ភាគទី21;ស្ងាត់ៗលួចមានប្រពន្ធមានកូន

3.5K 206 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី21


     នៅក្នុងវិមានដ៏ធំស្កិមស្កៃប៉ុន្តែគ្មានភាពកក់ក្ដៅមានតែភាពឈ្នានីសនិងការដណ្ដើមទ្រព្យសម្បត្តិគ្នាមានតែរឿងមិនចេះចប់មិនចេះហើយ។
     « បងមិនគិតម្ដងទៀតទេមែនទេ? »អ្នកស្រីកាងព្យាយាមនិយាយសម្របសម្រួលចង់អោយលោកចនគិតសារជាថ្មីពីរឿងក្រុមហ៊ុនរបស់គាត់។
     « បងសម្រេចចិត្តរួចហើយ »លោកចននៅតែប្រកាន់យកនៅគំនិតដដែល រាល់ថ្ងៃនេះគាត់មិនបានធ្វើជាអគ្គនាយកនៃចនគ្រុបទៀតទេប៉ុន្តែគាត់បង្កើតក្រុមហ៊ុនឡានដែលជាក្រុមហ៊ុនផ្ទាល់របស់គាត់ ហើយក្រុមហ៊ុននោះក៏ធំលំដាប់ថ្នាក់លេខមួយនៅអាសុីនិងអឺរ៉ុបមិនចាញ់ក្រុមហ៊ុនគ្រឿងពេជ្យរបស់លោកតាចនប៉ុន្មានទេ។
     « បងក៏ដឹងពេលនេះសុងហូគេធំហើយ គេក៏មានឈ្មោះថាជាកូនរបស់ខ្ញុំដែរប៉ុន្តែបែជាអោយគេទៅធ្វើការជាបុគ្គលិកធម្មតាក្នុងក្រុមហ៊ុនរបស់លោកម្ចាស់ទៅវិញ ខ្ញុំអាណិតកូនណាបង ម៉្យាងទៀតជុងហ្គុកគេក៏មានក្រុមហ៊ុននិងទ្រព្យសម្បត្តិមហាសាលរបស់លោកម្ចាស់ដែលត្រូវប្រគល់ទៅអោយហើយ ចំណែកសុងហូនៅមិនទាន់មានអ្វីទេទើបអូនចង់អោយគេទៅជួយគ្រប់គ្រងក្រុមហ៊ុនជាមួយនិងបងម៉្យាងបងក៏ចំណាស់ទៅហើយដែរល្មមសម្រាកខ្លះហើយបើចាំជុងហ្គុកមកជួយនោះប្រហែលជាមិនអាចទេ បងក៏ដឹងថាគេមិនស្ដាប់អ្នកណាទេឥឡូវនេះគេមិនដែលទាំងមកជាន់វិមានផង »នេះហើយជារឿងដែលគាត់ចង់និយាយ បើរងចាំដណ្ដើមក្រុមហ៊ុនពីលោកម្ចាស់ចននោះគឺមិនងាយទេបណ្ដាំមរតកក៏លោកម្ចាស់រៀបចំអោយទៅជុងហ្គុកអស់ទៅហើយដែរបើចង់បានក៏ពិបាកដូចឡើងភ្នំភ្លើងយ៉ាងអញ្ចឹង ទើបងាគទីសដៅមករកលោកចនវិញព្រោះទ្រព្យសម្បត្តិនិងក្រុមហ៊ុនរបស់គាត់ក៏មិនចាញ់លោកម្ចាស់ចនដែរ គាត់ព្យាយាមបញ្ចុះបញ្ចូលអោយគាត់ប្រគាល់ក្រុមហ៊ុនអោយទៅសុងហូគ្រប់គ្រងជំនួសប៉ុន្តែមើលទៅដូចជាមិនងាយស្រួលដូចការគិតនោះទេ។
    « សុងហូធំពិតមែនគេក៏គូរតែមានអ្វីជារបស់ខ្លួនឯងតែបើអូនចង់បានបែបនេះបងនិងប្រគល់ចម្កានៅឯប៊ូសានអោយទៅគេ ប៉ុន្តែក្រុមហ៊ុននិងទ្រព្យសម្បត្តិផ្សេងទៀតរបស់បងគឺសម្រាប់តែជុងហ្គុកកូនប្រុសរបស់បងតែប៉ុណ្ណោះ »លោកចននិយាយមួយៗច្បាស់ៗអោយអ្នកស្រីកាងបានលឺនិងមិនចង់និយាយសុាំដែលទៀតទេ និយាយរួចគាត់ក៏ឡើងទៅខាងលើវិញបាត់គាត់ហត់គាត់ចង់សម្រាកខ្លះដែរ។ ទុកថាសំណាងហើយដែលគាត់អោយចម្ការនោះទៅសុងហូ ប៉ុន្តែសម្រាប់គ្រប់យ៉ាងរបស់គាត់មិនថាក្រុមហ៊ុន ដីធ្លី...ក្រៅពីចម្ការនោះគឺសម្រាប់តែជុងហ្គុកម្នាក់ប៉ុណ្ណោះព្រោះជុងហ្គុកជាកូនប្រុសតែម្នាក់គត់របស់គាត់ ទោះបីពេលខ្លះមើលទៅគាត់មិនខ្វល់ខ្វាយ គាត់កាន់ជើងប្រពន្ធនិងកូនចុងប៉ុន្តែសម្រាប់ក្ដីស្រលាញ់ដែលគាត់មានអោយជុងហ្គុកគឺច្រើនលើសអ្នកណាទាំងអស់ គាត់មិនដែលភ្លេចទេថាគាត់មានកូនប្រុសម្នាក់ដែរ អ្នកណាក៏មិនអាចមកជំនួសកូនរបស់គាត់បានឡើយ។
     « លំអៀង »អ្នកស្រីកាងក្ដាប់ដៃយ៉ាងណែនពពេញទៅដោយកំហឹងនិងការច្រណែនឈ្នានីស គ្រប់គ្នាធ្វើដូចជាមិនស្វាគមន៍ជុងហ្គុកធ្វើដូចជាមិនពេញចិត្តនិងជុងហ្គុកទាំងដែលការពិតគ្រប់គ្នាសុទ្ធតែស្រលាញ់ជុងហ្គុកគ្រប់គ្នាតែងតែខ្វល់ពីគេទោះបីជាគេដើលេងមិនចូលផ្ទះធ្វើខ្លួនឥតបានការយ៉ាងណាក៏ដោយ ចំណែកសុងហូកូនប្រុសរបស់គាត់វិញគ្រប់គ្នាតែងតែមើលរំលងទោះបីព្យាយាមយ៉ាងណាក៏គ្មានអ្នកណាមើលឃើញ។ គិតថាចម្ការ30ហិត្តានៅដេហ្គូនោះគ្រប់គ្រាន់មែនទេ?គាត់មិនត្រូវការតែប៉ុណ្ណឹងទេគាត់ត្រូវការគ្រប់យ៉ាងអោយកូនប្រុសរបស់គាត់។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now