ភាគទី51;យើងមិនដែលលើកលែងអោយអ្នកណាមើលងាយកូនយើងទេ

4.4K 225 8
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី51


      អ្នកណាដែរថាមិនភ្ញាក់ផ្អើលដែលមើលទៅទាយាទត្រកូលចនដូចជាស្និទ្ធស្នាលនិងលោកប្រធានាធិបតីណាស់ជាពិសេសមនុស្សប្លែកមុខម្នាក់នោះ គេមិនធ្លាប់បង្ហាញខ្លួននៅក្នុងកម្មវិធីសង្គមអ្វីទេពេលនេះស្រាប់តែបង្ហាញខ្លួនមកជាមួយនិងទាយាទត្រកូលចនថែមទាំងមើលទៅស្និទ្ធស្នាលនិងលោកប្រធានាធិបតីណាស់ទៀតផងនិយាយផងសើចផងដូចជាគ្រួសារតែមួយយ៉ាងអញ្ចឹង។
      « លោកបងគួរតែហៅពួកគេមកវិញ មិនត្រូវទៅរំខានលោកប្រធានាធិបតីទេ »អ្នកស្រីកាង គាត់មិនពេញចិត្តទេដែលឃើញពួកគេទៅស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី គាត់មិនពេញចិត្តអោយអ្នកណាខ្ពស់មុខខ្ពស់មាត់ជាងកូនប្រុសរបស់គាត់ទេ បើពេលនេះអ្នកដែលនៅជាមួយប្រធានាធិបតីជាសុងហូកូនប្រុសរបស់គាត់ប្រាកដជាល្អ។
      « គ្មានអីត្រូវធ្វើបែបនេះទេ »លោកចន ហេតុអ្វីគាត់ត្រូវទៅហៅនោះ?ទទូលស្គាល់ថាគាត់ពិតជាឆ្ងល់ដូចគ្នាថាហេតុអ្វីក៏មើលទៅថេយ៉ុងដូចជាស្និទ្ធនិងអ្នកគ្រប់គ្រងប្រទេសថែមទាំងនាំជុងហ្គុកទៅនិយាយលេងជាមួយថែមទៀត អ្វីដែលសំខាន់លោកប្រធានាធិបតីដូចជាស្រលាញ់ចូលចិត្តពួកគេណាស់ថែមទាំងអោបហ្វីនអាណាជាប់មិនលែងទៀតផង។
      យើងងាគមកមើលខាងនេះវិញថេយ៉ុងសើចលែងចេញព្រោះថាប៉ារបស់គេនិយាយហែកកេរ្តិ៍គេប្រាប់ជុងហ្គុកអស់គ្មានសល់មិនលើកលែងសូម្បីតែគេជាបងធំប្រចាំសាលា រឿងដែលគេរត់ចេញពីព្រលានយន្តហោះ...បើសរុបទៅខ្ទេចដូចខ្ទិមកញ្ច្រាំតែម្ដង។
      « មិនគូរអោយជឿទេ »ជុងហ្គុកងាគទៅមើលមុខថេយ៉ុងនិងក្រសោបមុខនាយតូចបែមើលឆ្វេងស្ដាំ មិនគួរអោយជឿសោះថាប្រពន្ធគេជាបងធំប្រចាំសាលាអញ្ចឹងទេតើបានឆ្នាសយ៉ាងនេះ។
      « ប៉ានិយាយមិនទាន់អស់ទេជុងហ្គុក »លោកប្រធានាធិបតីសើចឡើងតឹចៗពេលដែលឃើញបែបនេះរៀបនិងនិយាយបន្តទៅហើយថេយ៉ុងក៏និយាយកាត់។
      « ប៉ា...»នាយតូចហៅប៉ារបស់ខ្លួនទាំងបង្អូសសម្លេង តែប៉ុណ្ណេះគេខ្មាសងើបមុខលែងរួចហើយ។
      « ប្រពន្ធខ្ញុំយំឥឡូវហើយប៉ាក្មេក »ថាហើយពួកគេក៏នាំគ្នាសើចសប្បាយជាមួយគ្នាមិនលើកលែងសូម្បីតែហ្វីនអាណា ជុងហ្គុកហៅលោកគីមថាជាប៉ាក្មេកបែបនេះព្រោះគាត់ជាអ្នកអោយហៅ។ ដោយសារតែថ្ងៃនេះជាជំនួបដំបូងរវាងប៉ាក្មេកនិងកូនប្រសារទើបគាត់សុំអោយកូនៗនិងចៅអង្គុយនៅជាមួយគាត់ ថែមទាំងប្រាប់ថាស្អែកគាត់និងទៅវិមានចននិយាយអោយច្បាស់ការពីរឿងរបស់ពួកគេទាំងពីរ បើនិយាយអោយងាយយល់ទៅចាស់ទុំទាំងសងខាងជួបគ្នា។
      នៅពេលកម្មវិធីចប់សព្វគ្រប់ជុងហ្គុកនិងថេយ៉ុងក៏លាលោកគីមត្រឡប់ទៅវិញចំណែកឯហ្វីនអាណាគេងលក់ក្នុងដៃលោកប៉ាបាត់ទៅហើយ។ ពេលទៅដល់ភូមិគ្រិះលោកចននិងលោកតាចនក៏សួរនាំពីរឿងដែលពួកគេទៅនិយាយជាមួយប្រធានាធិបតីដូចគ្នាតែពួកគេមិនបានប្រាប់អ្វីទេ ម៉្យាងស្អែកគង់តែដឹងដដែលមិនបាច់រៀបរាប់អ្វីច្រើននៅថ្ងៃនេះទេ។
      ថ្ងៃថ្មីក៏ឈានចូលមកយ៉ាងឆាប់រហ័សប៉ុន្តែថ្ងៃនេះក្នុងវិមានដូចជាអ៊ួអរដល់ហើយព្រោះតែមានគ្រួសារមួយទៀតមកលេងវិមាន ជាគ្រួសារដែលគ្មានអ្នកណាអញ្ជើញមកសោះតែក៏មកយ៉ាងមុខក្រាស ហើយមើលទៅក៏មិនមែនមកក្នុងបំណងល្អអ្វីដែរ។
      « ព្រឹកនេះដូងអាប់អ៊ួដល់ហើយ »ថេយ៉ុងនិយាយឡើងតឹចៗពេលចុះមកខាងក្រោមក៏ឃើញថាគ្រួសារយូមកទៀតហើយជាពិសេសគឺរីនណានេះតែម្ដង មិនដឹងមកធ្វើអីទេគ្មានអ្នកណាអញ្ជើញផង។
      « ឯងជាក្មេងទេចេះគោរពមនុស្សចាស់ខ្លះផង »អ្នកស្រីយូ គាត់ហ៊ាននិយាយបែនេះព្រោះថាមិនឃើញជុងហ្គុកចុះមកជាមួយ បើមានជុងហ្គុកនៅដែរគិតថាគាត់ហ៊ាននិយាយបែបនេះមែនទេ?
      « ទទូលស្គាល់ហើយមែនទេថាខ្លួនអ្នកស្រីចាស់ហើយ?បើចាស់ហើយគូរតែនិយាយស្ដីបែបមនុស្សចាស់ទុំផង »ថេយ៉ុងឯណាទៅខ្លាចនោះ មនុស្សចាស់គេគោរពណាស់តែបើសម្រាប់ចាស់ដូចជាអ្នកស្រីយូគេសុំមានឈ្មោះថាជាក្មេងឈ្លើយមិនគោរពមនុស្សចាស់ទៅចុះ មនុស្សចាស់តែធ្វើអោយក្មេងគោរពគឺគេគោរពហើយតែបើធ្វើចរិកបែបនេះកុំថាគេឈ្លើយ។
      « ឯង...»អ្នកស្រីយូក្រោកឈរឡើងសម្លឹងសម្លក់ដាក់ថេយ៉ុងចង់សុំសាច់ហុតឈាម តែ...
      « បង្ហាញឥរិយាបទត្រឹមត្រូវបន្តឹចជាមួយចៅប្រសារយើងបន្តឹចទៅ »លោកតាចនដែលទើបតែដើចូលមកនោះក៏និយាយឡើង គាត់មិនពេញចិត្តនៅពាក្យសម្ដីព្រមជាមួយនិងកាយវិការដែលអ្នកស្រីយូធ្វើដាក់ចៅប្រសាររបស់គាត់នោះទេ បើប្រៀបធៀបគ្រួសារចននិងគ្រួសារយូ គ្រួសារយូមិនស្មើនិងសម្រាមក្រោមជើងរបស់ពួកគេផង មានសិទ្ធអ្វីមកបញ្ចេញពាក្យសម្ដីលើសមាជិកគ្រួសារចននោះ?កុំប្រហ៊ើនហួសមាឌខ្លាំងពេក អនុញ្ញាតអោយមកជាន់វិមានចនចាត់ទុកថាយោគយល់ដល់លោកចនប៉ុណ្ណោះ។
      « លោកម្ចាស់ចន..នាងខ្ញុំគ្រាន់តែចង់ប្រាប់ក្មេងខ្លះប៉ុណ្ណោះ... »អ្នកស្រីយូអោនមុខចុះបន្តឹចតែសម្ដីនៅតែមិនព្រមទទូលកំហុសដដែល។
       « យើងប្រាប់ម្ដងហើយថាអ្នកគ្មានសិទ្ធមកនិយាយបែបនេះដាក់ប្រពន្ធយើងទេ »ជុងហ្គុកចូលមកនិយាយកាត់ គេចេញទៅខាងក្រៅនោះគឺជួនកូនស្រីទៅសាលាហើយក៏មិនហ៊ានដាសថេយ៉ុងនោះទេយប់មិញនេះចំណាយកម្លាំងដល់ម៉ោង2ភ្លឺឯណ្ណោះទើបចង់អោយថេយ៉ុងសម្រាកអោយបានយូរគិតថាពេលមកវិញចាំទៅដាសថេយ៉ុង ប៉ុន្តែពេលចូលមកដល់វិមានក៏លឺសម្ដីអ្នកស្រីយូបាត់ទៅហើយ គេប្រាប់ម្ដងហើយត្រូវទេ ហេតុអ្វីក៏មិនចេះស្ដាប់?នេះក៏ព្រោះតែគេយោគយល់ថាលោកយូជាមិត្តប៉ារបស់គេទេកុំអីកុំសង្ឈឹមថាគ្រួសារនេះមានដង្ហើមដកមកឈរមើលងាយប្រពន្ធគេបែបនេះនោះ។
      « ហេតុអីទៅក្មួយជុង?ពូដឹងមកអស់ហើយអ្នកដែលក្មួយលើកតម្កើងនិយាយពេញមាត់ជាប្រពន្ធនេះគ្មានប្រវត្តិច្បាស់លាស់ ការសិក្សារក៏មិនដឹងបែបណា គ្រួសារបែបណាក៏មិនដឹងនៅហ៊ានប្រហ៊ើននិយាយមិនល្អដាក់ប្រពន្ធពូថែមទៀត មនុស្សបែបនេះគ្មានអ្វីល្អទេ បើប្រៀបនិងកូនរីនគេមិនអាចស៊ូរួចនោះទេ »លោកយូ និយាយចេញមកគឺមើលងាយតែម្ដងនៅហ៊ានមកប្រៀបធៀបជាមួយនិងរីនណាកូនស្រីរបស់គាត់ទៀត គ្រួសារក៏មិនដឹងនៅឯណាប្រវត្តិយ៉ាងម៉េចក៏មិនដឹងមិនសមនិថជាឋានៈម្ចាស់តូចក្នុងវិមានចននោះទេ។
      « គ្រួសាររបស់លោកវាល្អបែបណាទៅ?កុំភ្លេចណាថាទីនេះជាវិមានចនលោកគ្មានសិទ្ធមកមើលងាយប្រពន្ធខ្ញុំទេ កូនស្រីរបស់លោកគ្មានតម្លៃស្មើនិងសម្រាមក្រោមជើងប្រពន្ធខ្ញុំផង ហើយក៏កុំតម្លើងខ្លួននៅយាយពាក្យពូក្មួយជាមួយខ្ញុំព្រោះខ្ញុំមិនដែលមានញាតិបែបនេះទេ ជាមិត្តប៉ាខ្ញុំតែមិនមានជាប់ពាក់ព័ន្ធនិងខ្ញុំឡើយ កុំតម្លើងខ្លួនហួសមាឌហ៊ានមើលងាយប្រពន្ធរបស់ខ្ញុំ »បើពេលនេះគេមានកាំភ្លើងនៅក្នុងដៃច្បាស់ណាស់ថាលោកយូនិងមិនមានដង្ហើមដកទៀតទេ ប្រហ៊ើនពេកហើយដែលហ៊ានមកជាន់កន្លែងរបស់គេហើយមកមើលងាយប្រពន្ធគេថែមទៀត កូនស្រីដែលគាត់ខំលើកតម្កើងនោះមិនស្មើសម្រាមក្រោមជើងគេផង ហើយក៏ខ្នើសចិត្តណាស់ដែរពេលដែលលោកយូហៅខ្លួនឯងថាពូហើយហៅគេថាក្មួយមិត្តប៉ាគេគឺជាមិត្តប៉ាគេសម្រាប់គេគឺជាអ្នកដ៏ទៃ។
      « ពូគ្រាន់តែនិយាយអោយក្មួយពិចារណាប៉ុណ្ណោះ មិនគូរយកមនុស្សគ្មានពូជពង់វង្សត្រកូលមកធ្វើជាគូរជីវិតទេ »លោកយូធ្វើជាខ្លួនឯងមានបំណងល្អវិញ មុននេះមិនគូរណាធ្លោយមាត់អោយជុងហ្គុកដៀលសោះ ដឹងហើយលឺហើយមនុស្សដូចគេមិនចេះទុកមុខអោយអ្នកណាទេ។
     « មែនហើយ ចាស៎ »រីនណាឯណ្ណេះធ្វើជាជួយនិយាយអោយលោកប៉ារបស់នាង ធ្វើអោយថេយ៉ុងទប់សំណើចមិនជាប់គ្រួសារនេះចរិកដូចគ្នាទាំងគ្រួសារអញ្ចឹងទេតើទើបនៅជាមួយគ្នាបាន។
      « គ្មានវង្សត្រកូលបែបណា? »វ័យចំណាស់វ័យ40ផ្លាយដើចូលមកដោយសួរសំណួរនេះទៅកាន់លោកយូ គ្មានពូជពង្សវង្សត្រកូលយ៉ាងម៉េច?តើគ្រួសារគីមដូចគាត់គ្មានកេរ្តិ៍ឈ្មោះវង្សត្រកូលទេមែនទេ?
     « លោក...លោកប្រធានាធិបតី? »លោកយូបើកភ្នែកធំៗពេលដែលដឹងដល់វត្តមានរបស់លោកប្រធានាធិបតី ចំណែកអ្នកនៅទីនោះក៏ភ្ញាក់ផ្អើលដូចគ្នាលើកលែងតែថេយ៉ុងនិងជុងហ្គុក។
      « ស្គាល់យើងដែរមែនទេ?ប៉ុន្តែមុននេះយើងដូចជាលឺលោកថាអោយកូនរបស់យើងជាមនុស្សគ្មានពូជពង្សវង្សត្រកូលច្បាស់ណាស់ »លោកប្រធានាធិបតីគីមសើចនៅដើមក.គាត់ខឹងណាស់ពេលដែលដឹងថាមានអ្នកមើលងាយកូនប្រុសជាទីស្រលាញ់របស់គាត់បែបនេះ។
      « កូន...កូនអញ្ចឹងមែនទេ? »អ្នកស្រីយូរញីរញ័រមើលទៅកាន់លោកប្រធានាធិបតីនិងថេយ៉ុងឆ្លាស់គ្នា នេះគេជាកូនរបស់ប្រធានាធិបតី?បើមើលទៅលោកយូវិញគាំងនិយាយលែងចេញបាត់ទៅហើយ។
      « មែនហើយប៉ាគេមើលងាយកូន »នាយតូចថេយ៉ុងចូលទៅអោវដៃអ្នកជាប៉ា ឯលោកប្រធានាធិបតីក៏លើកដៃម្ខាងទៀតមកអង្អែលក្បាលកូន។
      « អោយខ្ញុំសុំទោសផងលោកប្រធានាធិបតី...នេះដោយសារតែពួកខ្ញុំមិនដឹង »លោកយូលុតជង្គង់នៅចំពោះមុខលោកប្រធានាធិបតីសុំក៏លើកលែងដែលហ៊ានប្រហ៊ើនមិនស្គាល់ទាបខ្ពស់។
      « មែនៗ..ហើយចាស៎ »អ្នកស្រីយូនេះក៏ដូចគ្នាបើដឹងថាថេយ៉ុងជាអ្នកគាត់មិននិយាយបែបនិងទេ មនុស្សចូលចិត្តមើលងាយមើលថោកអ្នកដ៏ទៃគឺបែបនេះហើយធ្លាប់តែមើលងាយគេហើយគេមិនហ៊ានតបតែលើកនេះមើលងាយខុសមនុស្សហើយ។បើនិយាយពីរីនណាវិញក៏គាំងធ្វើអីមិនត្រូវដែរ ធ្មិងៗរហូតដល់ម៉ាក់របស់នាងទាញអោយលុតជង្គង់ចុះសុំទោសនៅរាល់កំហុស។
      « យើងមិនដែលលើកលែងអោយអ្នកណាមើលងាយកូនយើងទេ...ចាប់ពួកវាទៅ »លោកប្រធានាធិបតីងាគទៅប្រាប់កងអង្គរក្សអោយចូលមកចាប់ខ្លួនគ្រួសារនោះ តែក៏ត្រូវជុងហ្គុកកាត់..
      « ឈប់សឹនប៉ាក្មេក...រឿងនេះទុកអោយខ្ញុំវិញ »ជុងហ្គុកញញិមយ៉ាងកំណាចមើលទៅគ្រួសារយូមុននិងបក់ដៃហៅកូនចៅរបស់គេមកចាប់បីនាក់នោះចេញ ហើយក៏ហៅវីនមកប្រាប់រឿងម៉្យាងតឹចៗមិនអោយអ្នកណាលឺ ច្បាស់ណាស់ថាគ្រួសារនេះគ្មានដង្ហើមដើម្បីដកបន្តជីវិតទៀតនោះទេ។
      « តោះថេយ៍ទៅក្រុមហ៊ុនជាមួយបង...ទុកអោយចាស់ៗនិយាយគ្នា លាហើយលោកប៉ាក្មេក »ជុងហ្គុកចូលទៅទាញថេយ៉ុងចេញពីប៉ារបស់គេចេញទៅបាត់ ឥឡូវនិងមិនបានទេជាមួយប៉ាក្មេកក៏ប្រចណ្ឌមិនលើកលែងដែរ ធ្វើអោយលោកទាំងបីសើចឡើងទាំងហួសចិត្តយូរៗហួងហែងលើសកម្រឹត បន្ទាប់មកទៀតពួកគាត់ក៏នាំគ្នានិយាយពីរឿងកូនៗជាពិសេសគឺរឿងរៀបការរបស់ពួកគេទាំងពីរ សំណាងហើយដែលពីរនាក់ម្ដាយកូននោះមិននៅ។


សូមរងចាំភាគបន្ត....💜🫶🏻
     

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now