ភាគទី14;កូន

3.8K 209 6
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី14


     ថេយ៉ុងដើចូលបន្ទប់ទឹកទាំងយកដៃទប់ជញ្ជាងខ្លួនចាប់ផ្ដើមធីងធោងដូចជាផែនដីកំពុងវិលក្រឡាប់ចាក់ ក្បាលឈឺដូចគេវាយ គេចង់ទៅរកទឹកលេបថ្នាំប៉ុន្តែវាពិបាកក្នុងការដើទៅណាស់នៅក្នុងផ្ទះស្ងាត់ជ្រៀបតែម្នាក់ឯងចង់ហៅអ្នកណាអោយមកជួយក៏មិនបាន។
     « ជុង...»អ្នកដែលគេនិកឃើញមុនគេនោះគឺជុងហ្គុក ពេលនេះគេពិតជាត្រូវការជុងហ្គុកខ្លាំងណាស់ គេពិបាកស្ទើរតែយំទៅហើយ។
     ព្រួសស....រាងកាយតូចស្ដើងដួលនៅលើការ៉ូរលោងស្រឹលភ្លាមៗដោយម្ចាស់កាយសន្លប់ស្ដូកស្ដឹងលែងដឹងលែងលឺអ្វីទាំងអស់។

     ងាគមកមើលអ្នកខាងនេះវិញម្ដងជុងហ្គុកបើកឡានបណ្ដើរចុចខលទៅរកថេយឿុងបណ្ដើរប៉ុន្តែមិនមានអ្នកលើកទទូលតតែសោះទាំងដែលរាល់ដងថេយ៉ុងមិនដែលខកខានទូរស័ព្ទនោះទេ។
     « កុំកើតអ្វីណាថេយ៍ »ជុងហ្គុកបន្ថែមល្បឿនកាន់តែលឿន គេទាំងភ័យទាំងបារម្ភខ្លាចថាថេយ៉ុងមានបញ្ហាបើថេយ៉ុងលើកទូរស័ព្ទមកនិយាយបន្តឹចក៏គេអស់ជិត្តដែរតែនេះស្ងាត់ជ្រៀបតែម្ដង។
     គ្រាន់តែមកដល់វីឡាវិញភ្លាមជុងហ្គុកក៏ប្រញ៉ាប់រត់ចូលទៅខាងក្នុងយ៉ាងលឿនតាមដែលអាចធ្វើបានទាំងក្នុងទ្រូងល្ហល្ហេវ ភ្លើងនៅបើកប៉ុន្តែបាត់តែមនុស្សមិនដឹងថាពេលនេះនៅឯណានោះទេ។
     « ថេយ៍...»ជុងហ្គុកស្រែកហៅថេយ៉ុងឡើងខ្ទរពេញវីឡាប៉ុន្តែនៅតែគ្មានសម្លេងឆ្លើយតប ហើយកន្លែងដែលជុងហ្គុកទៅមុនគេនោះគឺផ្ទះបាយព្រោះតែស្មាននេះបើថេយ៉ុងមិននៅបន្ទប់ទទូលភ្ញៀវទេក៏នៅផ្ទះបាយហើយ។
     « ថេយ៍...ថេយ៍ឯងកើតអី? »បេះដូងជ្រុះដល់ដីពេលដែលដើចូលមកក៏ឃើញមនុស្សដែលខ្លួនកំពុងរកសន្លប់ស្ដូកស្ដឹងកៅក្បែរទូទឹកកក ទើបជុងហ្គុកប្រញ៉ាប់ចូលទៅលើកនាយតូចមកបីនិងរត់ចេញទៅខាងក្រៅ។
     « ឯងត្រូវតែមិនអី »ជុងហ្គុកដាក់ថេយ៉ុងចូលទៅក្នុងឡានមុននិងរត់វាងមកកន្លែងបញ្ជាចង្កូតបើកឡានចេញទៅយ៉ាងលឿន នៅទីនេះក៏មានពេទ្យមួយកន្លែងដែរគ្រាន់តែវាមិនធំដូចជានៅក្នុងក្រុង។
     ជុងហ្គុកបាននាំថេយ៉ុងមកដល់មន្ទីពេទ្យភ្លាមក៏ប្រញ៉ាប់បីនាយតូចចូលទៅខាងក្នុងយ៉ាងលឿនដោយមានគ្រូពេទ្យនៅទីនោះចាំទទូលរួចជាស្រេច។ ពេលដែលលោកដុកទ័រពិនិត្យក៏ជុងហ្គុកមិនបានទៅណាឆ្ងាយដែរគេនៅចាំមើលគ្រប់សកម្មភាពទាំងមុខស្លេកជាអ្នកជម្ងឺទៅទៀត នេះក៏ព្រោះតែគេភ័យនិងបារម្ភខ្លាំងពេក។
     « គេកើតអ្វីលោកដុកទ័រ? »ជុងហ្គុកសួរឡើងពេលដែលដុកទ័រងើបមើលមុខគេតែមិនព្រមនិយាយស្ដីអ្វីទាល់តែសោះ ទឹកមុខគាត់ដូចជាផ្អើលៗយ៉ាងម៉េចមិនដឹង។
     « ខ្ញុំសុំពិនិត្យម្ដងទៀតសឹន...ម៉េចនិងអាចទៅរួចទៅ? »លោកដុកទ័រក៏ចាប់ផ្ដើមពិនិត្យម្ដងទៀតដោយការមិនអស់ចិត្ត នេះជាលើកទីបីហើយលិទ្ធផលនៅតែដដែលធ្វើអោយគាត់ភាំងតែម្ដង។
     « គេយ៉ាងម៉េចទៅហើយ?នៅស្ងៀមដល់ណា? »ជុងហ្គុកចាប់ផ្ដើមមួម៉ៅកាន់តែខ្លាំងពេលដែលដុកទ័រធ្វើដូចភ្លាងភ្លិកបែបនេះគេមិនចូលចិត្តវែងឆ្ងាយរញ៉េរញ៉ៃច្រើននោះទេ មនុស្សកំពុងតែបារម្ភផង។
     « លោកស្ដាប់ខ្ញុំអោយច្បាស់ណា...អ្នកជម្ងឺម្នាក់នេះមិនបានកើតអ្វីធ្ងន់ធ្ងរទេ គេបែបនេះព្រោះតែគេគេងនិងញុាំមិនសូវគ្រប់គ្រាន់ លោកគូរតែមើលថែអ្នកជម្ងឺអោយបានល្អព្រោះថាពេលនេះគេកំពុងតែមានផ្ទៃពោះបួនសប្ដាហ៍ទៅហើយបើនៅតែបែបនេះទៀតអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន »លោកដុកទ័ររៀបរាប់មួយៗច្បាស់អោយជុងហ្គុកស្ដាប់បាន ចំណែកនាយក្រាសវិញស្ដាប់ឡើងលែងចង់ដកដង្ហើមទៅហើយ តើគេស្ដាប់ច្រឡំមែនទេ?ថេយ៉ុងរបស់គេកំពុងតែមានកូនអោយគេហើយ។
     « ពិត..ពិតមែនទេ?លោកមិនបានកុហកខ្ញុំទេមែនទេ? »ជុងហ្គុកជំរិតសួរដុកទ័រចំណាស់ម្ដងទៀតទាំងរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកទៅហើយ នេះរឺអារម្មណ៍ដែលដឹងថាខ្លួននិងក្លាយជាប៉ារបស់គេ?ព្រះអ៊ើយយ..គេរំភើបណាស់មិនដឹងយកអ្វីមកថ្លែងនោះទេ។
     « ពិតមែនហើយ មុនដំបូងខ្ញុំក៏មិនចង់ជឿដែរពិតជាអស្ចារ្យណាស់ »គាត់ពិនិត្យហើយពិនិត្យទៀតឡើងបីត្រឡប់ទៅហើយប៉ុន្តែលិទ្ធផលនៅតែដដែល ករណីដែលមនុស្សប្រុសអាចមានកូនបានគាត់ធ្លាប់តែលឺគេនិយាយប៉ុណ្ណោះមិនធ្លាប់ជួបផ្ទាល់នោះទេប៉ុន្តែពេលនេះគាត់ជួបផ្ទាល់ហើយ ពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់គាត់។
     « ថេយ៍...»ជុងហ្គុកចូលទៅអោបអ្នកដែលកំពុងគេសន្លប់ស្ដូកស្ដឹងនិងងើបមកផ្ដឹតស្នាមថើបលើបបូរមាត់នាយតូចថ្នមៗ ទីបំផុតថេយ៉ុងក៏អាចមានកូនអោយគេហើយ ថេយ៉ុងពិតជាអាចមានកូនអោយគេពិតមែន។ ក្រោយពីនិយាយជាមួយគ្រូពេទ្យសព្វគ្រប់ហើយគាត់ក៏អនុញ្ញាតអោយទៅសម្រាកនៅផ្ទះវិញដូចគ្នាគ្រាន់តែបើកថ្នាំយកទៅទុកលេបប៉ុណ្ណោះ។
     ជុងហ្គុកបីថេយ៉ុងមកដាក់លើគ្រែទាំងស្នាមញញិមមិនរលុបទៅណា គេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលថេយ៉ុងអាចមានកូនអោយគេបានប្រសឹនបើថេយ៉ុងដឹងពីរឿងនេះគេជឿថាថេយ៉ុងនិងសប្បាយចិត្តដូចជាគេយ៉ាងអញ្ចឹង។
     « ឯងអាចធ្វើបានហើយថេយ៍..យើងសន្យារថានិងមើលថែឯងនិងកូនអោយបានល្អ »ជុងហ្គុកលើកដៃទៅអង្អែលថ្ពាល់នាយតូចថ្នមៗដោយក្រសែរភ្នែកស្រទន់ ថេយ៉ុងជាមនុស្សទីមួយហើយដែលទទូលបានក្រសែរភ្នែកបែបនេះ គេសន្យារថាគេនិងមើលថែថេយ៉ុងនិងកូនអោយបានល្អបំផុត គេដឹងហើយថាពេលនេះបេះដូងគេទាមទារកថេយ៉ុងគេដឹងថាគេកំពុងតែស្រលាញ់ក្មេងម្នាក់នេះគ្រាន់តែមិនទាន់មានភាពក្លាហានក្នុងការសារភាពប៉ុណ្ណោះ។
     « អគុណណាស់ដែលមករកប៉ានិងប៉ាតូចរបស់កូន »ជុងហ្គុកលើកដៃអង្អែលពោះរាបស្មើរបស់ថេយ៉ុងដែលមានដុំឈាមរបស់គេនិងថេយ៉ុងនៅក្នុងនោះ ពិតជាអគុណណាស់ដែលមករកគេនិងនិងថេយ៉ុង គិតដល់កូនហើយធ្វើអោយគេកើតចិត្តអន្ទះសារចង់ឃើញមុខកូនឆាប់ៗប៉ុន្តែកូនរបស់គេទើបតែបានមួយខែប៉ុណ្ណោះ។
     ជុងហ្គុកបានយកទឹកនិងកន្សែងមកជួតខ្លួនអោយថេយ៉ុងថ្នមៗនៅឆ្លៀតអង្អែលរាងកាយតូចថែមទៀត សារភាពដោយត្រង់ចុះគេទប់អារម្មណ៍មិនចង់បានទេពេលឃើញរាងកាយស្រឡូនស្អាតមួយនេះប៉ុន្តែពេលនេះគេត្រូវតែទ្រាំ គេមិនចង់បំពានរាងកាយអ្នកដែលមិនសន្លប់មិនដឹងខ្លួនបែបនេះទេ។ ពេលដែលជួតខ្លួននិងស្លៀកពាក់អោយថេយ៉ុងរួចរាល់អស់ហើយទើបគេចូលទៅងួតទឹកសម្អាតខ្លួនវិញម្ដងមើលម៉ោងទៅក៏ឃើញថាម៉ោង9យប់បាត់ទៅហើយ។
     « រាត្រីសួស្ដីណាកូនប៉ា សុឺត..»មុននិងទម្លាក់ខ្លួនគេងក៏មិនភ្លេចអោនមកថើបពោះនាយតូចដែរ តើកូនរបស់គេអាចដឹងដែរទេថាគេកំពុងតែនិយាយអ្វី?
     « រាត្រីសួស្ដីណាកូនខ្លារបស់យើង ជុបប...»ក្រោយពីថើបពោះហើយក៏ងើបមកថើបបបូរមាត់នាយតូចវិញម្ដងមុននិងដាក់ខ្លួនគេងដោយទាញនាយតូចអោយគេងនៅលើទ្រូងនិងអោបចង្កេះតូចជាប់តែមិនហ៊ានអោបណែនដូចមុននោះទេខ្លាចប៉ះពាល់ដល់កូនខ្លាដែលនៅក្នុងពោះ យប់នេះគេប្រាកដជាអាចគេងលក់បានស្រួលនិងពោពេញដោយស្នាមញញិម។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now