ភាគទី16;សុំថើបមួយមក

3.5K 203 7
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី16


     របួសនៅលើខ្លួនវាពិបាកក្នុងការបើកបរក៏ពិតមែនប៉ុន្តែជុងហ្គុកនៅតែខំប្រឹង គេត្រូវតែទៅរកថេយ៉ុងវិញគេមិនទុកថេយ៉ុងចោលទេពេលនេះថេយ៉ុងប្រាកដជានៅចាំផ្លូវគេហើយ។
     ងុឺតត...សម្លេងហ្វ្រាំងឡានបន្លឺឡើងធ្វើអោយអ្នកដែលឈររងចាំនៅមុខវីឡាប្រញ៉ាប់ចូលមកមើលយ៉ាងលឿនទាំងការបារម្ភ។
      « ជុង...»គ្រាន់តែជុងហ្គុកបើកទ្វាឡានចេញមកថេយ៉ុងក៏ហក់ទៅអោបនាយជាប់ ដឹងទេមុននេះគេទាំងភ័យនិងបារម្ភទូរស័ព្ទខលទៅក៏គ្មានអ្នកលើកធ្វើអោយគេកាន់តែបារម្ភលើសដើម ប៉ុន្តែពេលបានឃើញជុងហ្គុកធ្វើអោយចិត្តគេធូស្រាលបានខ្លះ។
      « អូយយ...ថេយ៍ »ដោយសារតែនាយតូចហក់មកអោបគេភ្លាមៗពេកទើបមិនបានត្រៀមទុកមុន របួសគេដែលបង្ករឡើងដោយដំបងសព្វពេញខ្លួនទៅហើយពេលមកអោបភ្លាមៗបែបនេះគេទប់សម្លេងមិនជាប់ទេ។
     « ជុង...លោកកើតអ្វី? »ថេយ៉ុងលែងចេញពីការអោបភ្លាមៗពេលទទូលដឹងពីការឈឺចាប់របស់អ្នកម្ខាងទៀត តើជុងហ្គុកកើតអ្វី?ប៉ុន្តែសភាពទ្រុធទ្រោមរបស់ជុងហ្គុកធ្វើអោយគេដឹងច្បាស់ថាជុងហ្គុកកំពុងតែមានរបួស។
     « យើងមិនអីទេ »ទោះបីជាឈឺយ៉ាងណាគេនៅតែនិយាយពាក្យថាមិនអីទេជានិច្ចជាពិសេសគឺសម្រាប់ថេយ៉ុង គេដឹងថាថេយ៉ុងកំពុងតែបារម្ភពីគេទឹកមុខបង្ហាញចេញមកច្បាស់ៗបែបនេះមិនប្រាប់ក៏គេមើលដឹងដែរ។
     « មិនអីយ៉ាងម៉េច?ខ្ញុំគ្រាលោកទៅខាងក្នុង និងបានលាងរបួសនិងលាបថ្នាំទុកយូរមិនបានទេ »ថេយ៉ុងរាងខឹងបន្តឹចពេលដែលជុងហ្គុករឹងរួស នៅថាមិនអីទៀតឡើងទ្រោមខ្លួនអស់ទៅហើយនោះទើបថេយ៉ុងជួយគ្រាជុងហ្គុកចូលទៅខាងក្នុង។ ជុងហ្គុកឃើញថេយ៉ុងបែបនេះក៏លួចរំភើបមិនស្ទើរដែរតែគេមិនហ៊ានទម្លាក់ខ្លួនទៅលើថេយ៉ុងទេគេខំទប់ខ្លួនឯងខ្លះបើរេទៅរកថេយ៉ុងខ្លាំងពេកគេខ្លាចថេយ៉ុងពិបាកនិងខ្លាចប៉ះពាល់ដល់កូន។
     « គេងនៅទីនេះសឹនហើយខ្ញុំទៅយកប្រអប់ថ្នាំសឹន »ថេយ៉ុងគ្រាជុងហ្គុកមកគេងនៅលើសាឡុងសឹនឡើងទៅបន្ទប់ភ្លាមៗមិនបានទេ មុននិងដើទៅរកប្រអប់ថ្នាំពេលដើមករកជុងហ្គុកវិញក៏ឃើញថាគេដោះអាវគេងផ្កាប់មុខរួចទៅហើយ។
     « នេះលោកទៅធ្វើអ្វីមកខ្លះជុងហ្គុក? »គេអត់ភ្ញាក់ផ្អើលមិនបានពេលឃើញស្នាមដំបងពាសពេញខ្នងនិងដៃ អាខ្លះក៏គ្រាំឈាមក៏មាន ពេលទៅជុងហ្គុកប្រាប់គេថាទៅដោះស្រាយបញ្ហាព្រោះមានអ្នកមកបង្កររឿងនៅឯឃ្លាងទំនិញប៉ុន្តែគេមិនដឹងឡើយថាមានការវាយគ្នាដល់ថ្នាក់នេះ។
     « គឺ...គឺដំបង »កុហកក៏គ្មានបានប្រយោជន៍អ្វីដែរនេះជាស្នាមដំបងដូចគ្នា ហើយវាក៏មិនមែនជាលើកទីមួយដែរសម្រាប់គេទុកថាប៉ុណ្ណឹងនៅស្រាលផង។
     « ឯងកើតអ្វីនិងថេយ៍? »ឃើញថាស្ងាត់ទើបជុងហ្គុកងើបបន្តឹចមើលទៅនាយតូចក៏ឃើញថាគេរលីងរលោងទឹកភ្នែករកយំ មុននេះដូចជាធម្មតាទេហេតុអ្វីសុខៗស្រាប់តែរកយំបែបនេះ?រឺក៏គេនិយាយអ្វីធ្វើអោយប៉ះពាល់ដល់ចិត្តរបស់នាយតូច?
     « កុំងើប...ខ្ញុំលាបថ្នាំអោយ »ឃើញថាជុងហ្គុករកងើបបែបនេះថេយ៉ុងក៏ប្រញ៉ាប់ចូលទៅជិតមិនអោយជុងហ្គុកងើបនោះទេ ត្រូងលាបថ្នាំចេញសឹនកន្លែងខ្លះដាច់ចេញឈាមអញ្ចឹងហើយត្រូវលាងរបួសមុននិងលាបថ្នាំ។
     « លោកឈឺដែរទេជុង? »ថេយ៉ុងលាបថ្នាំអោយបណ្ដើរសួរសណ្ដើរ របួសដល់ថ្នាក់នេះទៅហើយនៅស៊ូទ្រាំបើកឡានមកវីឡាបានថែមទៀតគេប្រាកដជាឈឺនិងពិបាកណាស់ហើយ។
     « យើងមិនឈឺទេ...កុំបារម្ភអី »ប៉ុណ្ណឹងគេអាចទ្រាំបានលាបថ្នាំហើយសម្រាកបន្តឹចទៅលែងអីហើយ ស្បែករបស់គេក្រាសណាស់វាសុាំនិងរឿងអស់នេះទៅហើយ។
     « លោកកុហកខ្ញុំ...លោកក្បថសន្យារ »ពេលលាបថ្នាំរួចថេយ៉ុងក៏រៀបប្រអប់ថ្នាំទុកវិញទាំងនិយាយពាក្យខ្លះចេញមកធ្វើអោយជុងហ្គុកមានអារម្មណ៍ថាខុស គេខុសដែលសន្យារហើយធ្វើមិនបានគេធ្វើអោយថេយ៉ុងបារម្ភ។
     « សុំទោស »គេគ្មានអ្វីក្រៅពីពាក្យថាសុំទោសនោះទេ ថេយ៉ុងខឹងគេគឺសមហើយព្រោះគេមិនគោរពពាក្យសម្ដី។
     « ខ្ញុំបានធ្វើបបរទុកអោយលោកដែរ ញុាំហើយចាំចូលគេង »ពេលស្ដាប់លឺពាក្យសុំទោសចេញពីមាត់របស់នាយក្រាស ធ្វើអោយនាយតូចទន់ចិត្តភ្លាមៗគេឯណាដែលខឹងនិងជុងហ្គុកបានយូរនោះគេតែងតែទន់ចិត្តនិងជុងហ្គុកជាពិសេសគឺទឹកមុខដឹងកំហុសនេះឯង។
      « ថេយ៍...»ជុងហ្គុកក្រោកឡើងចូលទៅអោបចង្កេះថេយ៉ុងពីខាងក្រោយក្នុងបំណងលោងលួមមិនអោយថេយ៉ុងខឹង អ្វីដែលគេខ្លាចបំផុតនោះគឺខ្លាចថេយ៉ុងខឹង ខ្លាចថេយ៉ុងឈប់និយាយរកគេហើយក៏ទៅចោលគេ។
     « ទៅញុាំបបរសឹនណា »ថេយ៉ុងលើកដៃម្ខាងទៅអង្អែលក្បាលនាយក្រាសដែលកំពុងតែអោបគេនោះថ្នមៗ ចង់បញ្ជាក់ប្រាប់ថាគេមិនបានខឹងទៀតនោះទេ។
     « បាទ »ពេលនេះគេអាចញញិមបានវិញហើយ មុននិងបណ្ដើរគ្នាទៅញុាំបបរមិនមែនថាគ្មានអារហារផ្សេងទេតែភាគច្រើនជុងហ្គុកញុាំបបរច្រើនជាងព្រោះអារហារខ្លះអាចធ្វើអោយគេចាញ់បានព្រោះតែក្លឹនរបស់វាសូម្បីតែអារហារដែលគេចូលចិត្តក៏ញុាំមិនចូលទៀតដែរ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now