ភាគទី46;មនុស្សខ្ចាត់ព្រាត់

4.2K 243 14
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី46


     ថេយ៉ុងសង្ងំអោយជុងហ្គុកថើបមួយសន្ទុះធំទើបរុញនាយក្រាសចេញបើបណ្ដោយទៀតច្បាស់ណាស់ថាគេមិនសល់សាច់ទេឃ្លាតគ្នាមកយូរផងសង្ស័យជុងហ្គុកចាប់គេសុីកណ្ដាលសួនផងក៏មិនដឹងមិនអាចទុកចិត្តជុងហ្គុកបានទេ។
     « ឈប់ខឹងអូនហើយមែនទេ? »ថេយ៉ុងលើកដៃទប់ទ្រូងមុាំរបស់នាយក្រាសទាំងញញិមពេញចិត្ត ថើបគេបែបនេះឈប់ខឹងគេហើយមែនទេ?អម្បាញ់មិញនេះនៅប្រចណ្ឌហួងហែងគេថែមទៀត។
      « អ្នកណាថា? »ជុងហ្គុកប្រញ៉ាប់ក្រោកឡើងហើយដើគេចចេញចូលទៅក្នុងវិមានវិញបាត់ ក្រោមក្រសែរភ្នែកហួសចិត្តរបស់ថេយ៉ុង ប្ដីគេក្លាយជាមនុស្សពូកែង៉ក់ងរតាំងតែពីពេលណា?
      « ប្ដីយើងៗ »ថេយ៉ុងដកដង្ហើមមួយៗបន្ធូរអារម្មណ៍ ប្ដីគេជាអ្នកជ្រើស គេអ្នកទៅចោលដូច្នេះគេត្រូវតែលួងគ្រាន់តែថាគេមិនទម្លាប់ពីមុនពេលគេអន់ចិត្តង៉ក់ងរជុងហ្គុកជាអ្នកលួងតែពេលនេះដល់វេនគេម្ដងហើយ។
     ថេយ៉ុងមិននៅយូរក៏ដើចូលទៅក្នុងវិមានដែរនៅក្រៅម្នាក់ឯងដូចជាមិនស្រណុកទោះបីជាមានកងអង្គរក្សច្រើនក៏ដោយ។
      « ជុំគ្នាល្អណាស់ »ចូលមកដល់ខាងក្នុងថេយ៉ុងញញិមមិនសូវសមពេលគ្រប់គ្នាសម្លឹងមើលមកកាន់គេ គ្រប់គ្នានៅជុំគ្នានៅបន្ទប់ទទូលភ្ញៀវមិនលើកលែងសូម្បីតែរីនណាបើជុងហ្គុកវិញអង្គុយស្ងៀមក្បែរហ្វីនអាណានិងលោកចន។
      « ឆាប់ចូលមកអង្គុយមកថេយ៉ុង យើងមានរឿងចង់សួរឯង »លោកតាចនហៅថេយ៉ុងអោយមកចូលអង្គុយក្បែគាត់ ពីមុនដំបូងឃើញរិកពាច្រឡឺមរបស់ថេយ៉ុងគាត់មិនសូវជាចូលចិត្តទេប៉ុន្តែបានបន្តឹចក្រោយគាត់ប្ដូរមកជាចូលចិត្តគេលឿនចម្លែក គាត់អាចមើលដឹងថាថេយ៉ុងនិងជុងហ្គុកចរិកមិនខុសគ្នាទេអញ្ចឹងទេតើបានសេពគប់គ្នាបានរហូតកូនមួយ។
     « បាទ »ថេយ៉ុងចូលទៅអង្គុយក្បែរលោកតាចនទាំងគិតរកចម្លើយនៅសំណួរដែលគាត់ត្រូវសួរ គេមិនដឹងថាគាត់ចង់សួរអ្វីពីគេទេតែគេនិងឆ្លើយសំណួរណាដែលអាឆ្លើយបាន។
     « ឯងជាកូនចៅអ្នកណា? »នេះហើយជាអ្វីដែលគាត់ចង់ដឹង ចូលមករកចៅប្រុសរបស់គាត់ចូលមកជាគ្រួសារគាត់មិនត្រូវលាក់អត្តសញ្ញាណនោះទេ។
     « រឿងនេះបើមានពេលទំនេរមិននៅគ្នាច្រើនបែបនេះខ្ញុំនិងជម្រាបលោកតា »គេមិនបានគិតថាចង់លាក់អ្វីទៀតនោះទេប៉ុន្តែឥឡូវនេះមិនមែននៅតែគ្នាឯងតែមានពួកកញ្ជ្រោងព្រាយបិសាចនៅដែរគេមិនចង់និយាយអ្វីនោះទេ។
     « ល្អណាស់ »លោកតាចនញញិមងគ់ក្បាលយល់នៅអ្វីនៅអ្វីដែលថេយ៉ុងបានប្រាប់ ទីនេះមនុស្សនៅច្រើនគ្នាគេគ្នាឯងមិនគូរនិយាយអ្វីនោះទេ។
     « នេះថេយ៉ុងមិនទុកចិត្តពួកយើងមែនទេ?ពួកយើងសុទ្ធតែជាគ្រួសារតែមួយ »សុងហូធ្វើជាទឹកមុខរបៀបកំសត់អោយថេយ៉ុងយល់ពីចិត្តខ្លួន គេលួចចាប់អារម្មណ៍ថេយ៉ុងគេក៏ចង់ដឹងថាថេយ៉ុងជាអ្នកណាមកពីណា។
     « បើថាមិនហ៊ាននិយាយព្រោះគ្មានអ្វីជឿជាង មនុស្សគ្មានពូជពង្សវង្សត្រកូលខ្ចាត់ព្រាត់មកពីណាក៏មិនដឹង »រីនណាញញិមសុភាពតែចរិកពីសពុលបញ្ចេញមកយ៉ាងច្បាស់ នាងមិនជឿទេបើថាថេយ៉ុងមកពីគ្រួសារអភិជនម៉្យាងគ្រួសារអភិជននិងមហាសេដ្ឋីនាងក៏ធ្លាប់ដឹងមកខ្លះដែរដូចជាគ្មានអ្នកដូចថេយ៉ុងទាល់តែសោះបើថាជាមនុស្សខ្សាត់ព្រាត់គ្មានគ្រួសារគ្មានផ្ទះសំបែងនាងជឿជាង។
      « មនុស្សខ្ចាត់ព្រាត់ដើនៅផ្ទះគេដូចជានាងមែនទេ? »ថេយ៉ុងបញ្ចេញទឹកមុខធម្មតាៗសុភាពលាក់ពីសអាចបត់បែនតាមកាលៈទេសៈ ថាអោយគេជាមនុស្សខ្ចាត់ព្រាត់យ៉ាងម៉េចព្រោះគេមកនៅផ្ទះប្ដីរបស់គេទេតើ មានតែនាងទេទើបជាមនុស្សខ្ចាត់ព្រាត់មានផ្ទះហើយមិននៅមកសុំនៅផ្ទះគេ។
     « បើបែបនោះឯងក៏មិនខុសពីយើងដែរ »រីនណាព្យាយាមទប់កំហឹងនិងផ្ចាញ់ផ្ចាលតបទៅថេយ៉ុងវិញ មិនព្រមចាញ់ងាយៗនោះទេ។
     « មិនខុសយ៉ាងម៉េច?គឺខុសគ្នាណា...ប៉ាតូចរបស់ខ្ញុំមកនៅក្នុងនាមជាប្រពន្ធលោកប៉ារបស់ខ្ញុំ ចុះអ្នកវិញមិនមែនសុំផ្ទះខ្ញុំស្នាក់ទេមែនទេ? មនុស្សខ្ចាត់ព្រាត់..»ហ្វីនអាណាលឿនទាន់ចិត្តមិនហត់អោយប៉ាតូចរបស់នាងចេញមុខនិយាយច្រើនជាមួយព្រាយបិសាច ទុកអោយនាងជាអ្នកនិយាយជំនួស។
      « ហ្វីនហា...កុំចូលចិត្តនិយាយការពិតពេកកូន »ថេយ៉ុងឯណ្ណេះវិញធ្វើជានិយាយណែនាំកូនទាំងសែនពេញចិត្តនិងពាក្យដែលកូននិយាយ នេះបានសមជាកូនរបស់គីម ថេយ៉ុង។
     « ចាស៎..ប៉ាតូច »ហ្វីនឆ្លើយតែមាត់តែកុំមើលពីរនាក់ប៉ាតូចនិងកូនញាក់ចិញ្ចើមដាក់គ្នា ចំណែកឯជុងហ្គុកមិននិយាយអ្វីក្រៅពីអង្គុយទប់សំណើចមើលប៉ាតូចនិងកូនរួមដៃគ្នាថាអោយមនុស្សពូកែមើលងាយអ្នកដ៏ទៃដូចជារីនណា។
     « លោកអុំ...»ដោយមិនដឹងថាតបតយ៉សងម៉េចរីនណាមានតែសុំជំនួយអោយលោកចនជួយ ពីរនាក់នេះសម្ដីចេញមកដាក់ចំកណ្ដាលមុខនាងតែម្ដង។
     « ក្មួយអ្នកផ្ដើមមុន ថេយ៉ុងនិងចៅហ្វីននិយាយមិនខុសទេ »លោកចននិយាយឡើងតាមអ្វីដែលជាការពិតគិតថាគាត់ស្រលាញ់ចូលចិត្តនាងមែនទេ គាត់គ្រាន់តែយោគយល់ដល់ប៉ារបស់នាងដែលជាមិត្តរាប់អានគ្នាតាំងពីនៅរៀនប៉ុណ្ណោះ។
     «...»រីណាអស់ពាក្យតបតមានតែអង្គុយស្ងាត់មាត់ឈិងបៀមកំហឹងនៅក្នុងទ្រូង ម្ដងនេះព្រមចាញ់ទៅចុះតែលើកក្រោយនាងមិនព្រមចាញ់ទៀតទេ។( ពាក្យនិងលួងខ្លួនឯង🥱)
     « អ្ហិមហ្ហិម...»លោកតាចនធ្វើជាក្រហិមឡើងតឹចៗពេលដែលឃើញជុងហ្គុកលួចញញិមដាក់ថេយ៉ុងញាប់ពេកពេលខ្លះមើលមុខកូនកម្លោះគេឡើងភ្លិកម្ដងៗទៅហើយ ពេលដែលជុងហ្គុកលឺបែបនេះទើបមើលមុខលោកតាដែកំពុងសម្លឹងគេទើបប្ដូរទឹកមុខមកមុាំវិញកុំអោយលោកតាចាប់បាន ពេលឃើញបែបនេះលោកតាចនគ្មានអ្វីក្រៅពីហួសចិត្ត បើនៅតែបែបនេះស្រួលមិនស្រួលង៉ក់ងរជាមួយថេយ៉ុងមិនបាន24ម៉ោងផងគេលួងតែបន្តឹចទាន់ទៅរកគេហើយ។
     និយាយគ្នាបានបន្តឹចទើបបំបែកគ្នាចូលសម្រាកដោយថេយ៉ុងទៅគេងជាមួយហ្វីនអាណា នេះគឺជាការចង់បានរបស់កូនទៅហើយក៏មិនចង់ប្រកែកដែរណាមួយគេក៏និកកូនចង់គេងអោបអោយបាត់និង ចំណែកឯបន្ទប់ដែលរៀបចំអោយថេយ៉ុងនោះក៏ទុកចោល។
     « ហ៊ើយយ...»យើងមកមើលជុងហ្គុកដែលគេងនៅលើគ្រែក្នុងបន្ទប់ឯណ្ណេះវិញនៅមិនសុខក្នុងខ្លួនតតែសោះ គេងរើចុះរើឡើងឆ្វេងផងស្ដាំផងខំសង្ងំយ៉ាងណាក៏មិនលក់ទើបក្រោកយកឯកសារមកមើលរហូតដល់យប់ជ្រៅ។
     « ធ្វើយ៉ាងម៉េច? »មើលម៉ោងទៅក៏ឃើញថាម៉ោង12យប់បាត់ទៅហើយ មុននេះគិតថាបង្ហើយការងារដល់យប់ជ្រៅពេលគេងក៏អាចគេងលក់តែនៅតែគេងរសាប់រសល់នៅមិនសុខដដែល អស់វិធីហើយមានតែ...
     ជុងហ្គុកបើកទ្វាបន្ទប់ថ្នមៗចេញទៅខាងក្រៅដើសម្ដៅទៅបន្ទប់ហ្វីនអាណាដែលនៅទាល់មុខបន្ទប់គេ គេខំទ្រាំយូរហើយឥឡូវលែងទ្រាំទៀតហើយយ៉ាងម៉េចក៏យ៉ាងម៉េចទៅ។
    « សុឺតត ជុបប...»ជុងហ្គុកអោនថើបថ្ងាស់និងបបូរមាត់តូចរបស់ថេយ៉ុងថ្នមៗមុននិងបេះដៃហ្វីនអាណាដែលអោបថេយ៉ុងជាប់នោះចេញមុននិង...
     « ហ្ហិមម...»នាយតូចថេយ៉ុងគ្រហិមឡើងតឹចៗនៅបំពង់កពេលដែលជុងហ្គុកលើកបីគេឡើងដើចេញពីបន្ទប់របស់ហ្វីនអាណា តម្រង់ទភរកបន្ទប់របស់គេ។នេះហើយជាមូលហេតុដែលជុងហ្គុកគេងមិនលក់ព្រោះគេក៏ចង់នៅស្និទ្ធក្បែរចង់គេងអោបថេយ៉ុងដែរ។
     « គិតមិនខុសមែន »លោកតាចនដែលនៅគៀនជញ្ជាងនោះក៏សើចឡើងតឹចៗមើលទៅជុងហ្គុកដែលលបចូលទៅយកថេយ៉ុងនៅក្នុងបន្ទប់គាត់ឃើញតាំងតែពីពេលដែលជុងហ្គុកបើកទ្វាលបៗដើដូចចោចូលទៅបន្ទប់ទាល់មុខមកម្លេះ ហើយកុំគិតថាគាត់ឃើញដោយអចេទនាណាគិតខុសហើយ គឺគាត់ចាំយាមមើលនៅទីនេះយូរហើយគាត់ទាយទុកតាំងពីដំបូងហើយចង់ដឹងថាគាត់ទាយឆុតរឺអត់ទើបមកចាំមើលតាំងតែពីម៉ោង9 ឥឡូវអ្វីដែលគាត់គិតពិតជាមិនខុសទេតែប៉ុណ្ណឹងដឹងតែគេងលក់ស្រួលហើយ។
     ពេលចូលមកដល់ក្នុងបន្ទប់ជុងហ្គុកដាក់ថេយ៉ុងអោយគេងលើគ្រែថ្នមៗមុននិងឡើងទៅគេងក្បែរដៃអោបចង្កេះតូចស្អឹតបេះមិនចេញ។
     « good nightកូនខ្លារបស់បង ជុបប...»ជុងហ្គុកអោនទម្លាក់ស្នាមថើបលើបបូរមាត់ទន់រលោងគេចង់ក្រេបថ្នមៗមុននិងដាក់ខ្លួនគេងឈ្លុលក្បាលទៅរកកញ្ចឹងក.សខ្ចីក្រអូបប្រហើររបស់នាយតូច គេខានមានអារម្មណ៍ល្អនិងគេងដោយស្នាមញញិមបែបនេះតាំងតែពីថេយ៉ុងចាកចេញពីគេប៉ុន្តែពេលនេះគេអាចគេងដោយស្ងប់ហើយ។
     « good night សុឺតត... »ពេលដឹងថាជុងហ្គុកគេងលក់ហើយថេយ៉ុងក៏បើកភ្នែកឡើងនិងអោនទៅថើបថ្ពាល់ជុងហ្គុកបន្តឹច កុំគិតថាគេមិនដឹងណាគេដឹងតាំងតែពីជុងហ្គុកចូលមកលើកបីគេម្លេះគ្រាន់តែធ្វើពុតជាគេងលក់ប៉ុណ្ណេះ។


សូមរងចាំភាគបន្ត....💜🙏🏻
តាចនមិនធម្មតាទេចាំមើលតាំងពីម៉ោង9ដល់ម៉ោង12 សាហាវជាងអ្នកអានទៀត😂

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now