ភាគទី17;យើងជារបស់ឯង

3.3K 182 2
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី17


      ល្ងាចបន្តឹចជុងហ្គុកបាននាំថេយ៉ុងទៅផ្សារដែលនៅមិនឆ្ងាយពីវីឡាប៉ុន្មានទេវាតូចក៏ពិតមែនប៉ុន្តែគ្មានអ្វីជាបញ្ហាឡើយ ម៉្យាងទៀតពួកគេទាំងពីរមិនចង់ឡើងទៅសេអ៊ូលញាប់ពេកទេជាពិសេសគឺថេយ៉ុងតែម្ដង គេចេះតែខ្លាចថាមានអ្នកចប់បានអញ្ចឹងហើយសង្ងំនៅក្នុងផ្ទះរឺដើជិតផ្ទះយូរៗម្ដងទៅបានហើយ។
     « ជុងហ្គុកហា...យើងទៅផ្ទះវិញទៅល្អដែរទេ? »ថេយ៉ុងអោបដៃជុងហ្គុកជាប់ងើបមើលមុខនាយក្រាសយ៉ាងគូរអោយស្រលាញ់ដោយមានបូស្លឹកត្រចៀកនៅលើក្បាលទៀតនោះកាន់តែបង្កើនភាពគូរអោយស្រលាញ់មួយកម្រឹតទៀត។
     « ចង់ទៅផ្ទះហើយមែនទេ? »ជុងហ្គុកលើកដៃទាំងពីរមកក្រសោបថ្ពាល់នាយតូចមុននិងអោនដាក់ថ្ងាស់ទាល់និងថ្ងាស់នាយតូចដោយការខ្នក់ខ្នាញ់ពេញបេះដូង ក្មេងម្នាក់នេះមើលយូរទៅកាន់តែស្អាតនិងគូរអោយស្រលាញ់ទៅ ខ្នាញ់ម្ដងៗចង់តែលេបចូលក្នុងពោះអោយបាត់ៗទេ។
     « បាទ »ថេយ៉ុងងគ់ក្បាលតឹចៗយ៉ាងគូរអោយស្រលាញ់អោយអ្នកម្ខាងទៀតអត់ទ្រាំមិនបានក៏អោនទៅខាំច្រមុះស្រួចនោះថើៗមិនហ៊ានខាំខ្លាំងទេខ្លាចថាគេឈឺ។
     « អញ្ចឹងយើងទៅផ្ទះវិញ »ជុងហ្គុកលើកដៃមកក្រសោបចង្កេះតូចត្រឡឹងបណ្ដើរចេញទៅ ដោយពួកគេមិនដឹងទេថាមានអ្នកលួចថតសកម្មភាពរបស់ពួកគេមុននេះគ្រាន់តែរូបវាមិនសូវច្បាស់ប៉ុន្មានទេព្រោះថតនៅពីម្ងាយថែមទាំងបាំងនេះបាំងនោះថែមទៀតសូម្បីតែអ្នកដែលជុងហ្គុកស្និទ្ធស្នាលជាមួយក៏គេមើលមិនស្គាល់បែងចែកមិនដាច់ផងថាជាប្រុសរឺស្រីដឹងត្រឹមថាស្អាតរាងតូចច្រឡឹងគូរអោយចង់ថ្នាក់ថ្នម ដៃជើងសស្រឡូនស្រមោចវាជ្រុះ។
     « តែប៉ុណ្ណេះមានមុខទៀតហើយយើង »រីអូដើចេញពីផ្សារទាំងស្នាមញញិម គេថាមកផ្សាររកទិញអីញុាំបន្តឹចតែក៏ប្រទះជុងហ្គុកបណ្ដើរគ្នាជាមួយអ្នកណាក៏មិនដឹងទើបគេថតវីឌីអូទុកអោយចៅហ្វាយគេមើល ដើម្បីបានមុខបានមាត់អោយចៅហ្វាយគេសសើរទៀតនោះអី។
     រីអូដើចូលមកក្នុងវីឡាដ៏ធំស្កិមស្កៃមិនខុសពីវីឡារបស់ជុងហ្គុកប៉ុន្មាននោះទេ គេដើបណ្ដើរហួចលេងបណ្ដើរដូចជាសប្បាយចិត្តខ្លាំងណាស់អញ្ចឹងធ្វើអោយអ្នកនៅទីនោះនាំគ្នាឆ្ងល់មិនលើកលែងសូម្បីតែហ្វីស៊ូ។
     « វាយ៉ាងម៉េចឯងនិង? »ហ្វីស៊ូក្រោកឈរឡើងយកដៃទន្ទិមចង្កេះមុននិងសួរទៅកូនចៅជំនិតរបស់គេទាំងមិនយល់ វាចេះតែយ៉ាងម៉េចក្នុងខ្លួនមើលទៅដូចជាសប្បាយចិត្តខុសប្លែក។
     « គឺ...»
     « កុំប្រាប់ណាថាឯងត្រូវឆ្នោត »មុខនិងដឹងតែត្រូវឆ្នោតហើយបើមិនអញ្ចឹងមិនមែនសប្បាយចិត្តដល់ថ្នាក់និងទេ។
     « លើសពីត្រូវឆ្នោតទៀតចៅហ្វាយ »រីអូប្រញ៉ាប់រត់មកជិតអ្នកជាចៅហ្វាយទាំងមាត់ស្ញេញមិនបាត់ វាដូចជាគេនិយាយអញ្ចឹងអ្វីដែលគេបានឃើញលើសពីត្រូវឆ្នោតទៅទៀតហើយក៏និកស្មានមិនដល់ដែរ។
     « រឿងអ្វីឆាប់និយាយមក? »មើលតាមទឹកមុខទៅដូចជាមិនមែនរឿងអាក្រក់ទេរឿងល្អច្រើនជាងហើយគេក៏ចង់ដឹងដូចគ្នា។
     « មុននេះខ្ញុំទៅផ្សាររកទិញអ្វីញុាំ ចៅហ្វាយដឹងទេថាខ្ញុំឃើញអ្វី? »រីអូនិយាយឡើងធ្វើកាយវិការផងអីផងធ្វើដូចគេជួបអ្វីដែលអស្ចារ្យណាស់យ៉ាងអញ្ចឹង។
     « បើឯងមិនប្រកាច់និយាយផងយើងធ្វើម៉េចដឹង? »ហ្វីស៊ូខឹងម្ដងៗចង់តែធាក់ចេញអោយបាត់ៗទេតែធ្វើយ៉ាងម៉េចបើគេចង់ដឹងហើយមានតែរីអូទេដែលដឹងអញ្ចឹងហើយត្រូវតែទប់អារម្មណ៍។
      « ស្ដាប់ខ្ញុំណាចៅហ្វាយ ខ្ញុំឃើញចន ជុងហ្គុកមកដើលេងជាមួយនិងសង្សារថែមទាំងមានអោបមានថើបទៀតផង ផ្អែមល្ហែមឡើងខ្ញុំមើលហើយព្រឺសម្បុរ »រីអូលើកដៃអោបខ្លួនឯងពេលនិកដល់រូបភាពដែលខ្លួនបានឃើញ គិតហើយអាណិតខ្លួនឯងណាស់អាយុប៉ុណ្ណេះហើយមិនទាន់មានគូរនិងគេ។
     « ឯងកុហកយើងទេដឹង? »មនុស្សដូចជាជុងហ្គុកនេះរឺមានសង្សារហើយនៅផ្អែមល្ហែមទៀតនោះ?មើលច្រំឡំមនុស្សទេដឹង?តាមដែលគេដឹងមកជុងហ្គុកមិនដែលធ្លាប់មានប្រវត្តិរឿងស្នេហាអ្វីនោះទេមកដល់ពេលនេះក៏មិនដែលឃើញមានអ្នកណាដែរ ហើយពេលនេះជំនិតរបស់គេស្រាប់តែមកប្រាប់ថាឃើញជុងហ្គុកបណ្ដើរសង្សារទៅវិញ ពិតជារឿងដែលមិនគូរអោយជឿពិតមែន។
     « បើថាភ្នែកខ្ញុំមើលមិនច្បាស់អញ្ចឹងអានេះប្រាកដជាមើលច្បាស់ »រីអូយកទូរស័ព្ទដែលមានថតវីឌីអូនោះអោយចៅហ្វាយរបស់គេមើល បើថាភ្នែកគេមើលមិនច្បាស់អញ្ចឹងភ្នែកទូរស័ព្ទគេមើលមិនច្បាស់ដែរមែនទេ?
      « នេះ...?? »ហ្វីស៊ូបើកភ្នែកធំៗមើលទៅកាន់វីឌីអូនៅក្នុងទូរស័ព្ទដែលរីអូអោយមុននេះ ម្ដងនេះចង់និយាយថារីអូមើលច្រឡំក៏មិនបានដែរព្រោះគេក៏ឃើញបែបនិងដូចគ្នាហើយវាក៏ជារឿងដែលគេនិកស្មានមិនដល់ដូចគ្នា កុំប្រាប់អោយសោះណាថាជុងហ្គុកមានទំនាក់ទំនងលួចលាក់និងអ្នកណា?បើថាអ្នកដែលមកជាមួយជុងហ្គុកមិនមែនជាគូរស្នេហ៍របស់គេក៏មិនជឿដែរបើផ្អឬមល្ហែមយ៉ាងនេះនោះ។
     « ជឿហើយមែនទេចៅហ្វាយ? »រីអូសួរម្ដងទៀតទាំងសើចតឹចៗ បើមិនជឿទៀតគេអស់និយាយហើយ។
     « ស្រីសក់ខ្លីដែលវាបណ្ដើរនោះជាអ្នកណា? »ធម្មតាជុងហ្គុកមិនដែលទាក់ទងអ្នកណាទេ កុំថាឡើយទាក់ទងក្បែរក៏គេមិនក្បែរផង ចុះស្រីម្នាក់នេះជាអ្នកណា?សុំសសើរហើយដែលអាចចូលមកក្បែរជុងហ្គុកបាន ធ្វើអោយគេកើតមានអារម្មណ៍ចង់ដណ្ដើមចង់ឈ្នះជុងហ្គុកទៀតហើយ។
     « ខ្ញុំក៏មិនដឹងដែរចៅហ្វាយ ដឹងត្រឹមថាស្អាត »គេសន្និដ្ឋានថាអ្នកដែលមកជាមួយជុងហ្គុកគឺជាមនុស្សស្រីសក់ខ្លី មើលតែរាងទៅស្ដើងតូចស្រឡូនបែបនេះអ្នកណាក៏គិតថាមនុស្សស្រីដែរ។
     « គូរអោយចាប់អារម្មណ៍ »ហ្វីស៊ូញញិមចុងមាត់មើលទៅកាន់វីឌីអូនោះជាពិសេសគឺសម្លឹងមើលទៅកាយតូចដែលជុងហ្គុកអោប គ្រាន់តែមើលក៏គេដឹងថានោះជាមនុស្សសំខាន់របស់ជុងហ្គុកដែរពិតជាគូរអោយចាប់អារម្មណ៍ណាស់។
      « ចៅហ្វាយគិតអ្វី? »រីអូមើលទៅចៅហ្វាយរបស់ខ្លួនក្នុងក្រសែរភ្នែកមួយដែលស្មានមិនត្រូវ កុំប្រាប់ណាថា...
     « ឯងគិតមើលទៅបើយើងយកមនុស្សរបស់វាមកក្លាយជារបស់យើង វានិងក្លាយជាបែបណា? »គិតដល់ចំណុចនេះក៏គេមានក្ដីសុខបានដែរគេនិងសប្បាយចិត្តបើឃើញជុងហ្គុកគ្រាំចិត្តស្លាប់ ប៉ុន្តែគេមិនដឹងទេថាកូនចៅជំនិតរបស់គេកំពុងតែគិតអ្វី។
     « សង្ស័យដណ្ដើមមិនទាន់បានផងគេវាយស្លាប់ »រីអូលួចខ្សឹបតឹចៗទាំងខ្លាចរអា រាល់ថ្ងៃនេះវាយគេមិនដែលឈ្នះផងនៅមានបំណងចង់ដណ្ដើមមនុស្សដែលគេស្រលាញ់ទៀតម្ដងនេះដឹងតែបានដេកក្នុងដីមែនហើយគេចមិនផុតទេ។

     ជុងហ្គុកបាននាំថេយ៉ុងមកដល់វីឡាក៏ប្រញ៉ាប់យកស្ត្របឺរីដែលទើបតែទិញមកនោះទៅលាងទឹកដាក់ចានអោយថេយ៉ុងម្ដងទៀត គេទាញុាំយូរហើយទើបតែបានទិញអោយញុាំ។
      « ឆ្ងាញ់ទេ? »ជុងហ្គុកមើលឯកសារបណ្ដើរងាគមកមើលថេយ៉ុងដែលកំពុងតែញុាំនិងមើលទូរទស្សន៍បណ្ដើរដូចជាមានក្ដីសុខណាស់យ៉ាងអញ្ចឹង។
     « ប្រាកដហើយ »ថេយ៉ុងងាគមកញញិមបញ្ចេញធ្មេញយ៉ាងគូរអោយស្រលាញ់ដាក់នាយក្រាស មុននិងឡើងមកអង្គុយនៅចន្លោះភ្លៅរបស់ជុងហ្គុក ចំណែកជុងហ្គុកក៏មកនបានបដិសេដដែរមានតែអោបថេយ៉ុងថែមចំណែករឿងការងារទុកមួយឡែកសឹនទៅទោះបីវាសំខាន់យ៉ាងណាក៏មិនសំខាន់ដល់ថេយ៉ុងដែរ។
     « ហេតុអ្វីក៏ឯងគូរអោយស្រលាញ់បែបនេះ...ហ្ហិមម? »ជុងហ្គុកអោនមកជ្រុបមុខនិងកញ្ចឹងក.ក្រអូបរបស់នាយតូចនិងថើបថើៗលើនោះនៅឆ្លៀតខាំបន្សល់ស្នាមលើក.របស់នាយតូចថែមទៀត។
     « មិនដឹងទេ ជុបប...»ថេយ៉ុងងាគទៅក្រោយថើបជុងហ្គុកបន្តឹច រាល់ថ្ងៃនេះបើមិនបានថើបជុងហ្គុកគេមិនអស់ចិត្តឡើយ។
      « ឯងជារបស់យើង...អ្នកដែលចង់ដណ្ដើមឯងចេញពីយើង យើងនិងមិនទុកអោយវានៅនាំតែធ្ងន់ផែនដីទេ »ជុងហ្គុកបន្តឹងដៃអោបនាយតូចបន្ថែមបន្តឹចទៀត ប៉ុន្តែឃ្លាដែលគេនិយាយចុងក្រោយគឺគ្រាន់ងែនិយាយក្នុងចិត្តប៉ុណ្ណោះ កុំអោយគេដឹងអោយសោះថាមានអ្នកណាចង់ដណ្ដើមថេយ៉ុងចេញពីទ្រូងរបស់គេព្រោះគេនិងមិនទុកម្នាក់នោះទេ គេមិនធ្លាប់ស្រលាញ់អ្នកណាទេថេយ៉ុងជាមនុស្សម្នាក់ដែលគេស្រលាញ់បើអ្នកណាចង់ដណ្ដើមគេនិងអោយម្នាក់នោះស្គាល់ថានរគមានរូបរាងបែបណាយ៉ាងពិតប្រាកដ។
     « លោកក៏ជារបស់ខ្ញុំដែរ »ថេយ៉ុងបែទៅខាងក្រោយអោបក.របស់ជុងហ្គុកជាប់ រាល់ថ្ងៃនេះរស់នៅជាមួយគ្នាមិនដឹងថានៅក្នុងឋានៈអ្វីក៏ពិតមែនប៉ុន្តែកាយវិការនិងការមើលថែរបានបង្ហាញយ៉ាងច្បាស់ថាពួកគេគិតអ្វីលើគ្នា គេជារបស់ជុងហ្គុកហើយជុងហ្គុកក៏ជារបស់គេដូចគ្នា អ្នកណាក៏គ្មានសិទ្ធមកដណ្ដើមបើហ៊ានប្រៀបដូចជាលូកដៃចូលភ្លើងយ៉ាងអញ្ចឹង គេនិងអោតស្គាល់ថាគីម ថេយ៉ុងបែបណាអោយពិតប្រាកដ។
     « យើងជារបស់ឯង »ជុងហ្គុកអោបចង្កេះតូចជាប់ ទោះបីថេយ៉ុងមិនប្រាប់ក៏គេដឹងដែរទាំងចិត្តទាំងកាយទាំងបេះដូងទាំងខ្យល់ដង្ហើមរបស់គេជារបស់ថេយ៉ុងស្រាប់ទៅហើយនៅតែពេលវេលាមួយដែលគេត្រីវសារភាពអារម្មណ៍ពិតប្រាប់ទៅថេយ៉ុងប៉ុណ្ណោះ។

សូមរងចាំភាគបន្ត...🫶🏻💜

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now