ភាគទី13;ឯងនិងគេជាសង្សារនិងគ្នាមែនទេ?

3.5K 213 7
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី13


    ជុងហ្គុកបានជិះឡានមកដល់វីឡាវិញភ្លាមក៏ប្រញាប់រត់ចូលទៅខាងក្នុងភ្លេតដើម្បីទៅរកថេយ៉ុងនោះអីប៉ុន្តែពេលចូលមកដល់ក៏ស្ងាតជ្រៀប។
     « ថេយ៍ឯងនៅឯណា? »ជុងហ្គុកស្រែកហៅថេយ៉ុងទាំងចិត្តកំពុងតែភ័យ ប៉ុន្តែស្នាមញញិមក៏ផុសឡើងវិញពេលមនុស្សដែលខ្លួនកំពុងរកចេញមកពីផ្ទះបាយចូលមករកគេជាមួយនិងស្នាមញញិមដូចគ្នា។
     « ជុង...»ថេយ៉ុងចូលមកអោបចង្កេះជុងហ្គុកយ៉ាងលឿនជុងហ្គុកក៏លើកដៃអោបតបទៅវិញដោយមិនស្ទាក់ស្ទើរដែរពិតជានិកខ្លាំងណាស់ បែកគ្នាតែមួយយប់សោះដូចបែកគ្នារាប់ឆ្នាំអញ្ចឹង។
     « តើឯងទៅធ្វើអ្វីក្នុងផ្ទះបាយ ចូលមកមិនឃើញឯងយើងភ័យណាស់ដឹងទេ? »ជុងហ្គុកលែងចេញពីការអោបនិងលើដៃទាំងពីមកអង្អែលមុខរបស់នាយតូចថេយ៉ុងថ្នមៗ ចង់ប្រាប់ថាគេពិតជាភ័យណាស់ពេលដែលចូលមកដល់ក្នុងគ្រប់យ៉ាងក៏ស្ងាត់ជ្រៀបបែបនេះ គេខ្លាចថាមានអ្នកចូលមកធ្វើបាបថេយ៉ុងខ្លាចថាថេយ៉ុងនិងមានបញ្ហា។
     « ខ្ញុំចូលទៅធ្វើបបរញុាំនោះអី...មកពីព្រឹកបែបនេះបានញុាំអ្វីហើយរឺនៅ? »ថេយ៉ុងងើយមើលមុខនាយក្រាស  ម៉ោងទើបតែប្រាំបីកន្លះទេប៉ុន្តែជុងហ្គុកក៏មកដល់វីឡាវិញបាត់ទៅហើយ តើគេចេញមកម៉ោងប៉ុន្មាន?មុខនិងដឹងតែមិនទាន់បានញុាំអីហើយ។
     « នៅទេ..ចង់មកញុាំជាមួយនិងឯងវិញ »ជុងហ្គុកស៊កដៃអោបចង្កេះថេយ៉ុងពីខាងក្រោយដើទៅតាមនាយតូចចូលទៅក្នុងផ្ទះបាយនិងបន្លំថើបកញ្ចឹងក.នាយតូចថែមទៀតផង គេពិតជានិកក្លឹនខ្លួននិករាងកាយដែលធ្លាប់គេងអោបរាល់យប់នេះណាស់។
     « ចាំដួសញុាំជាមួយគ្នា »ថេយ៉ុងញញិមបន្តឹចមុននិងចូលទៅដួសបបរចំណែកជុងហ្គុកក៏ចូលទៅជួយលើកចានដូចគ្នា មុននិងអង្គុយញុាំនៅតុអារហារ។
     ក្រោយពីញុាំបបររួចហើយជុងហ្គុកក៏សង្ងំគេងកើយភ្លៅថេយ៉ុងទាំងដៃអោបចង្កេះតូចជាប់ដូចខ្លាចមានអ្នកមកដណ្ដើមយ៉ាងអញ្ចឹង យប់មិញគេមិនបានអោបទេអញ្ចឹងហើយថ្ងៃនេះត្រូវអោបសង។
     « នៅទីនោះយ៉ាងម៉េចទៅហើយជុង? »គេក៏ចង់ដឹងរឿងក្នុងវិមានខ្លះដែរ ជុងហ្គុកធ្លាប់ប្រាប់រឿងអ្នកនៅក្នុងវិមានអោយគេស្ដាប់គេក៏មិនខុសពីជុងហ្គុកប៉ុន្មានដែរគឺខឹងស្អប់ពីរនាក់ម្ដាយកូននោះ ដឹងស្រាប់ហើយគេមិនមែនជាមនុស្សស្លូតបូតចិត្តល្អអ្វីទេ។
     « នៅតែដដែល...យើងក៏ខ្លាចថាលោកតាគ្មានសុវត្តិភាពដែរ »គ្រប់យ៉ាងដូចជាមិនប្រែប្រួលសោះអ្វីដែលសំខាន់គេបារម្ភពីលោកតា គេខ្លាចថាពួកនោះវាលេងផ្លូវកាត់នៅថ្ងៃណាមួយ បើលោកតាគេកើតអ្វីទៅអ្នកដែលគេមិនលើកលែងគឺប៉ារបស់គេព្រោះគាត់នេះហើយជាអ្នកនាំពស់មកនៅក្នុងផ្ទះ។
     « លោកគូរតែអោយគាត់ប្រយ័ត្នខ្លួន »
     « យើងក៏ធ្លាប់និយាយរឿងនេះជាមួយគាត់ហើយដែរ »អារឿងនេះគឺគេធ្លាប់និយាយប្រាប់គាត់ហើយដែរលោកតាគេក៏ដឹងដូចគ្នាថាពួកនោះគ្មានចេទនាល្អលើគាត់នោះទេ គាត់ក៏បានប្រយ័ត្នខ្លួនខ្លាំងណាស់ដែរជាពិសេសគឺរឿងថ្នាំនិងចំណីអារហារគាត់មិនទុកចិត្តអ្នកណានោះទេ។
     « មិនមែនតែលោកតារបស់លោកនោះទេដែលត្រូវប្រយ័ត្នខ្លួន លោកក៏ដូចគ្នាដែរជុងពួកនោះនិងមិនទុកលោកអោយនៅរាងផ្លូវទេ »អ្នកដែលគេបារម្ភខ្លាំងបំផុតនោះគឺជុងហ្គុក គេមានឈ្មោះជាទាយាទស្នងត្រកូលជាអ្នកដែលត្រូវទទូលទ្រព្យសម្បត្តិទាំងអស់ គិតមែនទេថាពួកគេនិងទុកជុងហ្គុកនោះ?ដូច្នេះហើយ ត្រូវតែប្រយ័ត្នខ្លួនអោយបានល្អ។
     « បារម្ភពីយើងមែនទេ? »ជុងហ្គុកដកមុខចេញពីពោះនាយតូចងើបមើលមុខគូរអោយស្រលាញ់របស់គេជំនួសវិញ គេសួរទាំងដឹងច្បាស់ក្នុងចិត្តទៅហើយប៉ុន្តែគេចង់អោយថេយ៉ុងនិយាយអោយបានច្បាស់ៗ។
     « មិនបានបារម្ភលោកទេ »ថេយ៉ុងអោនមុខមកថើបច្រមុះស្រួចរបស់ជុងហ្គុកបន្តឹចឯជុងហ្គុកវិញបានគេអោនមកថើបបែបនេះញញិមបិទមាត់មិនជិត គេឯណាទៅបារម្ភជុងហ្គុកនោះ?កុំចេះតែថា។( បើមែន😑 )
     « បារម្ភហើយថាមិនបារម្ភទៀត...គូរតែប្រដៅចេញខ្លះទើបបាន »ថាហើយជុងហ្គុកក៏ងើបឡើងទ្រោបថេយ៉ុងវិញម្ដងមុននិងអោនទម្លាក់បបូរមាត់លើបបូរមាត់របស់នាយតូចយ៉ាងរោលរាល សង្គ្រាមស្នេហ៍ក៏ចាប់ផ្ដើមកើតឡើងនៅលើសាឡុងទាំងកណ្ដាលព្រឹក។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now