ភាគទី11;បើវាមានកូនគ្រប់យ៉ាងនិងក្លាយជារបស់វាអញ្ចឹងមែនទេ?

3.5K 210 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី11


     ជុងហ្គុកចូលមកក្នុងវីឡាដើម្បីសម្អាតខ្លួននិងចុះមកញុាំបាយថ្ងៃត្រង់ជាមួយនិងថេយ៉ុង ពេលនេះគេក៏ឃ្លានដែរហើយព្រឹកមិញញុាំបបរបានតែបន្តឹចប៉ុណ្ណោះ ឥឡូវនេះគេញុាំមិនសូវបាននោះទេ។
     « ថេយ៍ល្ងាចនេះលោកតាចង់អោយយើងទៅវិមានហើយត្រូវគេងនៅទីនោះមួយយប់ តើឯងអោយទៅរឺអត់?បើឯងហាមយើងនិងមិនទៅនោះទេ »ពេលញុាំបាយរួចទើបជុងហ្គុកលើករឿងនេះមកនិយាយជាមួយនិងថេយ៉ុង គេក៏មិនបានចង់ទៅទីនោះដែរបើគ្មានលោកតាគេមិនទៅជានផង តែប្រសឹនបើថេយ៉ុងហាមមិនចង់អោយគេទៅណាគេនិងមិនទៅទេគេនិងនៅជាមួយថេយ៉ុងដោយការពេញចិត្ត។
     « ខ្ញុំមិនហាមលោកទេជុង លោកខានទៅលេងលោកតារបស់លោកពីរខែហើយ លោកគូរតែទៅលេងគាត់ខ្លះគេងនៅទីនោះមួយយប់ចុះព្រឹកស្អែកចាំមកវិញក៏បានដែរណា »បើសួរថាគេចង់ក្បែរជុងហ្គុកទេ?ប្រាកដណាស់គឺចង់តែគេក៏មិនហាមឃាត់រឿងជុងហ្គុកត្រឡប់ទៅលេងផ្ទះដែរ ម៉្យាងរយៈពេលពីរខែមកនេះជុងហ្គុកមិនបានទៅទីនោះទេ គេគូរតែទៅលេងលោកតាខ្លះគេមិនហាមឃាត់ឡើយ។
     « តែយើងមិនចង់អោយឯងនៅម្នាក់ឯងទេថេយ៍ »គេមិនចង់បណ្ដោយអោយថេយ៉ុងនៅម្នាក់ឯងឡើយគេបារម្ភសព្វគ្រប់ទាំងអស់ ទីនេះក៏ស្ងាត់ឆ្ងាយពីផ្ទះអ្នកផ្សេងថែមទៀត។
     « កុំបារម្ភពីខ្ញុំអីខ្ញុំអាចនៅម្នាក់ឯងបាន..គិតតែពីលោកទៅគូរតែមើលថែខ្លួនអោយល្អ »នៅទីនេះរាងស្ងាត់បន្តឹចមែនប៉ុន្តែមានសុវត្តិភាពណាស់ជាពិសេសវាមានឧបករណ៍សុវត្តិភាពច្រើនអញ្ចឹងហើយកុំបារម្ភពីគេអីគូរតែបារម្ភពីខ្លួនឯងវិញទៅ មួយរយៈនេះជុងហ្គុកដូចជាមិនស្រួលខ្លួនទេពេលខ្លះឈឺក្បាលវិលមុខ ពេលខ្លះក្អួតដល់អស់ពីខ្លួនគេងស្ដូកស្ដឹងនៅលើគ្រែក៏មានដូចជាព្រឹកមិញយ៉ាងអញ្ចឹងឡើងពីគេងក្អួតស្ទើរតែអស់ពីខ្លួនហើយនៅញុាំបបរបានតឹចទៀតផង បើនិយាយពីរឿងក្លឹនវិញណាដើជិតអ្នកណាក្លឹនទឹកអប់អីនិងក្អួតងាប់ចោលប៉ុន្តែបើសម្រាប់គេជុងហ្គុកបែជាចូលចិត្តក្លឹនគេទៅវិញថ្ងៃខ្លះសង្ងំគេងអោបថេយ៉ុងមួយថ្ងៃពេញក៏មានដែរ។
     « យើងមិនអីទេ »ជុងហ្គុកចូលមកគេងកើយលើភ្លៅរបស់ថេយ៉ុងខ្ទប់មុខនិងពោះរាបស្មើរបស់នាយតូចដៃទាំងគូរក៏ក្រសោបចង្កេះតូចច្រឡឹងជាប់ហាក់ម្បីជាមិនចង់ឃ្លាតឆ្ងាយទៅណាសោះ។
     « ខ្ញុំគិតថាលោកគូរតែទិញអ្វីផ្ញើលោកតារបស់លោកផងទៅ »ថេយ៉ុងលើកដៃអង្អែលសក់ជុងហ្គុកថ្នមៗនិងជួយផ្ដល់យោបល់ខ្លះ ខានទៅរកគាត់យូរហើយគូរតែមានរបស់ផ្ញើគាត់ខ្លះ។
     « យើងមិនទម្លាប់ទេថេយ៍ »ជុងហ្គុកនិយាយឡើងងុលៗព្រោះតែពេលនេះគេកំពុងតែសើយអាវទើបពោះរបស់នាយតូចមិនព្រមដកមុខចេញតតែសោះ ចំណែកឯរឿងរបស់ផ្ញើនេះណាកុំអីល្អជាងគេមិនទម្លាប់នោះទេម៉្យាងនៅវិមានមិនខ្វះអ្វីស្រាប់ហើយ។
     « មិនបានទេ ចាំពេលល្ងាចខ្ញុំនិងរៀបផ្លែឈឺខ្លះអោយលោកយកទៅជួនលោកតា »មិនយកទៅមិនបានទេ គេដឹងហើយថានៅវិមានប្រាកដជាមិនខ្វះអ្វីនោះទេ ប៉ុន្តែស្គាល់អ្វីដែលហៅថាទឹកចិត្តទេ?
     « បានៗ...យើងតាមឯង សុឺតៗ...»ជុងហ្គុកប្រញ៉ាប់ផ្លាស់ប្ដូរស្ថានការណ៍មើលទៅដូចជាមិនស្រួលទេសម្លេងដែលថេយ៉ុងនិយាយមុននេះដូចជាកំពុងតែខឹងគេទើបគេក្រោកអង្គុយថើបថ្ពាល់នាយតូចឆ្វេងស្ដាំជាការលួងលោមនិងយកចិត្តកុំអោយគេខឹង។
     « ឆើសស...»ថេយ៉ុងលួចញញិមពេលបានអ្នកខ្លះថើបបែបនេះ គេធ្លាប់ធ្វើលើសពីនេះទៀតប៉ុន្តែនៅតែមិនទម្លាប់ដដែល។
     ថេយ៉ុងបានរៀបកន្ត្រកផ្លែឈឺតាំងពីម៉ោង4ព្រោះម៉ោង5នេះជុងហ្គុកត្រូវទៅសេអ៊ួលហើយត្រូវតែរៀបចំទុកមុនអោយហើយតែហ៊ានភ្លេចជុងហ្គុកដឹងតែធ្វើភ្លេចដែរហើយ។
     « យើងទៅហើយថេយ៍ មើលថែខ្លួនអោយល្អណាមានរឿងអីត្រូវទាក់ទងមកយើង »មុននិងយូរកន្ត្រកផ្លែឈឺចេញទៅឡានក៏មិនភ្លេចឈរផ្ដែផ្ដាំថេយ៉ុងដែរ អោយតែដឹងថាត្រូវឆ្ងាយពីថេយ៉ុងចិត្តគេមិនស្ងប់នោះទេទោះបីគេត្រូវទៅមួយយប់ក៏ដោយ។
      « លោកក៏ដូចគ្នាណា ឆាប់ទៅចុះ »ថេយ៉ុងញញិមងក់ក្បាលបន្តឹចមានអារម្មណ៍ថាជួនដំណើរប្ដីយ៉ាងម៉េចមិនដឹងទេ ។
      « តើ..តើឯងមិនហាមយើងទេមែនទេ? »ជុងហ្គុកពេលនេះដូចជាកូនទន្សាយដែលត្រូវម្ចាស់ដេញចេញពីផ្ទះយ៉ាងអញ្ចឹង មនុស្សមិនចង់ឃ្លាតហើយបង្ខំអោយឃ្លាតគេបន់អោយតែថេយ៉ុងហាមគេនោះទេគេនិងបាននៅគេងអោបថេយ៉ុងដូចដើម។
     « មិនហាមទេ..ឆាប់ទៅៗ »ថេយ៉ុងអស់សំណើចនិងទឹកមុខរបស់ជុងហ្គុកបន្តឹច មើលចុះពេលនេះគេគូរអោយអាណិតណាស់។
     « ថើបយើងមួយមក »
     « ជុបប...ឆាប់ទៅៗណាល្ងាចហើយ »នាយតូចជង្អើតជើងថើបបបូរមាត់ជុងហ្គុកបន្តឹចតាមអ្វីដែលគេចង់បានបើមិនអញ្ចឹងគេនៅអូសកករឡាមិនបានទៅណាទេ។
     « ទៅហើយ »ជុងហ្គុកញញិមឡើងស្រស់ពេលបាននាយតូចថើបបបូរមាត់មុននិងបែខ្នងដើទៅឡាននិងបើកចេញទៅ គ្រាន់តែឡានបើកចេញទៅផុតភ្លាមរបងក៏ទាញបិទភ្លាមៗដូចគ្នា។
     ជុងហ្គុកបើកឡានចូលមកក្នុងវិមានដំណាលគ្នានិងឡានទំនើបមួយគ្រឿងបើកចូលដូចជាគេដែរហើយគេដឹងច្បាស់ណាស់ថាវាជាឡានអ្នកណា។
     « អូ..នេះប្អូនប្រុសចូលផ្ទះវិញហើយមែនទេ? »គ្រាន់តែចុះមកពីឡានភ្លាមសុងហូក៏ចូលមកនិយាយជាមួយជុងហ្គុកដែលទើបតែចេញពីឡានដូចគ្នាដោយមានកាន់ផ្លែឈឺមួយកន្ត្រកមកជាមួយ។
     « ផ្ទះយើង យើងចង់មកពេលណាក៏បាន »ជុងហ្គុកញញិមចម្អកទៅកាន់សុងខ្យូ ទីនេះជាវិមានរបស់គេហេតុអ្វីគេមកមិនបាន គេចង់មកពេលណាក៏បានដែរព្រោះគេមិនមែនជាអ្នកស្នាក់អាស្រ័យដូចពួកអ្នកខ្លះ។
      « ហាសហា...ចុះនេះបានអ្វីកាន់និងដៃ? »សុងហូបានត្រឹមតែសើចទាំងចុកឆ្អល់ក្នុងទ្រូងព្រោះតែពាក្យសម្ដីជុងហ្គុកមុននេះ ប៉ុន្តែមុននេះភ្លេចទៅថាជុងហ្គុកកាន់អ្វីមកជាមួយ ជុងហ្គុកនេះរឺចេះយកផ្លែឈើមកលេងលោកតា?គេគិតថាយកមកជួនលោកតាចនព្រោះតែក្នយងវិមាននេះជុងហ្គុកមិនត្រូវគ្នាជាមួយអ្នកណាឡើយ។
     « ភ្នែកមានបញ្ហាមែនទេ? »ជុងហ្គុកថាហើយក៏ដើចូលទៅខាងក្នុងបាត់ គេមិនចង់នៅនិយាយច្រើនជាមួយនិងអ្នកក្រៅនោះទេ។
     « ប្លែក »រាល់ដងណាជុងហ្គុកមិនដែលចេះយកអ្វីមកលេងលោកតាចនទេពេលខ្លះមកហើយឈ្លោះគ្នាផ្អើលវិមានក៏មានដែរប៉ុន្តែលើកនេះបែជាចេះយករបស់ផ្ញើមកជាមួយ រឺគេចង់យកចិត្តលោកតាចនដើម្បីអោយលោកតាចនផ្ទេរទ្រព្យសម្បត្តិអោយគេឆាប់ៗ? មិនបានទេ។
     អ្នកបម្រើនាំគ្នាអោនមុខចុះពេលដែលឃើញថាអ្នកប្រុសតូចរបស់ខ្លួនក្រោយពីបាត់ស្រមោលអស់ពីរខែប៉ុន្តែជុងហ្គុកមិនបានខ្វល់ពីពួកគេនោះទេ គេចូលទៅរកលោកតាចនដែលកំពុងតែអង្គុយនៅលើសាឡុងរងចាំគេរួចជាស្រេច។
     « ឯងមកហើយ? »លោកតាចនបែមកមើលចៅប្រុសទាំងទឹកមុខធម្មតាប៉ុន្តែក្នុងចិត្តពិតជារំភើបណាស់ពេលដែលឃើញចៅប្រុសមកតាមការហៅរបស់គាត់បែបនេះ។
     « ដូចដែរលោកតាឃើញ នេះសម្រាប់លោកតា »ជុងហ្គុកដាក់កន្ត្រកផ្លែឈើនៅមុខលោកតាដោយទឹកមុខធម្មតាបំផុតប៉ុន្តែសម្រាប់រាងចំណាស់មិនបានធម្មតាជាមួយនោះទេ នេះចៅប្រុសរបស់គាត់ចេះយករបស់មកជួនគាត់ដែរមែនទេ?( ប្រពន្ធគាត់បង្ខំទេតាចន😞 )
     « នេះឯងចេះយកផ្លែឈឺមកផ្ញើរយើងដែរមែនទេ? »គាត់ស្ទើរតែមិនជឿនិងអ្វីដែលគាត់បានឃើញទើបចង់សួរបញ្ជាក់ដោយទឹកមុខរីកដូចគ្រាប់ជី ពេលនេះគាត់ទប់ស្នាមញញិមមិនបានទៀតទេ។
     « ថេយ៍ជាអ្នក...អឺ មែនហើយៗគឺខ្ញុំលោកតា »ជុងហ្គុកបង្វែរពាក្យសម្ដីយ៉ាងលឿនមុននេះគេរវល់តែភ្លិកភ្លាំងនិកដល់អ្នកដែលរៀបផ្លែឈឺនោះដល់ពេលលោកតាសួរទៅគេច្រឡំឆ្លើយ តែខួរក្បាលដ៏រេផ្លឹចរបស់គេនេះណាចេះប្ដូរពាក្យសម្ដីទាន់។
     « អ្ហិមម...»លោកតាចនងក់ក្បាលតឹចៗទាំងដែលគាត់កំពុងតែឆ្ងល់និងពាក្យសម្ដីដែលជុងហ្គុកនិយាយអម្បាញ់មិញ គាត់ដឹងថាជុងហ្គុកភ្លាត់មាត់និយាយ ថេយ៍?តើគេជាអ្នកណា?ត្រូវជាអ្វីនិងជុងហ្គុក?បើមិត្តរបស់ជុងហ្គុកមានតែបីនាក់និងហើយគាត់សុទ្ធតែស្គាល់ពួកគេ ពិតជាគូរអោយសង្ស័យណាស់។
     « ចុះរឿងលក្ខខណ្ឌវិញនោះ? ពីរខែល្មមគិតឃើញហើយ »លោកតាចនបង្វែរមកនិយាយរឿងលកហខខណ្ឌវិញម្ដង គេសុំគាត់គិតមកពីរខែជាងហើយល្មមគិតនិងផ្ដល់ចម្លើយអោយគាត់បានហើយ។
     « លោកតានៅតែមិនភ្លេចរឿងលក្ខខណ្ឌអស់នោះទៀតមែនទេ? »គេស្មានតែគាត់ឈប់ខ្វល់ឈប់គិតពីរឿងនេះទៅហើយ ម៉្យាងរឿងនេះគេក៏មិនដឹងដែរគេចង់បានកូនហើយក៏ត្រូវតែជាកូនរបស់គេដូចគ្នាប៉ុន្តែថេយ៉ុងជាមនុស្សប្រុសគេមិនដឹងថាថេយ៉ុងអាចពពោះកូនអោយគេរឺអត់ទេ ប្រសឹនបើថេយ៉ុងមិនអាចពពោះបានហើយលោកតានៅតែប្រកាន់ភ្ជាប់ជាមួយលក្ខខណ្ឌនេះគេសុខចិត្តចុះចេញពីវិមានសុំរស់នៅដោយស្ងប់ស្ងាត់ជាមួយនិងថេយ៉ុងតែពីរនាក់។
     « ត្រូវចាំណាជុងហ្គុក បើឯងមានទាយាទអោយត្រកូលចនបានគ្រប់យ៉ាងនិងក្លាយជារបស់ឯង »គាត់នៅតែប្រកាន់នៅពាក្យសម្ដីនេះដូចដើម ប៉ុន្តែគាត់មិនបានដាច់ខាតអ្វីទេគាត់គ្រាន់តែចង់លេងផ្លូវកាត់ជាមួយជុងហ្គុកខ្លះនិងឯងមុននិងក្រោយគ្រប់យ៉ាងនៅតែជារបស់ជុងហ្គុក ឯកសាររឿងផ្ទេរទ្រព្យសម្បត្តិទាំងអស់ក៏គាត់បានបំពេញឈ្មោះជុងហ្គុកនិងបញ្ជួនអោយមេធាវីផ្ទាល់ខ្លួនរបស់គាត់រួចទៅហើយ ដូចដែលធ្លាប់ប្រាប់គាត់ដាក់លក្ខខណ្ឌនេះក៏ព្រោះចង់អោយជុងហ្គុកក្លាយជាមនុស្សធំខ្លះបើគេមានគ្រួសារគេនិងចេះគិតជានេះ។
    « ខ្ញុំទៅខាងលើហើយ »ជុងហ្គុកក្រោកឈរដើទៅខាងលើចូលទៅខាងក្នុងបន្ទប់បាន គេមិនចង់ស្ដាប់មិនចង់លឺអ្វីទៀតទេគ្រប់យ៉ាងបណ្ដោយទៅតាមព្រហ្មលិខឹតជាអ្នកកំណត់ទៅចុះ ប៉ុន្តែគេមានដឹងទេថាមុននេះមានអ្នកលួចស្ដាប់ការសន្ទនារបស់គេនិងលោកតាចន
     « បើវាមានកូនគ្រប់យ៉ាងនិងក្លាយជារបស់វាអញ្ចឹងមែនទេ? »សុងហូក្ដាប់ដៃយ៉ាងណែនពោពេញទៅដោយកំហឹង  រយៈពេលដប់ឆ្នាំមកនេះលោកម្ចាស់ចនមិនមើលឃើញគេសោះមែនទេ?ហេតុអ្វីជាគេដែលគាត់ប្រគល់គ្រប់យ៉ាងអោយ?ហេតុអ្វីជាមនុស្សអត់បានការដូចជាចន ជុងហ្គុកត្រូវបានគ្រប់យ៉ាង?គេមិនព្រមជាដាច់ខាត។

សូមរងចាំភាគបន្ត....💜🫶🏻
គេអោយចៅគេអញ្ចឹងហើយ😒

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now