ភាគទី41;អ្នកគ្មានសិទ្ធប៉ះពាល់ខ្ញុំទេ

3.2K 201 3
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី41


      ហេតុអ្វីក៏ថេយ៉ុងអ្វីក៏ថេយ៉ុងអាចត្រឡប់មកកូរ៉េវិញទាំងមិនទាន់ដល់ពេលកំណត់?វាមិនមែនជារឿងងាយទេសម្រាប់គេដែលសុំលោកប៉ាគេមកមុនពេលដែលគាត់កំណត់ ណាមួយលោកគីមគាត់ក៏អាណិតកូនតាំងពីតូចរហូតដល់ធំមកគាត់តាមចិត្តគេគ្រប់យ៉ាងអ្វីបន្តឹចក៏មិនអោយកូនទាស់ចិត្តដែរគេចង់បានអ្វីគឺបាននិងប៉ុន្តែសម្រាប់រឿងជុងហ្គុកនិងកូនគាត់អាចថាគាត់ដាច់ចិត្តឃើញកូនឈឺចាប់និងស្រែកយំទាមទាទៅរកមនុស្សជាទីស្រលាញ់ រយៈពេលបីឆ្នាំដែលកូនគាត់ឈឺគាត់ក៏ឈឺមិនចាញ់គេ គាត់ទ្រាំឃើញកូនឈឺចាប់និងស្រែកយំលែងបានទើបគាត់សម្រេចចិត្តអោយកូនត្រឡប់មកវិញ ចំណែកឯរឿងសិក្សារគាត់បានផ្នើអោយខាងសាលាអោយថេយ៉ុងប្រឡងបញ្ចប់ឆ្នាំទីបួនយកតែម្ដងទាំងដែលគេទើបតែរៀនឆ្នាំទីបីនេះក៏ដោយសារតែសមត្ថភាពរបស់ថេយ៉ុងដូចគ្នា មិនត្រឹមតែប៉ុណ្ណឹងក្រុមហ៊ុនទឹកអប់និងសណ្ឋាគារដែលអ្នកស្រីគីមភរិយារបស់គាត់បានក៏សាងឡើងដោយផ្ទាល់មិនអាចខ្វះអ្នកដឹកនាំបានទៀតទេទើបតម្រូវអោយថេយ៉ុងឡើងកាន់ដំណែងជាអគ្គនាយកចំណែកឯគាត់វិញគ្រាន់តែរឿងការងារកិច្ចការរបស់ប្រទេសជាតិក៏រកពេលដកឃ្លាស្ទើរតែមិនបានទៅហើយ មានពេលឯណាទៅមើលក្រុមហ៊ុននិងសណ្ឋាគារនោះ?
     « ខ្ញុំនិកជុងនិងកូន »ពេលនិកដល់ក៏ធ្វើអោយនាយតូចទម្លាក់ទឹកមុខចុះ គេពិតជានិកជុងហ្គុកនិងកូនពិតមែនគេខានឃើញមុខកូនរយៈពេល3ឆ្នាំហើយ ហ្វីនអាណាមានមុខមាត់បែបណាក៏គេមិនដឹង 3ឆ្នាំមកនេះគាត់ផ្ដាច់ទំនាក់ទំនងគ្រប់យ៉ាង។
     « ពេលនេះកូនក៏ត្រឡប់មកវិញហើយមិនអញ្ចឹង? »គាត់ដឹងថាថេយ៉ុងខូចចិត្តឈឺចាប់ព្រោះគាត់ក៏មានគេជាកូនដូចគ្នា អារម្មណ៍ដែលឃ្លាតឆ្ងាយពីកូនពិតជាពិបាកធ្វើចិត្តណាស់ពេលនេះការពិសោធន៍តបស់គាត់ត្រូវបានបញ្ចប់គ្រប់យ៉ាងអាស្រ័យតែលើកូនៗជាអ្នកសម្រេចគាត់មិនហាមឃាតទៀតទេ។
     « អគុណណាស់ប៉ា »ថេយ៉ុងញញិមមើលទៅលោកប៉ាជាទីស្រលាញ់ គាត់មិនដែលដាច់ចិត្តជាមួយគេម្ដងណាទេលើកនេះក៏ដូចគ្នាអគុណដែលគាត់អោយគេត្រឡប់មកវិញ។
     « ឆាប់ឡើងទៅសម្រាកចុះកូន »លោកគីមដែលមានងារជាប្រធានាធិបតីក៏ញញិមងគ់ក្បាល មុននិងប្រាប់អោយកូនទៅសម្រាកគេធ្វើដំណើរហត់ហើយគូរតែសម្រាកខ្លះ។
     « បាទ »ថេយ៉ុងថាហើយក៏ឡើងទៅខាងលើដោយមានអ្នកបម្រើរលើកវ៉ាលីតាមពីខាងក្រោយ គេត្រូវសម្រាកយកកម្លាំងមុននិងត្រូវប្រឆាំងនៅរឿងដែលត្រូវជួបខាងមុខជាពិសេសរឿងជុងហ្គុកនិងកូន។
     យើងបង្វែរមកមើលនៅឯសាលាឯណ្ណេះវិញរឿងសុាំដែលតែងតែកើតឡើងមិនខានមួយថ្ងៃជាពិសេសរឿងជម្លោះតែម្ដង។
     « អាយយយ...»នាងតូចហ្វីនអាណាស្រែកឡើងយ៉ាងខ្លាំងទាំងមិនសុខចិត្តពេលដែលមានអ្នកយកអារហារនៅលើតុរបស់នាងចាក់ចោល ប្រហ៊ើនពេកទេដឹង?
     « ស្រែកអីថ្លង់ណាស់ អាយយ...»នាងតូចដែលជាអ្នកបង្កររឿងឯណ្ណេះវិញពេបមាត់អោបដៃធ្វើប្រងើយតែក៏ត្រូវស្រែកឡើងភ្លាមៗពេលដែលហ្វីនអាណាយកទឹកស៊ុបក្ដៅដែលនៅជិតដៃជះទៅលើខ្លួនរបស់នាង។
     « កុំប្រហ៊ើនជាមួយយើង »ប្រាវវវ...ហ្វីនអាណាបោកចានទឹកស៊ុបដែលជះរួចនោះទៅលើដីធ្វើបែកប្រាវលាន់លឺពេញកង់ទីន ចំណែកឯសិស្សផ្សេងៗបានត្រឹមតែមើលមកមិនហ៊ានចូលទៅឃាត់សូម្បីតែគ្រូដែលនៅទីនោះផ្ទាល់ សិស្សស្រីដែលទើបតែចោលថ្មីនេះដូចជាប្រហ៊ើនពិតមែនដែលទើបតែថ្ងៃដំបូងហ៊ានបង្ករជម្លោះជាមួយហ្វីនអាណា សមាសភាពពិតរបស់ហ្វីនអាណាមិនទាន់មានអ្នកណាដឹងក៏ពិតមែនប៉ុន្តែនាងប្រើត្រកូលចនហើយមានឈ្មោះជុងហ្គុកជាអាណាព្យាបាល តើអ្នកណាដែលហ៊ានប៉ះពាល់នាងនោះ?តាំងតែពីដើមមកសិស្សដែលហ៊ានមកបង្កររឿងជាមួយនាងលិទ្ធផលមិនដែលល្អនោះទេ។
     « ឯងសំអាងអី? »សូរ៉ាន់ ស្រែកឡើងខ្លាំងទាំងខឹងដូចជានាងមិនព្រមចុះចាញ់តតែសោះទាំងដែលក្នុងចិត្តលួចភ័យបាត់ទៅហើយ។
     « គិតថាយើងសំអាងអី? »នាងតូចចូលមកច្រានក្រេងស្រីម្នាក់នោះអោយដួលទៅលើដីទាំងញញិមចុងមាត់ នាងជាក្មេងស្រីដែលមានវ័យទើបតែ3ឆ្នាំប៉ុន្តែចិត្តគំនិតនាងដូចជាមនុស្សធំមានIQខ្ពស់ហួសពីក្មេងដ៏ទៃនិងអាចនិយាយដល់10ភាសាយ៉ាងស្ទាត់ជំនាញនេះក៏មកពីការអប់រំនិងណែនាំពីលោកប៉ា ជាធម្មតានាងកាចឆ្នាស់ស្រាប់ទៅហើយចុះទម្រាំតែធ្វើអោយនាងខឹងទៀតនោះ?នាងខឹងអាក្រក់ដូចជាលោកប៉ារបស់នាងយ៉ាងអញ្ចឹង គ្មានខុសពីបិសាចទេតែនាងក៏មិនចេះទៅបង្កររឿងនិងអ្នកណាមុនដែរតែបើម្នាក់នោះមកបង្កររឿងជាមួយនិងនាង នាងក៏មិនទុកដែរ។
     « អាយយ...»សូរ៉ាន់ស្រែកឡើងម្ដងទៀតពេលដែលហ្វីនអាណាលើកកែវទឹកមកគប់ក្បាលនាងធ្វើអោយនាងតូចសន្លប់ភ្លាមៗនៅនិងកន្លែងដោយមានឈាមនៅនិងក្បាលប៉ុន្តែបែជាគ្មានអ្នកណាហ៊ានចូលទៅហាមឃាត់ទៅវិញព្រោះខ្លាចថាជាអ្នកបន្ទាប់ដែលស្ថឹតនៅស្ថានភាពបែបនេះ។
     « ហ៊ើស...»ហ្វីនអាណាញញិមចុងមាត់ពេលឃើញស្ថានភាពរបស់សូរ៉ាន់មុននិងដើចេញទៅដោយគ្មានញញើតអ្វីបន្តឹច តើនាងបានអាភាពកាចសាហាវបែបនេះមកពីណា?ប៉ុន្តែហេតុអ្វីនាងដើចេញទៅតែម្នាក់ឯង?នាងមិនមានមិត្តទេ?ត្រូវហើយនាងមិនមានមិត្តទេទោះបីអ្នកណាចង់រាប់រកមកបបួលនាងលេងក៏នាងមិនខ្វល់ គ្មានអ្នកណាហ៊ានចូលមករញ៉េរញ៉ៃនិងនាងនោះទេព្រោះបើធ្វើអោយនាងខឹងលិទ្ធផលពិបាកស្មាន។
     ក្រោយពេលដែលហ្វីនអាណាចាកចេញទៅផុតទើបមានអ្នកហ៊ានចូលទៅជួយសូរ៉ាន់និងនាំនាងទៅបន្ទប់ពេទ្យនៅអង្គារជិតនេះ។ សាលានេះពិតជាធំណាស់បែងចែកកម្រឹតថ្នាក់និងអគារផ្សេងៗពីគ្នាគ្រាន់តែថាសម្រាប់កង់ទីនគឺតែមួយពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់ អ្វីដែលសំខាន់អ្នកដែលចូលរៀននៅសាលានេះបានសុទ្ធតែជាតារា កូនតារា កូនអភិជននិងមហាសេដ្ឋី ចំណែកមួយចំនួនតូចគឺជាអ្នកដែលមានជីវភាពមិនធូធាតែអាចចូលមករៀនទីនេះដោយសារតែអារហាររូបករណ៍ដែលសាលាបានផ្ដល់។ ឃើញសាលាធំបែបនេះក៏ពិតមែនមានកូនអ្នកមានមុខមាត់ចូលរៀននៅទីនេះក៏ពិតមែនប៉ុន្តែពួកគេចូលចិត្តបែងចែកបក្សពួក បងធំបងតូច ប៉ុន្តែគ្មានអ្នកណាហ៊ានប៉ះពាល់ដល់នាងតូចហ្វីនអាណាឡើយ គ្រាន់តែលឺត្រកូលរបស់នាងក៏អាចអោយពួកគេព្រឺឆ្អឹងខ្នងបាន ស្រួលមិនស្រួលកូនរបស់ម្ចាស់សាលាផងក៏មិនដឹង។
     ពីរម៉ោងក្រោយសូរ៉ាន់ដឹងខ្លួននាងក៏ចាប់ផ្ដើមស្រែកយំខ្លាំងៗដោយសារតែឈឺមុខរបួស លោកនាយកក៏ទាក់ទងទៅប៉ាម៉ាក់របស់នាងកាលពីកើតរឿងដំបូងៗម្នាក់ៗនាំគ្នាព្រួយបារម្ភភ្លេចទាក់ទងទៅកាន់គ្រួសារនាង គ្រាន់តែលឺថាកូនស្រីត្រូវគេធ្វើបាបភ្លាមក៏ប្រញ៉ាប់មកតែម្ដង។
     « ខ្ញុំមិនព្រមទេលោកនាយក ខ្ញុំនិងប្ដឹងក្មេងម្នាក់នោះ »អ្នកស្រីសៀ និយាយឡើងដោយការខឹងក្រោធមើលសភាពកូនស្រីរបស់គាត់ចុះអោយគាត់ចិត្តត្រជាក់បានយ៉ាងម៉េច គាត់ត្រូវតែដាក់ពាក្យប្ដឹងអ្នកដែលធ្វើអោយកូនស្រីគាត់ក្លាយជាបែបនេះ គ្រួសារសៀគាត់ក៏ជាអ្នកមានមុខមាត់ក្នុងសង្គមដែរគាត់មិនខ្លាចនោះទេ។
     « ខ្ញុំថាអ្នកស្រីគិតមើលម្ដងទៀតទៅ បើអ្នកស្រីហ៊ានដល់ការប្ដឹងផ្ដល់ខ្ញុំខ្លាចក្រែងតែ...»និយាយដល់ចំណុចនេះលោកនាយករឿងស្ទាក់ស្ទើរ សម្រេចចិត្តអោយច្បាស់គិតអោយច្បាស់មុននិងហ៊ានប្ដឹងទៅកាន់គ្រួសារដែលមានអំណាចបំផុតនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេស ច្បាស់ហើយមែនទេចង់ប្ដឹងគ្រួសារចនទាំងដែលគ្រួសារសៀមិនបាននិងសម្រាមក្រោមបាតជើងគ្រួសារចនផង?
     « យើងនិងប្ដឹងក្មេងស្រីម្នាក់នោះ »ម្ដងនេះជាលោកសៀវិញម្ដងគាត់សម្រេចចិត្តហើយថាគាត់និងប្ដឹង ទោះបីជាកូនគាត់អ្នកបង្កររឿងមុនក៏ដោយតែកូនគាត់ក៏ជាអ្នកដែលមានរបួស។
     « ប្ដឹងខ្ញុំមែនទេ? »លោកនាយកមិនទាន់បាននិយាយអ្វីផងនាងតូចហ្វីនអាណាដែលទើបតែដើចូលមកទីចាត់ការក៏សួរឡើងដោយសម្ដីរាបស្មើដូចជាមិនបានខ្លាចរអានិងអ្វីដែលខ្លួនបានលឺតតែសោះ។
     « ក្មេងស្រីម្នាកើនេះមែនទេដែលប្រហ៊ើនធ្វើបាបកូនស្រីខ្ញុំ? »អ្នកស្រីសៀសួរទៅលោកនាយកបញ្ជាក់ ថាជាក្មេងស្រីក្រងសក់នេះមែនទេដែលប្រហ៊ើនប្រឡែងជាមួយភ្លើង ពិតជាមិនដឹងខ្ពស់ទាបមែន។
     « គឺខ្ញុំ យ៉ាងម៉េច? »មិនចាំបាច់អោយលោកនាយកប្រាប់នោះទេនាងតូចឆ្លើយកាត់មុខទៅហើយ មុននេះគ្រាន់តែមានអ្នកតាមមកទីចាត់ការនាងក៏ប្រញ៉ាប់មកតែម្ដងគ្មានចេះខ្លាចអ្វីនោះទេនេះបានឈាមមកពីប៉ានិងប៉ាតូចរបស់នាង។
     « ក្មេងស្អីមិនចេះគោរពចាស់ទុំ »អ្នកស្រីសៀសម្លក់ហ្វីនអាណាតែម្ដង តែមើលទៅហ្វីនអាណាធ្វើដូចធម្មតាដូចអត់មានរឿងអ្វីសោះយ៉ាងអញ្ចឹង។
     « ចាស់ទុំខ្ញុំមិនមែនចេះតែគោរពទេ »ចាស់ទុំនាងគោរពតែជាចាស់ទុំដែលមានចរិកចាស់ទុំប៉ុណ្ណោះតែចាស់ទុំធ្វើចរិកមិនគូរអោយគោរព គិតថាអោនក្បាលដាក់មែនទេ?
     « នាងក្មេងឈ្លើយ »អ្នកស្រីសៀអត់ទ្រាំមិនបានក៏ទៅចាប់ក៏ដៃនាងតូចច្របាច់ខ្លាំងៗតាមអារម្មណ៍ដែលខឹង តែក៏ត្រូវហ្វីនអាណាគ្រលាស់ដៃចេញវិញយ៉ាងខ្លាំងតែទោះជាយ៉ាងណាដៃដែលមានសម្បុរស.ខ្លាំងក៏ត្រូវក្រហមជាំបាត់ទៅហើយ សាច់នាងនៅខ្ចីណាស់វាងាយនិងរងស្លាកស្នាម។
     « អ្នកគ្មានសិទ្ធប៉ះពាល់ខ្ញុំទេ »ពេលគ្រលាស់ដៃចេញហើយហ្វីនអាណាងើបស្រែកដាក់តែម្ដង គេជាអ្នកណាមានសិទ្ធអ្វីមកប៉ះនាង?តាំងតែពីធំដឹងក្ដីមកនាងមិនធ្លាប់សូម្បីតែត្រូវអ្នកណាធ្វើបែបនេះ ស្រមោចក៏មិនអោយវាលើលោកប៉ារបស់នាងមើលថែប្រៀបដូចជាកែវភ្នែក។
     « យើងចង់សម្លាប់នាងក្មេងឯងពេលណាក៏បាន »អ្នកស្រីសៀនៅតែមិនព្រមឈប់ គាត់មិនទៅញញើតនិងក្មេងស្រីប៉ុណ្ណឹងទេ។
     « សាកទៅ »ជុងហ្គុកដែលទើបតែចូលមកដល់នោះក៏និយាយឡើងដោយក្រសែរភ្នែកកំណាចហើយក៏កាន់តែខឹងក្រោធពេលដែលឃើញស្នាមក្រហមនៅលើដៃកូនស្រីជាទីស្រលាញ់ ស្រីចំណាស់ម្នាក់នេះលែងចង់រស់ហើយមែនទេ?
     « លោកចន »អ្នកនៅទីនោះភ្ញាក់ផ្អើលមិនស្ទើរទេពេលដែលឃើញវត្តមាននាយក្រាសចន ជុងហ្គុកអ្នកណាដែលថាមិនស្គាល់ម៉ាហ្វៀកំណាចដែលមានឥទ្ធិពលពាសពេញផ្ទៃប្រទេសដូចជានាយនោះ ចំណែកឯលោកនាយកបានត្រឹមតែងើបឈរឡើងអោនមុខគោរពនាយប៉ុណ្ណោះ។
     « យើងលឺថាអ្នកចង់សម្លាប់កូនស្រីយើងមែនទេ? »សំណួរផ្ដាច់ព្រលិងចេញពីមាត់របស់នាយក្រាសធ្វើអោយពីរនាក់ប្ដីប្រពន្ធនោះញ័រដៃញ័រជើងតែម្ដង ប៉ុន្តែគេស្ដាប់ច្រឡំមែនទេ?កូនស្រី? ចន ជុងហ្គុកម្នាក់នេះមានកូនហើយមែនទេ?ហេតុអ្វីទើបគ្មានអ្នកណាដឹង?


សូមរងចាំភាគបន្ត....💜🫶🏻
   

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now