ភាគទី38;នាងជាអ្នកណា?

3K 219 10
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី38


     លឺសំណួរកូនហើយធ្វើអោយនាយក្រាសគាំងរកអ្វីតបមិនបាន តើគេគូរឆ្លើយបែបណាប្រាប់កូន?រាល់ដងគេតែងតែយកលេសនេះលេសនោះបង្វែលដានកូនតែពេលនេះគេនិកមិនឃើញអ្វីទៀតទេ។
     « ប៉ាតូចនៅឆ្ងាយណាស់កូនតែមិនយូរទៀតទេប៉ាតូចនិងមករកពួកយើងវិញ »គេបានត្រឹមតែពាក្យនេះទាំងមិនដឹងផងថាថេយ៉ុងនៅឯណា ឆ្ងាយយ៉ាងណា?គេកុហកកូនទាំងក្នុងទ្រូងគ្រាំគ្រា ឈឺដូចជាគេហែកពេលនិកដល់មនុស្សជាទីស្រលាញ់ដែលបានចាកចេញអស់រយៈពេល3ឆ្នាំ ប៉ុន្តែគេមិនដែលអស់សង្ឈឹមទេគេនៅតែគិតថាថ្ងៃណាមួយថេយ៉ុងនិងត្រឡប់មករកគេនិងកូនវិញហើយគេក៏ចង់អោយកូនមានសង្ឈឹមដូចគ្នា ថេយ៉ុងមានមុខមាត់បែបណាគេប្រាប់កូនយករូបថតអោយកូនមើលនិងឧស្សារហ៍លើកថេយ៉ុងមកនិយាយអោយកូនស្ដាប់ណាស់ ប៉ុន្តែសម្រាប់អ្នកផ្សេងគ្រាន់តែឈ្មោះគេមិនប្រាប់អោយដឹងផងគ្រាន់តែប្រាប់ថាជាមនុស្សប្រុសប៉ុណ្ណោះ។
      « ប៉ានិកប៉ាតូចទេ? »ហ្វីនមើលទៅមុខអ្នកជាប៉ា នាងនៅក្មេងតែនាងអាចដឹងថាលោកប៉ារបស់នាងបែបណា នាងនិងប៉ាតូចនាងប៉ុណ្ណេះទៅហើយចុះទម្រាំតែប៉ានាងវិញនោះ។
     « និកណាស់ »ជុងហ្គុកស្ងួតព្យាយាមទប់ទឹកភ្នែកមិនអោយស្រក់នៅចំពោះមុខកូន មុននិងបង្វែរអារម្មណ៍អោយកូនញុាំបាយមុននិងឡើងទៅខាងលើធ្វើកិច្ចការសាលាចំណែកគេក៏ត្រូវទៅក្រុមហ៊ុនវិញដែរល្ងាចនេះប្រជុំសំខាន់ផង។

     សូមណែនាំជាផ្លូវការថ្មីម្ដងទៀតក្នុងពេលវេលាថ្មីដែលកន្លងហួសដល់ទៅ3ឆ្នាំ ចន ជុងហ្គុកដែលគ្រប់គ្នាស្គាល់ថាជាទាយាទតែម្នាក់គត់របស់ត្រកូលចនក្លាយទៅជាស្ដេចជំនួញដោយប្រើពេលខ្លីបំផុតនេះក៏មកពីសមត្ថភាពរបស់គេផ្ទាល់ សព្វថ្ងៃនេះជុងហ្គុកមិនមែនកាន់កាប់តែក្រុមហ៊ុន2នោះទេគេកាន់កាប់ក្រុមហ៊ុនបីដែលជាក្រុមហ៊ុនលោកចនប្រគល់អោយគេកាលពី2ឆ្នាំមុន គេព្រមទទូលនេះក៏ព្រោះតែគេមើលឃើញថាប៉ារបស់គេហត់នឿយនិងរឿងការងារនេះមកយូរហើយម៉្យាងបើគេមិនកាន់កាប់ទុកអោយកាង សុងហូកាន់កាប់មែនទេ?គ្មានផ្លូវជាដាច់ខាតគេគ្មានថ្ងៃអោយកូនចុងប៉ារបស់គេបានអ្វីឡើយ។ ជុងហ្គុកគេជាប់ឈ្មោះជាមហាសេដ្ឋីដែលមានវ័យក្មេងជាងគេនិងជាមហាសេដ្ឋីលំដាប់ជួរមុខនៅលើពិភពលោកលុយអាចក្រាលធ្វើជាស្ពានបានទៅហើយចាយដប់ជាតិទៀតក៏មិនអស់ដែរ គេទាំងស្អាត សង្ហារ ពូកែជាមនយស្សជោគជ័យនិងជាអ្នកដែលមានមុខមាត់ក្នុងសង្គម តើមនុស្សស្រីណាដែលថាមិនចង់បានគេធ្វើជាគូរនោះមិនថាតារា កូនអ្នកជំនួញ...ប៉ុន្តែគេមិនបានយកភ្នែកមើលអ្នកទាំងអស់នោះទេ គេមានឈ្មោះថាជាម៉ាហ្វៀកំណាចដែលគ្រប់គ្នាកោដខ្លាចអំណាចគេបាត់ទៅហើយគេមិនមែនជាអ្នកលេងដូចពីមុនទេ គេសម្លាប់មនុស្សមិនញញើតដៃទេអោយតែហ៊ានធ្វើអោយគេទាស់ចិត្ត មនុស្សដូចជាចន ជុងហ្គុកឈាមត្រជាក់ណាស់គេមិនឆេវឆាវដូចកាលពីនៅក្មេងឡើយគេធ្វើអ្វីមួយដោយច្បាស់ការនិងមិនអោយសត្រូវបានចិត្ត សូម្បីតែលី ហ្វីស៊ូក៏រណបលែងហ៊ានជាមួយនិងគេដែរ បើអ្នកដែលស្គាល់ជុងហ្គុកទើបដឹងថាគេផ្លាស់ប្ដូរខ្លាំងកម្រឹតណា អ្វីដែលគេមិនបានផ្លាស់ប្ដូរនោះគឺជាក្ដីស្រលាញ់។ ចំណែករឿងរបស់ហ្វីនអាណាវិញត្រកូលចនបានបិទជិតឈិងពីអត្តសញ្ញាណរបស់នាង នាងនៅក្មេងណាស់បើបើកជាសាធារណៈនាងអាចជាលំបាកជាពិសេសនាងនិងគ្មានសេរីភាពទេក្រុមអ្នកការសែតនិងតាមប្រម័ញ្ញពត៌មាននិងរូបថតរបស់នាងជាមិនខាន ហេតុនេះហើយទើបអ្នកនៅក្នុងបណ្ដាញសង្គមគិតថាជុងហ្គុកជាមហាសេដ្ឋីដែលមិនទាន់មានម្ចាស់នៅទំនេរមិនទាន់មានអ្នកណាទាំងដែលការពិតមានកូនមួយបាត់ទៅហើយ។
     ពេលញុាំអារហារថ្ងៃត្រង់រួចជុងហ្គុកបានជួនកូនស្រីមកបន្ទប់របស់នាង ហ្វីនអាណាមិនគេងជាមួយនិងលោកប៉ាទៀតទេនាងទាសុំបន្ទប់ផ្ទាល់ខ្លួនតាំងពីនាងចូលអាយុ3ឆ្នាំភ្លាមៗមកម្លេះ ជុងហ្គុកក៏មិនបានបដិសេដនិងសំណើរកូនដែរអោយតែកូនចង់បានអ្វីគេអោយគ្រប់យ៉ាងតែម្ដង។
     « លោកប៉ាត្រូវទៅធ្វើការវិញហើយមែនទេ? »ហ្វីនអាណាមើលមុខលោកប៉ាវ័យក្មេង បើតាមទម្លាប់ប៉ារបស់នាងត្រូវទៅក្រុមហ៊ុនវិញហើយពេលនេះ។
     « មែនហើយហ្វីន...ប៉ុន្តែប៉ានិងប្រញ៉ាប់មករកកូនវិញ »ជុងហ្គុកញញិមស្រទាន់ដាក់កូនស្រី វាជាស្នាមញញិមដែលគ្មានអ្នកណាធ្លាប់ទទូលបានក្រៅពីថេយ៉ុងនិងកូនស្រីរបស់គេឡើយ គេក៏មិនចង់ទុកកូនចោលហើយទៅធ្វើការដែរប៉ុន្តែល្ងាចមានប្រជុំធំគេត្រូវតែទៅប៉ុន្តែគេនិងប្រញ៉ាប់បញ្ចប់និងត្រឡប់មករកកូនអោយបានលឿនបំផុត។
     « ចាស៎ »នាងតូចញញិមឡើងបន្តឹចតាមក្មេងស្ដាប់បង្គាប់ នាងដឹងថាលោកប៉ានាងរវល់ណាស់បើអ្នកធ្វើការធម្មតាដូចប៉ារបស់នាងសង្ស័យគ្មានពេលញុាំបាយផងតែសម្រាប់លោកប៉ារបស់នាងតែងតែឆ្លៀតពេលមករកនាងមកញុាំបាយកំដរនាងជានិច្ច។
     « ធ្វើកិច្ចការផ្ទះរបស់កូនចុះណា »ជុងហ្គុកអោនថើបសក់កូនបន្តឹចមុននិងដើចេញទៅវិញ ដូចដែលបានប្រាប់មកអញ្ចឹងបើតាមតែធ្វើការក្រុមហ៊ុនគេមិនអាចមានពេលសម្រាកឡើយប៉ុន្តែគេឆ្លៀតមកញុាំបាយថ្ងៃត្រង់ជាមួយកូនមានការងារសំខាន់រឺណាត់ជួបសំខាន់ប៉ុណ្ណាក៏គេមិនទទូលដែរ កូនរបស់គេសំខាន់បំផុត នាងមានតែគេម្នាក់ទេបើគេមិនខ្វល់គិតតែពីការងារតើហ្វីនអាណាកូនស្រីគេនិងទៅជាយ៉ាងណា?គេខ្លាចកូនខ្វះភាពកក់ក្ដៅនិងក្ដីស្រលាញ់ ខ្លាចថាកូនឯកានិងបារម្ភពីសុខទុក្ខកូនជានិច្ច។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now