ភាគទី35;របស់ខ្លះវាមិនថ្លៃតែវាមានតម្លៃណាស់

3K 221 9
                                    


រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី35


     ជុងហ្គុកអង្គុយធ្វើការពេញមួយព្រឹកយ៉ាងស្ងៀមស្ងាត់បំផុតបើមិនមានការចាំបាច់មិនចាំបាច់ចូលមករកគេនោះទេបើមិនចង់បានសម្ដីនិងទឹកមុខពិឃាតពីគេ មកតែមួយថ្ងៃសោះក៏គេគ្រប់គ្នារអាចំពោះគេបាត់ទៅហើយ។
     « ហៅខ្ញុំមកមានការអី? »សុងហូនៅឈរចំពោះមុខតុធ្វើការរបស់ជុងហ្គុកដោយសារតែមុននេះជុងហ្គុកបានប្រាប់អោយគេចូលមកជួប វាអាចជារឿងចម្លែកសម្រាប់គេដែលជុងហ្គុកហៅគេមកបែបនេះទាំងដែលរាល់ដងមុខក៏គេមិនចង់មើលផង។
     « បើគ្មានការគិតថាយើងនិងហៅមកមែនទេ? »ជុងហ្គុក បើមិនមានការក៏គេមិនហៅមកដែរតែគេមានការងារត្រូវនិយាយ។
     « .... »សុងហូបានត្រឹមតែស្ងៀមស្ងាត់លាក់ទឹកមុខខឹងក្រោធ មិនសមណាអោយកូនក្មេងដូចជាជុងហ្គុកបញ្ជាគេស្រេចតែចិត្តសោះ ប៉ុន្តែគេអាចធ្វើអ្វីបានទៅ?គេគ្មានអ្វីអាចប្រៀបនិងជុងហ្គុកបានទេ ទោះគេខំដល់ស្លាប់ក៏គ្មានអ្នកណាមើលឃើញគេដែរ។
     « យើងនិងដកឯងចេញពីអ្នកកាន់បញ្ជីក្នុងក្រុមហ៊ុន បើឯងចង់ធ្វើការនៅទីនេះក៏ធ្វើការដូចជាបុគ្គលិកធម្មតាទៅ »ទឹកមុខគេមុាំស្មើបញ្ជាក់ថាអ្វីដែលគេនិយាយគឺជាការពិតមិនបានលេងសើចនោះទេគេមិនទុកចិត្តអ្នកណាទាំងអស់ជាពិសេសសុងហូកូនចុងរបស់ប៉ាគេនេះឯង។
     « មិនគិតថាហួសហេតុពេកទេមែនទេ? »សុងហូងើបមុខឡើងនិយាយទៅជុងហ្គុកទាំងកំហឹងពេលដែលដឹងថាអ្វីដែលជុងហ្គុកចង់និយាយគឺដកមុខដំណែងគេនៅក្នុងក្រុមហ៊ុនចោល ហួសហេតុពេកហើយទើបតែចូលមកក្រុមហ៊ុនមិនបានប៉ុន្មានម៉ោងផងក៏មកដេញគេបែបនិងមែនទេ?
     « យើងមានសិទ្ធដកអ្នកណាក៏បាន ហើយអ្នកដំបូងគឺជាឯង »ជុងហ្គុកញញិមចុងមាត់ពេលដឹងថាសុងហូកំពុងតែខឹងដល់ថ្នាក់ទប់ខ្លួនមិនចង់ជាប់ គេជាអគ្គនាយកគេមានសិទ្ធលើក្រុមហ៊ុននេះគេចង់ដកអ្នកណាក៏បានអោយតែគេចង់។
     « បាន...ខ្ញុំសុំទៅវិញហើយ »ចុងក្រោយហានសុងបានត្រឹមតែអោនមុខចុះខាំមាត់ដើចេញ គេមិនអាចប៉ះពាល់ជុងហ្គុកបានឡើយបើចង់នៅធ្វើការទីនេះបន្តទៀត សម្របតាមគេសឹនចុះតែបើមានឥកាសគេពេលណាគេនិងសងទាំងដើមទាំងការ។
     « នេះត្រឹមជាការចាប់ផ្ដើមប៉ុណ្ណោះ »ជុងហ្គុកមើលទៅហានសុងដែលដើចាកចេញទៅ នេះវាគ្រាន់តែជាការចាប់ផ្ដើមសងរាល់ទង្វើលដែលម្ដាយកូនគេធ្វើមកលើម៉ាក់របស់គេប៉ុណ្ណោះ ម៉ាក់គេគ្រាំចិត្តដល់ស្លាប់ពេលនោះគេចាំបានថាម៉ាក់គេបានយំអោបគេ គេនៅចាំច្បាស់ណាស់ថាម៉ាក់របស់គេឈឺចាប់ខ្លាំងប៉ុណ្ណា។
      គ្រាន់តែនាឡិការចង្អុលដល់លរខ11ភ្លាមជុងហ្គុកក៏ប្រញ៉ាប់ចេញពីofficeត្រឡប់ទៅវិមានវិញយ៉ាងលឿនដើម្បីទៅរកកូនស្រីសំណព្វចិត្តស្រលាញ់ថ្នាក់ថ្នាមដូចជានិងកែវភ្នែក។
     « លោកអគ្គនាយកប្រញ៉ាប់ទៅណា? »លីលីដែលគិតថានៅចាំផ្លូវស្ទាក់អគ្គនាយកខ្លួនបបួលទៅញុាំបាយតែក៏មិនហ៊ានចូលពេលដែលឃើញថានាយប្រញ៉ាប់ទៅណាក៏មិនដឹង។
     
     ជុងហ្គុកបានត្រឡប់មកដល់វិមាននៅម៉ោង11កន្លះអ្វីដែលគេរត់ទៅរកមុនគេនោះកូន តែមានឯណាគ្រាន់តែបើកទ្វាឡានភ្លាមបែជាលឺសម្លេងកូនរបស់គេស្រែកយំឡើងចង់ផ្អើលវិមានទើបគេប្រញ៉ាប់រត់ចូលទៅមើលខ្លាចថាមានអ្នកណាធ្វើបាបកូនរបស់គេ។
     « ហ្វីនកើតអី? »ចូលមកដល់ក៏ឃើញថាកូនស្រីកំពុងតែស្រែកយំលើដៃម៉ែដោះទើបគេប្រញ៉ាប់យកកូនមកបីលួងលោមបន្ត ហ្វីនអាណាខានយំខ្លាំងបែបនេះមួយរយៈហើយ ចុះហេតុអ្វីក៏ពេលនេះនាងយំខ្លាំងបែបនេះ?
     « គឺអ្នកប្រុស....»ម៉ែដោះអោនមុខចុះមិនដឹងថាគូរប្រាប់បែបណានៅភ័យនិងទឹកមុខកំណាចដូចចង់សម្លាប់គាត់ទាំងរស់ថែមទៀត។ឯលោកតាចន លោកចនក៏ងាគទៅសម្លឹងមុខអ្នកស្រីកាង ដូចជាគាត់ជាដើមហេតុយ៉ាងអញ្ចឹង។
     « គឺដោយសារមីងយកតុក្កតានោះចេញទើបហ្វីនអាណាយំបែបនេះ...មីងគិតថាអាតុក្កតានោះវាចាស់ហើយទាយាទស្រីត្រកូលចនមិនសមលេងរបស់ចាស់ៗបែបនេះទេ ទើប...»អ្នកស្រីកាងនិយាយបកស្រាយទាំងភ័យៗគាត់ក៏រអារនុងទឹកមុខរាបស្មើពោពេញដោយភាពកំណាចនិងឃោឃៅនេះដែរ មុនដំបូងគាត់គ្រាន់តែចង់យកចិត្តលោកចនចុះមកលេងជាមួយហ្វីនអាណានិងចង់យកតុក្កតាថ្មីប្ដូរជាមួយនិងអាចាស់គិតថានាងតូចនិងស្រលាញ់ហើយគាត់និងមានមុខតែមានឯណាគ្រាន់តែហ្វីនអាណាភ្ញាក់ឡើងមិនឃើញតុក្កតានោះក៏យំខ្កាំងៗតែម្ដង ប៉ុន្តែគាត់និយាយមកទាន់ទាំងចប់ផងជុងហ្គុកក៏និយាយកាត់មុខបាត់ទៅហើយ...
     « ទើបអ្នកយកតុក្កតាចាស់ចេញមែនទេ?អ្នកមានសិទ្ធអីទៅប៉ះតុក្កតានោះ អ្នកមានសិទ្ធអីហាសស? »ជុងហ្គុកស្រែកដាក់អ្នកស្រីកាងទាំងប៉ោងសសៃករ គាត់មានសិទ្ធអ្វីទៅប៉ះតុក្កតាដែលថេយ៉ុងទិញអោយកូន?គាត់គ្មានសិទ្ធប៉ះទេ កុំថាឡើយកូនសូម្បីតែគេក៏ហួងហែងតុក្កតានោះដែរព្រោះនោះជារបស់ចុងក្រោយដែលថេយ៉ុងអោយមកហ្វីនអាណាក្រោយពីគេបានចាកចេញ តយក្កតានោះបានដាក់នៅក្បែរហ្វីនអាណាទាំងតែពីគេកើតម្លេះវាមិនថ្លៃប៉ុន្មានតែវាមានតម្លៃខាងផ្លូវចិត្ត អ្វីដែលសំខាន់ថេយ៉ុងធ្លាប់ប្រាប់ថាតុក្កតាតាតានេះប្រៀបដូចជាគេអញ្ចឹង ពេលមានតុក្កតានោះនៅក្បែរប្រៀបដូចជាគេនៅក្បែកូន។
     « បានហើយជុងហ្គុកគ្រាន់តែរឿងតុក្កតាប៉ុណ្ណឹងឯងចាំបាច់អីខឹងដល់ថ្នាក់និង? »លោកចន គាត់មិនមែនកាន់ជើងខាងអ្នកស្រីកាងអ្វីទេប៉ុន្តែគ្រាន់តែរឿងតុក្កតាប៉ុណ្ណឹងចាំបាច់អ្វីក៏ខឹងដល់ថ្នាក់និង?
     « មែនហើយព្រោះអ្នកមិនដែលចាត់ទុកអ្វីសំខាន់ របស់ខ្លះវាមិនថ្លៃតែវាមានតម្លៃណាស់សម្រាប់ខ្ញុំនិងកូន ដូចជាតុក្កតានោះអញ្ចឹងវាជារបស់ដែលប្រពន្ធខ្ញុំទិញអោយកូនតាំងពីកូនមិនទាន់ចេញមកខាងក្រៅវាជារបស់ដែលគេទុកអោយកូនក្រោយពីពេលដែលគេចាកចេញ វាត្រឹមជាតុក្កតាប៉ុន្តែមានតម្លៃណាស់សម្រាប់ខ្ញុំនិងហ្វីន ពួកអ្នកគ្មានថ្ងៃយល់ទេព្រោះអ្នកមិនដែលស្រលាញ់អ្នកណាក្រៅពីខ្លួនឯង ហើយអ្នកក៏ដូចគ្នាត្រូវយកតុក្កតានោះមកអោយយើងវិញបើមិនចង់អោយយកក្បាលអ្នកទៅសង »ជុងហ្គុកមើលទៅអ្នកគ្រប់គ្នាជាពិសេសលោកចននិងអ្នកស្រីកាងមុននិងគេបីកូនឡើងទៅខាងលើពេលនេះហ្វីនអាណានៅយំអណ្ដើតអណ្ដក់នៅឡើយ គេនិយាយចេញទៅក៏មិនខុសដែរព្រោះពួកគេមិនយល់ពីអ្វីដែលហៅថាតម្លៃផ្លូវចិត្តវាជារបស់តូចមួយតែវាពិតជាមានតម្លៃណាស់ព្រោះនោះជារបស់ថេយ៉ុងអោយទៅកូន។
     « .... »លោកចនបានត្រឹមតែស្ងៀមស្ងាត់ព្រោះថាពេលនេះគាត់អ៊ួលដើមក.និងពាក្យដែលជុងហ្គុកនិយាយទៅហើយ កូនប្រុសរបស់គាត់នៅតែស្អប់គាត់មែនទេ?បើគេនិយាយបែបនេះក៏មានន័យថាគេមិនដែលភ្លេចរឿងរ៉ាវពីមុនឡើយ គាត់ក៏គ្មានបំណងអោយរឿងក្លាយទៅជាបែបនេះដែរ។ ចំណែកឯលោកតាចនបានត្រឹមតែដកដង្ហើមធំចេញទៅលំហែរនៅសួរច្បារគាត់ក៏អាណិតជុងហ្គុក គាត់មើលដឹងថាជុងហ្គុកលាក់រឿងឈឺចាប់ច្រើនខ្លាំងណាស់។
      យើងមកមើលជុងហ្គុកឯណ្ណេះវិញគ្រាន់តែដាក់កូនអោយគេងលើគ្រែភ្លាមទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមកម៉ាត់ៗដោយហាមមិនបាន គេយំយំដោយគ្មានសម្លេងគេយំយំដោយការឈឺចាប់។
     « ឈប់យំទៅណាកូន...កូនត្រូវញញិមផ្ដល់កម្លាំងចិត្តអោយប៉ា ប៉ានិងអោយគេយកតាតារបស់កូនអោយកូនវិញណា »ជុងហ្គុកអង្អែលថ្ពាល់កូនថ្នមៗញញិមទៅកូនទាំងទឹកភ្នែក គ្រប់ពេលដែលឃើញកូនយំគេតែងតែនិកសម្ដីរបស់ថេយ៉ុងត្រូវមើលថែកូនអោយល្អប៉ុន្តែគេនៅតែប្រហេសអោយអ្នកផ្សេងធ្វើបាបកូនរបស់គេ។
     « កូនដឹងទេ ប៉ាតូចតែងតែចង់ឃើញប៉ាញញិម ប៉ាតូចស្រលាញ់ស្នាមញញិមរបស់ពួកយើងណាស់ អញ្ចឹងហើយពួកយើងត្រូវតែញញិមអោយបានច្រើនៗ »គេនៅចាំបានថាថេយ៉ុងសប្បាយចិត្តណាស់ពេលឃើញគេញញិមហើយគេក៏ចេះមានស្នាមញញិមពេលមានវត្តមានថេយ៉ុង ប៉ុន្តែស្នាមញញិមនោះក៏ត្រូវរលាយបាត់ពីជីវិតរបស់គេតាំងតែពីថេយ៉ុងចាកចេញពីគេម្លេះ។
     « កូននិកប៉ាតូចកូនណាស់មែនទេហ្វីន? »ជុងហ្គុកកាន់ដៃតូចៗរបស់កូនមកអង្អែលថ្នមៗ ហ្វីនអាណាគ្រាន់តែលឺសំណួរនោះក៏ចាប់ផ្ដើមពេបមាត់យំសារជាថ្មីបញ្ជាក់ថានាងនិងប៉ាតូចរបស់នាងណាស់ នាងប្រាកដជានិកក្លឹននិងទ្រូងដ៏សែនកក់ក្ដៅនិងសម្លេងផ្អែមស្រទាន់បំពេរនាងអោយគេងលក់ និកសម្លេងសើចនិកអ្វីគ្រប់យ៉ាងដែលប៉ាតូចរបស់នាងផ្ដល់អោយ។
     « បងនិកអូនណាស់ថេយ៍...ហុិកៗៗ »ជុងហ្គុកទប់លែងជាប់ក៏លើកដៃជ្រុបមុខអោនមុខចុះនិងពូកស្រែកយំខ្លាំងៗតាមអារម្មណ៍ដែលឈឺចាប់និងនិកនា បើអាចគេសុំត្រឡប់ទៅពេលអតីតកាលដែលមានថេយ៉ុងនៅក្បែរគេជាអតីតកាលដែលមានតែស្នាមញញិមនិងក្ដីសុខ ប៉ុន្តែពេលនេះគ្រប់យ៉ាងបានកន្លងហួសអស់ទៅហើយបានត្រឹមតែនិក និកខ្លាំងណាស់ហើយក៏មិនដឹងថាអ្នកណាលួងអ្នកណាដែរបើយំទាំងប៉ាទាំងកូនបែបនេះ។
    

សូមរងចាំភាគបន្ត...💜🫶🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now