងសម្រាប់ថេយ៉ុងដែលជួបរឿងបែបនេះ ប៉ុន្តែវាជារឿងធម្មតាសម្រាប់គេទៅហើយគ្រប់ពេលដែលមានអ្នកណាចូលមកក្បែរគេចូលមកមានគំនិតអ្វីមកលើគេគឺគេថាអោយគ្មានទុកមុខអោយទេហើយស្រីម្នាក់មុននេះក៏មិនមែនជាមនុស្សទីមួយដែរដែលគេថាអោយ ជឿទេថាគេធ្លាប់សម្លាប់មនុស្សស្រី?បើមិនជឿក៏ត្រូវតែជឿដែរបើអ្នកណាហាមហើយនៅតែរឹងទទឹងច្បាស់ជាបានស្វាគមន៍ដោយគ្រាប់សំណរហើយ គេមិនចូលចិត្តនិយាយច្រើនដដែលៗនោះទេបើប្រាប់ថាចេញគឺចេញ។
     « បងធ្វើបែបនេះដាក់មនុស្សគ្រប់គ្នាមែនទេ? »ថេយ៉ុងបែរមករកជុងហ្គុកដោយចង់ទាទាចម្លើយ បើតាមស្ដាប់ពាក្យសម្ដីរបស់គេក៏មានន័យថាជុងហ្គុកតែងតែស្ដីបន្ទោសអ្នកដែលចូលមកជិតគេរឺមានបំណងអ្វីមកលើគេ។
     « មែនហើយតែមិនមែនអូន...បងមិនចង់អោយអ្នកណាមកក្បែរបងទេតែអូនជាករណីលើកលែងព្រោះបងចង់អោយអូននៅក្បែរបងចង់អោយអូនស្រលាញ់បង »សម្រាប់អ្នកផ្សេងគេមិនខ្វល់ទេប៉ុន្តែសម្រាប់ថេយ៉ុងជាករណីពិសេសគេតែងតែចង់ក្បែរថេយ៉ុងចង់អោយថេយ៉ុងនៅក្បែរគេចង់អោយថេយ៉ុងស្រលាញ់និងខ្វល់ខ្វាយពីគេគ្រប់ពេល។
      « អូនស្រលាញ់បងស្រាប់ហើយ »ថេយ៉ុងញញិមបន្តឹចមុននិងចូលទៅអោបជុងហ្គុក មិនបាច់និយាយក៏គេស្រលាញ់ជុងហ្គុកដែរស្រលាញ់ខ្លាំងណាស់គ្រាន់តែមិនមែនជួបភ្លាមស្រលាញ់ភ្លែតដូចជាជុងហ្គុកស្រលាញ់គេនោះទេ ប៉ុន្តែក្ដីស្រលាញ់ដែលមានអោយគ្នាមិនតឹចជាងគ្នានោះទេ។
     « ស្រលាញ់អូនដូចគ្នា »ក្ដីស្រលាញ់ដែលគេប្រគល់ទៅអោយថេយ៉ុងជាក្ដីស្រលាញ់បរិសុទ្ធ ស្រលាញ់គេជាងស្រលាញ់ខ្លួនឯងមិនធ្លាប់ស្រលាញ់អ្នកណាពេលស្រលាញ់ក៏ស្រលាញ់ខ្លាំង ខ្លាំងពេករហូតមិនគិតដល់ពេលវេលាខាងមុខ ស្រលាញ់ខ្លាំងរហូតដល់បាត់មុខលែងបាន។
     ___ថ្ងៃថ្មី___

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now