ភាគទី30;គ្រប់យ៉ាងត្រឹមតែជាស្រមោលអតីតកាល

3K 194 12
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី30


    ពិតជាដូចដែលគេនិយាយពិតមែនពេលជួបខុសពីពេលបែកពេលជួបមានតែស្នាមញញិមប៉ុន្តែពេលបែកក៏បន្សល់នៅភាពឈឺចាប់និងទឹកភ្នែកគ្រប់យ៉ាងសុទ្ធតែជាព្រហ្មលិខឹត ព្រហ្មលិខឹតដែលគ្មានធម៌មេត្តាបំបែកមនុស្សពីរនាក់ដែលស្រលាញ់គ្នាអោយព្រាតចាកឆ្ងាយពីគេ។
     « គេទៅចោលខ្ញុំហើយ...ប៉ារបស់គេមិនព្រមអោយគេមកជួបខ្ញុំទេ »ជុងហ្គុកខ្ទប់មុខយំថេយ៉ុងនិយាយបែបនេះក៏មានន័យថាគ្មានអ្នកណាចាប់ជម្រិតគេទេគឺមានតែប៉ាគេនោះឯង ចង់កំណត់ទីតាំងខលមកមុននេះក៏មិនបានគ្រួសារថេយ៉ុងនៅឯណាក៏គេមិនដឹង តើអោយគេទៅយកថេយ៉ុងមកវិញដោយរបៀបណា?
     « ឯងចង់ធ្វើយ៉ាងណាបន្ត? »ជេហូបចូលមកអង្គុយកុបែរជុងហ្គុក បើអ្នកដែលមកចាប់ថេយ៉ុង អូ..ទេ..បើថាមកយកថេយ៉ុងទៅវិញសមជាងបើបែបនោះជុងហ្គុកប្រហែលជាមិនអាចជួបថេយ៉ុងបានទៀតទេគ្រប់យ៉ាងស្រេចលើព្រហ្មលិខិតតែប៉ុណ្ណោះ។
     « យើង...យើងមិនដឹងទេ »នាយក្រាសគ្រវីកុបាលតឹចៗព្រឹចភ្នែកញាប់ៗទប់ទឹកភ្នែកមិនអោយស្រក់មុននេះគេយំខ្លាំងពេកឡើងហើមភ្នែកទៅហើយ មុខមាត់វិញឡើងក្រហមងាល។
     « ង៉ា...ង៉ាៗ »សម្លេងក្មេងយំក៏បន្លឺឡើងហើយក៏គ្មានអ្នកណាក្រៅពីហ្វីនអាណាដែរ នាងតូចភ្ញាក់ពីគេងភ្លាមក៏ស្រែកយំខ្លាំងៗយកតែម្ដងធ្វើអោយជុងហ្គុកប្រញ៉ាប់ស្ទុះទៅរកកូន។
     « កុំយំណាកូនណា...»ជុងហ្គ្កលើកកូនឡើងបីនិងដៃព្រមទាំងនិយាយលួងលោមអោយកូនបាត់យំទាំងដែលគេទប់ទឹកភ្នែកខ្លួនឯងមិនជាប់ផង។
     « កូននិកប៉ាតូចមែនទេ?ប៉ាក៏និកប៉ាតូចរបស់កូនដែរ »ហាមកូនឈប់យំក៏មិនបាននៅមកយំខ្លួនឯងបន្ថែមទៀត ហ្វីនអាណាមិនធ្លាប់ឃ្លាតពីទ្រូងថេយ៉ុងយូរដល់ថ្នាក់នេះទេដល់ពេលដែលឃ្លាតយូរបែបនេះគេក៏ស្រែកយំហើយរឺនិយាយអោយងាយទៅនាងនិកប៉ាតូចរបស់នាងនិកក្លឹននិកពាក្យសម្ដី កុំថាឡើយតែកូនសូម្បីតែគេផ្ទាល់ក៏និកណាស់ដែរគេមិនធ្លាប់បែបពីថេយ៉ុងយូរដល់ថ្នាក់នេះទេពេលដែលបែកយូរបែបនេះធ្វើអោយគេមិនស្ងប់ គេនិងកូននិកកាយតូចម្នាក់នោះណាស់។
     « ក្មេងឆ្លាតមិនត្រូវយំទេណា...បន្តឹចទៀតប៉ាតូចមករកហ្វីននិងប៉ាវិញហើយ ឈប់យំទៅណាកូន »ដោយសារតែហ្វីនអាណានៅតែយំមិនបាត់ទើបគេលើកពាក្យលួងលោមនេះមកហើយក៏បានផលពិតមែនហ្វីនក៏ចាប់ផ្ដើមថយសម្លេងយំ គេនៅតូចណាស់តែគេអាចយល់ពាក្យនេះហើយក៏អាចបញ្ជាក់បានថាគេយំទារកប៉ាតូចគេមែន។
     « កូនរបស់ឯង? »ណាមជួន គេដឹងថាកូនរបស់ជុងហ្គុកហើយតែដឹងមិនទាន់ច្បាស់ទើបគេចង់សួរអោយច្បាស់ជាងនេះ។
     « មែនហើយនេះគឺចន ហ្វីនអាណាកូនស្រីរបស់ខ្ញុំនិងថេយ៍...ពេលនេះហ្វីនទើបតែបានមួយសប្ដាហ៍ទេ »ជុងហ្គុកព្យាយាមសម្រួលអារម្មណ៍មុននិងណែនាំអោយមិត្តបានដឹង គេមិនចង់យំអោយកូនឃើញទេតែគេហាមទឹកភ្នែកមិនបាន។
     « បើគ្មានថេយ៍តើឯងនិងធ្វើបែបណាជុងហ្គុក? »សំណួររបស់ជេហូបប្រៀបដូចជាដាវចាក់ទម្លុះបេះដូងរបស់ជុងហ្គុកយ៉ាងអញ្ចឹងគេមិនដែលត្រៀមចម្លើយសម្រាប់សំណួរនេះទេ។
     « យើងមិនដឹងទេ...យើងប្រហែលជាត្រូវនាំកូនទៅវិមាន »គេមិនបានត្រៀមចម្លើយនិងសំណួរនេះព្រោះគេមិនដែលគិតសោះថានិងត្រូវឈ្លាតឆ្ងាយពីថេយ៉ុង គេមានតែគម្រោងរៀបការបន្ទាប់ពីហ្វីនកើតបានមួយខែប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវបានរលាយអស់ទៅហើយ។
     « យើងសង្ឈឹមថាឯងនិងរឹងមុាំដើម្បីកូនឯងមិនត្រូវយំបែបនេះទៀតទេ »យ៉ុនហ្គី គេគ្រាន់តែសង្ឈឹមថាជុងហ្គុកនិងត្រឡប់មករឹងមុាំដូចមុនបើមិនដើម្បីខ្លួនឯងក៏ដើម្បីកូនដែរ កូនបាត់ប៉ាតូចម្នាក់ហើយបើប៉ានៅតែទន់ខ្សោយតើកូនរំពិងអ្វី?
     « យើងនិងព្យាយាម »គេនិងព្យាយាម ព្យាយាមមិនសម្រក់ទឹកភ្នែកអោយកូនឃើញព្យាយាមមិនយំតែគេដឹងច្បាស់ថាគេមិនអាចឃាត់ទឹកភ្នែកបានឡើយពេលដែលនិកដល់ថេយ៉ុង គេនិងព្យាយាមធ្វើខ្លួនរឹងមុាំដូចជាពេលដំបូងព្រោះគេជាបង្គោលរបស់កូនគេត្រូវតែលើកកូនស្រីរបស់គេអោយខ្ពស់បំផុតមើលថែហ្វីនអាណាអោយល្អបំផុតតាមអ្វីដែលថេយ៉ុងផ្ដែផ្ដាំហើយគេនិងរឹងមុាំឈរចាំថេយ៉ុងត្រឡប់មករកគេវិញដោយខ្លួនឯងព្រោះគេដឹងថាទោះបីស្វែងរកក៏គ្មានផ្លូវរកថេយ៉ុងឃើញដែរ។
____
     ថេយ៉ុងអង្គុយផ្អែកខ្នងនិងទ្វាស្រែកយំខ្លាំងៗតាមអារម្មណ៍ដែលកំពុងតែឈឺ មុននេះគេអាចនិយាយទូរស័ព្ទបានព្រោះប៉ារបស់គេអនុញ្ញាតអោយនិយាយលាគ្នាតែបន្តឹចប៉ុណ្ណោះ។ ពេលលឺសម្លេងជុងហ្គុកយំប្រាប់អោយគេត្រឡប់មកវិញក្នុងទ្រូងគេធ្លុះធ្លាយស្ទើរតែហាមាត់និយាយមិនចេញបើគេមានជម្រើសអោយជ្រើសគេនិងជ្រើសប៉ុន្តែនេះគ្មានទេ លោកប៉ារបស់គេនិយាយយ៉ាងដាច់ខាតទៅហើយ។
     « អូនសុំទោស...សុំទោសដែលសម្រេចចិត្តចាកចេញពីបង »គេនៅតែទន្ទេញពាក្យសុំទោសនេះជាប់មាត់ សុំទោសគ្រប់យ៉ាងទាំងអស់ សុំទោសដែលសន្យារហើយធ្វើមិនបាន សុំទោសដែលចាកចេញសុំទោសដែលមិនអាចនៅមើលថែរកូនជាមួយគ្នា គេពិតជាសុំទោសណាស់គេក៏មិនចង់តែគេគ្មានជម្រើសនោះទេ។
     « ពេលនេះបងយ៉ាងម៉េចហើយជុង?កូនយើងមានយំដែរទេ? »អ្នកដែលគេបារម្ភបន្ទាប់នោះគឺកូនស្រីរបស់គេហ្វីនអាណា គេដឹងច្បាស់ណាស់ថាហ្វីនអាណាមិនអាចអត់គេនិងជុងហ្គុកបានឡើយប៉ុន្តែគេមិនអាចនៅមើលថែរកូនបានទៀតទេមានតែសង្ឈឹមថាជុងហ្គុកអាចមើលថែរកូនបានល្អផងទៅចុះ គេជឿជាក់ថាជុងហ្គុកអាចមើលថែកូនបានយ៉ាងល្អបំផុត។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now