ភាគទី2+3;លក្ខខណ្ឌ

4.6K 259 7
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី2+3


     ថេយ៉ុងងាគមើលឆ្វេងមើលស្ដាំរកផ្លូវរត់ចេញទាំងលំបាកព្រោះពេលនេះទាំងប៉ូលីសទាំងអង្គរក្សប្រមូលផ្ដុំពេញព្រលានយន្តហោះបាត់ទៅហើយ បើរត់ចេញទៅភ្លាមៗមានអ្នកចាប់បានមិនខានទេ។
     « អេលោក...ឈប់សឹនៗ »ដោយឃើញមានអ្នកជិះម៉ូតូឆ្លងកាត់ថេយ៉ុងក៏ប្រថុយរត់ចូលទៅស្ទាក់ម៉ូតូនោះភ្លាមៗដោយប្រថុយខ្យលដង្ហើម នេះជាម៉ូតូធំដែលយុវវ័យពេញនិយមមិនមែនម៉ូតូធម្មតាទេបើម្ចាស់តែចាប់ហ្វ្រាំងមិនទាន់ហ៊ានធានាថាបានដេកក្នុងមឈូសមិនខាន។
     « ឯងឆ្គួតមែនទេមករត់ចូលម៉ូតូយើងបែបនេះ? »បើនិយាយពីម្ចាស់ម៉ូតូនេះវិញខឹងចង់ហុយផ្សែងតាមត្រចៀក ចេះមករត់ចូលម៉ូតូគេទៅកើតដែរ បើគេចាប់ហ្វ្រាំងមិនជាប់គេមិនបុកស្លាប់ហើយទេមែនទេ?
     « អត់ទេខ្ញុំមិនបានឆ្គួតទេ »ថេយ៉ុងគ្រវីបដិសេដចង់អោយគេដឹងថាគេមិនមែនជាមនុស្សឆ្គួតទេតែគេត្រូវការជំនួយ មនុស្សឆ្គួតឯណាស្អាតដូចទេវបុត្រដើដីអញ្ចឹងនោះ?( ជឿជាក់ណាស់កូន😑 )
     « បើថាចង់សម្លាប់ខ្លួនទេកុំមករត់ចូលម៉ូតូគេបែបនេះ ទឹកលោតទឹកស្ពានទៅ »នាយក្រាសឯណ្ណេះវិញរួចពីគិតថាគេជាមនុស្សឆ្គួតក៏មកគិតថាគេចង់សម្លាប់ខ្លួនទៅវិញប៉ុន្តែក៏មិនខុសដែរមានអ្នកធម្មតាឯណារត់ចូលមកស្ទាក់មុខម៉ូតូបែបនេះ។
     « ខ្ញុំមិនបានចង់សម្លាប់ខ្លួនទេតែខ្ញុំចង់សុំជំនួយ មានគេចង់ធ្វើបាបខ្ញុំណាលោកអោយខ្ញុំសុំទៅជាមួយផងទៅណាបើមិនអញ្ចឹងខ្ញុំស្លាប់មិនខានទេ »នាយតូចព្យាយាមទប់អារម្មណ៍មិនស្រែកដាក់គេ គេទាំងខឹងទាំងមួម៉ៅតែអោយធ្វើយ៉ាងម៉េចបើមិនលន់តួកំសត់ប្រាកដជាមានអ្នកចាប់ទៅបាត់មិនខានទេអញ្ចឹងហើយត្រូវតែចុះទន់ធ្វើជាកូនខ្លាដ៏ស្លូតបូតនិងគូរអោយស្រលាញ់។
     « តែ...»
     « ណាលោកណា...អាណិតខ្ញុំផងទៅខ្ញុំមិនទាន់ចង់ស្លាប់ទេ »មិនអោយគេប្រកែកទាន់ថេយ៉ុងក៏ប្រញ៉ាប់និយាយកាត់ គ្មានតែគ្មានស្ករអ្វីទេគេចាប់បានឥឡូវហើយ។
     « ក៏បាន »ជុងហ្គុកមើលមុខអ្នកដែលខំលន់តួកំសត់ដាក់គេទាំងមុខស្មើធេងមុននិងហុចមួកអោយទៅនាយតូចពាក់។
     « អគុណ »ថេយ៉ុងព្រមទទូលយកមួកសុវត្តិភាពមកពាក់ហើយក៏ឡើងទៅអង្គុយនៅខាងក្រោយជុងហ្គុក ប៉ុន្តែមិនហ៊ានអោបចង្កេះគេនោះទេមនុស្សមិនធ្លាប់ស្គាល់គ្នាផងអោយទៅអោបគេយ៉ាងម៉េចម៉្យាងមនុស្សគេកំណាញ់ខ្លួនស្រាប់។
     « អាយយ...»គ្រាន់តែជុងហ្គុកមញលហ្គាទៅមុខភ្លាមថេយ៉ុងចង់ច្រឡោតទៅក្រោយទើបប្រញ៉ាប់ស៊កដៃស្រឡូនទៅអោបចង្កេះនាយក្រាសជុងហ្គុកភ្លាមៗ ទោះមិនចង់ក៏ត្រូវអោបដែរម្ដងនេះគេមិនទាន់ចង់ស្លាប់ទេ។
     « យឺតៗបានទេនិងលោក? »ថេយ៉ុងអោបចង្កេះជុងហ្គុកជាប់មិនរបេះដូចខ្លាចអ្នកណាដណ្ដើមយកទៅបាត់អញ្ចឹងទាំងដែលការពិតគេខ្លាចធ្លាក់ពីលើម៉ូតូ គេស្ទើរតែគាំងបេះដូងម្ដងៗទៅហើយបើជុងហ្គុកជិះម៉ូតូលឿនដូចហោះបែបនេះពិសេសអាពេលវ៉ាឡានធំៗនិងតែម្ដង តើគេអាចរួចជីវិតទេបើលេងតែបែបៗនេះ?
     « យើងមិនចូលចិត្តយឺត »ជុងហ្គុកតបទាំងលួចញញិមមានអារម្មណ៍ចម្លែកពេលដែលអ្នកម្ខាងគេអោបចង្កេះគេបែបនេះ សារភាពតាមត្រង់ចុះគេមិនដែលឌុបអ្នកណាទេថេយ៉ុងជាមនុស្សទីមួយហើយ ហើយក៏ជាមនុស្សទីមួយដែលអាចអោបចង្កេះគេបែបនេះព្រោះធម្មតាគេមិនចូលចិត្តអោយអ្នកណាមករញ៉េរញ៉ៃនិងគេនោះទេ ហើយគេក៏មិនយល់ខ្លួនឯងថាហេតុអ្វីត្រូវជួយក្មេងម្នាក់នេះហេតុអ្វីព្រមអោយក្មេងម្នាក់នេះអោបទាំងដែលតាំងពីដើមមកគេមិនអោយអ្នកណាមកប៉ះគេ?បើសម្រាប់អ្នកផ្សេងវិញអង្វរគេបែកបំពង់ក.ទៀតក៏គេមិនជួយដែរតែបើថេយ៉ុងលួងតែពីរបីម៉ាត់គេទន់ចិត្តទៅហើយ។
      ជុងហ្គុកបាននាំថេយ៉ុងមកដល់មាត់ទន្លេរហានទើបព្រមឈប់ម៉ូតូដើម្បីអោយថេយ៉ុងចុះ ចំណែកឯនាយតូចគ្រាន់តែដឹងថាមកដល់គោលដៅក៏ប្រញ៉ាប់ចុះពីម៉ូតូនិងដោះមួកអោយទៅជុងហ្គុកវិញតែមិនបាច់មើលមុខទេឡើងស្លេកដូចមាន់ស្ងោធ្វើអោយនាយក្រាសឃើញហើយលួចសើច។
     « អគុណលោកហើយដែលបានជួយខ្ញុំ »ទោះយ៉ាងណាក៏ដោយក៏គេមិនភ្លេចអគុណទៅកាន់អ្នកដែលបានជួយគេចេញមកដែរបើមិនអញ្ចឹងប្រាកដជាត្រូវប៉ារបស់គេចាប់ញាត់ចូលយន្តហោះទៅអាមេរិកវិញមិនខាន។
      « អ្ហិមម...»នាយក្រាសងគ់ក្បាលទទូលពាក្យអគុណប៉ុន្តែភ្នែកមិនព្រមដកចេញពីមុខរបស់ថេយ៉ុងឡើយ ក្មេងម្នាក់នេះកាន់តែមើលកាន់តែស្អាត។
     « មែនហើយខ្ញុំឈ្មោះគីម ថេយ៉ុង បើមានឥកាសជួបគ្នាម្ដងទៀតខ្ញុំនិងសងគុណលោកវិញ »ថេយ៉ុង មើលទៅកាន់ជុងហ្គុកគេពិតជាចង់ដឹងណាស់ថាប្រុសម្នាក់នេះមានមុខមាត់បែបណាគេមិនអាចមើលមុខនាយឃើញទេព្រោះតែជុងហ្គុកពាក់មួកសុវត្តិភាពជាប់បើកតែកញ្ចក់និយាយជាមួយគេប៉ុណ្ណោះ។
     « យើងចន ជុងហ្គុក »ជុងហ្គុកថាតែប៉ុណ្ណឹងក៏ជិះម៉ូតូចេញទៅបាត់ទុកអោយថេយ៉ុងធ្វើមុខជួរមើលទៅគេរហូតមើលលែងឃើញ។ គ្មានអ្វីចម្លែកទេដែលគេមិនភ្ញាក់ផ្អើលពេលលឺជុងហ្គុកប្រើនាមត្រកូលចនព្រោះគេមិនដែលខ្វល់ពីរឿងអំណាចរឿងជំនួញអីអស់និងស្រាប់ម៉្យាងគេទើបតែមកពីអាមេរិកបានមួយសប្ដាហ៍ប៉ុណ្ណោះ។
     « យើងគូរទៅណាបន្តទៅ? »ថេយ៉ុងចូលទៅអង្គុយក្រោមដើមឈើទាំងលើកដៃអង្អែលពោះខ្លួនឯងថ្នមៗ ពេលនេះគេឃ្លានខ្លាំងណាស់លុយនិងទូរស័ព្ទនៅក្នុងការបូបឯណ្ណោះពេលនេះគេគ្មានជាប់របស់អ្វីតាមខ្លួនទេ ឃ្លានក៏ឃ្លានមេឃក៏ក្ដៅថែមទៀតតែដាច់ខាតគេមិនចូលសេតវិមានវិញទេលុះត្រាតែគេដើលេងឆ្អែតបើហ៊ានតែទៅសេតវិមានវិញប៉ារបស់គេនិងបង្ខំអោយទៅរៀនបន្តវិញមិនខាន។
     « ក្មេងតូច..ឯងមកអង្គុយអីនៅត្រង់និង? »ថេយ៉ុងងាគទៅរកពិភពសម្លេងដូចជាមានអ្នកកំពុងតែនិយាយជាមួយគេ ក៏ឃើញប្រុសមាឌតូចច្រឡឹងម្នាក់ចូលមកជិតគេមើលទៅសុទ្ធតែbttគ្នាឯងទេទើបថេយ៉ុងមិនភ័យ។
     « ខ្ញុំមិនមានកន្លែងត្រូវទៅទេ ខ្ញុំមិនដឹងថាគូរទៅណាទេក៏មិនស្គាល់ទីនេះច្បាស់ដែរ »ថេយ៉ុងរាងទម្លាក់ទឹកមុខចុះបន្តឹច គេពិតជាគ្មានកន្លែងត្រូវទៅពិតមែនសូម្បីតែមួយវ៉ុនក៏គេគ្មានជាប់ខ្លួនមកជាមួយផង។
     « បើឯងគ្មានកន្លែងត្រូវទៅឯងទៅធ្វើការកន្លែងខ្ញុំក៏បានដែរ បើសឹនជាឯងមិនរើសអើង »នាយតូចគីម ស៊ុកជីនចូលមកអង្គុយក្បែរថេយ៉ុង មើលទៅគេគូរអោយអាណិតណាស់តែបើមើលសាច់ឈាមគេមិនសមជាអ្នកខ្សាត់ព្រាត់នោះទេតែបើគេថាមិនដឹងទៅណាហើយទៅធ្វើការនៅកន្លែងគេក៏បានប្រសឹនបើគេមិនរើសអើងនោះ។
     « រើសអើង?រឺជាការងារ...»
     « ឈប់ៗ...មិនមែនដូចឯងគិតទេណា យើងចង់សម្ដៅថាការងាររត់តុនៅក្នុងក្លឹប បើឯងចង់ទៅធ្វើការជាមួយយើងទៅ »ជីនប្រញ៉ាប់កាត់កុំអោយថេយ៉ុងគិតជ្រៅជាងនេះ ការងារដែលគេធ្វើគ្រាន់តែជាអ្នករត់តុនៅក្នុងក្លឹបប៉ុណ្ណោះ។ គេក៏មិនដឹងដែរថាហេតុអ្វីក៏មានអារម្មណ៍អាណិតនិងចូលចិត្តក្មេងម្នាក់នេះដឹងត្រឹមថាគេចង់ជួយប៉ុណ្ណោះចំណែករឿងម្ចាស់ក្លឹបចាំគេទៅនិយាយអោយ។
     « ពិតមែន? »លឺបែបនេះគេធូរទ្រូងហើយ បើមានការងារធ្វើគឺមានលុយហើយមែនទេ?ពិតជាល្អណាស់ គេធ្វើការរកលុយដើលេងមួយខែសឹនចាំចូលក្នុងវិមានវិញ។
     « យើងមិនកុហកទេ យើងគីម ស៊ុកជីនហៅជីនធម្មតាក៏បានដែរ ចុះឯងវិញនោះ? »ជីនញញិមយ៉ាងស្រស់ពេលដែលខ្លួនកំពុងតែមានមិត្តថ្មី។
     « ខ្ញុំគីម ថេយ៉ុង »ថេយ៉ុងញញិមតបទៅវិញគេក៏ចូលចិត្តជីនដូចគ្នាចាប់ពីពេលនេះទៅគេមានមិត្តម្នាក់ទៀតហើយ មួយទៀតមិនចាំបាច់បារម្ភទេថារឿងដែលគេជាអ្នកណាត្រូវបែកធ្លាយដោយសារតែឈ្មោះគេនោះទេព្រោះប៉ាគេបានលាក់ប្រវត្តិគេមកតាំងពីដើមមកម្លេះ មហាជនគ្រាន់តែដឹងថាលោកប្រធានាធិបតីមានកូនប្រុសម្នាក់ប៉ុន្តែមិនដែលដឹងឡើយថាគេឈ្មោះអ្វីមុខមាត់បែបណា គាត់ធ្វើបែបនេះដើមុបីការពារសុវត្តិភាពរបស់គេថេយ៉ុងជាមនុស្សប្រុសដែលមិនដូចមនុស្សប្រុសដ៏ទៃឡើយត្រង់ចំណុចនេះគូរតែយល់ពីហេតុផលដែលគាត់លាក់បាំង។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now